Showing posts with label Apple. Show all posts
Showing posts with label Apple. Show all posts

Friday, September 15, 2017

14 កញ្ញា 2017 



កំពូលហ្វាប់ប្លែត Samsung Galaxy Note 8 ដែលបង្ហាញខ្លួនកាលពីថ្ងៃទី 23 ខែសីហា ពិតជាទទួលបានការការចាប់អារម្មណ៍ខ្លាំងមិនធម្មតាជាមួយការរចនារូបរាងថ្មី អេក្រង់លាតស្ទើរតែពេញផ្ទៃខាងមុខជាមួយគែមរាងកោង ប្រព័ន្ធកាមេរ៉ាភ្លោះ និងកំលាំងម៉ាស៊ីនប្រើការខ្លាំង។ ពេលនេះគូប្រគួតដ៏ខ្លាំងក្លារបស់ Note 8 បានបង្ហាញវត្តមានហើយដែរកាលពីរាត្រីថ្ងៃទី 12 កញ្ញានោះ គឺ Apple iPhone X ឬ iPhone 10 ដែលជា iPhone មានការវិវឌ្ឍន៍ជាមួយរបកគំហើញថ្មីក្នុងប្រវត្តិសាស្ត្រទូរស័ព្ទ iPhone របស់ Apple។ វាមិនមែនជា iPhone ដែលមានប៊ូតុងហូមកងរង្វង់ដូច iPhone មុនទៀតទេតែវាជា iPhone ដែលក្រាលបន្ទះកញ្ចក់ពេញតែម្តងហើយសឹងតែគ្មានគែមអេក្រង់ទៀតផង ហើយនេះ ជាប្រវត្តិសាស្ត្រថ្មីរបស់ Apple និងជាបទពិសោធន៍ថ្មីសម្រាប់ហ្វែនរបស់ iPhone ក្នុងការប្រើប្រាស់ iPhone អេក្រង់បង្ហាញពេញម៉ាទំហឹងមួយនេះ។ ក្រៅតែពីមានអេក្រង់ពេញផ្ទៃខាងមុខ គ្មានប៊ូតុងហូមទៅវានៅមានចំនុចខ្លាំងជាច្រើនទៀតដូចជាកំលាំងម៉ាស៊ីនខ្លាំង ប្រតិបត្តិការថ្មីចុងក្រោយ ពង្រឹងលើប្រព័ន្ធកាមេរ៉ាភ្លោះ និងកាមេរ៉ាសែលហ្វីជាដើម។ ហើយខាងក្រោមនេះក្រុមការងារ ពិភពអេឡិចត្រូនិក នឹងធ្វើការប្រៀបធៀបគុណសម្បត្តិ និងលក្ខណៈសម្បត្តិមួយចំនួននៃកំពូលស្មាតហ្វូនជំនាន់ថ្មីរបស់ក្រុមហ៊ុនយក្សទាំងពីរនេះដូចខាងក្រោម៖

1. រូបរាង និងរចនាថ្មីដូចគ្នា

តួរខ្លួនរបស់ iPhone X និង Galaxy Note 8 ត្រូវបានផលិតឡើងបែប Premium Unibody ពីលោហៈធាតុគុណភាពខ្ពស់ និងស្រោបដោយកញ្ចក់ជាប់ស្វិតនៅផ្ទៃខាងក្រោយដូចគ្នា។ ស៊ុមព័ទ្ធជុំវិញតួររបស់ iPhone X ត្រូវបានផលិតឡើងពីដែលអ៊ីណុកគុណភាពខ្ពស់បំផុតធន់ មិនងាយឆ្កូត ខណៈដែលស៊ុមរបស់ Note 8 ត្រូវបានផលិតឡើងពីរអាលុយមីញ៉ូមមានភាពធន់ដូចគ្នា។ iPhone X មានកម្រាស់ 7.7mm និងទងន់ 174 ក្រាមស្តើងជាង និងស្រាលជាង Note 8 ដោយ Note 8 មានកម្រាស់ 8.6mm និងទំងន់ 195 ក្រាម។ Galaxy Note8 នៅតែរក្សារន្ធដោត កាសខ្នាត 3.5mm ជាមួយប៊ិច S Pen ដ៏ឆ្លាតវៃខណៈដែល iPhone X មិនមាន។ iPhone X នឹងចេញលក់ជាមួយជម្រើសពីពណ៌គឺទឹកប្រាក់ (Silver) និងប្រផេះ (Space Gray) រីឯ Galaxy Note 8 មានជម្រើសពណ៌ច្រើនដូចជា ខ្មៅនឹល (Midnight black), ទឹកមាសភ្លឺ (Maple gold), ប្រផេះភ្លឺ (Orchid gray), ទឹកសមុទ្រស្រាល (Deep sea blue) និងផ្កាឈូក (Rose Gold)។ កំពូលស្មាតហ្វូនទាំងពីរនេះត្រូវបានបំបាត់ចោលនូវប៉ូតុងហូមខាងមុខដូចគ្នា និងមានបំពាក់នូវបច្ចេកវិទ្យាការពារធូលី និងទឹកកម្រិត IP68 ដូចគ្នា។

2. កញ្ចក់អេក្រង់លាតធំបំផុត

iPhone X មានទំហំអេក្រង់ 5.8 អ៊ីងប្រភេទ OLED Display ជាប្រភេទអេក្រង់លាតពេញផ្ទៃខាងមុខជាមួយគែមអេក្រង់ទាំងបួនខ្លីបំផុតដោយ Apple ហៅអេក្រង់ថ្មីនេះថា “Super Retina Display” វាទ្រទ្រង់ការបង្ហាញក្នុងទំហំ 2436x1125px ជាមួយកម្រិតភាពច្បាស់ផ្ទៃអេក្រង់ 458ppi។ នេះជាបទពិសោធន៍ក្នុងការទស្សនាផ្ទាំងទស្សនីយភាពថ្មីសម្រាប់អ្នកប្រើប្រាស់ស្មាតហ្វូន iPhone ជាមួយអេក្រង់គុណភាពខ្ពស់បំផុត និងមានផ្ទៃបង្ហាញធំបំផុតមិនធ្លាប់មានក្នុងប្រវតិ្តសាស្ត្រ iPhone។ ងាកមក Samsung Galaxy  Note 8 វិញមានកញ្ចក់អេក្រង់ទំហំធំរហូតដល់ទៅ 6.3 អ៊ីងប្រភេទ Super AMOLED Infinity Display ដែលមានគែងសងខាងរាងកោងបន្តិច វាមានសមត្ថភាពបង្ហាញបានធំជាង iPhone X ជាមួយកម្រិតបង្ហាញ QuadHD+ ទំហំដល់ទៅ 2960x1440 px ជាមួយកម្រិតភាពច្បាស់លើផ្ទៃកញ្ចក់អេក្រង់ 521ppi។ អេក្រង់របស់កំពូលស្មាតហ្វូនទាំងពីនេះ ទ្រទ្រង់នូវមុខងារ HDR10 និង 3D Touch ដូចគ្នាគ្រាន់តែ Note 8 មិនអាចទ្រទ្រង់បានពេញលិញដូច iPhone X ប៉ុណ្ណោះគឺវាអាចប្រើមុខងារនេះបានតែលើប៊ូតុងហូមថាច់សែនស័រស៊ីធីវប៉ុណ្ណោះ។

3. កំលាំងម៉ាស៊ីនខ្លាំងដូចគ្នា

iPhone X បានបង្ហាញខ្លួនឡើងជាមួយបន្ទះឈីបជំនាន់ថ្មីរបស់ Apple គឺ A11 Bionic កម្រិតកំលាំង 64bit ជាមួយ core ចំនួន 6 (Hexa-core) ដោយ 2-core មានសមត្ថភាពប្រតិបត្តិការខ្លាំងនិង 4-Core ទៀតមានល្បឿនប្រតិបត្តិការកម្រិតមធ្យមដោយឈីបនេះផលិតឡើងភ្ជាប់នូវ GPU ដែលមានវិសាលភាពប្រតិបត្តិការលឿនជាងជំនាន់ A10 Fusion របស់ iPhone 7 ប្រមាណ 30%។ Apple នៅតែរក្សាទំហំរ៉េមទំហំ 3GB ដែលប្រើនៅលើ iPhone 7 សម្រាប់ iPhone X ជំនាន់ថ្មីនេះដដែល។ សម្រាប់ម៉ាស៊ីនរបស់ Note 8 វិញប្រើបន្ទះឈីប Qualcomm Snapdragon 835 កម្រិតកំលាំង 64bit ជាមួយ core ចំនួន 8 (octa-core) ល្បឿនប្រតិបត្តិការ 2.45GHz Kryo 280 ជាមួយរ៉េមទំហំ 6GB  ប្រើប្រាស់ GPU Adreno 540 និងបច្ចេកវិទ្យា Hexagon 682 DSP។ iPhone X មានអង្គផ្ទុកទិន្នន័យស្រាប់ក្នុងម៉ាស៊ីនពីរជម្រើសគឺ 64GB និង 256GB ចំនែក Note 8 មានបីជម្រើសគឺ 64GB/128GB/ 256GB ព្រមទាំងអាចបន្ថែមទំហំម៉េមូរីក្រៅបានដល់ 256GB។ ឈីបរបស់ស្មាតហ្វូនទាំងពីរនេះសុទ្ធតែទ្រទ្រង់នូវប្រព័ន្ធកាមេរ៉ាភ្លោះ និងបច្ចេកវិទ្យាសាកថាមពលថ្មល្បឿនលឿនដូចគ្នា។

