បើទោះជាក្រុមហ៊ុន Apple បាននាំយកមកនូវ
ស្មាតហ្វូនស៊េរីថ្មីចំនួន 3 មកបង្ហាញ អោយគ្រប់គ្នា បានឃើញក៏ពិតមែន
ប៉ុន្តែទូរស័ព្ទ ដែលទទួល បានការចាប់ អារម្មណ៍ច្រើន ជាងគេនោះ គឺ iPhone X។
ម្យ៉ាងវិញទៀត យើងសង្គេត ឃើញថា iPhone X គឺមានចំនុចប្លែក ខុសពី iPhone 8
& 8+ បើទោះបីជា ទូរស័ព្ទទាំង 3 ស៊េរីនេះ ចេញតំណាលគ្នា ក៏ដោយ
ហើយរឹតតែមាន ភាពខុសច្រើនពី iPhone ស៊េរីមុន។ ចង់ដឹងទេថា តើ iPhone X
មានចំនុច ខុសពី iPhone ផ្សេងៗទៀត យ៉ាងណានោះ… តោះ តាមដានជាមួយខ្ញុំ
ទាំងអស់គ្នា៖
- បំពាក់នូវអេក្រង់ OLED ថ្មី
ទូរស័ព្ទ iPhone X គឺបានបំពាក់មកជាមួយនូវអេក្រង់ថ្មី ប្រភេទ OLED
ដែលគេអោយ ឈ្មោះថា Super Retina HD Display ខណៈទូរស័ព្ទ iPhone ស៊េរីផ្សេងៗ
គឺបំពាក់ត្រឹម អេក្រង់ប្រភេទ LCD ប៉ុណ្ណោះ។
- គ្មានប៊ូតុង Home
នេះគឺជាការបើកទំព័រថ្មីមួយសម្រាប់ Apple លើទូរស័ព្ទ iPhone X អោយខុសពី
iPhone ស៊េរីមុនៗ ដោយបានលុប បំបាត់ប៊ូតុង Home ចេញ ហើយ បំពាក់នូវអេក្រង់
លាតថ្មីពេញផ្ទៃ ខាងមុខ ព្រោះ iPhone X គឺជាទូរស័ព្ទ តំណាង អោយរយៈពេល 10
ឆ្នាំ នៃការបង្កើត iPhone។
- សំបកខាងក្រោយបានក្រាលដោយកញ្ចក់
វាគឺជារចនាបថថ្មីមួយរបស់ Apple ដែលសំបកខាងក្រោយនៃ ទូរស័ព្ទ iPhone
ស៊េរីថ្មីទាំងនេះ គឺបានក្រាល ដោយកញ្ចក់ ភ្លឺរលោងដោយ រួមទាំង
គែមដែលព័ទ្ធជុំវិញ ទូរស័ព្ទផងដែរ។
- មុខងារដោះសោរ Face ID
ប៊ូតុង Home លើទូរស័ព្ទ ជំនាន់ក្រោយ គឺសុទ្ធតែអាច ស្គេនម្រាមដៃ
បានទាំងអស់ ដែលមុខងារនេះ មានឈ្មោះថា Touch ID ប៉ុន្តែ iPhone X គឺមិនមាន
ប៊ូតុង Home សម្រាប់ស្គេន ដោះសោរ ទៀតទេ តែ Apple បានបំពាក់ជំនួស មកវិញ
នូវការស្គេន មុខមនុស្ស ដែលមុខងារនេះ មាន ឈ្មោះថា Face ID។
- រូប Animoji មានចលនា
វាពិតជាពិសេសមែនទែន ដែលក្រុមហ៊ុន Apple អាចបង្កើតរូប Animoji អោយវាមាន
ចលនារស់រវើកបាន រាល់ការបញ្ជាសំលេង ពីមនុស្សយើង តែវាក៏អាចធ្វើបាន
លើតែទូរស័ព្ទ iPhone X មួយប៉ុណ្ណោះ។
- សមត្ថភាពនៃកាមេរ៉ា
លើកនេះ Apple បានអភិវឌ្ឍន៍សមត្ថភាពកាមេរ៉ាភ្លោះ អោយមានលក្ខណៈ
ប្រសើរជាងមុន និង ខ្លាំងជាងមុន លើ iPhone X ជំនាន់ថ្មីនេះ ព្រោះថា
កាមេរ៉ាភ្លោះ ទាំងពីរគ្រាប់ គឺមានទំហំ 12 មេហ្គាភិចសែល ដូចគ្នា
ហើយមានបំពាក់នូវ មុខងារទប់រំញ័រ OIS ថែមទៀតផង។
- មានមុខងារថតព្រាលលើកាមេរ៉ាខាងមុខ
យើងគ្រប់គ្នាប្រហែលជាបានដឹងហើយថា មុខងារអាចថតរូបភាពបែបព្រាលបាន
គឺបានមានតែនៅលើ កាមេរ៉ាភ្លោះ ផ្នែកខាងក្រោយ តែប៉ុណ្ណោះ តែចាប់ពីពេល នេះទៅ
iPhone X ក៏អាចអោយអ្នក ថតសែលហ្វី បែបព្រាល លើកាមេរ៉ាខាងមុខ បានដូចគ្នា។
- បន្ទះឈីបថ្មី
ទូរស័ព្ទ iPhone X (iPhone 8 & 8+) ស៊េរីថ្មីនេះ គឺមានបំពាក់នូវឈឺប
Processor ឈ្មោះ A11 Bionic ជាមួយសន្ទុះ ដ៏ខ្លាំងក្លា អាចនិយាយបានថា
វាគឺខ្លាំងជាងឈីប A10 ដែលមានបំពាក់ នៅលើ iPhone 7 និង iPhone 7 Plus ដល់ទៅ
25% ឯណោះ។
- កម្លាំងថ្ម
សមត្ថភាពនៃកម្លាំងថ្មរបស់ iPhone X គឺបានកែប្រែទៅរកភាពប្រសើរ
ច្រើនមែនទែន ដោយវាអាច ប្រើក្នុងការ និយាយទូរស័ព្ទ បានដល់ទៅ 21 ម៉ោង និង
អាចចាក់តន្ត្រី បានដល់ 16 ម៉ោង ថែមទៀតផង។
- អាចសាកថ្មដោយឥតខ្សែ
បើនិយាយពីត្រឹម iPhone 7Plus ចុះក្រោម គឺមិនទាន់មាន iPhone ណាមួយ
អាចសាកថ្ម ដោយឥតខ្សែបាន នៅឡើយទេ ប៉ុន្តែសម្រាប់ iPhone X (iPhone 8 &
8+) ដែលក្រាល ដោយកញ្ចក់ ស៊េរីថ្មីនេះ គឺធ្វើបានហើយ។
សរុបមក ទូរស័ព្ទ iPhone X នេះក៏មានលក្ខណៈ សម្បត្តិល្អច្រើន ដែលអាចអោយ
ពេញចិត្ត លើវាបាន ផងដែរ ព្រោះថាចំនុចពិសេស ទាំងនេះ គឺ វាបានលុបលើ iPhone
ស៊េរី មុនបាត់ទៅហើយ។ ហើយបើលក្ខណៈ ពិសេសទាំងអស់នេះ ត្រូវចិត្ត របស់អ្នកហើយ
អញ្ចឹងអ្នកគួរតែ សន្សំ រឺ ត្រៀមលុយ សម្រាប់ទិញវា អោយហើយទៅ។
0 comments:
Post a Comment