Wednesday, September 13, 2017

ប្រភេទ​កុំព្យូទ័រ​និង​ឧបករណ៍​អេឡិចត្រូនិក​ជា​ច្រើន​នា​ពេល​បច្ចុប្បន្ន​រមែង​មាន​រន្ធ​ដោត USB ហើយ​វា​ក៏​បែកចែក​លើ​ការ​ប្រើប្រាស់​ខ្សែ USB Cable ជា​ច្រើន​បែប ដែល​ផ្អែក​លើ​ការ​វិវត្ត​នៃ​បច្ចេកវិទ្យា។ ​ថ្ងៃ​នេះ Sabay ណែនាំ​ឲ្យ​ស្គាល់​ពី​ USB Cable កំពុង​ពេញ​និយម​សព្វថ្ងៃ និង​ការ​ជ្រើសរើស​ប្រភេទ​ខ្សែ​ដ៏​ល្អ​មួយ។

+ប្រភេទ USB ​ប្រើ​លើ​កុំព្យូទ័រ​និង​ស្មាតហ្វូន


- Type-A: ប្រភេទ​ខ្សែ​ដោត​ភ្ជាប់​ពី Keyboard និង Mouse ចូល​មក​កាន់​កុំព្យូទ័រ រួម​ទាំង​ឧបករណ៍​ផ្សេង​ទៀត​ដូច​ជា​ការ​ប្រើ External បញ្ជូន​ឯកសារ​ចេញ​ចូល​ជា​ដើម។

- Type-B: ច្រើន​ឃើញ​ប្រើ​ភ្ជាប់​ជាមួយ​ម៉ាស៊ីន Printer និង​ឧបករណ៍​បញ្ចូល​ថាមពល​ផ្សេង​ទៀត ដែល​ភ្ជាប់​ទៅ​កាន់​កុំព្យូទ័រ។ ហាក់​បី​ជា​មិន​ចាំ​បាច់​ដូច​ Type-A ឡើយ​ក្នុង​យុគសម័យ​ចុង​ក្រោយ​នេះ។​

- Mini-USB: ​កើត​មុន​ Micro-USB មួយ​ជំនាន់ ខណៈ​ដែល​វា​មាន​ឈ្មោះ​ជា Mini ព្រោះ​ទំហំ​ទីតាំង​ទទួល​និង​ភ្ជាប់​ មាន​រាង​តូច​ជាង​ប្រភេទ Regular ពី​ខាង​លើ បច្ចុប្បន្ន​ក៏​បន្ត​ប្រើ​ជាមួយ​កាមេរ៉ា​ដែល​មាន​រន្ធ​ត​ភ្ជាប់​មិន​ស្តង់ដារ​ផង​ដែរ។

- Type-C: ជា​ជំនាន់ USB ពិសេស​ដែល​មាន​ល្បឿន​ផ្ទេរ​និង​សាក រហ័ស​ជាង USB ជំនាន់​មុនៗ។ មាន Laptop, ស្មាតហ្វូន និង​ថេបប្លែត​ស៊េរី​ទំនើប​ខ្លះ បាន​បំពាក់​នូវ USB Type-C។

- Lightning: ចាប់​តាំង​ពី​ខែ​កញ្ញា ឆ្នាំ ២០១២ Apple បាន​ប្ដូរ​មក​ប្រើប្រាស់ USB Lightning ដែល​មាន​រាង​តូច​ជាង micro-USB។ អ្នក​ប្រើ iPhone 5 ឡើង ចាំ​បាច់​ត្រូវ​ការ​ខ្សែ Lightning Cable ដើម្បី​សាក​បញ្ចូល​ថ្ម។

+ចុះ​អ្វី​ទៅជា Micro-USB?


