Portrait សំដៅលើរូបភាពដែលមាន Subject ច្បាស់មុខល្អ
ហើយមានផ្ទៃខាងក្រោយព្រាល
ដែលមានការពេញនិយមខ្លាំងនាពេលបច្ចុប្បន្ន
ហើយសម្រាប់អ្នកចង់ច្បាស់ពីបច្ចេកទេសផលិតរូបប្រភេទនេះ
គឺអាចពិនិត្យមើលតិចនិកទាំង ១៤ ចំណុចខាងក្រោម
ដើម្បីបានជាគំនិតសម្រាប់អនុវត្តលើរូបភាពលក្ខណៈ Portrait
របស់អ្នកពេលក្រោយ៖
១. ដឹងពីពេលណាដែលគួរប្រើប្រាស់ Exposure Compensation
ប្រព័ន្ធ Metering របស់កាមេរ៉ាដើរតួនាទីយ៉ាងសំខាន់ក្នុងការថតរូប។ វាមានដំណើរការយ៉ាងល្អនូវចំនួនពន្លឺដែលគួរចូលកាមេរ៉ាដើម្បីបង្កើតនូវ Exposure ឲ្យបានត្រឹមត្រូវ។ វាមានភាពឆ្លាតវៃណាស់ ប៉ុន្តែក៏នូវមានបញ្ហាមួយចំនួន។ បញ្ហាជាមួយនឹង Metering គឺវា Read នូវចំនួនមធ្យម របស់ Frame ទាំងស្រុង ឬផ្នែកខ្លះ ដោយអាស្រ័យលើប្រភេទ Metering mode ណាមួយដែលអ្នកប្រើប្រាស់ ហើយការ Read នេះមានលក្ខណៈ Midtone ឬនៅចំណុចពាក់កណ្ដាលរវាងពណ៌ស និងខ្មៅ។
ម្យ៉ាងវិញទៀតប្រព័ន្ធ Metering អាចដំណើរការមិនល្អពេល Frame
មានតំបន់ងងឹតខ្លាំង ឬភ្លឺខ្លាំង។ ពេលថតរូបលក្ខណៈ Portrait
ពន្លឺស្រទន់នៃស្បែកអាចងាយស្រួលបញ្ឆោតកាមេរ៉ាឲ្យ Underexpose
(ប្រែងងឹតបន្តិច) សម្រាប់ការថត។ សម្រាប់ដោះស្រាយបញ្ហាទាំងនេះ
អ្នកអាចប្រើប្រាស់ Exposure Compensation controls
ដោយចាប់ផ្តើមរំកិលប៊ូតុង Dial ទៅចំនួន +1 stops នៃ Exposure
Compensation តម្លៃវិជ្ជមានដើម្បីបំភ្លឺមុខរបស់ Subject។
២. ការប្រើប្រាស់ Aperture
ពេលថតរូបលក្ខណៈ Portrait អ្នកគួរកំណត់ Wide aperture ប្រហែលជា f/2.8 ទៅ f/5.6 ដើម្បីចាប់យក Depth of field មានជម្រៅរាក់ ដូច្នេះផ្ទៃខាងក្រោយ Subject អ្នកមានលក្ខណៈព្រាលស្អាត ដែលធ្វើឲ្យពួកគេលេចឡើងបានល្អ។
ដើម្បីគ្រប់គ្រងលើ Depth of field អ្នកគួរថតដោយប្រើ Aperture
Priority mode។ ក្នុង Mode នេះ DSLR នឹងជួយកំណត់នូវ Shutter speed
សម្រាប់ Exposure បានត្រឹមត្រូវ។ Lens ពិសេសសម្រាប់ Portrait មាននូវ
Wider aperture ធំបំផុតពី f/1.4 ទៅ f/2.8