4. ប្រព័ន្ធកាមេរ៉ាភ្លោះដូចគ្នា

កំពូលស្មាតហ្វូនស៊េរីថ្មីចុងក្រោយរបស់ក្រុមហ៊ុនទាំងពីរនេះ ត្រូវបានបំពាក់នូវប្រព័ន្ធកាមេរ៉ាភ្លោះនៅកាមេរ៉ាខាងក្រោយដូចគ្នា។ កាមេរ៉ាភ្លោះរបស់ iPhone X ប្រើប្រាស់កែវលែនបែបបញ្ឈរដោយមានអំពូល Quad LED True tone flash នៅកណ្តាល។ កាមេរ៉ាទាំងពីរនេះប្រើ កែវលែនទំហំ 12MP ដូចគ្នាដោយមួយគ្រាប់ជាប្រភេទថតរូបទូលាយ wide angle lens មានកម្រិត aperture f/1.8 និងមួយទៀតជាប្រភេទ telephoto មានកម្រិត aperture f/2.4 ហើយកាមេរ៉ាទាំងពីរគ្រាប់នេះមានមុខងារទប់រំញ័រ OIS (optical image stabilization) និងបន្ថែមមុខងារថ្មីសម្រាប់ការថតរូបផ្ទៃព្រាលបានស្អាតច្បាស់ជាងមុន (Portrait Lighting)។ រីកាមេរ៉ាមុខរបស់វាវិញមានទំហំ 7MP ហើយក៏ភ្ជាប់នូវមុខងារ Portrait Lighting ដូចកាមេរ៉ាទាំងពីរគ្រាប់ខាងក្រោយដែរព្រមទាំងអាចកែតម្រូវបានតាមការចង់បានរបស់យើងថែមទៀតផង នេះពិតជាពិសេស និងត្រូវចិត្តបំផុតសម្រាប់អ្នកនិយមថតរូបសែលហ្វី។ និយាយពីកាមេរ៉ាភ្លោះរបស់ Note 8 វិញក៏មានទំហំ 12MP ដូចគ្នាដែរ និងប្រើប្រាស់កែវលែនផ្តេកទទឹងតួរខ្លួនជាមួយអំពូលភ្លើង Dual LED flash នៅខាងស្តាំ។ កាមេរ៉ាទាំងពីរគ្រាប់របស់ Note8 ក៏មានមុខងារពីរផ្សេងគ្នាដែរដោយមួយជាប្រភេទកាមេរ៉ាថតរូបទូលាយ wide angle lens មានភ្ជាប់ដោយ aperture f/1.7 អាចហ្ស៊ូម optical zoom កម្រិត 2x និងមួយគ្រាប់ទៀតជាប្រភេទ telephoto lens មានកម្រិត aperture f/2.4 អាចហ្ស៊ូម optical zoom បាន 10x។ កាមេរ៉ាទាំងពីរគ្រាប់នេះក៏ភ្ជាប់នូវមុខងារទប់រំញ័រកាមេរ៉ា OIS-4 axis និងមុខងារ Live Focus សម្រាប់ថតរូបព្រាលផ្ទៃខាងក្រោយបានដាច់ស្អាតបំផុត និងអាចកំនត់កម្រិតព្រាលបានទាំងកំឡុងពេលថត និងក្រោយពេលថតរួចទៀតផង។ Note 8 មានកាមេរ៉ាសែលហ្វីទំហំ 8MP ធំជាងកាមេរ៉ាមុខរបស់ iPhone X ព្រមទាំងភ្ជាប់នូវរូប Emoji សម្រាប់លេងរូបភាពកំឡុងពេលថតផងដែរ។ កាមេរ៉ាភ្លោះដែលបំពាក់លើកំពូលស្មាតហ្វូនទាំងពីរនេះមានសមត្ថភាពថតវីដេអូបានដល់កម្រិត 4K ជាមួយមុខងារទប់រំញ័របានល្អដូចគ្នា។

5. កំលាំងថ្ម និងការសាកថ្ម

កំពូលស្មាតហ្វូនទាំងពីរនេះសុទ្ធតែទ្រទ្រង់នូវបច្ចេកវិទ្យាសាកថាមពលថ្មល្បឿនលឿន Fast Battery Charging ដូចគ្នាទាំងការសារតាមរយះឆ្នាំសាក និងដុំសាក wireless ប៉ុន្តែខុសគ្នាត្រង់ទំហំអំពែថ្មតែប៉ុណ្ណោះ។ Apple នៅតែកំណាញ់ថ្មសម្រាប់ស្មាតហ្វូនរបស់ខ្លួនព្រោះថា iPhone X មានអេក្រង់ធំប៉ុណ្ណឹងហើយក្រុមហ៊ុននៅតែបំពាក់ថ្មក្រោម 3,000 មីលីអំពែម៉ោងទៀត។ ថ្មរបស់ iPhone X មានទំហំ 2,960 មីលីអំពែម៉ោងធំជាងថ្ម iPhone 7 Plus ប្រមាណ 60 មីលីអំពែ ហើយកាន់ថាមពលប្រើប្រាស់បានយូរជាង 2 ម៉ោងនេះបើតាមការបញ្ជាក់ពី Apple។ ក្រុមហ៊ុន Apple ក៏បានប្រកាសនូវដុំសាកថ្ម Wireless Charge ដែលអាចទ្រទ្រង់ជាមួយ iPhone X ផងដែរ ដោយប្រើប្រាស់បច្ចេកវិទ្យា iQ Technology។ ចំនែកហ្វាប់ប្លែត Galaxy Note 8 វិញមានថ្មក៏មិនសូវធំប៉ុន្មានដែរដោយហ្វាប់ប្លែតអេក្រង់យក្សមួយនេះមានផ្ទុកថ្មកំលាំង 3,300 មីលីអំពែម៉ោងប៉ុណ្ណោះតូចជា Galaxy Note ជំនាន់មុន និង Galaxy S8 Plus ប្រមាណ 200 មីលីអំពែម៉ោង។ ទោះបីជាបែបនេះក្តី Samsung បានបញ្ជាក់ដែរថា សមត្ថភាពថ្ម Note 8 អាចកាន់ប្រើប្រាស់បានយូរជាងថ្ម Note 7 និង S8 Plus ប្រមាណជិត 7 ម៉ោងឯណោះ។ Note 8 ក៏ទ្រទ្រង់បច្ចេកវិទ្យាសាកថាមពលថ្មល្បឿនលឿន Fast Battery Charge ដោយប្រើបច្ចេកវិទ្យា Qualcomm Quick Charge 3.0 ទាំងការសារតាមខ្សែឆ្នាំសាក និងដុំសារឥតខ្សែ (Wireless Charge)។

6. ប្រើប្រាស់ញាណដ៏ឆ្លាតវៃ

Apple បានប្រកាសនូវញាណថ្មី ឬសែនស័រថ្មីហៅថា “Face ID” ប្រើនៅលើ iPhone X សម្រាប់ដោះសោរជំនូសការប្រើ Touch ID នៅលើប៊ូតុងហូមដែលប្រើអស់រយះពេល 10 ឆ្នាំមកនេះ។ សែនស័រថ្មីនេះ ប្រើប្រាស់មុនងារ biometric និង authentication ដែលវាប្រតិបត្តិការណ៍យ៉ាងល្អបំផុតជាមួយឈីប A11 Bionic ក្នុងការសំគាល់មុខរបស់ម្ចាស់ iPhone X បានជាក់លាក់បំផុតដោយប្រើប្រាស់បច្ចេកវិទ្យា 3D Map។ Apple បានបញ្ជាក់ថា Face ID នេះ វាមិនច្រឡំផ្ទៃមុខរបស់ម្ទាស់របស់វាឡើយពោល គឺមួយលាននាក់មានតែមួយប៉ុណ្ណោះគឺម្ទាស់របស់វាផ្ទាល់តែម្តង។ សម្រាប់ Galaxy Note 8 វិញប្រើប្រាស់មុខងារដោះសោរដោយប្រើប្រាស់ប្រសី្រភ្នែក និងចំណាំផ្ទៃមុខ (iris scanner & facial recognition) ជាមួយសែនស័រស្កែនក្រយ៉ៅម្រាមដៃនៅផ្ទៃខាងក្រោយ។ ហើយការប្រើប្រាស់គឺមានសុវត្ថិភាពខ្ពស់បំផុត។

7. ប្រព័ន្ធប្រតិបត្តិការ

iPhone X  ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ iOS 11 ចេញពីប្រអប់តែម្តង។ ប្រតិបត្តិការ iOS ជំនាន់ថ្មីនេះមានភ្ជាប់នូវរូប Animoji ដែលបង្កើតឡើងយ៉ាងពិសេសដោយ Apple ផ្ទាល់ ហើយរូបភាពទាំងនោះវាអាចធ្វើចលនាតាមកាយវិការមុខរបស់យើងដោយប្រើប្រាស់នូវបច្ចេកវិទ្យាសំគាល់ Facial scanner technology ដែលភ្ជាប់មកពីមុខងារ Face ID។ រី Samsung Galaxy Note 8 វិញដំណើរការលើប្រព័ន្ធប្រតិបត្តិការ Android 7.1 Nougat ចេញពីប្រអប់ហើយស្រោបដោយផ្ទៃអ៊ីនធើហ្វេស  TouchWiz UI 8.5 វាមានភ្ជាប់នូវមុខងារថ្មីដូចជា Live Message ដែលអាចអោយយើងគូសរូប និងសរសេរសារជាមួយប៊ិច S Pen ដើម្បីបង្កើតរូបភាពមានចលនាប្រភេទ Gifs និង App Pair ដែលអាចអោយអ្នកប្រើប្រាស់ចែកផ្ទៃអេក្រង់ជាពីរដើម្បីដំណើរការកម្មវីធីពីរផ្សេងគ្នាក្នុងពេលតែមួយបានយ៉ាងលឿនបំផុត។

8. តម្លៃ និងកាលបរិច្ឆេទចេញលក់

iPhone X និង Galaxy Note 8 នឹងមានលក់តាមរយះបណ្តាញចែកចាយធំៗ និងបណ្តាញចែកចាយរ៉ៃរងតូចៗជាច្រើនទៀតក៏ដូចជាហាងលក់រាយក្នុងពេលឆាប់ៗនេះផងដែរ។ iPhone X នឹងបើកអោយធ្វើការកុម្ម៉ងមុននៅថ្ងៃទី 27 ខែកញ្ញានេះ និងចេញលក់លើទីផ្សារនៅថ្ងៃទី 03 ខែតុលា ជាមួយតម្លៃចាប់ផ្តើមពី $999 ទៅ។ សម្រាប់ហ្វាប់ប្លែត Galaxy Note 8 វិញបច្ចុប្បន្នបានដាក់អោយកុម្ម៉ងមុនរួចហើយ ហើយនឹងចាប់ផ្តើមចេញលក់ជាផ្លូវការណ៍នៅថ្ងៃទី 29 ខែកញ្ញានេះ ក្នុងទីផ្សារកម្ពុជាមួយតម្លែប្រមាណ $919។ 

