Saturday, September 16, 2017

នៅក្នុងខួបលើកទី 10 នៃព្រឹត្តិការណ៍នៃការសម្ពោធទូរស័ព្ទ iPhone ស៊េរីថ្មីរបស់ក្រុមហ៊ុន Apple កាលពីយប់មិញនេះ ក្រុមហ៊ុន Apple បានបង្ហាញចេញនូវទូរស័ព្ទចំនួន 3 ស៊េរីម៉ូដែលគឺ iPhone X, iPhone 8 និង iPhone 8 Plus ដោយក្រុមហ៊ុនបានធ្វើការពង្រឹងនូវសមត្ថភាព កាន់តែខ្លាំងក្លាជាងមុន។ ទូរស័ព្ទ Apple iPhone 8 និង iPhone 8 Plus មានការរចនារូបរាងថ្មីកាន់តែស្រស់ស្អាតជាមួយនឹងការប្រើប្រាស់កញ្ចក់នៅផ្នែខាងក្រោយ និងខាងមុខដ៏ស្រស់ស្អាត ការប្រើប្រាស់បន្ទះឈីប Apple A11 Bionic six-core chipset ប្រព័ន្ធកាមេរ៉ាថ្មី ប្រព័ន្ធឧបាល័រកម្រិតស្តេរីអូលឺខ្លាំង និងកញ្ចក់ការពារធន់។



ទូរស័ព្ទ Apple iPhone 8 និង iPhone 8 Plus មានអេក្រង់ទំហំ 4.7 អ៊ីង និង 5.5 អ៊ីង ត្រូវបាន Apple ប្រើប្រាស់នូវគ្រឿងបន្លាស់ថ្មីៗ ប៉ុន្តែកម្រិតភាពច្បាស់របស់វា គឺដូចគ្នាទៅនឹងទូរស័ព្ទ iPhone 7/7 Plus ដែរ។ លោកអ្នកនៅតែទទួលបាននូវបច្ចេកវិទ្យា 3D Touch, Cinema Wide Color Gamut និង True Tone ផងដែរ ហើយវា ប្រើប្រាស់នូវប្រព័ន្ធការពារការជ្រាបទឹកដូចគ្នា។



ទូរស័ព្ទ iPhone 8 និង iPhone 8 Plus មានរូបរាងស្រដៀងគ្នាទៅនឹងទូរស័ព្ទជំនាន់មុននេះដែរគ្រាន់តែវាប្រើប្រាស់នូវកញ្ចក់នៅផ្ទៃខាងមុខ និងស្រោបដោយលោហៈអាលុយមីញ៉ូម។ នៅផ្នែកខាងក្រោយភ្ជាប់ជាមួយនឹងកញ្ចក់ និងគែមប្រភេទ 7000 អាលុយមីញ៉ូម។ ក្រុមហ៊ុនបច្ចេកវិទ្យា Apple និយាយថា កញ្ចក់នេះពិតជារឹងមាំខ្លាំងក្លាបើធៀបជាមួយនឹងស្មាតហ្វូនផ្សេងទៀតនោះ។ ទូរស័ព្ទនេះមាន 3 ពណ៌សម្រាប់ជ្រើសរើសគឺពណ៌ទឹកប្រាក់ ពណ៌ប្រផេះ និងពណ៌មាសថ្មី ហើយវាមិនមានពណ៌ខ្មៅ Jet Black នោះទេ។


កាមេរ៉ាខាងក្រោយរបស់វានៅតែមានទំហំ 12MP ប៉ុន្តែក្រុមហ៊ុនបច្ចេកវិទ្យា Apple អះអាងថា សេនស័រថ្មីនេះមានការពង្រឹងទៅលើប្រព័ន្ធ ISP ។ បន្ទះឈីប A11 Bionic chip អាចថតបាន លឿន និងជំនួយទៅលើកន្លែងដែលមានពន្លឺតិច ហើយក្រុមហ៊ុន Apple ថែមទាំងពង្រឹងទៅលើភាពច្បាស់ និងការកាត់បន្ថយនូវ Noise ថែមទៀត។ អ្វីដែលកាន់តែពិសេសនោះ កាមេរ៉ានេះអាចថតបានកម្រិត 4K@60fps និង 1080p@240fps។ កាមេរ៉ារបស់ iPhone 8 និង iPhone 8 Plus មានទំហំ 12MP ភ្ជាប់ជាមួយមុខងារ f/1.8 aperture ចំនែកកាមេរ៉ាមួយទៀតជាប្រភេទ Telephoto ទំហំ 12MP ភ្ជាប់ជាមួយនឹង f/2.8 aperture ។ Telephoto របស់ទូរស័ព្ទ Phone 8 Plus ភ្ជាប់ជាមួយនឹងមុខងារ Portrait Lighting ហើយប្រព័ន្ធកាមេរ៉ាភ្លោះរបស់ iPhone 8 Plus ងាចកំណត់នូវផ្ទៃមុខបានច្បាស់ល្អហើយលោកអ្នកអាចបន្ថែមនូវ Effect បានច្រើនតាមតម្រូវការ។