ដើម្បីឲ្យមានលក្ខណៈព្រាលបន្ថែមលើផ្ទៃខាងក្រោយ។
៣. ការកំណត់ Shutter speed
ពេលកំណត់ Shutter speed អ្នកគួរមានការចាប់អារម្មណ៍លើ Focal length របស់ Lens ដែលពេលកាមេរ៉ារង្គើ ហើយលទ្ធផលដែលព្រាលនឹងក្លាយជាបញ្ហា។ រូបមន្តទូទៅ អ្នកត្រូវប្រាកដថា Shutter speed ខ្ពស់ជាង Focal length ឧទាហរណ៍នៅកម្រិត 200mm ប្រើប្រាស់ Shutter speed 1/250 sec ឬខ្ពស់ជាង។ នេះក៏មានន័យថាអ្នកគួរតែកុំប្រើប្រាស់ Shutter speed យឺតពេលប្រើប្រាស់ Wide-angle lens ដូចជា 1/20 sec ជាមួយនឹង Focal length 18mm។ ប្រសិនបើ Subject ផ្លាស់ទីលឿនពេក បែបបទខាងលើមិនអាចជួយបាននោះទេ ដោយអ្នកគួរប្រើប្រាស់ប្រព័ន្ធទប់លំនឹងរបស់កាមេរ៉ា។ ប្រព័ន្ធកាមេរ៉ាមួយចំនួនមាននូវប្រព័ន្ធនេះស្រាប់ជុំវិញ Sensor ខណៈប្រព័ន្ធកាមេរ៉ាខ្លះមានប្រព័ន្ធក្នុង Lens ដែលមានប្រយោជន៍ដោយការមើលប្រសិទ្ធភាពរបស់វាតាមរយៈ Viewfinder។ មិនមែនគ្រប់ Lens មាននូវបច្ចេកវិទ្យាបែបនេះនោះទេ ប៉ុន្តែប្រសិនបើអ្នកមាន អ្នកគួរប្រើប្រាស់វា ដែលអ្នកនឹងអាចថតរូបក្នុងកម្រិត Shutter speed ទាបបាន។
៤. បង្កើន ISO
ដើម្បីការពារពេលបង្ហាញព្រាល អ្នកត្រូវការប្រើប្រាស់ Shutter speed លឿន ដែលជួយធានានូវភាពច្បាស់របស់រូបភាព ហើយម្យ៉ាងទៀតកុំឲ្យកាមេរ៉ារង្គើពេលថត ដែលកើតឡើងច្រើនពីព្រោះពេលថត Portrait ភាគច្រើនយើងទាំងអស់គ្នាចុចដោយដៃ។ កំឡុងប្រើប្រាស់ Aperture Priority mode ហើយរក្សានូវ Wide aperture ដើម្បីបង្កើន Shutter speed ដោយបង្កើននូវ ISO ពី ISO 100 ទៅ ISO 400។ ពេលពន្លឺទាប អ្នកប្រហែលជាត្រូវការបង្កើនដល់ ISO 1600 3200 ឬ 6400 ដែលប្រហែលជាមានគ្រាប់តូចបង្ហាញ ប៉ុន្តែប្រសើរជាងព្រាលមើលមិនកើត។
៥. ជម្រើស Lens
ការជ្រើសរើស Lens មានឥទ្ធិពលធំធេងលើរូបភាព Portrait របស់អ្នក ដែលត្រូវការចាំបាច់នូវ Wide-angle lens។ ការថតពីមុំទាបនឹងធ្វើឲ្យ Subject មើលទៅខ្ពស់។ នេះជាបច្ចេកទេសដ៏ល្អសម្រាប់ផ្លាស់ប្ដូរនូវការសម្លឹងមើលទៅកាន់ Objects ឬមនុស្ស។ អ្នកគួរប្រយ័ត្នកុំឲ្យទៅជិតពេក ដែលធ្វើឲ្យរូបភាពមានលក្ខណៈកោងទាញរីកចំណុចមួយចំនួន។ ដើម្បីបន្ថែមនូវអារម្មណ៍ទៅកាន់ការថតបែប Wide-angle អ្នកគួរព្យាយាមបង្វិលកាមេរ៉ាទៅកាន់មុំមួយ។
