ប្រិយមិត្តជាច្រើនប្រាកដជាធ្លាប់ឮពាក្យ Apple Store,
Apple Authorized Resellers និង Apple Premium Resllers។ ប៉ុន្តែ Sabay
ជឿថាភាគច្រើនប្រាកដជាមិនទាន់យល់ច្បាស់ពីអត្ថន័យនៃពាក្យទាំង ៣
នោះនៅឡើយ ទៀតសោតអ្នកខ្លះច្រើនភ័ន្តច្រឡំថាជាហាងលក់តែមួយ
ចុះវាមានភាពខុសគ្នាបែបណាខ្លះ?
- @Apple Store:
ក្នុងហាង Apple Store មានលក់ផលិតផល Apple ទាំងអស់ ដែលរួមដូចជា កុំព្យូទ័រ Mac, iPhone, iPad, iPd និង Apple Watch បន្ថែមទូរទស្សន៍ឆ្លាតវៃ Apple TV គួបផ្សំគ្រឿងបរិក្ខារជាច្រើនទៀត។
យ៉ាងណាមិញចំពោះប្រទេសដែលពុំមាន Apple Store ខាងក្រុមហ៊ុន Apple ក៏បានបង្កើតជាហាងលក់ ២ ប្រភេទ ដើម្បីផ្ដល់សិទ្ធដល់នរណាម្នាក់អាចលក់ផលិតផលរបស់ខ្លួន រួមមាន Apple Authorized Resellers និង Apple Premium Resellers។
ប្រភេទហាងទាំង ២ ខុសគ្នាត្រង់ថា Authorized Resellers មានសិទ្ធលក់ផលិតផលផ្សេងក្នុងហាងរបស់ខ្លួន មិនថាតែស្លាកយីហោ Apple ឬក្រុមហ៊ុនដទៃ។ ចំណែកឯ Premium Resellers មានសិទ្ធលក់តែផលិតផលរបស់ Apple សុទ្ធតែប៉ុណ្ណោះ។
នៅពេលដែលដើរចូលទៅក្នុងហាង Apple Authorized Resellers អ្នកអាចឃើញតំណាងលក់ផលិតផល Apple មានតែ ១ ទៅ ២ នាក់យ៉ាងច្រើន ផ្ទុយទៅវិញសម្រាប់ Premium Resellers អ្នកនឹងឃើញមានច្រើនគ្នា ហើយពួកគេសុទ្ធសឹងតែមានចំណេះដឹង ក៏ដូចជាបទពិសោធន៍ខ្ពស់ទាក់ទងផលិតផល Apple ប្រសើរជាងអ្នកតំណាងក្នុងហាង Authorized Resellers។
ប៉ុន្តែសូមបញ្ជាក់ថា ប្រភេទហាងទាំង ២ មិនមែនបើកដំណើរការដោយ Apple ផ្ទាល់នោះទេ ព្រោះហាងទាំងនោះមានម្ចាស់គ្រប់គ្រងផ្សេង គ្រាន់ថាពួកគេបានសុំសិទ្ធចែកចាយពីក្រុមហ៊ុនច្បាស់លាស់ ហើយពួកគេគ្រាន់ជាភាគីទី ៣ ក្នុងការបន្តចែកចាយលក់ផលិតផលរបស់ Apple៕
0 comments:
Post a Comment