កាមេរ៉ាប្រភេទ DSLR និង Mirrorless
បានទទួលការនិយមប្រើប្រាស់ច្រើនសម្រាប់បុគ្គលចូលចិត្តគ្រឿងបច្ចេកវិទ្យា
ព្រោះគុណភាពផលិតរូបភាព វីដេអូ និងតម្លៃរបស់ពួកវា។
ដោយឡែកសម្រាប់គន្លឹះដើម្បីទិញ DSLR ឬ Mirrorless
ឲ្យត្រូវតាមតម្រូវការប្រើប្រាស់
និងមិនចង់ចំណាយច្រើនហួសហេតុនោះ គឺគួរដឹងពីចំណុចខាងក្រោមនេះ
៖
១) តម្លៃ
អ្នកគួររៀបចំនូវថវិកាដែលអ្នកអាចទិញបាន ប៉ុន្តែអ្នកក៏គួរតែរៀបចំនូវថវិកាសម្រាប់ឧបករណ៍ជំនួយមួយចំនួនផងដែរ រួមមាន Lens, ថ្ម, មេម៉ូរីកាត, កាបូបដាក់កាមេរ៉ា, Filters, និងរយៈពេលធានាជាដើម។ ជាទូទៅទាំង DSLR និង Mirroless កម្រិតដំបូងតម្លៃចាប់ពី ៤០០ ដុល្លារឡើង ឬអាចទាបនេះអាស្រ័យលើម៉ូដែល។
២) តើអ្នកប្រើប្រាស់វាសម្រាប់ថតអ្វី?
អ្នកគួរតែ ដឹងជាមុនលើប្រភេទរូបភាពដែលអ្នកចង់ថត ដើម្បីមានភាពងាយស្រួលសម្រាប់អ្នក និងអ្នកលក់ ក្នុងការជួយស្វែងរកកាមេរ៉ាដែលមានមុខងារត្រូវនឹងប្រភេទរូបភាពដែលអ្នកចង់ផ្ដិតយក។ ឧទាហរណ៍ ៖ ប្រភេទមាន Frame Rate ខ្ពស់ដែលប្រើសម្រាប់ថតសត្វ ឬកីឡា និងប្រភេទ Full Frame ដែលល្អសម្រាប់ថតវីដេអូ ឬទេសភាព ជាពិសេសកន្លែងមានពន្លឺតិច។
៣) ទំហំកាមេរ៉ា
ប្រសិនបើអ្នកប្រើប្រាស់តាមខ្លួនពេលដើរកម្សាន្ត អ្នកគួរជ្រើសរើសកាមេរ៉ាទំហំតូច និងស្រាល ដែលងាយស្រួលដាក់តាមខ្លួន។ ឧទាហរណ៍ ៖ ប្រភេទ Mirrorless ឬ DSLR ប្រភេទលេខ ៣ ខ្ទង់សម្រាប់ Canon (700D) ឬលេខ ៤ ខ្ទង់សម្រាប់ Nikon (D5200)។
៤) Resolution
អ្នកគួរគិតអំពីទំហំ Megapixels ដែលអ្នកត្រូវការ។ ប្រសិនបើអ្នកចង់ផ្ដិតរូបធំៗ អ្នកគួរជ្រើសរើសកាមេរ៉ាដែលមាន Megapixels ទំហំធំដូចជាប្រភេទ Canon 5DS ដែលមាន ៥០,៦ MP តែតម្លៃក៏ថ្លៃណាស់ដែរ ឬក៏អាចប្រើប្រភេទ Canon 80D មាន ២៤,២MP តម្លៃត្រឹមជាង ១ ពាន់ដុល្លារ ឬអាចប្រើម៉ាកផ្សេងៗទៀត។
៥) មុខងារផ្សេងៗ
ក្រៅពីមុខងារបឋមដែលមាន Aperture និង Shutter Priority, Auto ឬManual Mode កាមេរ៉ា DSLR និង Mirroless ក៏មានមុខងារមួយចំនួនផ្សេងទៀតដូចជា ៖

- -Burst Mode: អ្នកអាចថតរូបតាម Burst Mode ដោយចុចជាប់នូវប៊ូតុង Shutter ដែលល្អសម្រាប់ថតរូបមានចលនា។
- -Maximum Shutter Speed: កាមេរ៉ាមាន Shutter Speed ច្រើនគឺងាយស្រួលក្នុងការថតសកម្មភាព។
- -ISO Ratings: អ្នកអាចកំណត់ ISO នូវកម្រិតណាមួយដែលស្របតាមការចង់បាន ខណៈកាមេរ៉ាខ្លះអាចទម្លាក់ ISO ដល់ ៥០។
- -LCD Size: អ្នកអាចមើលរូបភាព កំពុងថតលើអេក្រង់ LCD ដែលបានបំពាក់លើកាមេរ៉ា ហើយម៉ូដែលខ្លះអាចបត់ និងអាចចុចលើអេក្រង់ (Touch Screen) បានទៀត។
- -Anti Shake: មុខងារជួយទប់លំនឹងពេលថតរូប។
- -Dust Protection: ជាមុខងារការពារមិនឲ្យធូលីជាប់លើ Sensor កាមេរ៉ា។
- -Connectivity: អ្នកអាច Upload រូបភាពពីកាមេរ៉ាចូល Laptop ឬ Print តាមរយៈ Wireless ឬNFC និងតាមរយៈ USB។
- -Semi-auto Modes: កាមេរ៉ាមាន mode ដូចជា Portrait, Sport, Night ដែលងាយស្រួលក្នុងការថត។
- -Flash: សម្រាប់ម៉ូដែលអាជីពកាមេរ៉ាមិនមានបំពាក់មកស្រាប់ជាមួយ Flash នោះទេ ដូចជា ត្រកូល Canon 5D, Nikon D5 និង Sony A9 ជាដើម ខណៈម៉ូដែលកម្រិតដំបូង និងមធ្យមគឺមាន៕
0 comments:
Post a Comment