PRIUS ជារថយន្ត HYBRID
ដែលមានការចាប់អារម្មណ៍ពីសំណាក់ពលរដ្ឋខ្មែរមួយចំនួនព្រោះវាមានរាងតូចស្អាត
ហើយស៊ីសាំងតិច។ មុនទិញរថយន្ត Hybrid នេះ
អ្នកគួរចាំបាច់ពិនិត្យប៉ុន្មានចំណុចនេះជាមុនសិន។
១/ ឆ្នាំផលិត
Toyota បញ្ចេញលក់លើទីផ្សាររថយន្ត PRIUS តាំងស៊េរីឆ្នាំ ១៩៩៧ រហូតដល់ស៊េរីឆ្នាំ២០១៧ បាន ៤ ជំនាន់ហើយ។ នៅស្រុកខ្មែរ គេនិយមនាំចូលចាប់ពីស៊េរីឆ្នាំ ២០០០ ដល់ ២០១២។
លោក ណារឿន អ្នកជំនាញជួសជុលរថយន្តមួយរូបបានប្រាប់ Sabay ថា រថយន្ត PRIUS ចាប់ពីស៊េរីឆ្នាំ ២០០៤ ឡើង មិនសូវជួបបញ្ហាប៉ុន្មានទេតែបើស៊េរីក្រោម ២០០៤ វិញ មានបញ្ហាច្រើនបន្តិច គួបផ្សំគ្រឿងបន្លាស់ក៏ពិបាករកដែរ។
២/ ប្រយ័ត្នផ្នែកខាងមុខ
រថយន្ត PRIUS គេបារម្ភបំផុតផ្នែកខាងមុខខ្លាចមានប្រវត្តិធ្លាប់បះទង្គិចធ្ងន់ធ្ងរ ដោយសារវាផ្តុំដោយប្រព័ន្ធអេឡិចត្រូនិកនិងមុខងារបញ្ជាសំខាន់ៗ ដែលត្រូវពិនិត្យមើលឲ្យច្បាស់លាស់។
៣/ មើលចម្ងាយគីឡូ
ប្រយ័ត្នទិញប៉ះឡានដែលគេកែចម្ងាយគីឡូលើកុងទ័រ ព្រោះឡាន PRIUS ដែលគេកែចម្ងាយគីឡូ តែងតែជួបបញ្ហាខួចផ្នែកម៉ាស៊ីននិងបញ្ហាផ្សេងៗទៀត។ រយៈគីឡូដែលគួរជ្រើសរើសនោះពី ១០ម៉ឺនគីឡូម៉ែត្រទៅ ២០ម៉ឺនគីឡូម៉ែត្រជាកម្រិតមធ្យម។
៤/ បញ្ហាទឹកថ្នាំនិងតួឡាន
ទឹកថ្នាំឡានក៏ជាចំនុចសំខាន់ខ្លាំងដែរបើសិនជាវាត្រឹមការបាញ់បន្តិចបន្តួចវាមិនជាបញ្ហាឡើយ ប៉ុន្តែបើសិនជាការបាញ់ឡានទាំងមូលតែម្ដងវាគួរឲ្យបារម្ភ ព្រោះថាអ្នកអាចទិញប៉ះឡានដែលគេកាត់ត(ឡានផ្សាតគ្នា)។
៥/ ចំណុចត្រូវប្រុងប្រយ័ត្នបំផុត
ម៉ាស៊ីនត្រជាក់ អាគុយ ប្រព័ន្ធភ្លើង ជើងក្រោម ជារឿងដ៏ឈឺក្បាលដែលរថយន្ត Prius ឧស្សាហ៍ជួបបញ្ហាកើតមានញឹកញាប់បំផុត។ ចំណុចនេះ Sabay នឹងផ្សាយជូនលម្អិតនៅពេលក្រោយ៕

0 comments:
Post a Comment