ពេលប្រើប្រាស់ Telephoto កម្រិតមធ្យមដូចជា 85mm ឬ 105mm
តារាម៉ូដែលនូវតែជា Subject សំខាន់ក្នុងទិដ្ឋភាព
ប៉ុន្តែផ្ទៃខាងក្រោយដើរតួនាទីយ៉ាងសំខាន់ផងដែរក្នុងរូបភាព។
Telephoto lens ដូចជា 70-200mm f/2.8
ជាឧបករណ៍មួយដ៏ល្អសម្រាប់បង្កើតនូវលក្ខណៈ Portrait ដ៏ល្អ
ដែលអ្នកអាចពង្រីកកាន់តែជិតដើម្បី Focus លើ Subject កាន់តែច្រើន
បន្ទាប់មកអ្នកអាចកាត់បន្ថយចំនួនចំណុចរីកទាញរបស់ ផ្ទៃខាងក្រោយ
និងផ្ទៃខាងមុខ លើ Display បាន។
៦. Composition ដែលមានភាពច្នៃប្រឌិត
ជំនួសឲ្យការបំពេញនូវ Frame តែម្ដង រូបភាពគួរមានលក្ខណៈពង្រីកបន្តិចដោយកំណត់ទីតាំង Subject នៅផ្នែកម្ខាងនៃ Frame ដោយទុកលំហសម្រាប់អ្នកមើល ដែលជាបច្ចេកទេសដ៏ល្អក្នុងការយល់ដឹង។ អ្នកអាចសាកល្បងជាមួយ Wide aperture ដើម្បីចាប់យកនូវ Depth of field ជម្រៅរាក់។
៧. មានការរៀបចំ និងភាពស្និតស្នាល
ប្រសិនបើតារាម៉ូដែលអ្នកមិនមានអារម្មណ៍ស្រួលចិត្ត ការថតក៏មិនមានលទ្ធផលល្អដែរ។ ចំណាយពេលបន្តិចដើម្បីជជែកជាមួយគាត់ (Subject) បន្តិចពីគំនិតអ្នកមុនពេលថត។ ពេលចាប់ផ្ដើមអ្នកគួរប្រាប់ពីទិសដៅសម្រាប់គាត់ កុំគ្រាន់តែចុចថតស្ងាត់ៗ។ អ្នកគួរប្រាប់គាត់នូវអ្វីដែលអ្នកចង់បាន និងរបៀបដែលអ្នកចង់ឲ្យគាត់បង្ហាញ។ ម្យ៉ាងវិញទៀតគួរបង្ហាញលទ្ធផលដល់គាត់រាល់ពេលក្រោយចុចថត ដើម្បីឲ្យគាត់កាន់តែមានទំនុកចិត្ត និងផ្ទៀងផ្ទាត់ទាំងអស់គ្នា។
៨. ប្រើប្រាស់ Reflector
វិធីដែលរហ័សសម្រាប់បំភ្លឺរូបភាពលក្ខណៈ Portrait និងមើលទៅមានលក្ខណៈអាជីព គឺប្រើប្រាស់ Reflector។ ការប្រើប្រាស់វានៅក្បែរបង្អួច ឬខាងក្រៅដើម្បីចាំងពន្លឺមកកាន់ Subject ក្នុងការបំពេញនូវស្រមោលដែលមិនត្រូវការ។ Reflector ជាច្រើនមានពីរផ្នែកសងខាង ដូច្នេះអ្នកអាចជ្រើសរើសពណ៌សរ ទឹកប្រាក់ និងមាសសម្រាប់ផ្ទៃដែលចាំងពន្លឺទៅ។ ផ្ទៃពណ៌ស ក៏អាចបន្ថែមពន្លឺទ្វេដង ដែលធ្វើឲ្យស្រទន់នូវពន្លឺព្រះអាទិត្យដោយផ្ទាល់។ អ្នកក៏អាចបង្កើត Reflector ខ្លួនឯងបានដែរ ដោយប្រើបន្ទះក្ដារមួយដោយគ្របជាមួយនឹងសន្លឹកសំណប៉ាហាំងពណ៌ទឹកប្រាក់។
