ប្រិយមិត្តដែលប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ
Windows ប្រាកដធ្លាប់ធ្វើការ Format Flash Drive, Hard Disk,
មេម៉ូរីកាត និងអង្គផ្ទុកទិន្នន័យផ្សេង ហើយបច្ចុប្បន្ន File
System ដែលយើងកំពុងប្រើប្រាស់ជាប្រចាំគឺមាន ៣ ប្រភេទដូចជា
Fat32, NTFS និងexFat ខណៈពួកវាមានលក្ខណៈពិសេស
និងដំណើរការខុសប្លែកពីគ្នាទៅតាមប្រភេទម៉ាស៊ីន
និងឧបករណ៍នីមួយៗ។
ដូច្នេះ Sabay នឹងលើកយកពីភាពខុសគ្នារវាង FAT32, exFAT និង
NTFS មកបកស្រាយចម្ងល់ដល់ប្រិយមិត្តដូចខាងក្រោមនេះ ៖
NT File System (NTFS)
ចំណាំ ៖ NTFS ដំណើរការគ្រប់កំណែទាំងអស់នៃប្រព័ន្ធប្រតិបត្តិការ Windows រួមនឹងឧបករណ៍ផ្សេងទៀតរបស់ Microsoft លើកលែងតែ Xbox One តែប៉ុណ្ណោះ ហើយ NTFS នៅលើ Mac និង Linux (ជំនាន់មួយចំនួន) គឺប្រើបានត្រឹមតែមើល (read-only)។
File Allocation Table 32 (FAT32)
Extended File Allocation Table (exFAT)
File System គឺជាអ្នកបែងចែករៀបចំកំណត់នូវឧបករណ៍ទាំងនោះឲ្យដំណើរការនៅពេលរក្សាទិន្នន័យ និងកំណត់ប្រភេទព័ត៌មានដែលបានភ្ជាប់ជាឯកសារមានដូចជា ឈ្មោះឯកសារ និងគុណភាព ក៏ដូចជាលក្ខណៈផ្សេងៗទៀត។ ប្រព័ន្ធប្រតិបត្តិការ Windows ប្រើ NTFS សម្រាប់ Drive របស់ខ្លួនដែលវាជាលំនាំដើមមិនអាចដកចេញបាន។
FAT32 គឺជាប្រព័ន្ធរក្សាទិន្នន័យមួយដែលមានវ័យចំណាស់មិនមានប្រសិទ្ធិភាពដូចជា NTFS និងមិនគាំទ្រមុខងារធំ ប៉ុន្តែវាបានផ្ដល់លក្ខណៈពិសេសជាមួយនឹងប្រព័ន្ធប្រតិបត្តិការផ្សេងទៀត។
exFAT គឺសម្រាប់ជំនួសឲ្យ FAT32 និងឧបករណ៍ជាច្រើនទៀតនិងគាំទ្រប្រព័ន្ធប្រតិបត្តិការ បន្ទាប់ពី NTFS ប៉ុន្តែវាមិនទូលំទូលាយដូចជា FAT32 ៕
NT File System (NTFS)
- - NTFS គឺជាប្រព័ន្ធ File System ជំនាន់ថ្មី ដែលមានវត្តមានជាលើកដំបូងជាមួយ Windows XP វាមានលក្ខណៈពិសេសជាច្រើនត្រង់ចំណុចរក្សាទិន្នន័យដែលវាអាចស្គាល់ File បានធំជាង ៤GB ឬវាគ្មានកំណត់ទំហំ File និងអាចបែងចែក Partition ដោយមិនកំណត់ទំហំ។ NTFS ត្រូវបានខ្ចប់ ជាមួយលក្ខណៈពិសេសទំនើបដែលមិនមាននៅលើFAT32 និង exFAT ។
ចំណាំ ៖ NTFS ដំណើរការគ្រប់កំណែទាំងអស់នៃប្រព័ន្ធប្រតិបត្តិការ Windows រួមនឹងឧបករណ៍ផ្សេងទៀតរបស់ Microsoft លើកលែងតែ Xbox One តែប៉ុណ្ណោះ ហើយ NTFS នៅលើ Mac និង Linux (ជំនាន់មួយចំនួន) គឺប្រើបានត្រឹមតែមើល (read-only)។