បើទោះជាក្រុមហ៊ុន Apple បាននាំយកមកនូវ ស្មាតហ្វូនស៊េរីថ្មីចំនួន 3 មកបង្ហាញ អោយគ្រប់គ្នា បានឃើញក៏ពិតមែន ប៉ុន្តែទូរស័ព្ទ ដែលទទួល បានការចាប់ អារម្មណ៍ច្រើន ជាងគេនោះ គឺ iPhone X។ ម្យ៉ាងវិញទៀត យើងសង្គេត ឃើញថា iPhone X គឺមានចំនុចប្លែក ខុសពី iPhone 8 & 8+ បើទោះបីជា ទូរស័ព្ទទាំង 3 ស៊េរីនេះ ចេញតំណាលគ្នា ក៏ដោយ ហើយរឹតតែមាន ភាពខុសច្រើនពី iPhone ស៊េរីមុន។ ចង់ដឹងទេថា តើ iPhone X មានចំនុច ខុសពី iPhone ផ្សេងៗទៀត យ៉ាងណានោះ… តោះ តាមដានជាមួយខ្ញុំ ទាំងអស់គ្នា៖



  1. បំពាក់នូវអេក្រង់ OLED ថ្មី
ទូរស័ព្ទ iPhone X គឺបានបំពាក់មកជាមួយនូវអេក្រង់ថ្មី ប្រភេទ OLED ដែលគេអោយ ឈ្មោះថា Super Retina HD Display ខណៈទូរស័ព្ទ iPhone ស៊េរីផ្សេងៗ គឺបំពាក់ត្រឹម អេក្រង់ប្រភេទ LCD ប៉ុណ្ណោះ។
  1. គ្មានប៊ូតុង Home
នេះគឺជាការបើកទំព័រថ្មីមួយសម្រាប់ Apple លើទូរស័ព្ទ iPhone X អោយខុសពី iPhone ស៊េរីមុនៗ ដោយបានលុប បំបាត់ប៊ូតុង Home ចេញ ហើយ បំពាក់នូវអេក្រង់ លាតថ្មីពេញផ្ទៃ ខាងមុខ ព្រោះ iPhone X គឺជាទូរស័ព្ទ តំណាង អោយរយៈពេល 10 ឆ្នាំ នៃការបង្កើត iPhone។
  1. សំបកខាងក្រោយបានក្រាលដោយកញ្ចក់
វាគឺជារចនាបថថ្មីមួយរបស់ Apple ដែលសំបកខាងក្រោយនៃ ទូរស័ព្ទ iPhone ស៊េរីថ្មីទាំងនេះ គឺបានក្រាល ដោយកញ្ចក់ ភ្លឺរលោងដោយ រួមទាំង គែមដែលព័ទ្ធជុំវិញ ទូរស័ព្ទផងដែរ។
  1. មុខងារដោះសោរ Face ID
ប៊ូតុង Home លើទូរស័ព្ទ ជំនាន់ក្រោយ គឺសុទ្ធតែអាច ស្គេនម្រាមដៃ បានទាំងអស់ ដែលមុខងារនេះ មានឈ្មោះថា Touch ID ប៉ុន្តែ iPhone X គឺមិនមាន ប៊ូតុង Home សម្រាប់ស្គេន ដោះសោរ ទៀតទេ តែ Apple បានបំពាក់ជំនួស មកវិញ នូវការស្គេន មុខមនុស្ស ដែលមុខងារនេះ មាន ឈ្មោះថា Face ID។
  1. រូប Animoji មានចលនា
វាពិតជាពិសេសមែនទែន ដែលក្រុមហ៊ុន Apple អាចបង្កើតរូប Animoji អោយវាមាន ចលនារស់រវើកបាន រាល់ការបញ្ជាសំលេង ពីមនុស្សយើង តែវាក៏អាចធ្វើបាន លើតែទូរស័ព្ទ iPhone X មួយប៉ុណ្ណោះ។
  1. សមត្ថភាពនៃកាមេរ៉ា
លើកនេះ Apple បានអភិវឌ្ឍន៍សមត្ថភាពកាមេរ៉ាភ្លោះ អោយមានលក្ខណៈ ប្រសើរជាងមុន និង ខ្លាំងជាងមុន លើ iPhone X ជំនាន់ថ្មីនេះ ព្រោះថា កាមេរ៉ាភ្លោះ ទាំងពីរគ្រាប់ គឺមានទំហំ 12 មេហ្គាភិចសែល ដូចគ្នា ហើយមានបំពាក់នូវ មុខងារទប់រំញ័រ OIS ថែមទៀតផង។
  1. មានមុខងារថតព្រាលលើកាមេរ៉ាខាងមុខ
យើងគ្រប់គ្នាប្រហែលជាបានដឹងហើយថា មុខងារអាចថតរូបភាពបែបព្រាលបាន គឺបានមានតែនៅលើ កាមេរ៉ាភ្លោះ ផ្នែកខាងក្រោយ តែប៉ុណ្ណោះ តែចាប់ពីពេល នេះទៅ iPhone X ក៏អាចអោយអ្នក ថតសែលហ្វី បែបព្រាល លើកាមេរ៉ាខាងមុខ បានដូចគ្នា។
  1. បន្ទះឈីបថ្មី
ទូរស័ព្ទ iPhone X (iPhone 8 & 8+) ស៊េរីថ្មីនេះ គឺមានបំពាក់នូវឈឺប Processor ឈ្មោះ A11 Bionic ជាមួយសន្ទុះ ដ៏ខ្លាំងក្លា អាចនិយាយបានថា វាគឺខ្លាំងជាងឈីប A10 ដែលមានបំពាក់ នៅលើ iPhone 7 និង iPhone 7 Plus ដល់ទៅ 25% ឯណោះ។
  1. កម្លាំងថ្ម
សមត្ថភាពនៃកម្លាំងថ្មរបស់ iPhone X គឺបានកែប្រែទៅរកភាពប្រសើរ ច្រើនមែនទែន ដោយវាអាច ប្រើក្នុងការ និយាយទូរស័ព្ទ បានដល់ទៅ 21 ម៉ោង និង អាចចាក់តន្ត្រី បានដល់ 16 ម៉ោង ថែមទៀតផង។
  1. អាចសាកថ្មដោយឥតខ្សែ
បើនិយាយពីត្រឹម iPhone 7Plus ចុះក្រោម គឺមិនទាន់មាន iPhone ណាមួយ អាចសាកថ្ម ដោយឥតខ្សែបាន នៅឡើយទេ ប៉ុន្តែសម្រាប់ iPhone X (iPhone 8 & 8+) ដែលក្រាល ដោយកញ្ចក់ ស៊េរីថ្មីនេះ គឺធ្វើបានហើយ។


សរុបមក ទូរស័ព្ទ iPhone X នេះក៏មានលក្ខណៈ សម្បត្តិល្អច្រើន ដែលអាចអោយ ពេញចិត្ត លើវាបាន ផងដែរ ព្រោះថាចំនុចពិសេស ទាំងនេះ គឺ វាបានលុបលើ iPhone ស៊េរី មុនបាត់ទៅហើយ។ ហើយបើលក្ខណៈ ពិសេសទាំងអស់នេះ ត្រូវចិត្ត របស់អ្នកហើយ អញ្ចឹងអ្នកគួរតែ សន្សំ រឺ ត្រៀមលុយ សម្រាប់ទិញវា អោយហើយទៅ។

Wednesday, September 13, 2017

ពេលវេលាទន្ទឹមរង់ចាំបានមកដល់ហើយសម្រាប់អតិថិជន Apple ទាំងអស់ ក៏ដូចជាមហាជនទូទាំងពិភពលោក ដែលចង់ដឹងចង់ឮថា តើចុងឆ្នាំ 2017 នេះនឹងមានអ្វីប្លែកខ្លះ? មិនខុសពីរាល់ដងនោះទេគឺ Apple តែងតែបំបែកកំណត់ត្រាប្រវត្តិសាស្ត្ររបស់ខ្លួនពីមួយឆ្នាំទៅមួយឆ្នាំ ហើយអ្វីដែលលេចធ្លោជាងគេបំផុតនោះគឺ iPhone 10 ឬ X (លេខរ៉ូម៉ាំង) ជាការមកដល់ថ្មីមិនធ្លាប់មិនពីមុនមករបស់ Apple។ ជាការពិតណាស់ iPhone នេះមិនមែនជា iPhone ដេញជំនាន់ដូចសព្វមុនដងនោះទេ តែវាគឺជា iPhone បង្កើតឡើងដាច់ដោយឡែកពីគេ ដោយឈក្នុងឈ្មោះថ្មី រូបរាងរចនាបទប្លែក កម្លាំងម៉ាស៊ីនខ្លាំង និងកាន់តែមានភាពទាន់សម័យ វ័យឆ្លាតជាងមុនទៅទៀត។



រូបរាងរចនាបទ

លើកនេះ Apple ពិតជាលេងមួយទំហឹងពិតមែន ជាមួយនឹងការបោះជំហានទៅមុខនៃបច្ចេកវិទ្យាថ្មី រូបរាងថ្មី ដែលអ្នកនឹកស្មានមិនដល់ ជាមួយនឹងការរចនារូបរាងថ្មី និងប្លែកជាងមុន ដោយតួម៉ាស៊ីនការពារដោយកញ្ចក់ស្វិត មានភាពរឹងម៉ាំ ពីខាងមុខ និងពីខាងក្រោយ អមមកជាមួយនឹងគែមជុំវិញអេក្រង់ការពារ Stainless Steel ជាលោហៈ ដែលមានភាពរឹងម៉ាំ និងមិនងាយឆ្កូត ថែមទាំងមិនងាយច្រេះស៊ី បើទោះបីជាប៉ះទឹកសមុទ្រក៏ដោយ ពិសេសគឺអាវក្រោះការពារធូលី និងទឹកត្រូវបានបំពាក់មកជាមួយរួចជាស្រេច។