៩. ការ Focus លើកាមេរ៉ា
ពេលប្រើប្រាស់ Wide Aperture ជាពិសេស f/2.8 ឬលឿនជាងនេះ ចំណុច Depth of field កាត់បន្ថយយ៉ាងខ្លាំង ដូច្នេះវាសំខាន់ក្នុងការ Focus ឲ្យបានត្រឹមត្រូវ បើមិនដូច្នេះទេអ្នកអាចបាត់បង់ការ Focus ផ្នែកមួយចំនួនលើផ្ទៃមុខ ឧទាហរណ៍៖ ដូចជាច្រមុះប្រហែលជាច្បាស់ជាង ប៉ុន្តែភ្នែកមានលក្ខណៈព្រាលស្រទន់។ ជាមួយនឹងរូបភាពលក្ខណៈ Tightly composed គួរផ្ដោតលើភ្នែក។ ជាមួយនឹងរូបភាពលក្ខណៈ Wider composition គួរផ្ដោតលើក្បាល។ ជាមួយនឹងការ Pinpoint focus អ្នកគួរជ្រើសរើសចំណុច Autofocus (AF) តែមួយ។ បច្ចេកទេសដ៏ល្អ គឺកំណត់នូវចំណុចកណ្ដាលនៃ AF ដោយចុចប៊ូតុង Shutter ពាក់កណ្ដាលដើម្បី Focus លើភ្នែក ឬក្បាល។ បន្ទាប់មកកំណត់នូវលក្ខណៈរូបភាពឡើងវិញជាមួយនឹងការកំណត់ទីតាំង Subject នៅផ្នែកម្ខាង មុនពេលចុចទាំងស្រុងលើប៊ូតុងនោះ។
១០. Posing សម្រាប់ Portrait
របៀបដែល Subject ឈរ, ឥរិយាបថនានា និងរូបរាងនឹងមានឥទ្ធិពលលើលទ្ធផលដែលអ្នកទទួលបាន។ ការផ្លាស់ប្ដូរនូវទឹកមុខបន្តិចបន្តួច ដូចជាសើច ឬមិនសើចអាចផ្លាស់ប្ដូរអារម្មណ៍បានទាំងស្រុងសម្រាប់ការថតរូប។ ពេលថតរូប អ្នកគួរព្យាយាមថតយកនៅការបង្ហាញទឹកមុខ ឬឥរិយាបថនានាឲ្យបានច្រើន ដូច្នេះអ្នកអាចជ្រើសរើសរូបណាមួយដែលអ្នកចូលចិត្ត ពេលកាត់តលើកុំព្យូទ័រ។ អ្នកក៏អាចរៀបចំការថត Portrait ពេល Subject ក្រឡេកចេញពីកាមេរ៉ា ទៅលើ ឬចុះក្រោម ដើម្បីពិនិត្យមើលលក្ខណៈខុសគ្នាសម្រាប់ជ្រើសរើសឲ្យបានល្អផងដែរ។
១១. ការប្រើប្រាស់ Fill flash ពេលមានពន្លឺថ្ងៃ
