រូបមន្ត BMI នេះ អាចគណនាបានយ៉ាងងាយស្រួល ដោយគ្រាន់តែយក ទម្ងន់ចែកនឹង ការេ រកម្ពស់។
ជាឧទាហរណ៍ មនុស្សម្នាក់
មានទម្ងន់ 65 Kg កម្ពស់
1ម៉ែត្រ65 តើការគណនា
BMI ត្រូវធ្វើរបៀបណា?ដូចដែលបានលើកឡើងក្នុងរូបមន្ដ
វិធីងាយបំផុតដំបូង
ត្រូវយកកម្ពស់របស់គាត់
លើកជា ការេសិន ឬ យក 1.65 x
1.65=2.7225។
ជំហានបន្ទាប់គឺ
យកទម្ងន់របស់គាត់មកចែកទៅនឹងលទ្ធផលរបស់
កម្ពស់លើកជាការេខាងលើ ពោលគឺ
65 ចែកនឹង 2.7225 =
23.875។
នោះមានន័យថា
BMI របស់បុរសម្នាក់នោះគឺ
23.875។
1. ប្រសិនជា ការគណនា BMI ឃើញលទ្ធផលទាបជាង 18.5 នោះបានន័យថា មនុស្សនោះ មិនគ្រប់ទម្ងន់ ឬ ស្គមខ្លាំងពេក។ ដូចនេះ គួរតែព្យាយាមញ៉ាំអាហារបំប៉នបន្ថែម។
2. ប្រសិនជា ការគណនា BMI ឃើញលទ្ធផលចន្លោះ 18.5 – 24.9 នោះ បានន័យថា អ្នកជាបុគ្គលមានទម្ងន់ និង កម្ពស់សមាមាត្រគ្នា ពោលគឺ ជាបុគ្គលដែលមានសុខភាពល្អ។
3. ប្រសិនជា ការគណនា BMI ឃើញលទ្ធផលចន្លោះ 25.0 – 29.9 នោះ បានន័យថា អ្នកជាបុគ្គលដែលលើសទម្ងន់បន្តិចហើយ គួរព្យាយាមតមនូវអាហារណា ដែលមានជាតិខ្លាញ់ច្រើន ឬ អាហារដែលអាចធ្វើបណ្ដាលឲ្យធាត់ គួរបរិភោគបន្លែ ឬ ផ្លែឈើឲ្យបានច្រើន និងហាត់ប្រាណជាប្រចាំ។
4. ប្រសិនជា ការគណនា BMI ឃើញលទ្ធផលលើសពី 30.0 ឡើងទៅ អ្នកជាមនុស្សដែលធាត់ខ្លាំងហើយ ដូចនេះ គួរប្រយ័ត្ននូវការបរិភោគចំណីអាហារឲ្យបានម៉ត់ចត់ជាទីបំផុត គួរព្យាយាមរកវិធីដើម្បីសម្រកទម្ងន់ទើបប្រសើរ ព្រោះតួលេខនេះ គឺប្រឈមមុខនឹងជម្ងឺជាច្រើន។
ដូចនេះ បុរសខាងលើដែលមាន
BMI=23.875 គឺស្ថិតនៅចន្លោះ
18.5 – 24.9 នោះ បានន័យថា
អ្នកជាបុគ្គលមានទម្ងន់
និង កម្ពស់សមាមាត្រគ្នា
ពោលគឺ ជាបុគ្គលដែលមានសុខភាពល្អ។ ដើម្បីឲ្យកាន់តែងាយស្រួល
សម្រាប់ការគណនា BMI ឬ
ចង់ដឹងថា ខ្លួងឯងធាត់
សូមគណនាតាមតារាងខាងក្រោម។
0 comments:
Post a Comment