នៅផ្ទៃខាងមុខពុំមានប៊ូតុង Home ទៀតឡើយ ដោយ Apple បានលុបបំបាត់ចោលទាំងអស់ ដោយជំនួសមកវិញជាមួយនឹងការប្រើប្រាស់អេក្រង់ក្នុងការបញ្ជាទៅលើមុខងារជាច្រើន តែក៏នៅរក្សានូវប៊ូតុងសំខាន់ៗដដែលផងដែរ ដូចជាប៊ូតុងសម្លេង ប៊ូតុងកាច់ញ័រ និងប៊ូតុង Siri ទៀតផង។ អេក្រង់ខាងមុខគឺជាចំនុចធំ ដែលធ្វើឲ្យ iPhone X លេចធ្លោខ្លាំងជាងគេបំផុត វាលាទសន្ធឹងធំមានគែមតិចបំផុត ដែលធ្វើឲ្យការប្រើប្រាស់មើលទៅពេញភ្នែកមែនទែន អរគុណទៅដល់អេក្រង់ទំហំ 5.8 អ៊ីញ ជាមួយនឹងកម្រិត Resolution ធំខ្លាំងដល់ទៅ 2436 x 1125p អមមកជាមួយនឹងកម្រិតដង់ស៊ីតេ 458ppi ធ្វើឲ្យការប្រើភ្នែកមើលទៅលើអេក្រង់ iPhone 10 លោតទៅកាន់បទពិសោធន៍ពិសេសថ្មីមួយផ្សេងទៀត ដែលអ្នកនឹងសរសើរវាចេញពីចិត្ត។


Apple ហៅអេក្រង់ថ្មីនេះថា Super Retina Display វាប្រើប្រាស់អេក្រង់ OLED ស៊េរីថ្មី អាចបង្ហាញពណ៌ដុតច្បាស់ដូចអេក្រង់ទូរទស្សន៍តម្លៃពាន់ដុល្លារអញ្ចឹងដែរ ថែមទាំង Support ជាមួយមុខងារ Doby Vision និង HDR10 អនុញ្ញាតឲ្យម្ចាស់របស់វាទស្សនាវីដេអូបែប HDR ក្នុងកម្រិតច្បាស់ត្រជាក់ភ្នែក ដែលស្មាតហ្វូនភាគច្រើនពុំអាចធ្វើទៅបាននៅឡើយ។ សម្រាប់មុខងារ 3D Touch នៅតែរក្សាដដែល អាចឲ្យយើងចុចសង្កត់បន្តិចសម្រាប់ជ្រើសរើស Option ផ្សេងៗចេញពីកម្មវិធី និងហ្គេមនានា។

កម្លាំងម៉ាស៊ីន

មិនខុសគ្នាពី iPhone 8 និង 8 Plus នោះទេ Apple បំពាក់ឈីប A11 Bionic ថ្មី ដែលជា CPU មានភាពវ័យឆ្លាត និងទំនើបជាងមុន ដោយវាមាន Core ដល់ទៅ 6 គ្រាប់ មាន 2 ខ្លាំង និង 4 ទៀតខ្សោយ ដែលជួយឲ្យ iPhone ជំនាន់ក្រោយទាំងអស់រត់បានកាន់តែលឿន ដំណើរការបានកាន់តែរហ័ស ជាមួយនឹងមុខងារថ្មីៗជាច្រើនរបស់​ Apple បានបង្កើត និងគ្រោងបង្កើននាពេលឆាប់ៗខាងមុខនេះ។ ជាការពិតណាស់ ជាមួយនឹង A11 Bionic ម្ចាស់ iPhone X ទាំងអស់នឹងទទួលបានល្បឿនកើនដល់ 25% សម្រាប់ការប្រើប្រាស់ Core មួយគ្រាប់ និងលោតដល់ 70% នៅពេលប្រើ Multithread ឬ CPU ច្រើនក្នុងពេលតែមួយ នេះបើយើងប្រៀបធៀបជាមួយនឹង A10 Fusion នៅលើ iPhone 7 និង​ 7 Plus។


ជាងនេះទៅទៀត Apple ក៏បានបង្កើនសមត្ថភាពកម្លាំង GPU ឲ្យកាន់តែលឿនជាងមុនផងដែរ ដោយវាដំណើរការបានលឿនជាងមុន 30% ធ្វើឲ្យការប្រើប្រាស់ទៅលើកម្មវិធី លេងហ្គេម រហ័សទាន់ចិត្ត ជាមួយ RAM ទំហំ 3GB ដដែល ពុំមានឡើងដល់ 4GB នោះទេ។

កាមេរ៉ា

iPhone X មានកាមេរ៉ាភ្លោះនៅខាងក្រោយដូច iPhone 8 Plus អញ្ចឹងដែរ តែវាមានសភាពបញ្ឈរមិនមែនផ្ដេកនោះទេ ហើយក៏មានសមត្ថភាពប្រសើរជាងផងដែរជុំវិញការថតរូប និងវីដេអូ ដោយវាទាំង 2 ដើរតួរដូចជា៖
  • -កាមេរ៉ាពពួក Wide Angle Lens ទំហំ 12 មេហ្គាភិចសែល មានកម្រិត Aperture ធំបំផុត f/1.8
  • -កាមេរ៉ាពពួក Telephoto ទំហំ 12 មេហ្គាភិចសែល មានកម្រិត Aperture ធំបំផុត f/2.4
កាមេរ៉ាទាំង 2 នេះមានមុខងារ OIS ទាំង 2 តែម្ដងដូចទៅនឹង Galaxy Note 8  ដែលធ្វើឲ្យការថតរូបកាន់តែមានភាពប្រសើរ ជួយកាត់បន្ថយរំញ័របានល្អ នៅពេលកាន់ជាប់ដៃ ពិសេសគឺវីដេអូថតបានកម្រិត 4K ហើយកម្រិត 1080p អាចថតបានដល់ល្បឿន 240fps ថែមទៀតផង។ Apple បានអះអាងទៀតថា ជាមួយនឹងកាមេរ៉ា iPhone X វាអាចទទួលពន្លឺបានច្រើនជាង iPhone 7 Plus ដល់ទៅ 60% អនុញ្ញាតឲ្យម្ចាស់ iPhone ធ្វើការថតរូបបានកាន់តែច្បាស់ ស្រស់ស្អាត មានកម្រិតគ្រាប់ Noise រំខាតតិចជាងមុន ថែមទាំងអាចថតរូបមានសកម្មភាពលឿនបានល្អទៀតផង។

មិនតែប៉ុណ្ណោះ Apple បានចុចត្រូវចំនុចអ្នកប្រើប្រាស់ស្មាតហ្វូនទូទៅតែម្ដង ដោយកាមេរ៉ាខាងមុខមានទំហំ 7 មេហ្គាភិចសែល ហើយយើងអាចធ្វើការថតរូបបែប Portrait បានទៀតផង ធ្វើឲ្យផ្ទៃមុខរបស់យើងផុះដាច់ពីផ្ទៃ Background បានល្អ អមមកជាមួយនឹងមុខងារផ្លាស់ប្ដូរពន្លឺនៃផ្ទៃខាងក្រោយរូបភាពទៀតផង ដែលអាចប្រើប្រាស់ជាមួយនឹងកម្មវិធីកាមេរ៉ាបាន។


ថាមពលថ្ម

និយាយដល់ថាមពលថ្ម Apple ពុំបានបង្ហើបថា តើកម្លាំងថ្មដែលបានវិចខ្ចប់នៅក្នុង iPhone X មានទំហំកម្លាំងប៉ុន្មាន mAh នោះទេ ដោយអះអាងជាសាធារណៈថា iPhone 10 អាចប្រើប្រាស់ថ្មបានយូជាង iPhone 7 ត្រឹមតែ 2 ម៉ោងប៉ុណ្ណោះ ដូច្នេះខ្ញុំគិតថា វានៅមិនទាន់មានកម្លាំងថ្មប្រើប្រាស់បានយូប៉ុន្មាននោះទេ អាចមកពីអេក្រង់ធំពេក ក៏ថាបាន។

ប្រព័ន្ធប្រតិបត្តិការ

មិនខុសពី iPhone 8 និង​ 8 Plus នោះទេ iPhone X ដំណើរការដោយ iOS 11 ចេញពីប្រអប់តែម្ដង ដែលជាប្រព័ន្ធប្រតិបត្តិការទំនើបជាងគេបំផុតក្នុងការប្រើប្រាស់ទូទៅប្រចាំថ្ងៃ ជាមួយនឹងមុខងារថ្មីៗ និងទំនើបជាច្រើន មិនត្រឹមតែសម្រាប់ប្រើនៅលើ iPhone នោះទេ គឺមានមុខងារសម្រាប់ភ្ជាប់ទៅកាន់ Apple Watch, កាស AirPods និងឧបករណ៍ផ្សេងៗទៀត។

បច្ចេកវិទ្យាថ្មីៗ

បច្ចេកវិទ្យាថ្មីមានច្រើនគួរសមនៅលើ iPhone X មានច្រើនគួរសម ដែលពុំមាននៅលើ iPhone 8 និង​ 8 Plus នោះទេ ដោយ Apple បានកែច្នៃឲ្យវាមានមុខងារពិសេសៗមួយចំនួនដូចខាងក្រោម៖
  • -Face ID ៖ ពុំមានប៊ូតុង Home ទៀតនោះទេ ដូច្នេះការដោះសោរគឺត្រូវប្រើប្រាស់ផ្ទៃមុខទាំងស្រុង ឬប្រើលេខកូដសម្ងាត់ក៏បាន មានន័យថាដោះសោរដោយសម្លឹងមើលទៅលើសេនស័រខាងមុខនៃផ្ទៃអេក្រង់របស់ iPhone X ដោយ Apple បានបំពាក់សេនស័រមួយចំនួននៅផ្ទៃខាងមុខក្បែកាមេរ៉ា ដើម្បីសិក្សាអំពីទម្រង់មុខរបស់ម្ចាស់ iPhone X ដែលមិនងាយនឹងច្រឡំជាមួយនឹងផ្ទៃមុខអ្នកផ្សេងនោះទេ។ មុខងារថ្មីនេះ មិនត្រឹមតែអាចដោះសោរនៅពេលព្រឹក ថ្ងៃនោះទេ សូម្បីតែពេលយប់ក៏អាចដោះសោរបានដូចគ្នា ហើយអ្វីដែលពិសេសនោះគឺ មិនថាអ្នកពាក់មួកថ្មី ផ្លាស់ប្ដូរវែនតា ឬប្ដូរស្ទាយសក់នោះទេ iPhone X នៅតែស្គាល់ទម្រង់ផ្ទៃមុខរបស់ម្ចាស់វា។

