អាគុយ
គឺជាគ្រឿងក្នុងសំខាន់មួយសម្រាប់ផ្ដើមដំណើរការថាមពលអគ្គិសនីនៅក្នុងរថយន្តដើម្បីទៅដំណើរការម៉ាស៊ីន។
ជាទូទៅអាគុយមួយគ្រាប់ដែលមានតម្លៃប្រមាណ ៨០ ដុល្លារ
អាចប្រើបានប្រមាណ ៥ ឆ្នាំ ប៉ុន្តែអាចឆាប់
ឬយូរជាងនេះអាស្រ័យលើការប្រើប្រាស់។
នេះជាអ្វីដែលអ្នកត្រូវដឹងសម្រាប់ការប្រើប្រាស់អាគុយរថយន្តបានត្រឹមត្រូវ នឹងអាចប្រើបានយូរ ៖
មិនគួរបើកបរក្នុងរយៈចម្ងាយជិតពេក
ការបើកបរក្នុងរយៈចម្ងាយជិតពេកធ្វើឲ្យវដ្ដរបស់អាគុយមិនឋិតថេរ ហើយធ្វើឲ្យមានតែបន្ទុកអគ្គិសនីចេញពីអាគុយដែលបណ្ដាលឲ្យឆាប់អស់។ ប្រសិនការបើកបររយៈចម្ងាយឆ្ងាយ រថយន្តនឹងប្រើប្រាស់អគ្គិសនីចេញពីម៉ាស៊ីនមួយចំណែក ហើយអាគុយអាចសាកថាមពលពីអគ្គិសនីម៉ាស៊ីនថែមទៀតផង (សម្រាប់អាគុយស្ងួត)។
មិនត្រូវទុកឲ្យក្បាលអាគុយ និងក្បាលខ្សែចម្លងឡើងច្រេះ
ច្រេះ គឺជាផ្សិតស៊ីលោហៈធាតុដែលកើតចេញពីការសើមយូរ ឬបៀមទឹក ហើយវានឹងធ្វើឲ្យចរន្តអគ្គិសនីក្នុងអាគុយរត់ទៅម៉ាស៊ីនមិនត្រូវតាមស្តង់ដារ អាចខ្លាំងពេក និងខ្សោយពេក ដែលធ្វើឲ្យអាគុយឆាប់ខូច ឬអាចធ្វើឲ្យកង់ដង់រថយន្តឆ្លងភ្លើងផងដែរ។
គួរកុំប្រើអគ្គិសនី (ភ្លើងពីអាគុយ) ពេលមិនទាន់បញ្ឆេះម៉ាស៊ីន
ការស្ដាប់ម៉ាញ៉េ ឬបើកភ្លើងពេលមិនទាន់បញ្ឆេះម៉ាស៊ីន គឺជាកាដាក់សម្ពាធអូសថាមពលយ៉ាងខ្លាំងចេញពីអាគុយ ដែលធ្វើឲ្យអាយុកាលរបស់ពួកវាមានខ្លី ខណៈតួនាទីសំខាន់របស់អាគុយគឺជំនួយបុកភ្លើងដើម្បីបញ្ឆេះម៉ាស៊ីនរថយន្ត។
ត្រូវត្រួតពិនិត្យលើគ្រឿងភ្លើងរថយន្ត
អំពូល, ម៉ាស៊ីនត្រជាក់, ម៉ាញ៉េ, ម៉ូទ័រកញ្ចក់, ស៊ីផ្លេ, ប្រព័ន្ធសោ, ពោងសុវត្ថិភាព និងឧបករណ៍ជាច្រើនផ្សេងទៀតប្រើផ្ទាល់ថាមពលអគ្គិសនីពីអាគុយ ហើយប្រសិនពួកវាដំណើរការខុសប្រក្រតី សមត្ថភាព និងអាយុកាលអាគុយក៏ខ្សោយទៅតាមនោះដែរ៕

0 comments:
Post a Comment