ជាធម្មតា ក្រុមហ៊ុន Apple តែងតែនាំយកនូវបន្ទះឈីបថ្មីសម្រាប់ទូរស័ព្ទ iPhone។ នៅឆ្នាំនេះក្រុមហ៊ុន Apple ប្រើប្រាស់នូវបន្ទះឈីប six-core A11 Bionic ដែលមានល្បឿនលឿនជាងមុនដល់ទៅ 25% បើធៀបជាមួយនឹងបន្ទះឈីប Quad-Core A10 Fusion។ ចំនែកអង្គគណនា 4 ផ្សេងទៀតគឺមានកម្លាំងខ្លាំក្លាជាងបន្ទះឈីប A10 Fusion ដល់ទៅ 70%។ GPU នេះគឺជាក្រាហ្វិកដំបូងបំផុតរបស់ក្រុមហ៊ុន Apple ភ្ជាប់ជាមួយអង្គគណនាចំនួន 3-Cores ដែលមានល្បឿនលឿនជាងមុនដល់ទៅ 30% បើធៀបជាមួយនឹង GPU នៅលើ A10Fusion ។ 



ទូរស័ព្ទ iPhone 8 និង iPhone 8 Plus ទ្រទ្រង់នូវបច្ចេកវិទ្យា Qi Wireless Charging និង fast charging ដែលបញ្ចូលថាមពលថ្មបាន 50% នៅក្នុងរយៈពេលត្រឹមតែ 30 នាទី។ ទូរស័ព្ទ Apple iPhone 8 និង iPhone 8 Plus ចាប់ផ្តើមទទួលការកម្មង់ទិញមុនហើយចាប់ពីថ្ងៃទី 15 ខែកញ្ញានេះ ហើយវានឹងដាក់លក់នៅថ្ងៃទី 22 ខែកញ្ញា។ សម្រាប់ទូរស័ព្ទ iPhone 8 ទំហំ 64GB នឹងមានតម្លៃ $699 ចំនែកទូរស័ព្ទ iPhone 8 Plus ទំហំ 64GB មានតម្លៃ $799 ៕

Related Posts:

  • មើល​ Galaxy Note 7 និង 8 ​ខុស​គ្នា​ម៉េច​ខ្លះ? កាល​ពី​សប្ដាហ៍​មុន​ Samsung បាន​ប្រកាស​ចេញ​ Galaxy Note 8 ដែល​ជា​ត្រកូល​ Note ជំនាន់​ថ្មី​​បន្ទាប់​ពី​ Galaxy Note 7។ ខាង​ក្រោម​នេះ​ជា​ការ​ប្រៀប​ធៀប​ដើម្បី​​បង្ហាញ​ថា​រវាង​ Note 7 និង Note 8 ​មាន​ចំណុច​ខុស​គ្នា​អ្វី​ខ្លះ… Read More
  • iPhone 8 និង iPhone 8 Plus មានលក្ខណៈខុសប្លែកពីជំនាន់មុនកន្លែងណាខ្លះ? នៅក្នុងខួបលើកទី 10 នៃព្រឹត្តិការណ៍នៃការសម្ពោធទូរស័ព្ទ iPhone ស៊េរីថ្មីរបស់ក្រុមហ៊ុន Apple កាលពីយប់មិញនេះ ក្រុមហ៊ុន Apple បានបង្ហាញចេញនូវទូរស័ព្ទចំនួន 3 ស៊េរីម៉ូដែលគឺ iPhone X, iPhone 8 និង iPhone 8 Plus ដោយក្រុមហ៊ុនបានធ… Read More
  • គិត​ឲ្យ​ច្បាស់​​មុន​សម្រេច​ចិត្ត​​ទិញ OnePlus 5 ឫ​ Galaxy S8? កាល​ពី​យប់​រំលង​អធ្រាត្រ​ចូល​ថ្ងៃ​ទី ២១ ក្រុមហ៊ុន​ OnePlus របស់​ប្រទេស​ចិន បាន​ប្រកាស​បង្ហាញ​ស្មាតហ្វូន​កាមេរ៉ា​ភ្លោះ​ដំបូង​របស់​ខ្លួន​ម៉ូដែល​ OnePlus 5។ មាន​ចំណុច​ចាប់​អារម្មណ៍​ជា​ច្រើន​សម្រាប់​ទូរសព្ទ​ស៊េរី​ថ្មី​នេ… Read More
  • លក្ខណៈ​ពិសេស​របស់ Note 8 ទាំង 8 ចំនុច ដែល​មិន​មាន​នៅ​លើ iPhoneកំពូលស្មាតហ្វូនជំនាន់ថ្មី របស់ក្រុមហ៊ុន Samsung ដែលអ្នកទាំងអស់គ្នា កំពុងរង់ចាំ  ពេលនេះបានមក ដល់ហើយ គឺទូរស័ព្ទ Galaxy Note 8 ។ ក្រោយពីបានឆ្លងកាត់ ព្យុះភ្លៀងនៃពាក្យ ចចាមអារ៉ាម កន្លងមក ថ្ងៃនេះគ្រប់យ៉ាងត្រូវ បានបញ្ចប់យ៉ាង… Read More
  • iPhone X ជាមួយ Galaxy Note8 14 កញ្ញា 2017  កំពូលហ្វាប់ប្លែត Samsung Galaxy Note 8 ដែលបង្ហាញខ្លួនកាលពីថ្ងៃទី 23 ខែសីហា ពិតជាទទួលបានការការចាប់អារម្មណ៍ខ្លាំងមិនធម្មតាជាមួយការរចនារូបរាងថ្មី អេក្រង់លាតស្ទើរតែពេញផ្ទៃខាងមុខជាមួយគែមរាងកោ… Read More

0 comments:

Post a Comment

Unordered List

Sample Text

Blog Archive

Pages

Powered by Blogger.

As a biginner of technology i m really want to know about the develope the technology in cambodia

Blogger news

Blogger templates

Popular Posts

Recent Posts

Text Widget