  • -Animoji ៖ បង្កើតថ្មីដោយ Apple យើងអាចប្រើប្រាស់មុខងារនេះនៅក្នុង iMessage ដោយអាចជ្រើសរើស Emoji ច្រើនជាង 50 ដោយឲ្យ Emoji និយាយតាមសម្លេងយើងនិយាយ និងធ្វើកាយវិការតាមចិត្តចង់ និងស្គាល់បានគ្រប់ភាសា។

  • -សាកថ្មឥតខ្សែ ៖ iPhone X អាចសាកថ្មឥតខ្សែដូចគ្នា ដោយពុំចាំបាច់ដោយដុយ Lightning ទៀតនោះទេ តែ Apple ពុំបានបង្ហើបថាតើវានឹងចំនាយពេលប៉ុន្មានដើម្បីសាកថ្មមួយពេញឡើយ ដូច្នេះមានតែរង់ចាំមើលការធ្វើតេស្ដជាក់ស្ដែងទើបបានដឹង។

  • -សាកថ្មតាម AirPower ៖ ឆ្នាំងសាកថ្មី ឈ្មោះថ្មី ដែលអាចសាក iPhone, Apple Watch 3 និងកាស AirPods បានដល់ទៅ 3 ក្នុងពេលតែមួយ! អាចសាកជាមួយ iPhone 8, 8 Plus និង X។

  • -Bluetooth 5.0 ៖ ធ្វើឲ្យការប្រើប្រាស់ភ្ជាប់ទៅកាន់ឧបករណ៍ Bluetooth បានកាន់តែលឿន រហ័ស ឆ្ងាយជាងមុន និងស៊ីថ្មកាន់តែតិច។
ចំនុចអវិជ្ជមាន

សម្រាប់ការយល់ឃើញអំពីក្រុមការងារ Cambo Report មើលឃើញថា Apple​ ដុសខាត់បានល្អនូវអាវវុធធំរបស់ខ្លួននាចុងឆ្នាំនេះ ដោយវាមានចំនុចចាក់ដោតច្រើនទៅលើសេចក្ដីត្រូវការរបស់មហាជនទូទៅ តែអ្វីដែលជាចំនុចអវិជ្ជមាននោះគឺ យើងមិនសូវជាពេញចិត្តនូវកម្លាំងថ្ម ដែលវាអាចប្រើបានយូជាង iPhone 7 ដែលមានទំហំថ្ម 1960mAh ត្រឹមតែ 2 ម៉ោង? ដូចនេះតើថ្មរបស់ iPhone X អាចរស់បានប៉ុន្មានម៉ោងទៅ? អាចប្រហាក់ប្រហែល iPhone 7 Plus ឬយ៉ាងណា?

តម្លៃ និងថ្ងៃចេញលក់

iPhone X មានតែពីរពណ៌ប៉ុណ្ណោះ គឺខ្មៅចេញប្រផេះ (Space Grey) និងពណ៌ប្រាក់ ជាមួយនឹងទំហំផ្ទុកក្នុងម៉ាស៊ីន 64GB និង 256GB ដោយត្រៀមបើកឲ្យធ្វើការកម្មង់ទុកមុននៅថ្ងៃទី 27 ខែតុលាឆ្នាំ 2017 នេះឯង និងត្រៀមចេញលក់ជាផ្លូវការក្នុងទីផ្សារអន្តរជាតិនៅថ្ងៃទី 3 ខែវិច្ឆិកា ចុងឆ្នាំនេះ ជាមួយនឹងតម្លៃចាប់ផ្ដើម 999$ សម្រាប់ម៉ូឌែល 64GB។


ចំណាប់អារម្មណ៍

នេះគឺជាការបោះជំហានដ៏ល្អមួយរបស់ Apple ក្នុងការបង្ហាញកំពូលស្មាតហ្វូនមានអេក្រង់លាតរបស់ខ្លួនចូលទៅកាន់ទីផ្សារអន្តរជាតិ ខណៈកំពូលស្មាតហ្វូនរបស់ក្រុមហ៊ុនដ៏ទៃទៀតបានបោះទុនចូលរួចទៅហើយ អមមជាមួយសមត្ថភាពមិនធម្មតាផងដែរ តែសំនួរសួរថា តើ iPhone X នឹងអាចទទួលបានជោគជ័យដែលឬទេ? ប្រាកដណាស់គឺអាច បើទោះបីជាវាមានតម្លៃថ្លៃលើស 100០$ ក៏ពិតមែននៅពេលមកដល់ទីផ្សារស្រុកខ្មែរ តែវានៅតែមានអ្នកត្រៀមទិញយកទៅប្រើប្រាស់អញ្ចឹង ព្រោះដូចបានបញ្ជាក់ខាងដើមអញ្ចឹង Apple បានវិចខ្ចប់រាល់ចំនុចសំខាន់ ក៏ដូចជាមុខងារទំនើបៗជាច្រើននៅក្នុង iPhone X ដែលវាបានធ្វើឲ្យអ្នកប្រើប្រាស់ស្មាតហ្វូនមួយភាគធំឈ្លក់វង្វេងជាមួយនឹងវារួចទៅហើយ។


សម្រាប់ខ្ញុំផ្ទាល់ តម្លៃដែលថ្លៃជាង iPhone 8 Plus ចំនួន 200$ ក្នុងទីផ្សារអន្តរជាតិមិនមែនជាបញ្ហាធំដុំនោះទេ ព្រោះអ្វីដែលយើងទទួលបានគឺបទពិសោធន៍មិនធ្លាប់មិនពីមុខមកក្នុងប្រវត្តិសាស្ត្រស្មាតហ្វូនរបស់ក្រុមហ៊ុន Apple ជាមួនឹងស្មាតហ្វូនកម្លាំងកប់ មានភាពវ័យឆ្លាត អាចថតរូប និងវីដេអូបានច្បាស់ ថែមទាំងមានសុវត្ថិភាពផងដែរ។ Cambo Report នឹងត្រៀមចេញផ្សាយវីដេអូ Review នៃ iPhone ទាំង 3 ដែលទើបនឹងប្រកាសនេះឲ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅបាន ដែលពេលនោះហើយ អ្នកនឹងបានដឹងកាន់តែលម្អិតជាមួយនឹងមុខងារ ក៏ដូចជាលក្ខណៈសម្បត្តិសំខាន់ៗ ដែលពួកវាមាន។
គ្រប់គ្នាប្រហែលជា​បាន​ដឹង​ហើយ​ថា កាល​ពី​យប់​មិញ Apple បាន​ធ្វើការ​ការ​ដាក់​បង្ហាញនូ​វ​ទូរស័ព្ទ​ជំនាន់​ថ្មី ចំនួន 3 ម៉ូឌែល គឺ iPhone 8, iPhone 8 Plus និង iPhone X រួមជាមួយការផ្លាស់ប្តូរ​រចនាបថ​មួយ​ចំនូន ឯខ្នងខាងក្រោយនៃទូរស័ព្ទទាំងនេះ គឺក្រាលដោយកញ្ចក់ភ្លឺរលោងដូចគ្នា។ បើទោះបីជាវា ចេញ​មក​តំណាល​គ្នាពិតមែន តែវាក៏មានចំនុចដែលពិសេសៗ រៀងៗខ្លួនផងដែរ។ ឥលូវនេះ ខ្ញុំសូមណែនាំ មិត្តអ្នកអានទាំងអស់គ្នា អោយបានឃើញនូវលក្ខណះពិសេសរបស់ iPhone X ទាំង 7 ចំនុច ដែលមិន​មាន​នៅលើ iPhone 8 និង iPhone 8 Plus ដូចខាងក្រោមនេះ៖


  1. ប្រភេទអេក្រង់នៅលើទូរស័ព្ទ
យើងសង្គេតឃើញថា អេក្រង់ដែលបានបំពាក់នៅលើ iPhone X គឺជាអេក្រង់ប្រភេទ OLED ថ្មី ដែល​គេ​អោយ​ឈ្មោះ​វា ហៅថា Super Retina HD display ខណៈ iPhone 8/ 8Plus គឺនៅតែបំពាក់អេក្រង់ប្រភេទ LCD IPS ដដែល គ្រាន់តែវាមាន កម្រឹតបង្ហាញរូបភាព បានល្អជាងមុន។

  1. កម្លាំងថ្ម
សមត្ថភាពកម្លាំងថ្មរបស់ iPhone X និង iPhone 8 គឺមានភាពខុសគ្នាមួយចំនួន ដូចជាថ្មរបស់ iPhone X អាចនិយាយបានដល់ 21ម៉ោង ខណះ iPhone 8 អាចនិយាយបានត្រឹមតែ 14ម៉ោងប៉ុណ្ណោះ។ បើ​ចំពោះ ការចាក់ចម្រៀងវិញ iPhone X អាចដំណើរការចាក់ស្តាប់ បានដល់ 60 ម៉ោង ឯ iPhone 8 គឺ​បាន​តែ 40ម៉ោង ដែលនេះគឺជាចំនួនខុសគ្នាគូរសមដែរ។