បើ​អ្នក​កំពុង​ប្រើ​ស្មាតហ្វូន​និង​ថេបប្លែត Android ពិត​ណាស់​អ្នក​នឹង​ប្រើ​នូវ​ខ្សែ​ Micro-USB។ ទៀត​សោត​សូម្បី​តែ​ឧបករណ៍​សាក​ថ្ម​ជំនួយ (Power Bank) និង Speakers សុទ្ធ​សឹង​តែ​ប្រើប្រាស់​ខ្សែ​ប្រភេទ​នេះ។ ទំហំ​វា​រាង​តូច​ជា Mini USB បន្តិច។ ប្រសិន​បើ​អ្នក​ទិញ​ឧបករណ៍​អេឡិចត្រូនិក​មក​ប្រើប្រាស់ ដែល​មាន​រន្ធ​ដោត​ភ្ជាប់ ភាគ​ច្រើន​សុទ្ធ​តែ​តម្រូវ​ការ​ប្រើ​ខ្សែ Micro-USB ទាំង​អស់ រហូត​ពេល​ខ្លះ​អ្នក​អាច​មាន​ខ្សែ​​មួយ ប៉ុន្តែ​ប្រើ​ជាមួយ​ឧបករណ៍​ច្រើន​បាន។

+ចុះ​អ្វី​ទៅ​ជា USB-C?

​​បន្ទាប់​ពី Micro-USB នោះ​គឺ​ USB-C ដែល​ទំហំ​រន្ធ​ភ្ជាប់​កាន់​តែ​តូច ប៉ុន្តែ​ល្បឿន​សាក​និង​ផ្ទេរ​ធ្វើ​បាន​រហ័ស​ជាង​មុន​ឆ្ងាយ។ កន្លង​ទៅ Apple ធ្លាប់​បង្ហាញ MacBook ស៊េរី​ថ្មី​របស់​ខ្លួន ដែល​ប្រើ​នូវ​រន្ធ​ដោត​ USB-C មួយ​គ្រាប់។​ តម្លៃ​របស់​វា​ថ្លៃ​ជាង​ប្រភេទ Micro-USB។​

+តើ​អ្នក​គួរ​ជ្រើស​ប្រើ​មួយ​ណា?

ចម្លើយ​នៃ​សំណួរ​នេះ គឺ​ផ្អែក​លើ​ចំណង់​និង​ការ​ចំណាយ​របស់​លោក​អ្នក។ ប្រភេទ​ពេញ​និយម​មាន ៣ គត់ រួម​មាន Lightning សម្រាប់ Apple សុទ្ធ, Micro-USB ពពួក​ទូរសព្ទ Android ស៊េរី​ទាប និង USB-C សម្រាប់​ទូរសព្ទ Android ស៊េរី​ខ្ពស់។

បើ​អ្នក​ចង់​បាន​ល្បឿន​ផ្ទេរ​ទិន្នន័យ​ល្បឿន និង​ការ​សាក​បញ្ចូល​ថ្ម​រហ័ស ពិត​ណាស់​ការ​ជ្រើសរើស​ឧបករណ៍​ដែល​គាំទ្រ USB-C មក​ប្រើ ពិត​ជា​រឿង​ដែល​ត្រឹមត្រូវ ប៉ុន្តែ​តម្លៃ​នៃ​ឧបករណ៍​ក៏​ថ្លៃ​ទៅ​តាម​នោះ​ដែរ។ ផ្ទុយ​ទៅ​វិញ​ចំពោះ​ការ​ទិញ​ខ្សែ មិន​ថា​ខ្សែ​ប្រភេទ​ណា​ក៏​ដោយ បើ​មិន​ចាំ​បាច់​អ្នក​គួរ​ទិញ​ខ្សែ​ដែល​មាន​ប្រវែង​ខ្លី​មក​ប្រើប្រាស់ (ក្រោម ១ ម៉ែត្រ) ព្រោះ​វា​ងាយ​ស្រួល​ក្នុង​ការ​ប្រើ និង​មិន​ពិបាក​ទុក​ដាក់ ជៀសវាង​ការ​ទិញ​ខ្សែ​ប្រវែង​វែង​ជ្រុល (ករណី​ប្រើ​ចាំ​បាច់​អាច​ទិញ​ក៏​បាន)។


ប្រភព៖ makeuseof ប្រែសម្រួល៖ កៅ រក្សា                      

0 comments:

Post a Comment

Unordered List

Sample Text

Blog Archive

Pages

Powered by Blogger.

As a biginner of technology i m really want to know about the develope the technology in cambodia

Blogger news

Blogger templates

Popular Posts

Recent Posts

Text Widget