ថ្វីបើវាអាចស្ដាប់ទៅមិនសមក្នុងការប្រើប្រាស់ Flash ពេលមានពន្លឺព្រះអាទិត្យ ប៉ុន្តែមានពេលណាមួយ ដែលអ្នកគួរតែប្រើប្រាស់វា។ ពន្លឺព្រះអាទិត្យអាចបណ្ដាលឲ្យមានបញ្ហាគ្រប់ប្រភេទសម្រាប់ការថតរូបលក្ខណៈ Portrait ដូចជា ចំណាំងពន្លឺ ឬស្រមោលលើមុខ, Exposure គ្មានតុល្យភាព និងមានចំណុចភ្លឺខ្លាំង។ ប្រើប្រាស់បច្ចេកទេស Fill Flash (បំពេញពន្លឺបន្ថែម) នឹងធ្វើឲ្យរូបភាពលក្ខណៈ Portrait មានភាពប្រសើរឡើង។ កាមេរ៉ាអ្នកនឹងចាប់យករូបភាពជាមួយនឹង Exposure កាន់តែមានតុល្យភាព ព្រោះ Flash នឹងបំភ្លឺ Subject កំឡុងពេលដែលកាមេរ៉ាបង្ហាញនូវផ្ទៃខាងក្រោយ។
១២. ប្រើប្រាស់ Flashgun
Flashgun មានលក្ខណៈល្អប្រសើរជាងរបស់ដែលមានស្រាប់លើកាមេរ៉ា ដែលមានន័យថាពន្លឺដែលជះអាចឲ្យអ្នកកំណត់នូវ Aperture បានតូច ដើម្បីចាប់យករូបភាពបាន Depth of field ច្រើន ឬដើម្បីបំភ្លឺមនុស្សមួយក្រុម។ អ្នកក៏មាននូវ Control ច្រើនលើ Settings ហើយអ្នកអាចកំណត់នូវមុំ ដើម្បីឲ្យពន្លឺជះប្លាតលើពិដាន និងជញ្ជាំងមកលើ Subject សម្រាប់ការថតរូបក្នុងបន្ទប់។
១៣. ប្រើ Flashgun ពីចម្ងាយ (Remotely)
Flashgun អាចភ្ជាប់ និងអាចបើកដំណើរការបានដោយប្រើប្រាស់ខ្សែ ឬ Wireless (Remote control) ដែលភ្ជាប់នឹង Hotshoe ឬប្រព័ន្ធកាមេរ៉ាភាគច្រើន ដែលអាចឲ្យអ្នកបើកដំណើរការនូវ Flashgun តាមរយៈ Flash បំពាក់លើកាមេរ៉ាស្រាប់។ បិទ Flash លើកាមេរ៉ាអាចធ្វើឲ្យមានពន្លឺលើរូបភាពមានលក្ខណៈអាជីព។ អ្នកក៏អាចប្រើប្រាស់ Flash ពីរសម្រាប់ការដំឡើងនូវពន្លឺដ៏ស្មុគស្មាញ។ ការប្រើប្រាស់ Remote trigger នឹងអនុញ្ញាតឲ្យអ្នកបើក Flash ទីមួយ បន្ទាប់មកបើកនូវ Flash បន្ទាប់ទៀតក្នុងពេលតែមួយ។
១៤. មានសិល្បៈក្នុងការប្រើ Flash lighting
ប្រើប្រាស់ Flashgun, Remote trigger និង Diffuser ទំហំល្អមួយ ដើម្បីទទួលបានពន្លឺបន្ថែមយ៉ាងអស្ចារ្យសម្រាប់រូបភាព។ បំភ្លឺ Subject នៅផ្នែកម្ខាងទៀតលើរូបភាពលក្ខណៈ Portrait ហើយច្នៃប្រឌិតដោយ Under-expose (ធ្វើឲ្យងងឹតបន្តិច) មេឃ ឬ ផ្ទៃខាងក្រោយ ដោយកំណត់ Exposure Compensation -2 Stops ដើម្បីចាប់យកលក្ខណៈអារម្មណ៍នៅពីក្រោយ Subject៕

ប្រភព៖ Techradar ប្រែសម្រួល ៖ ប៊ុន ធឿន
0 comments:
Post a Comment