  1. មុខងារទប់រំញ័រលើកាមេរ៉ាភ្លោះ
បើទោះជា កាមេរ៉ាភ្លោះរបស់ iPhone X និង iPhone 8 Plus មានទំហំ 12 មេហ្គាភិចសែល​ដូចគ្នា​ក៏​ដោយ តែកាមេរ៉ាភ្លោះរបស់ iPhone X គឺមានមុខងារទប់រំញ័រ OIS លើភ្នែកកាមេរ៉ា ទាំង 2 គ្រាប់តែម្តង ចំណែកកាមេរ៉ាភ្លោះរបស់ iPhone 8 Plus មានមុខងារទប់រំញ័រ OIS តែនៅលើភ្នែកកាមេរ៉ា តែមួយ​គ្រាប់​ប៉ុណ្ណោះ។

  1. មុខងារដោះសោរអេក្រង់ Face ID
គួរបញ្ជាក់ផងដែរថា ទូរស័ព្ទ iPhone 8 និង iPhone 8 Plus គឺនៅតែបន្តរក្សា ប៉ូតុង Home សម្រាប់​ស្គេន​ម្រាមដៃ ដូចទៅហ្នឹងជំនាន់មុនៗដែរ តែបើចំពោះ iPhone X អេក្រង់ពេញនេះវិញ គឺមិនមានប៉ូតុង Home សម្រាប់ស្គេនម្រាមដៃ (Touch ID) ទៀតទេ ដោយបានជំនួសមកវិញ នូវ Face ID ដែលអាច​ដោះសោរ តាមរយៈការស្គេនមុខមនុស្សបាន។

  1. កាមេរ៉ាមុខរបស់ iPhone X មានមុខងារ Portrait Mode
ការពិត មុខងារ Portrait Mode គឺធ្លាប់មាននៅលើកាមេរ៉ាខាងក្រោយរបស់ទូរស័ព្ទ iPhone 7 Plus រួចទៅហើយ តែវានៅបន្តមាននៅលើ iPhone X និង iPhone 8 Plus ផងដែរ។ តែលើកនេះ កាមេរ៉ា​ខាង​មុខរបស់ ក៏មានមុខងារ ដែលអាចអោយអ្នកថតសែលហ្វី បែបព្រាល បានដែរហើយ ខណៈ​កាមេរ៉ា​មុខរបស់ iPhone 8 Plus គឺមិនមានមុខងារនេះទេ។

  1. មុខងារថ្មីៗ ដែលមានលើកាមេរ៉ាមុខ
ដូចអ្វីដែលយើងបានឃើញអញ្ចឹងថា កាមេរ៉ាមុខរបស់ iPhone X គឺបានបន្ថែមនូវមុខងារថ្មីច្រើនមែនទែន ដែលអាចកំណត់ រឺសារ៉េ រូបភាពសែលហ្វីរួច បានជាច្រើន Style ផងដែរ អាចអោយផ្ទៃព្រាលបែបភ្លឺ និង បែបងងឹត រួមជាមួយចំនុចពិសេសមួយចំនួនទៀត។

  1. សមត្ថភាពថ្មីនៃរូប Emoji
តាមការបង្ហាញ កាលពីយប់មិញ លោក Tim បានធ្វើការបង្ហាញនូវសមត្ថភាពថ្មី ដែលអាចអោយរូប Emoji មានដំណើរការ និយាយ រួមទាំងកាយវិការ ដូចអ្វីដែលមនុស្សយើងបានធ្វើអញ្ចឹង តែវាមាន​នៅ​លើ​តែទូរស័ព្ទ iPhone X ដែលប្រើប្រាស់នូវ ប្រព័ន្ធប្រតិបត្តិការណ៍ iOS 11 ប៉ុណ្ណោះ។


សរុបមក រាល់ 7 ចំនុចដែលបានបង្ហាញ ខាងលើនេះ គឺវាពិតជាពិសេស មែនទែន សម្រាប់ទូរស័ព្ទ iPhone X ជំនាន់ថ្មីនេះ។ ម្យ៉ាងវិញទៀត ចំនុចទាំងអស់នេះ គឺ iPhone 8&8+ មិនទាន់អាចធ្វើបាន នៅឡើយទេ។ ចុះសម្រាប់ អ្នកទាំងអស់គ្នា វិញយល់ យ៉ាងណា ចំពោះ ចំនុចទាំងនេះ?
ការរង់ចាំរបស់អ្នកទាំងអស់គ្នា​ ពេលនេះវាបានមកដល់ហើយ តែគ្រប់យ៉ាងវាខុសពីអ្វីដែលគ្រប់គ្នា បានរំពឹងទុកថា Apple នឹងដាក់បង្ហាញ iPhone 7s និង iPhone 7s Plus នៅក្នុងព្រឹត្តិការណ៍លើកនេះ តែវាមិនមែនទេ គឺ Apple បានរំលងចោលនូវត្រកូល (S) បាត់ទៅហើយ ដោយជំនួសមកវិញនូវ iPhone 8 និង iPhone 8 Plus ជាមួយនឹងកំលាំងម៉ាស៊ីន កាន់តែប្រសើរជាងមុន ជាពិសេសនោះ វាបានអមមកនូវមុខងារ ពិសេសៗ ភ្ជាប់មកជាមួយ ទៀតផង។

រូបរាងរចនាបថ

គ្រាន់តែឃើញរូបរាងភ្លាម យើងអាចនិយាយបានថា មានទាំងអ្នកស្រលាញ់ និងមិនស្រលាញ់ តែខ្ញុំជឿថានឹង វាអាចនឹងមានអ្នកស្រលាញ់ ច្រើនជាងព្រោះ រចនាបទរូបរាង ទាំងមូលរបស់ iPhone 8 និង iPhone 8 Plus គឺមិនសូវជាខុសគ្នាពី iPhone 7 និង iPhone 7 Plus ប៉ុន្មានទេ ជាពិសេសនោះគឺ រចនាបទនៃកាមេរ៉ា គឺរក្សានៅដដែល។ នៅផ្នែកខាងឆ្វេង យើងនៅតែទទួល បាននូវប៊ូតុងកាច់រំញ័រ និងប៊ូតុងសម្លេង រីឯខាងស្ដាំគឺប៊ូតុង Power ដដែល និងមានរន្ធដាក់ស៊ីម នៅកន្លែងដដែល ក៏ប៉ុន្តែអ្វីដែលកាន់ តែភ្ញាក់ផ្អើលនោះគឺថា គែមសងខាង ជាមួយនឹងសំបកខាងក្រោយនៃទូរស័ព្ទជំនាន់ថ្មីនេះ ត្រូវបានក្រាលដោយកញ្ចក់រលោងថ្លា អាចសាកថ្មតាម wireless បាន ខុសពីម៉ូឌែលមុនទៀតផង។

ប៊ូតុង Home គឺនៅតែមិនត្រួវបានលុបបំបាត់ចោលនោះទេ តែបានកែប្រែ យ៉ាងប្រសើរផងដែរ ជាមួយនឹង Touch ID ជំនាន់ថ្មី ធ្វើឲ្យម្ចាស់ iPhone 8 និង iPhone 8 Plus កាន់តែងាយស្រួល ក្នុងការប្រើប្រាស់ និងមានសុវត្ថិភាព ដោយវាដំណើរការ បានយ៉ាងរហ័ស រលូនជាងមុនផងដែរ។

អេក្រង់

សម្រាប់អេក្រង់របស់ទូរស័ព្ទ iPhone 8 និង iPhone 8 Plus គឺនៅតែរក្សាទំហំ4.7 អ៊ីញ និង 5.5 អ៊ីញ ដូចទៅនឹង iPhone 7 និង iPhone 7 Plus ដដែល ជាមួយនឹងប្រភេទអេក្រង់ Retina HD ឌីសភ្លេ ផ្ដល់រូបភាពបានច្បាស់ និងដុតពណ៌ល្អ ជាមួយនឹង Wide Color Gamut ដែលផ្ដល់ពណ៌ធម្មជាតិបានយ៉ាងល្អ។ អេក្រង់នេះទៀតសោក នៅតែរក្សាមុខងារ 3D Touch ដែល គ្រាន់តែវាច្បាស់ជាង និងល្អជាងប៉ុណ្ណោះ។


កម្លាំងម៉ាស៊ីន

កាន់តែខ្លាំងជាងមុន iPhone 8 និង iPhone 8 Plus បានបំពាក់មក ជាមួយនឹងឈីប Processor ឈ្មោះ A11 Bionic ជាមួយសន្ទុះដ៏ខ្លាំងក្លា អាចនិយាយបានថា វាគឺខ្លាំងជាងឈីប A10 ដែលមានបំពាក់នៅលើ iPhone 7 និង iPhone 7 Plus ដល់ទៅ 25% ឯណោះ។ ម្យ៉ាងវិញទៀត សមត្ថភាព GPU ជំនាន់ថ្មីក៏កាន់តែអស្ចារ្យ និងខ្លាំងជាងមុនផងដែរ។


សមត្ថភាពកាមេរ៉ា

iPhone 8 គឺមានកាមេរ៉ាក្រោយទំហំ 12 មេហ្គាភិចសែល មាន Aperture ទំហំ f1/8 អាចផ្តិតយក រូបភាពបានច្បាស់ ចំណែកកាមេរ៉ាភ្លោះរបស់  iPhone 8 Plus គឺមាន1គ្រាប់ ទំហំ 12 មេហ្គាភិចសែល មាន Aperture ទំហំ f1/8 ដូចគ្នា ហើយ1គ្រាប់ទៀត គឺមានទំហំ 12 មេហ្គាភិចសែល តែមាន Aperture ទំហំ f2/8 ដែលអាចអោយអ្នកថតរូបបែបព្រាល បានយ៉ាងល្អផងដែរ រួមមកជាមួយមុខងារថ្មីមួយចំនួនទៀត។ មិនតែប៉ុណ្ណោះ ទំហំកាមេរ៉ានេះ ក៏អាចថតវីដេអូ បានដល់កម្រឹត 4K ទៀតផង។


