Toyota បានផលិតរថយន្តម៉ូដែល Camry តាំងពីឆ្នាំ ១៩៨២ មក
ដោយចាប់ផ្ដើមដំបូងរថយន្តនេះជាប្រភេទ Narrow-Body
ក្រោយមកនៅឆ្នាំ ១៩៩២ ក៏បានផលិតប្រភេទ Wide-Body
បន្ថែមពីលើមួយទៀត។ Narrow-Body បានក្ស័យជីវិតនៅត្រឹមឆ្នាំ ២០០៣
ចំណែកឯប្រភេទ Wide-Body នៅមានការផលិតថ្មីរហូតដល់បច្ចុប្បន្ន។
ខាងក្រោមនេះនឹងបង្ហាញត្រួសពី Camry ទាំងប្រភេទ Narrow-Body និង Wide-Body ដែលសរុបទៅចេញបាន ១១ ជំនាន់៖
@Narrow-Body
Camry V10 (១៩៨២ – ១៩៨៦)
ម៉ូដែល Camry ដំបូងគឺផលិតនៅឆ្នាំ ១៩៨២ ដែលមានកូដសម្គាល់ម៉ូដែលគឺ V10។ ដំណើរការនៃការផលិតរថយន្តនេះបានលេចចេញជារូបរាងឡើងតាំងពីឆ្នាំ ១៩៧៣ ប៉ុន្តែដោយសារវិបត្តិប្រេង ទើបត្រូវអូសបន្លាយពេលរហូតដល់ឆ្នាំ ១៩៨២។
Camry V20 (១៩៨៦ – ១៩៩០)
Camry ជំនាន់ទីពីរបានចេញលក់នៅប្រទេសជប៉ុនអំឡុងខែសីហា ឆ្នាំ ១៩៨៦ រហូតដល់ចុងឆ្នាំ ១៩៨៦ ទើបមានការដាក់លក់ទៅទីផ្សារសហរដ្ឋអាមេរិក។ បន្ទាប់មកទៀតនៅឆ្នាំ ១៩៨៧ បញ្ចេញលក់នៅទីផ្សារប្រទេសអូស្ត្រាលី។
Camry V30 (១៩៩០ – ១៩៩៤)
នៅខែកក្កដា ឆ្នាំ ១៩៩០ Camry ជំនាន់ទីបីនេះបានបញ្ចេញលក់នៅលើទីផ្សារប្រទេសចិន។ ការរចនារូបរាងរបស់ Camry V30 ជាស្នាដៃរបស់អ្នកឌីហ្សាញឈ្មោះ Osamu Shikado ដែលឌីហ្សាញនៅឆ្នាំ ១៩៨៨។
Camry V40 (១៩៩៤ – ១៩៩៨)
បន្ទាប់ពីចេញ Camry ជំនាន់ទីបីបាន ៤ ឆ្នាំ Toyota ក៏បន្តប្រកាសចេញ Camry ជំនាន់ទីបួន V40 ដែលចេញលក់នៅជប៉ុននាខែកក្កដា ឆ្នាំ ១៩៩៤។ Toyota បានអាប់ដេត Camry V40 នៅឆ្នាំ ១៩៩៦ ដោយបន្ថែមប្រព័ន្ធហ្វ្រាំង Anti-Lock និង បន្ថែមពោងសុវត្ថិភាពពីរជាជម្រើសស្តង់ដារ។
Camry V50 (១៩៩៨ - ២០០៣)
Camry V50 ជាជំនាន់ទីប្រាំនៃប្រភេទ Narrow-Body ហើយក៏ជាជំនាន់ចុងក្រោយដែរ។ ការចេញលក់ដំបូងគឺនៅឆ្នាំ ១៩៩៨ ហើយរហូតដល់ខែកក្កដា ឆ្នាំ ២០០៣ ការផលិតនៃ V50 នេះក៏បានផ្អាក។
@Wide-Body
Camry XV10 (១៩៩២ – ១៩៩៦)
