Operating System
ឫហៅជាភាសាខ្មែរថាប្រព័ន្ធប្រតិបត្តិការ គឺជាកម្មវិធី (Software)
សំខាន់បំផុតដែលដំណើរការលើកុំព្យូទ័រ។
វាក្ដោបក្ដាប់និងគ្រប់គ្រងនូវអង្គចងចាំនិងអង្គគណនារបស់កុំព្យូទ័រ
បន្ថែមទាំងកម្មវិធីផ្សេងៗនិងផ្នែកគ្រឿង (Hardware) ទាំងមូល។
អនុញ្ញាតឱ្យយើងអាចធ្វើការភ្ជាប់ទំនាក់ទំនងបញ្ជាកុំព្យូទ័រ
ដោយមិនប្រើប្រាស់ភាសានិយាយជាមួយវា។
បើគ្មានប្រព័ន្ធប្រតិបត្តិការទេ កុំព្យូទ័រដំណើរការក៏ឥតន័យដែរ។
+តួនាទីរបស់ Operating System:
Operating Systme (OS) ដូចដែលបានលើកឡើង វាគ្រប់គ្រងទាំងផ្នែកកម្មវិធីនិងផ្នែកគ្រឿង ហើយភ្ជាប់ដំណើរការទៅកាន់ CPU, អង្គចងចាំ និង RAM ជាដើម។ វាឆ្លើយតបទៅវិញ នូវរាល់តម្រូវការដែលចាំបាច់ពីផ្នែកនីមួយៗ។
+ប្រភេទនៃ Operating System:
OS ដំណើរការលើកុំព្យូទ័រត្រូវបានចែកជា ៣ រួមមាន Microsoft Windows, Mac OS X និង Linux។ ទន្ទឹមនឹងការបន្ទាន់សម័យ OS ទាំងនោះ បានប្រើប្រាស់នូវដំណើរការ GUI (Grphical User Interface) ដែលអនុញ្ញាតឱ្យអ្នកប្រើ បញ្ជាតាមរយៈ Mouse ចុចលើ icons, ប៊ូតុង និងផ្នែកម៉ឺនុយផ្សេងៗជាច្រើន ដែលមានលើផ្ទៃអេក្រង់កុំព្យូទ័រ។
រាល់ GUI នៃ OS ទាំងអស់ អាចថាមានលក្ខណៈខុសគ្នាដាច់ស្រឡះ ឧទាហរណ៍អ្នកប្ដូរប្រើពី Windows ទៅ Mac ដំបូងៗអ្នកនឹងឈឺក្បាល មិនដឹងមុខងារប្រើប្រាស់របស់វា ទម្រាំបានទម្លាប់ប្រើវាដោយរលូន។
+Microsoft Windows:
ក្រុមហ៊ុន Microsoft បានបង្កើតប្រព័ន្ធប្រតិបត្តិការ Windows ពាក់កណ្ដាលឆ្នាំ ១៩៨០ មានជំនាន់ Windows ល្បីៗរួមមាន Windows Vista (2007), Windows 7 (2009), Windows 8 (2012) រហូតដាក់បង្ហាញដល់ Windows 10 នៅឆ្នាំ ២០១៥ ហើយជា OS ពេញនិយមបំផុតក្នុងពិភពលោក។
+Mac OS X:
បង្កើតឡើងដោយក្រុមហ៊ុនអាមេរិក Apple ដើម្បីតម្រូវការប្រើប្រាស់លើពពួកកុំព្យូទ័រ Macintosh របស់ខ្លួន។ ជំនាន់របស់វារួមមាន Lion (2011), Mountain Lion (2012), Mavericks (2013), Yosemite (2014) និង EI Capitan (2015)។
យោងតាមរបាយការណ៍ពី SGS បានបង្ហាញ ចំនួនអ្នកប្រើ Mac OS X មានមិនដល់ ១០ ភាគរយទេក្នុងពិភពលោក ខណៈ Windows មានដល់ ៩០ ភាគរយ។ ទាក់ទងនឹងផ្ទៃកម្មវិធី មនុស្សជាច្រើនទទួលស្គាល់ថា Mac OS X មានលក្ខណៈស្រស់ស្អាត ត្រជាក់ភ្នែក ជាង Windows។
+Linux:
Linux ជាប្រព័ន្ធប្រតិបត្តិការខុសពី Windows ដោយវាជា OS អាចធ្វើការកែច្នៃបានពីសំណាក់អ្នកប្រើជុំវិញពិភពលោក ខុសពី Windows ចេញពីក្រុមហ៊ុនមកស្រេច។ ទៀតសោត Linux ដាក់ឱ្យទាញយកឥតគិតថ្លៃ។ បច្ចុប្បន្នមានមិនដល់ ២ ភាគរយ ទេនៃអ្នកប្រើសរុប ដែលមានប្រើ Linux OS។