ថ្ងៃប្រកាសចេញលក់ និងតម្លៃ

Apple បានប្រកាសជា ផ្លូវការហើយថា iPhone 8 និង iPhone 8 Plus នឹងបើកឲ្យធ្វើការ កម្មង់ទុកមុនចាប់ ពីថ្ងៃទី15 នេះតទៅ ហើយវានឹងចេញ លក់ក្នុងទីផ្សារ អន្តរជាតិនៅថ្ងៃទី 22 ខែកញ្ញា ឆ្នាំ 2017 នេះតែម្ដង ជាមួយនឹងតម្លៃក្នុង ទីផ្សារអន្តរជាតិ ដូចខាងក្រោមនេះ៖
  • - iPhone 8 ទំហំ 64GB តម្លៃ 699$
  • - iPhone 8 ទំហំ 256GB តម្លៃ 849$
  • - iPhone 8 Plus ទំហំ 64GB តម្លៃ 799$
  • - iPhone 8 Plus ទំហំ 256GB តម្លៃ 949$
គួរបញ្ជាក់ផងដែរថា តម្លៃខាងលើ គឺជាតម្លៃក្នុងទីផ្សារ ប្រទេសក្រៅ បើមកដល់ស្រុកខ្មែរ យើងអាចនឹងថ្លៃ ជាងនេះច្រើនដែរ តែវានឹងធ្លាក់ចុះវិញ បន្ទាប់ពីវាមាន វត្តមានបាន 3-4 សប្ដាហ៍។


យើងមិនទាន់ដឹងថា មានអ្នកពេញចិត្តលើ iPhone 8 និង iPhone 8 Plus ជំនាន់នេះ ដល់កម្រិតណា នៅឡើយទេ ទាល់តែថ្ងៃ ដាក់លក់ ទើបដឹងពី ចំនួនអ្នកទិញ ប៉ុន្មាននាក់ ហើយបើនិយាយ ពីសមត្ថភាព របស់វាខ្លាំង ដល់កម្រិត ណានោះ យើងក៏មិនអាច និយាយបាន នៅពេល នេះដែរ ដោយសារ មិនទាន់បានកាន់ ដល់ដៃ ហើយខេមបូ នឹងបង្ហាញ លក្ខណៈសម្បត្តិ ជាវីដេអូបង្ហាញដល់អ្នក ទាំងអស់គ្នា នៅពេលវាមាន វត្តមាន លើទីផ្សារស្រុក យើងភ្លាម ដូចនេះសូមតាមដាន ពត៌មានថ្មីៗ ទាន់ហេតុការណ៍ ជាមួយខេមបូ បន្តទៀត។

Wednesday, August 23, 2017

​​​​វិបសាយ​ Bloomberg បាន​ធ្វើ​ការ​វិភាគ​ស៊ី​ជម្រៅ​មួយ​លើ​ចំណុច​ពិសេស​​​​មួយ​ចំនួន​ដែល​មាន​​បំពាក់​លើ​ iPhone 8 ដោយ​ចង់​ដឹង​ថា​ចំណុច​ណា​ខ្លះ​ជា​ការ​បង្កើត​ថ្មី​របស់​ Apple និង​ចំណុច​ណា​ខ្លះ​​ដែល​ស្មាតហ្វូន​របស់​​​គូ​ប្រជែង​មាន​ប្រើ​រួច​មក​ហើយ​នោះ។
​ចំណុច​ថ្មីៗ​មួយ​ចំនួន​​ដែល​អាច​មាន​លើ​ iPhone 8 មាន​ដូច​ជា៖​
#Smart Camera នៅ​ផ្នែក​ខាង​មុខ​ដែល​ធ្វើ​ឲ្យ​រូបភាព​មាន​គុណភាព​ល្អ​ និង​ចាប់​យក​ Subject បាន​ប្រសើរ​ជាង​មុន

#3D Facial Recognition ជា​បច្ចេកវិទ្យា​ដែល​ប្រើ​ Sensor សម្រាប់​ដោះ​សោ និង​ធ្វើ​ការ​ទូទាត់​សាច់​ប្រាក់​តាម​រយៈ​ការ​ស្កេន​មុខ

#Infrared Sensor ជំនួយ​ដល់​ការ​ស្កេន​មុន​នៅ​ទី​ងងឹត

#កាមេរ៉ា​ភ្លោះ​បញ្ឈរ ការ​ផ្លាស់​ប្ដូរ​សណ្ឋាន​កាមេរ៉ា​​សម្រាប់​​សម្រួល​ដល់​ការ​ប្រើ​កម្មវិធី​ដែល​មាន​បច្ចេកវិទ្យា​ AR


#បន្ទះ​ឈីប​ A11 រចនា​ឡើង​ដោយ​មាន​ទំហំ​ ១០ ណាណូម៉ែត្រ​ ​មាន​ល្បឿន​លឿន​ជាង​មុន

@ចំណុច​មួយ​ចំនួន​​ដែល​ថ្មី​សម្រាប់​ iPhone ប៉ុន្តែ​ស្មាតហ្វូន​របស់​ក្រុមហ៊ុន​ជា​គូ​ប្រជែង​មាន​ប្រើ​យូរ​មក​ហើយ មាន​ដូច​ជា៖​

#ការ​សាក​ថ្ម​ឥត​ប្រើ​ខ្សែ មាន​ប្រើ​លើ​ស្មាតហ្វូន​របស់​ក្រុមហ៊ុន​ Palm នៅ​ឆ្នាំ​ ២០០៩ និង​មាន​ប្រើ​លើ​ស្មាតហ្វូន​របស់​ LG, Google និង Samsung ជា​បន្ត​បន្ទាប់
#ស៊ុម​អេក្រង់​ស្ដើង ​មាន​លើ​ Xiaomi Mi Mix តាំង​ពី​ចុង​ឆ្នាំ​ ២០១៦ ​និង​មាន​ជា​បន្ត​បន្ទាប់​លើ​ Samsung S8, LG G6 និង Essential Phone ជា​ដើម


#រចនា​បថ​ផ្នែក​ខាង​មុខ​ស្ទើរ​តែ​ជា​ផ្ទាំង​អេក្រង់​សុទ្ធ មាន​លើ​​ Xiaomi Mi Mix មុន​គេ​ និង​បន្ត​មាន​លើ​ Galaxy S8 និង Essential Phone ជា​ដើម
#អេក្រង់​ OLED Samsung បាន​ប្រើ​អេក្រង់​ប្រភេទ​នេះ​តាំង​ពី​ឆ្នាំ​ ២០០៩ លើ​​ទូរសព្ទ​ i7710 រួច​បន្ត​មាន​លើ​ HTC និង​លើ​​ត្រកូល Samsung Galaxy
#គោះ​អេក្រង់​ដើម្បី​ឲ្យ​ទូរសព្ទ​ភ្ញាក់ (ចេញ​ពន្លឺ) ​មាន​ប្រើ​លើ​ស្មាតហ្វូន​ Android ​ភាគ​ច្រើន​យូរ​ឆ្នាំ​មក​ហើយ
អ្នក​គាំទ្រ​ផលិត​ Apple ជា​ពិសេស​ iPhone ច្បាស់​ជា​ដឹង​ហើយ​ថា​​ត្បិត​តែ​ Apple មិន​សម្បូរ​បច្ចេកវិទ្យា​ថ្មីៗ​ប្រើ​ប្រាស់​មុន​គេ ប៉ុន្តែ​ក្រុមហ៊ុន​នេះ​តែង​ខិតខំ​​កែ​សម្រួល​បច្ចេកវិទ្យា​ដែល​​គូ​ប្រជែង​​ប្រើ​​​រួច​ ឲ្យ​កាន់​តែ​ល្អ​ប្រសើរ​​ដើម្បី​យក​មក​បំពាក់​លើ iPhone ជំនាន់​ថ្មីៗ៕

ប្រភព៖ Bloomberg ប្រែ​សម្រួល៖ សុខហេង                      

Tuesday, August 15, 2017

បន្ទាប់ពីការទន្ទឹងរង់ចាំ គួបផ្សំជាមួយនឹងពាក្យចចាមអារ៉ាមជាច្រើន ទាក់ទងនឹងការបែកធ្លាយរូបភាពទូរសព្ទ iPhone 7 កន្លងមក ពេលនេះទូស័ព្ទជំនាន់ថ្មី របស់ក្រុមហ៊ុន Apple ត្រូវបានប្រកាសចេញជាផ្លូវការហើយ។
ទូរស័ព្ទស្មាតហ្វូតជំនាន់ថ្មី iPhone 7 មានអេក្រង់ទំហំ ៤.៧អីុញ  និង iPhone 7 Plus ទំហំ ៥.៥អីុញ។ វាមានលក្ខណៈពិសេសធន់នឹងការជ្រាបទឹក ជម្រៅ ១ម៉ែត្រ និងការពារពីធូលីដីផងដែរ។
ទូរសព្ទ iPhone 7 Plus បំពាក់កាម៉េរាភ្លោះ និងមាន Len ប្រើប្រាស់បច្ចេកវិទ្យា Optical Zoom អាចពង្រីកចាប់យករូបភាពនៅចម្ងាយឆ្ងាយ បានយ៉ាងច្បាស់ល្អ។ ចំណែកប៊ូតុង Home ត្រូវបានធ្វើកំណែទម្រង់ និងមានសភាពខុសប្លែកពីមុន ដោយពុំចាំបាច់ប្រើកម្លាំងដៃចុចខ្លាំងដូចមុនឡើយ ពោលគ្រាន់តែយកម្រាមដៃ ប៉ះថ្មមៗលើវា ដូចយើងចុចលើអេក្រង់យ៉ាងដូច្នោះដែរ។

ស្មាតហ្វូតទាំងពីរប្រភេទនេះ មានរន្ធសាកថ្មមួយនៅចំកណ្តាល តែមិនមានវត្តមានរន្ធដោតកាសដូចទូរស័ព្ទ iPhone ជំនាន់មុនឡើយ។  រន្ធសាកថ្មនេះ ប្រើសម្រាប់រន្ធ​ដោតកាសជាមួយគ្នាតែម្តង ហើយអាចប្រើប្រាស់កាសអត់ខ្សែ (Wireless Headphones) ដែលហៅថា AirPods (ក្នុងតម្លៃប្រមាណ ១៥៩ដុល្លារអាមេរិក) បានផងដែរ។
កាមេរ៉ាទូរស័ព្ទ iPhone 7 មានទំហំ ១២មេហ្គាភិចសែល  បំពាក់ភ្លើង Flash LED រហូតដល់ទៅ ៤គ្រាប់ មានសមត្ថភាពជះពន្លឺបានយ៉ាងល្អ ជាពិសេសសម្រាប់ទីងងឹតតែម្តង។ សម្រាប់ទូរស័ព្ទ iPhone 7 Plus វិញ មានកាម៉េរាភ្លោះទំហំ ១២មេហ្គាភិចសែល អាចធ្វើការថតពង្រីកពង្រួមរូបភាព បានយ៉ាងច្បាស់ល្អផងដែរ។  Len ខាងឆ្វេងជាប្រភេទ Wide Angle Lens និង Len ខាងស្តាំជាប្រភេ Telephoto។

