ការតភ្ជាប់អ៊ីនធឺណិត Wi-Fi តាមផ្ទះឬតាមការិយាល័យ
ល្បឿនមិនស្ថិតស្ថេរអាស្រ័យការប្រើប្រាស់តិចឬច្រើន។ ថ្ងៃនេះ
Sabay បង្ហាញពីវិធីឆែកមើល
តើមានមនុស្សប៉ុន្មាននាក់កំពុងប្រើប្រាស់ Wi-Fi របស់យើង
និងវិធីប្ដូរកូដថ្មី/ផ្ដាច់ពួកគេកុំឲ្យប្រើប្រាស់បានទៀត។
+វិធីចូលទៅកាន់ Admin Tool នៃ Router អ៊ីនធឺណិត
+វិធីលុបឧបករណ៍ណាមួយចេញពីការប្រើ Wi-Fi របស់យើង
+ដើម្បីឆែកមើល Private IP Address លើកុំព្យូទ័រ
.- សូមចូលទៅកាន់ Control Panel > All Control Panel Items > Network and Sharing Center
+ដើម្បីឆែកមើល Private IP Address លើស្មាតហ្វូន
+វិធីប្ដូរលេខកូដ Wi-Fi ដោយខ្លួនឯង
- -(ចាំបាច់) ត្រូវដោតភ្ជាប់ខ្សែ Ethernet ពីដុំ Router នៃរន្ធ LAN ណាមួយទៅកាន់កុំព្យូទ័រ

- -បើក Browser គួរប្រើ Chrome ឬ Firefox ហើយ Copy អាសយដ្ឋាននេះ http://192.168.0.1 ឬ http://192.168.1.1
- -រួច Past ចូលទៅក្នុងទីតាំង Address Bar
- -ពេលនោះវានឹងទាមទារ User Name & Password (ជាទូទៅអ្នកត្រូវវាយពាក្យ Admin ទាំងលើទាំងក្រោម ករណីបើខុសសូមទាក់ទងទៅសួរលេខកូដពីក្រុមហ៊ុនអ៊ីនធឺណិត) > ចុច Log In

+វិធីលុបឧបករណ៍ណាមួយចេញពីការប្រើ Wi-Fi របស់យើង
- -ចុចត្រង់កន្លែង IP & MAC Biding
- -ចុចពាក្យ ARP List > វានឹងបង្ហាញចំនួនឧបករណ៍ដែលតភ្ជាប់កំពុងប្រើ Wi-Fi យើង (ឧទាហរណ៍: Wi-Fi របស់ Sabay មានអ្នកប្រើ ៥ នាក់)

- -មុននឹងលុប អ្នកគួរផ្ទៀងផ្ទាត់ IP Address ករណីបើ IP នោះខុសពីឧបករណ៍នៃសមាជិកដែលយើងអនុញ្ញាតឲ្យប្រើ > សូមចុចពាក្យ Delete
+ដើម្បីឆែកមើល Private IP Address លើកុំព្យូទ័រ
.- សូមចូលទៅកាន់ Control Panel > All Control Panel Items > Network and Sharing Center

- -ចុចត្រង់កន្លែង Local Area Connection > ចុចពាក្យ Detail
- -មើលកន្លែង Ipv4 Address ឧទាហរណ៍: 192.168.0.100

+ដើម្បីឆែកមើល Private IP Address លើស្មាតហ្វូន
- -ចុចត្រង់កន្លែង សញ្ញាឧទានលើឈ្មោះ Wi-Fi
- -ត្រង់ប្រអប់ DHCP > មើលត្រង់ពាក្យ IP Address ឧទាហរណ៍: 192.168.0.103

- -ចូលទៅកាន់Wireless > Wireless Security

- -ត្រង់កន្លែង Wireless Password > សូមធ្វើការប្ដូរថ្មី ដែលចន្លោះពី ៨ ទៅ ៦៤ ខ្ទង់
- -អូសមកក្រោមចុចពាក្យ Save ជាការស្រេច។
0 comments:
Post a Comment