+Operating System សម្រាប់ឧបករណ៍ចល័ត (Mobile Devices):
រួមមានថេបប្លែតនិងស្មាតហ្វូនជាដើម បានប្រើប្រាស់នូវ OS
ខុសពីគ្នា ហើយមាន OS ធំពីររួមមាន Android របស់ Google និង iOS របស់
Apple។ គិតនៅត្រីមាសទី ៣ ឆ្នាំ ២០១៥ អ្នកប្រើ Android មាន ៧១ ភាគរយ
រីឯ iOS មាន ២៤ ភាគរយ ហើយសេះសល់ពីនោះ ចែកទៅឱ្យ Windows Phone និង
OS ដទៃ៕
Operating Systme (OS) ដូចដែលបានលើកឡើង វាគ្រប់គ្រងទាំងផ្នែកកម្មវិធីនិងផ្នែកគ្រឿង ហើយភ្ជាប់ដំណើរការទៅកាន់ CPU, អង្គចងចាំ និង RAM ជាដើម។ វាឆ្លើយតបទៅវិញ នូវរាល់តម្រូវការដែលចាំបាច់ពីផ្នែកនីមួយៗ។
+ប្រភេទនៃ Operating System:
OS ដំណើរការលើកុំព្យូទ័រត្រូវបានចែកជា ៣ រួមមាន Microsoft Windows, Mac OS X និង Linux។ ទន្ទឹមនឹងការបន្ទាន់សម័យ OS ទាំងនោះ បានប្រើប្រាស់នូវដំណើរការ GUI (Grphical User Interface) ដែលអនុញ្ញាតឱ្យអ្នកប្រើ បញ្ជាតាមរយៈ Mouse ចុចលើ icons, ប៊ូតុង និងផ្នែកម៉ឺនុយផ្សេងៗជាច្រើន ដែលមានលើផ្ទៃអេក្រង់កុំព្យូទ័រ។
រាល់ GUI នៃ OS ទាំងអស់ អាចថាមានលក្ខណៈខុសគ្នាដាច់ស្រឡះ ឧទាហរណ៍អ្នកប្ដូរប្រើពី Windows ទៅ Mac ដំបូងៗអ្នកនឹងឈឺក្បាល មិនដឹងមុខងារប្រើប្រាស់របស់វា ទម្រាំបានទម្លាប់ប្រើវាដោយរលូន។
+Microsoft Windows:
ក្រុមហ៊ុន Microsoft បានបង្កើតប្រព័ន្ធប្រតិបត្តិការ Windows ពាក់កណ្ដាលឆ្នាំ ១៩៨០ មានជំនាន់ Windows ល្បីៗរួមមាន Windows Vista (2007), Windows 7 (2009), Windows 8 (2012) រហូតដាក់បង្ហាញដល់ Windows 10 នៅឆ្នាំ ២០១៥ ហើយជា OS ពេញនិយមបំផុតក្នុងពិភពលោក។
+Mac OS X:
បង្កើតឡើងដោយក្រុមហ៊ុនអាមេរិក Apple ដើម្បីតម្រូវការប្រើប្រាស់លើពពួកកុំព្យូទ័រ Macintosh របស់ខ្លួន។ ជំនាន់របស់វារួមមាន Lion (2011), Mountain Lion (2012), Mavericks (2013), Yosemite (2014) និង EI Capitan (2015)។
យោងតាមរបាយការណ៍ពី SGS បានបង្ហាញ ចំនួនអ្នកប្រើ Mac OS X មានមិនដល់ ១០ ភាគរយទេក្នុងពិភពលោក ខណៈ Windows មានដល់ ៩០ ភាគរយ។ ទាក់ទងនឹងផ្ទៃកម្មវិធី មនុស្សជាច្រើនទទួលស្គាល់ថា Mac OS X មានលក្ខណៈស្រស់ស្អាត ត្រជាក់ភ្នែក ជាង Windows។
+Linux:
Linux ជាប្រព័ន្ធប្រតិបត្តិការខុសពី Windows ដោយវាជា OS អាចធ្វើការកែច្នៃបានពីសំណាក់អ្នកប្រើជុំវិញពិភពលោក ខុសពី Windows ចេញពីក្រុមហ៊ុនមកស្រេច។ ទៀតសោត Linux ដាក់ឱ្យទាញយកឥតគិតថ្លៃ។ បច្ចុប្បន្នមានមិនដល់ ២ ភាគរយ ទេនៃអ្នកប្រើសរុប ដែលមានប្រើ Linux OS។
+Operating System សម្រាប់ឧបករណ៍ចល័ត (Mobile Devices):
0 comments:
Post a Comment