សម្រាប់អង្គផ្ទុកទិន្នន័យវិញ iPhone ទាំងពីរនេះខុសប្លែកពី iPhone ជំនាន់មុន ពោលគឺមិនមែនចាប់ផ្តើមពីទំហំ 16GB ដូចមុនទេ គឺទំហំ 32GB, 128GB និង 256GB។

តម្លៃទីផ្សារបរទេស សម្រាប់ iPhone 7 Plus ទំហំ 32GB (តម្លៃ ៧៩៩ដុល្លារអាមេរិក) ទំហំ 128GB (តម្លៃប្រមាណ ៩៣៣ដុល្លារអាមេរិក) និងទំហំ 256GB (តម្លៃប្រមាណជា ១,០៦៦ដុល្លារអាមេរិក)

iPhone 7 និង 7 Plus មានជម្រើសរហូតដល់ទៅ ៥ពណ៌ តាមចំណង់ចំណូលចិត្ត រូមមាន ពណ៌ទឹកប្រាក់ ពណ៌មាស ផ្កាឈូក ខ្មៅរលោង និងខ្មៅគ្រើម។

គួរបញ្ជាក់ថា ទូរស័ព្ទ iPhone 7 និង iPhone 7 Plus បំពាក់បន្ទះឈីប Apple A10 Processor 2.4GHz  និងដំណើរការដោយប្រព័ន្ធប្រតិបត្តិការចុងក្រោយបំផុត iOS 10 ៕

សម្រាប់ការកុម្ម៉ង់ទិញ គឺចាប់ផ្តើមពីថ្ងៃទី៩ កញ្ញា ឆ្នាំ២០១៦ នាថ្ងៃស្អែកនេះ ទាក់ទងជាមួយនឹងតម្លៃ Pre-Order ចេញពីខាងក្រុមហ៊ុន Apple ផ្ទាល់តែម្តង ចំពោះ៖
iPhone 7 ទំហំ 32GB មានតម្លៃ ៦៤៩ដុល្លារ ទំហំ128GB តម្លៃ ៧៤៩ដុល្លារ ទំហំ 256GB តម្លៃ ៨៤៩ដុល្លារ ។
iPhone 7 Plus ទំហំ 32GB មានតម្លៃ ៧៦៩ដុល្លារ ទំហំ128GB តម្លៃ ៨៦៩ដុល្លារ ទំហំ 256GB តម្លៃ ៩៦៩ដុល្លារ ។
នៅ​សល់​ប្រហែល​ជាង​ ​២​ ​ខែ​ទៀត​ ​វត្តមាន​ស្មាតហ្វូន​ ​iPhone 7s/7s Plus​ ​ក៏​ដូច​ជា​ ​iPhone 8​ ​នឹង​បង្ហាញ​ខ្លួន​ជា​ផ្លូវការ។ ដោយ​ឡែក​ក្នុង​ថ្ងៃ​នេះ​ ​មាន​ការ​បង្ហាញ​ចេញ​នូវ​ចំណុច​ពិសេស​ ​៤​ ​យ៉ាង​ដែល​ល្បី​ថា​នឹង​មាន​នៅ​លើ​ ​iPhone 7s/7s Plus​ ​ហើយ​រំពឹង​មាន​ភាព​ប្រសើរ​ជាង​ឆ្ងាយ​ធៀប​នឹង​ ​iPhone 7/7 Plus​ ​បច្ចុប្បន្ន។

១. ពង្រឹង​បន្ថែម​សមត្ថភាព​កាមេរ៉ា:

ចំពោះ​ ​iPhone 8​ ​រំពឹង​មាន​បច្ចេកវិទ្យា​បន្ថែម​ការ​ថត​រូប​បែប 3D/AR ប៉ុន្តែ iPhone 7s/7s Plus គេ​មិន​ទាន់​ច្បាស់​ថា​មាន​ ​ឬ​អត់​នោះ​ទេ ដោយ​គ្រាន់​ដឹង​ថា​សមត្ថភាព​កាមេរ៉ា​នឹង​មាន​ភាព​ប្រសើរ​ជាង​ធៀប​នឹង iPhone 7​ ​ធម្មតា​ ​នេះ​បើ​យោង​តាម​របាយការណ៍​ចុះ​ផ្សាយ​កាល​ពី​ដើម​ឆ្នាំ​ពី​សារព័ត៌មាន​ប្រទេស​ជប៉ុន Mac Otakara។ ម្ល៉ោះ​ហើយ​អ្នក​ប្រើ iPhone 7s ក្នុង​ពេល​ខាង​មុខ ទំនង​ជា​ទទួល​បាន​បទ​ពិសោធន៍​នៃ​ការ​ថត​រូប​កាន់​តែ​វិសេសវិសាល​មួយ​កម្រិត​ថែម​ទៀត។

២. បន្ទះ​ឈីប​ A11 SoC:

​iPhone 7/7 Plus បំពាក់​នូវ​បន្ទះ​ឈីប Apple A10 ដែល​មាន CPU ៤ គ្រាប់​ល្បឿន 2.34GHz ហើយ GPU ប្រភេទ PowerVR Series 7XT ៦ គ្រាប់ ជំរុញ​ឲ្យ​ល្បឿន​បង្ហាញ​នៃ​ក្រាហ្វិក​ធ្វើ​បាន​ល្អ​មែនទែន។ មិន​ទាន់​ដល់​ទី​បញ្ចប់​នោះ​ទេ រៀងរាល់​ឆ្នាំ Apple នឹង​វិវត្ត​បន្ទះ​ឈីប​ជំនាន់​ថ្មី ឡើង​មួយ​ស៊េរី ជាហេតុ​សំណាង​ល្អ​ដល់​ iPhone 7s/7s Plus ក៏​បាន​ទទួល​អត្ថប្រយោជន៍​នៃ​ឈីប A11 ផង​ដែរ។ ដូច្នោះ​ល្បឿន​ដំណើរការ​របស់​វា នឹង​លឿន​ប្រសើរ​ជាង iPhone 7។


៣. មុខងារ​សាក​ថ្ម​ឥត​ខ្សែ:

កន្លង​ទៅ​មាន​ការ​លេច​ឮ​ចេញ​ពី CEO ក្រុមហ៊ុន​ Wistron ដែល​ជា​ដៃ​គូ​ផ្គត់ផ្គង់​ផលិត iPhone បាន​ឲ្យ​ដឹង​ថា យ៉ាង​ហោច​ណាស់ iPhone 7s Plus នឹង​មាន​មុខងារ​សាក​ថ្ម​ឥត​ខ្សែ Wireless Charging។ មុខងារ​នោះ​ក៏​មិន​ខុស​ពី​ស្មាតហ្វូន Android ដទៃ​ទៀត​ដែរ ខណៈ​វា​ពុំ​ប្រើប្រាស់​ខ្សែ​សាក Lightning ទៀត​នោះ​ឡើយ។ អាច​និយាយ​ថា​ថ្មី​សម្រាប់​អ្នក​ប្រើ iPhone ប៉ុន្តែ​ជា​មុខងារ​សាមញ្ញ​មួយ ដែល​អ្នក​ប្រើ Android ធ្លាប់​សាកល្បង​រាប់​ឆ្នាំ​មក​ហើយ។​


៤. បច្ចេកវិទ្យា True Tone Display:

របាយការណ៍​ចុះផ្សាយ​ពី​ក្រុមការងារ Barclays បាន​ឲ្យ​ដឹង​ថា ដោយ​ទោះ​បី​ជា iPhone 7s/7s Plus រក្សា​ទំហំ​អេក្រង់ ៤,៧/៥,៥ អ៊ីញ ហើយ​គ្មាន​អេក្រង់​ពេញ ដូច​ iPhone 8 ក្ដី ប៉ុន្តែ Apple នឹង​ផ្ដល់​ឱកាស​ឲ្យ​ទទួល​បាន​នូវ​បច្ចេកវិទ្យា​ថ្មី True Tone Display ដែល​ចម្លង​ចេញ​ពី​ថេបប្លែត iPad Pro។ បច្ចេកវិទ្យា​នេះ នឹង​ប្ដូរ​ពណ៌​អេក្រង់​ផ្អែក​ទៅ​តាម​បរិស្ថាន​ជុំវិញ​ខ្លួន ផ្ដល់​ឲ្យ​ការ​សម្លឹង​មើល​ទៅ​អេក្រង់​ទូរសព្ទ មាន​ភាព​ច្បាស់​ត្រជាក់​ភ្នែក​នៅ​គ្រប់​ទីកន្លែង។



ជា​ន័យ​រួម​សម្រាប់​អ្នក​កំពុង​មាន​បំណង​ចង់​ទិញ​ iPhone 7/7 Plus ក្នុង​ពេល​ឥឡូវ​នេះ បើ​មិន​ប្រញាប់ សូម​គិត​សារ​ជា​ថ្មី ហើយ​យល់​ល្អ​គួរ​ចាំ​ទិញ iPhone 7s/7s Plus វិញ ខណៈ​បើ​អ្នក​មិន​ចង់​ចំណាយ​លុយ​ច្រើន​លើ iPhone 8៕

ប្រភព៖ idropnews ប្រែសម្រួល ​៖ កៅ រក្សា​                      

Unordered List

Sample Text

Pages

Powered by Blogger.

As a biginner of technology i m really want to know about the develope the technology in cambodia

Blogger news

Blogger templates

Popular Posts

Recent Posts

Text Widget