Saturday, July 22, 2017

ទាក់ទង​នឹង​ព័ត៌មាន​បរទេស​ជា​ច្រើន​ជុំវិញ​ទូរសព្ទ iPhone របស់ Apple អ្នក​តាមដាន​ប្រាកដ​ជា​​និយម​ឃើញ​ពាក្យ Assembled និង Manufactured។ ពាក្យ​ទាំង​ ២ នេះ​ជា​ពាក្យ​បច្ចេកទេស ដែល​មនុស្ស​ភាគ​ច្រើន​គិត​ថា​ដូច​គ្នា ហើយ​បក​ន័យ​តែ​មួយ ប៉ុន្តែ​មិន​ដូច្នោះ​ទេ​ព្រោះ​វា​មាន​អត្ថន័យ​ខុស​គ្នា​ដាច់​ស្រឡះ។

.Manufactured: ជា​ដំណើរការ​នៃ​ការ​ប្រមូល​ផ្ដុំ​ផ្នែក​គ្រឿង សម្រាប់​ផលិត​ចេញ​ជា​ទូរសព្ទ iPhone មួយ​គ្រឿង។ ផ្នែក​គ្រឿង​ទាំង​នោះ ទទួល​ការ​ផ្គត់ផ្គង់​តាម​បណ្ដា​ប្រទេស​ជុំវិញ​ពិភពលោក ដោយ​ក្រុមហ៊ុន​ក្នុង​តំបន់​ខ្លះ​ផ្គត់ផ្គង់​ផ្នែក​កាមេរ៉ា, បន្ទះ​អេក្រង់, ទ្រនាប់​ស្កេន​ក្រយៅដៃ, ផ្នែក​ WiFi ជាដើម។​

.Assembled: ជា​ដំណើរការ​បន្ទាប់​ក្រោយ Manufactured បាន​ប្រព្រឹត្តិ​ទៅ​ចប់ ពាក្យ​សាមញ្ញ​យើង​ហៅ​ថា ដំឡើង។ កន្លង​ទៅ​យើង​ធ្លាប់​ឃើញ iPhone SE សំបក​ខ្នង​ក្រោយ ដាក់​ថា Assembled in India ដែល​មាន​ន័យ​ថា​ ដំឡើង​នៅ​ប្រទេស​ឥណ្ឌា។ វា​ចាប់​ផ្ដើម​ប្រមូល​នូវ​ផ្នែក​គ្រឿង​ទាំង​អស់​ដូច​បាន​រៀបរាប់​ពី​ចំណុច​ទី ១ ហើយ​យក​មក​ផ្គុំ​រៀប​ចំ​ ដំឡើង​ចេញ​ជា​ទូរសព្ទ iPhone មួយ​គ្រឿង ដែល​ជា​ដំណាក់កាល​បញ្ចប់។


សរុប​ជា​រួម​បើ​យើង​និយាយ​ទាក់ទង​ផ្នែក​ឧស្សាហកម្ម​រោងចក្រ Manufactured ជា​រោងចក្រ​ផ្គត់ផ្គង់​ផ្នែក​គ្រឿង​ផ្សេងៗ​សម្រាប់ iPhone ហើយ Assembled ជា​រោងចក្រ​ចាំ​ធ្វើ​ការ​ដំឡើង​ទូរសព្ទ iPhone មុន​បាន​ដឹក​ជញ្ជូន​ដាក់​លក់​នៅ​លើ​ទីផ្សារ។

Related Posts:

  • iPhone Tech Word-Theme គឺជាមុខងារដ៏ពិសេសមួយដែលអាចជួយបន្ថែមសម្រស់អោយស្មាតហ្វូន ឬថេប្លេតរបស់យើងមានលក្ខណៈប្លែកនិងកាន់តែស្រស់ស្អាត មិនធ្វើអោយយើងធុញទ្រាន់ជាមួយនឹងអ្វីដដែលៗឡើយ។ -iPhone ជាប់ Lock មានន័យថា iPhone នោះត្រូវបានគេបង្កើតឡើងសម្រាប់តែដាក់… Read More
  • ពាក្យ Assembled និង Manufactured អ្នក​ប្រើ iPhone ភាគ​ច្រើន​នៅ​ច្រឡំ ទាក់ទង​នឹង​ព័ត៌មាន​បរទេស​ជា​ច្រើន​ជុំវិញ​ទូរសព្ទ iPhone របស់ Apple អ្នក​តាមដាន​ប្រាកដ​ជា​​និយម​ឃើញ​ពាក្យ Assembled និង Manufactured។ ពាក្យ​ទាំង​ ២ នេះ​ជា​ពាក្យ​បច្ចេកទេស ដែល​មនុស្ស​ភាគ​ច្រើន​គិត​ថា​ដូច​គ្នា ហើយ​បក​ន័យ​តែ​មួយ… Read More
  • អ្វី​ទៅ​ជា IMEI, iMessage និង IPS? ​ចូល​មក​ដល់​សប្ដាហ៍​ថ្មី​នេះ Sabay បន្ត​ពន្យល់​នូវ​អត្ថន័យ​នៃ​ពាក្យ​បច្ចេកទេស​ថ្មី ៣ ផ្សេង​ទៀត​រួម​មាន IMEI, iMessage និង IPS។ អ្នក​ខ្លះ​ប្រាកដ​ជា​ធ្លាប់​ឮ តែ​មិន​ធ្លាប់​ចាប់​អារម្មណ៍​ស្វែង​យល់​អំពី​វា ខណៈ​នៅ​ពី​ក្រោយ​ព… Read More
  • Emoji, FaceTime និង Firmware? ជា​រៀងរាល់​សប្តាហ៍ Sabay រមែង​ធ្វើ​ការ​ពន្យល់​នូវ​អត្ថន័យ​ពាក្យ​បច្ចេកទេស​ថ្មីៗ ដើម្បី​​សិក្សា​ស្វែង​យល់។ ក្នុង​សប្តាហ៍​នេះ Sabay នឹង​បក​ស្រាយ​ជុំវិញ​ពាក្យ​បច្ចេកទេស​ថ្មី ៣ ទៀត​មាន Emoji, FaceTime និង Firmware។ តើ​វា​មា… Read More
  • តើ​អ្វី​ទៅ​ជា​ ​HomeKit, Hotspot និង ICCID? ការ​បង្ហាញ​ពី​ពាក្យ​បច្ចេកទេស​ថ្មីៗ Sabay បាន​បង្ហាញ​ជូន​ប្រិយមិត្ត​ជា​រៀងរាល់​សប្ដាហ៍។ ថ្ងៃ​នេះ​ក៏​ដូច​គ្នា​ ​ដែល​នឹង​ធ្វើ​ការ​ពន្យល់​នូវ​ពាក្យ​ថ្មី ៣ ទៀត​រួម​មាន HomeKit, Hotspot និង ICCD។ តើ​វា​មាន​អត្ថន័យ​ដូច​ម្ដេច? … Read More

0 comments:

Post a Comment

Unordered List

Sample Text

Blog Archive

Pages

Powered by Blogger.

As a biginner of technology i m really want to know about the develope the technology in cambodia

Blogger news

Blogger templates

Popular Posts

Recent Posts

Text Widget