ទូរសព្ទ iPhone ជាប់ Lock ក្រៅប្រទេស
ត្រូវដោះស្រាយរបៀបណា?
នេះជាចម្ងល់ថ្មីមួយទៀតដែលប្រិយមិត្តបានសាកសួរមកក្រុមការងារ
Sabay Tech។ មានវីធីពីរយ៉ាងជាដំណោះស្រាយ នេះតាមបទពិសោធន៍ដែល
Sabay ធ្លាប់អនុវត្តកន្លងមក។
១.វិធីដោះ (Unlock iPhone) តាមរយៈវិបសាយបរទេស
Sabay ស្គាល់គេហទំព័រមួយ http://ifoneunlock.com ដែលមានផ្តល់សេវា Unlock ទូរសព្ទជាប់កូដក្រៅប្រទេសមិនថាតែ iPhone និងពពួក Android មួយចំនួន។ ប៉ុន្តែអ្នកត្រូវធ្វើការជាប់កាតធនាគារជាមួយគេហទំព័រនោះ ហើយសូមធ្វើការអានបញ្ជាក់គ្រប់លក្ខខណ្ឌជាមុន បើចង់សាកល្បងដោះដោយខ្លួនឯង។
(*បញ្ជាក់:កន្លែងបញ្ចប់កន្ទុយ Clean មិនអាចដោះបានទេ តម្លៃដោះស្តង់ដារលើសពី ១០ ដុល្លារឡើងទៅ)
តាមតម្លៃដោះរបស់ក្រុមហ៊ុនខ្លះ មានថ្លៃដល់ខ្ទង់ជាង ១០០ ដុល្លារឯណោះ កត្តានេះហើយជំរុញឱ្យអ្នកប្រើដែលខ្វះខាតថវិកាត្រូវបង្ខំចិត្តប្រើប្រាស់ទ្រនាប់ជើងស៊ីម ដោយនៅតាមហាងជួសជុលទូរសព្ទរមែងមានលក់ ដោយតម្លៃខ្ទង់ ១៥ ទៅ ៣០ ដុល្លារ។ យើងអាចប្រើប្រាស់បានដូចទូរសព្ទ Unlock អ៊ីចឹងដែរ ឆែកលុយបាន ប្រើអ៊ីនធឺណិតបាន ប៉ុន្តែរឿងសេវារាងអន់បន្តិចទៀតសោត។ ការដោះដូរស៊ីមអាចជាជួបបញ្ហាបន្តិចបន្តួច។
សរុបមកសម្រាប់ដំណោះស្រាយបង្ហាញនេះ គ្រាន់តែជាបទពិសោធន៍ផ្ទាល់ខ្លួនបន្តិចបន្តួចរបស់ Sabay ប៉ុណ្ណោះ ហើយបើប្រិយមិត្តមានចម្ងល់ឆ្ងល់ត្រង់ណា ឫទាក់ទងបញ្ហាផ្សេងទៀត សូមធ្វើការ Comment នៅខាងក្រោម។

- - ចូលទៅគេហទំព័រ http://ifoneunlock.com/imei/productsandservices.html
- - ឆែកមើលមួយតង់សិន ដើម្បីដឹងថា iPhone ជាប់ Lock របស់ក្រុមហ៊ុនណា
- - ចុចត្រង់ពាក្យ GSX Check iPhone and iPad (Full Report) ដោយវាមានសេវាយឺតនិងលឿនឆ្លើយតបមកអ្នកវិញ
- - ក្រោយដឹងជាប់ Lock ក្រុមហ៊ុនណាហើយ (ឧទាហរណ៍: AT&T របស់អាមេរិក)
- - ចុចលើប្រភេទ USA Networks ហើយរើសយករយៈពេលដោះណាមួយ ដែលអ្នកគិតថាស័ក្ដិសមទទួលយកបាន ព្រោះបើកាន់តែលឿន វាកាន់តែថ្លៃ
(*បញ្ជាក់:កន្លែងបញ្ចប់កន្ទុយ Clean មិនអាចដោះបានទេ តម្លៃដោះស្តង់ដារលើសពី ១០ ដុល្លារឡើងទៅ)
- - សូមអាននិងបំពេញតាមលក្ខខណ្ឌបែបបទឱ្យបានត្រឹមត្រូវមុនធ្វើការដោះ
តាមតម្លៃដោះរបស់ក្រុមហ៊ុនខ្លះ មានថ្លៃដល់ខ្ទង់ជាង ១០០ ដុល្លារឯណោះ កត្តានេះហើយជំរុញឱ្យអ្នកប្រើដែលខ្វះខាតថវិកាត្រូវបង្ខំចិត្តប្រើប្រាស់ទ្រនាប់ជើងស៊ីម ដោយនៅតាមហាងជួសជុលទូរសព្ទរមែងមានលក់ ដោយតម្លៃខ្ទង់ ១៥ ទៅ ៣០ ដុល្លារ។ យើងអាចប្រើប្រាស់បានដូចទូរសព្ទ Unlock អ៊ីចឹងដែរ ឆែកលុយបាន ប្រើអ៊ីនធឺណិតបាន ប៉ុន្តែរឿងសេវារាងអន់បន្តិចទៀតសោត។ ការដោះដូរស៊ីមអាចជាជួបបញ្ហាបន្តិចបន្តួច។
សរុបមកសម្រាប់ដំណោះស្រាយបង្ហាញនេះ គ្រាន់តែជាបទពិសោធន៍ផ្ទាល់ខ្លួនបន្តិចបន្តួចរបស់ Sabay ប៉ុណ្ណោះ ហើយបើប្រិយមិត្តមានចម្ងល់ឆ្ងល់ត្រង់ណា ឫទាក់ទងបញ្ហាផ្សេងទៀត សូមធ្វើការ Comment នៅខាងក្រោម។
0 comments:
Post a Comment