Wednesday, July 19, 2017

​​Toyota Prius បាន​ក្លាយ​ជា​ជម្រើស​រថយន្ត​ដ៏​ពេញ​និយម​មួយ​ដោយ​សារ​តែ​មាន​តម្លៃ​ធូរ​ថ្លៃ និង ស៊ី​​ប្រេង​ឥន្ធនៈ​តិច។ រថយន្ត​នេះ​បាន​បង្ហាញ​វត្តមាន​ជា​លើក​ដំបូង​នៅ​ឆ្នាំ​ ១៩៩៧ ដោយ​ដំបូង​ជា​ប្រភេទ​រថយន្ត​ទ្វារ​បួន ក្រោយ​ចាប់​ពី​ឆ្នាំ​ ២០០៣ ក៏​បាន​អាប់ដេត​ទៅ​ជា​ប្រភេទ​ទ្វារ​ប្រាំ​វិញ។ ត​ទៅ​នេះ​នឹង​បង្ហាញ​ពី​រូបភាព និង កម្រិត​ស៊ី​ប្រេង​ឥន្ធនៈ​របស់​រថយន្ត​ Prius ទាំង​បួន​ជំនាន់​ដែល​ចេញ​ចាប់​តាំង​ពី​ឆ្នាំ​ ១៩៩៧ ដល់​ ឆ្នាំ​ ២០១៧៖

ជំនាន់​ទី​មួយ (ឆ្នាំ​ ១៩៩៧ ដល់ ២០០៣)





រថយន្ត​ Prius ​ម៉ូដែល​ដំបូង​គេ​បាន​ចេញ​លក់​នៅ​ថ្ងៃ​ទី​១០ ខែ​ធ្នូ​ ឆ្នាំ​ ១៩៩៧ ដោយ​រថយន្ត​ជំនាន់​ទី​មួយ​នេះ​មាន​លក់​តែ​នៅ​ប្រទេស​ជប៉ុន​ប៉ុណ្ណោះ។ ប៉ុន្តែ​ក៏​​មាន​ការ​នាំ​ចូល​ជា​លក្ខណៈ​ឯកជន​ទៅ​លក់​នៅ​សហរដ្ឋអាមេរិក, ចក្រភព​អង់គ្លេស, អូស្ត្រាលី និង នូវែលហ្សេឡង់។ Prius ជំនាន់​ទី​មួយ​ប្រើ​ម៉ាស៊ីន​ I-4 ទំហំ​ ១,៥ លីត្រ​ បង្កើត​កម្លាំង​បាន​ ៧០ សេះ​ រួម​ជា​មួយ​ម៉ូទ័រ​អេឡិចត្រូនិក​កម្លាំង ៤០ សេះ ដោយ​ការ​បើកបរ​​​ក្រៅ​ក្រុង​ចម្ងាយ​ ១០០ គ.ម ​ប្រើ​ប្រេង​ឥន្ធនៈ ៥,៧ លីត្រ និង ក្នុង​ក្រុង​ ១០០ គីឡូម៉ែត្រ​ស៊ី​ ៥,៦ លីត្រ។ Toyota អាច​លក់​រថយន្ត​ជំនាន់​ដំបូង​នេះ​សរុប​បាន​ប្រមាណ​ ៦០០ ០០០ គ្រឿង។

​​​ជំនាន់​ទី​ពីរ (ឆ្នាំ​ ២០០៣ ដល់ ២០០៩)







Prius ជំនាន់​​ទី​ពីរ​មាន​ការ​រចនា​រូបរាង​ខុស​គ្នា​ពី​ជំនាន់​ទី​មួយ​ខ្លាំង​ ជា​ពិសេស​ត្រង់​​គូថ​ក្រោយ​តែ​ម្ដង។ ជំនាន់​ទី​ពីរ​នេះ​នៅ​តែ​ប្រើ​ម៉ាស៊ីន​ I-4 ទំហំ​ ១,៥ លីត្រ កម្លាំង ៧៦ សេះ គួប​ផ្សំ​ជា​មួយ​ម៉ូទ័រ​អេឡិចត្រូនិក​កម្លាំង ៦៧ សេះ។ ការ​បើកបរ​ក្រៅ​ក្រុង​ចម្ងាយ​ ១០០ គីឡូម៉ែត្រ​ស៊ី​ប្រេង​ឥន្ធនៈ ៥,២ លីត្រ និង ក្នុង​ក្រុង​ស៊ី​ ៤,៩ លីត្រ​ក្នុង​ ១០០ គ.ម។ ចំនួន​លក់​ជំនាន់​ទី​ពីរ​នេះ​កើន​ឡើង​ដល់​ប្រមាណ​ ១ ១៩២ ០០០ គ្រឿង។