XV10 ជាការចាប់កំណើតនៃរថយន្ត Camry ប្រភេទ Wide-Body។ XV10 ជាម៉ូដែលសម្រាប់លក់នៅទីផ្សារក្រៅប្រទេសជប៉ុន រួមមានប្រទេសអូស្ត្រាលី និង អាមេរិកខាងជើង ដែលវាមានទំហំធំទូលាយជាង Camry V30 ដែលលក់ផ្ដាច់មុខតែនៅប្រទេសជប៉ុន។
Camry XV20 (១៩៩៧ – ២០០១) ឆ្លាម
នៅចុងឆ្នាំ ១៩៩១ ដំណើរការផលិត Camry XV20 ចាប់ផ្ដើមឡើង ប៉ុន្តែការរចនារូបរាងបានជាប់គាំងនៅឆ្នាំ ១៩៩៤។ យ៉ាងណាក្ដីនៅខែកញ្ញា ឆ្នាំ ១៩៩៦ រថយន្តនេះក៏បានបង្ហាញវត្តមានឡើងនៅសហរដ្ឋអាមេរិក និងនៅខែធ្នូឆ្នាំដដែលបង្ហាញខ្លួននៅប្រទេសជប៉ុន។
Camry XV30 (២០០២ – ២០០៦) បាឡែន
XV30 បានចេញលក់នៅឆ្នាំ ២០០១ សម្រាប់ម៉ូដែលឆ្នាំ ២០០២ ដោយរូបរាងមានការរចនាថ្មីស្ទើរខុសពីជំនាន់មុនទាំងស្រុង ហើយទំហំធំទូលាយជាង XV20 ដែរ។
Camry XV40 (២០០៧ – ២០១១)
XV40 ជារថយន្ត Camry ដំបូងគេដែលមានប្រព័ន្ធម៉ាស៊ីនកូនកាត់ (Hybrid) ប្រេងឥន្ធនៈ/អាគុយ ដែលអាចសន្សំសំចៃថាមពលបានមួយកម្រិត។ រថយន្តនេះចាប់ផ្ដើមផលិតនៅឆ្នាំ ២០០៦ រហូតដល់ ឆ្នាំ ២០១១ ដែលមានម៉ូដែលឆ្នាំ ២០០៧ ដល់ ២០១១។
Camry XV50 (២០១២ – ២០១៧)
XV50 ចាប់ផ្ដើមប្រកាសចេញនៅថ្ងៃទី ២៣ ខែសីហា ២០១១ និង ចាប់ផ្ដើមលក់នៅទីផ្សារសហរដ្ឋអាមេរិកក្នុងខែកញ្ញា ឆ្នាំដដែល។ រូបរាងពីក្នុងមានការរចនាថ្មី ចំណែករូបរាងក្រៅក៏មានការអាប់ដេតឲ្យកាន់តែមានអំណាចជាងមុនផងដែរ។
Camry XV70 (២០១៧ – បច្ចុប្បន្ន)
XV70 ជាប្រភេទ Wide-Boy ជំនាន់ចុងក្រោយបង្អស់ដែលទើបប្រកាសចេញកាលពីខែមករាដើមឆ្នាំ ២០១៧ កន្លងទៅ។ ជំនាន់ចុងក្រោយនេះមិនទាន់ចេញលក់នៅឡើយទេ ប៉ុន្តែរំពឹងថានឹងលក់នៅអាមេរិកនៅចន្លោះខែមិថុនា - កញ្ញា ខាងមុខ ហើយនៅចុងឆ្នាំ ២០១៧ នឹងមានលក់នៅជប៉ុន, ថៃ, ឥណ្ឌូណេស៊ី, អូស្ត្រាលី និង ប្រទេសដទៃទៀត។ Camry ម៉ូដែល ២០១៨ នេះមានតម្លៃលក់នៅទីផ្សារអាមេរិកចាប់ពី ២៤ ៨០០ ដុល្លារ៕

0 comments:
Post a Comment