File Allocation Table 32 (FAT32)
-
- FAT32 គឺជា File Systems ដែលមានវ័យចំណាស់ជាងគេក្នុងចំណោម
File Systems ទាំងបីដែលមាននៅលើប្រព័ន្ធប្រតិបត្តិការ Windows។
វាត្រូវបានគេនាំយកមកប្រើប្រាស់នៅលើ ប្រព័ន្ធប្រតិបត្តិការ
Windows 95 ជំនួស File Systems FAT16 ដែលប្រើនៅលើ MS-DOS
និងWindows 3។
-
- ទំហំឯកសារនៅលើ FAT32 មិនអាចលើសពី ៤GB
បានឡើយវាជាទំហំអតិបរមា។ FAT32 ត្រូវបានគេប្រើប្រាស់ជាមួយនឹង
USB Flash
ហើយក៏បានបន្តយកមកប្រើប្រាស់រហូតមកដល់ពេលបច្ចុប្បន្ននេះព្រោះវានៅមិនទាន់ហួសសម័យនៅឡើយ។
អ្វីដែលសំខាន់នោះគឺ FAT32
ដំណើរការជាមួយនឹងឧបករណ៍ផ្សេងៗជាច្រើនដូចជាគ្រប់ជំនាន់នៃប្រព័ន្ធប្រតិបត្តិការ
Windows, Mac, Linux, ហ្គេម, និងវត្ថុដែលប្រើប្រាស់ជាមួយនឹង USB។
-
- exFAT ត្រូវបានគេប្រើប្រាស់នៅក្នុងឆ្នាំ ២០០៦
និងត្រូវបានបន្ថែមទៅក្នុងកំណែចាស់របស់ប្រព័ន្ធប្រតិបត្តិការ
Windows
ជាមួយនឹងការធ្វើឱ្យទាន់សម័យទៅក្នុងប្រព័ន្ធប្រតិបត្តិការ
Windows XP និង Windows Vista។
វាត្រូវបានបង្កើតឡើងសម្រាប់ប្រើប្រាស់នៅលើ Flash Drive
មេម៉ូរីកាត ហើយអាចចម្លងឯកសារបានលើសពី ៤GB ដែលល្អជាង
FAT32។
-
- វាមិនត្រឹមតែអាចប្រើប្រាស់បានជាមួយ Windows
នោះទេវាថែមទាំងអាចប្រើប្រាស់ជាមួយMac OS X និង Linux
បានផងដែរ។ ម៉ាស៊ីនហ្គេមមួយចំនួនដូចជា Xbox One និងPS4
គឺអាចប្រើប្រាស់បានជាមួយនឹង exFAT ប៉ុន្តែម៉ាស៊ីនហ្គេម PS3,
Xbox 360
និងម៉ាស៊ីនហ្គេមស៊េរីចាស់ៗមួយចំនួនមិនអាចប្រើប្រាស់បានទេ។
File System គឺជាអ្នកបែងចែករៀបចំកំណត់នូវឧបករណ៍ទាំងនោះឲ្យដំណើរការនៅពេលរក្សាទិន្នន័យ និងកំណត់ប្រភេទព័ត៌មានដែលបានភ្ជាប់ជាឯកសារមានដូចជា ឈ្មោះឯកសារ និងគុណភាព ក៏ដូចជាលក្ខណៈផ្សេងៗទៀត។ ប្រព័ន្ធប្រតិបត្តិការ Windows ប្រើ NTFS សម្រាប់ Drive របស់ខ្លួនដែលវាជាលំនាំដើមមិនអាចដកចេញបាន។
FAT32 គឺជាប្រព័ន្ធរក្សាទិន្នន័យមួយដែលមានវ័យចំណាស់មិនមានប្រសិទ្ធិភាពដូចជា NTFS និងមិនគាំទ្រមុខងារធំ ប៉ុន្តែវាបានផ្ដល់លក្ខណៈពិសេសជាមួយនឹងប្រព័ន្ធប្រតិបត្តិការផ្សេងទៀត។
exFAT គឺសម្រាប់ជំនួសឲ្យ FAT32 និងឧបករណ៍ជាច្រើនទៀតនិងគាំទ្រប្រព័ន្ធប្រតិបត្តិការ បន្ទាប់ពី NTFS ប៉ុន្តែវាមិនទូលំទូលាយដូចជា FAT32 ៕
0 comments:
Post a Comment