​​​ជំនាន់​ទី​បី​ (ឆ្នាំ​ ២០០៩ ដល់ ២០១៥)

ចូល​ដល់​ជំនាន់​ទី​បី​កម្លាំង​ម៉ាស៊ីន​ហាក់​រៀង​ខ្លាំង​ជាង​មុន​បន្តិច​ដោយ​​ជា​ប្រភេទ​ម៉ាស៊ីន​ I-4 ចំណុះ​ ១,៨ លីត្រ កម្លាំង ៩៨ សេះ គួប​ផ្សំ​នឹង​ម៉ូទ័រ​​អេឡិចត្រូនិក​កម្លាំង​សរុប​ឡើង​ដល់ ១៣៤ សេះ។ ត្បិត​ថា​ម៉ាស៊ីន​ខ្លាំង​ជាង​មុន​ប៉ុន្តែ​​អាច​សន្សំ​សំចៃ​បាន​ច្រើន​ជាង​មុន​ដោយ​ការ​បើក​បរ​ក្រៅ​ក្រុង​ ១០០ គ.ម ស៊ី​ ៤,៩ លីត្រ និង ក្នុង​ក្រុង​ ១០០ គ.ម ដូច​គ្នា​ស៊ី​ ៤,៦ លីត្រ។ ចាប់​តាំង​ពី​ប្រកាស​ចេញ​តាំង​ពី​ឆ្នាំ​ ២០០៩ មក Toyota អាច​លក់​ Prius ជំនាន់​ទី​បី​បាន​ប្រហែល​​ ១ ៦៨៨ ០០០ គ្រឿង​ជុំវិញ​ពិភព​លោក។






ជំនាន់​ទី​បួន (ឆ្នាំ​ ២០១៥ ដល់ បច្ចុប្បន្ន)

​​​រូបរាង​របស់​ Prius ជំនាន់​ទី​បួន​​បាន​រចនា​ឲ្យ​កាន់​តែ​ប្លែក​ភ្នែក​ជាង​ជំនាន់​មុនៗ ប៉ុន្តែ​ដោយ​សារ​តែ​រូបរាង​ប្លែក​នេះ​​ហើយ​ធ្វើ​ឲ្យ​មាន​ការ​រិះគន់​ពី​សំណាក់​អ្នក​គាំទ្រ​​មួយ​ចំនួន។ ចំពោះ​ម៉ាស៊ីន​វិញ​​​មាន​ទំហំ​ ១,៨ លីត្រ អម​ជា​មួយ​ម៉ូទ័រ​អេឡិចត្រូនិក​ បង្កើត​កម្លាំង​បាន​ ១២១ សេះ ហើយ​កម្រិត​ប្រេង​ឥន្ធនៈ​ចំពោះ​ការ​បើក​ក្រៅ​ក្រុង ១០០ គ.ម ស៊ី ៤,៧ លីត្រ និង ក្នុង​ក្រុង​ស៊ី​ ៤,៤ លីត្រ។ Toyota រំពឹង​ថា​នឹង​អាច​លក់​រថយន្ត​ជំនាន់​ចុង​ក្រោយ​របស់​ខ្លួន​ក្នុង​ចំនួន​ ៣០០ ០០០ ទៅ ៣៥០ ០០០ គ្រឿង​ក្នុង​មួយ​ឆ្នាំ៕​​






0 comments:

Post a Comment

Unordered List

Sample Text

Blog Archive

Pages

Powered by Blogger.

As a biginner of technology i m really want to know about the develope the technology in cambodia

Blogger news

Blogger templates

Popular Posts

Recent Posts

Text Widget