ក្រៅពីការប្រើប្រាស់អ៊ីនធឺណិតស៊ីមតាមឧបករណ៍ស្មាតហ្វូនឬថេបប្លែត
ប្រិយមិត្តខ្លះមានគំនិតគិតចង់តប្រព័ន្ធអ៊ីនធឺណិត Wireless
ដាក់ក្នុងផ្ទះ ដែលអាចជួយសន្សំសំចៃថវិកាបានមួយផ្នែកធំ។
ប៉ុន្តែមុននឹងឈានដល់ចំណុចនោះ Sabay ណែនាំឲ្យស្គាល់នូវឧបករណ៍
Router និងប្រភេទអ៊ីនធឺណិតដែលអ្នកត្រូវប្រើជាមុនសិន។
+Router:
Router ជាឧបករណ៍អេឡិចត្រូនិកទំហំតូចមួយ ដែលអាចតភ្ជាប់បណ្ដាញកុំព្យូទ័រច្រើនមកចូលឧបករណ៍តែមួយតាមរយៈប្រព័ន្ធ Wireless។ មុននឹងតអ៊ីនធឺណិតជាមួយក្រុមហ៊ុនណាមួយ ពួកគេនឹងទាមទារឲ្យអ្នកមានដុំ Router ជាមុនសិន ករណីបើអ្នកមានខ្លួនឯងក៏បានឬទិញពីពួកគេផ្ទាល់ក៏បាន។ តាមដែលដឹងតម្លៃដុំ Router ធន់កណ្ដាលនាពេលបច្ចុប្បន្នថ្លៃចន្លោះពី ២៥ ទៅ ៤០ ដុល្លារ។
+ប្រភេទអ៊ីនធឺណិត:
នៅពេលដែលអ្នកទៅដល់ក្រុមហ៊ុនអ៊ីនធឺណិតគេនឹងណែនាំឲ្យអ្នកជ្រើសរើសរវាងការភ្ជាប់ប្រភេទ ADSL និង Fiber Optic។ ទៀតសោតក្នុងជម្រើសនីមួយៗមានគម្រោងតាមកញ្ចប់ផ្សេងទៀត ផ្អែកលើទំហំ Bandwidth (http://news.sabay.com.kh/article/961880) ដែលយើងចង់បាន ដោយឯកតារបស់វាគិតជា Mpbs (Megabit Per Seconds)។ ចុះអ្វីទៅជា ADSL និង Fiber Internet?
បើអ្នកប្រើប្រាស់ជាលក្ខណៈគ្រួសារឬក្រុមហ៊ុនតូចៗ អ្នកមិនចាំបាច់ជ្រើសរើសដល់អ៊ីនធឺណិត Fiber ឡើយ ដោយភ្ជាប់ត្រឹម ADSL បានហើយ ករណីបើចង់ទទួលបានល្បឿនលឿន ក៏រើសយកទំហំ Bandwidth ដែលខ្ពស់ផ្អែកតាមតម្លៃ។ ប៉ុន្តែបើស្ថិតក្នុងក្រុមហ៊ុនធំ ឬបើកអាជីវកម្មហាងលក់អ្វីមួយ ដែលត្រូវចែកចាយអ៊ីនធឺណិតទៅកាន់អតិថិជនច្រើនគ្នា យល់ល្អអ្នកគួរប្រើប្រាស់ Fiber Internet ដោយអត្ថប្រយោជន៍គឺអាចឲ្យយើងធ្វើការបានរហ័សនិងម្យ៉ាងទៀតមិនឲ្យអតិថិជនសៅហ្មងចិត្តជាមួយល្បឿនអ៊ីនធឺណិតនៃក្រុមហ៊ុនឬទីតាំងអ្នក៕

- -ADSL: មានពាក្យពេញ Asymmetric Digital
Subscriber Line
ដោយជាប្រភេទនៃបច្ចេកវិទ្យាបញ្ជូនអ៊ីនធឺណិតឆ្លងកាត់តាមរយៈខ្សែកាបទូរសព្ទពីទីតាំងដែលនៅជិតតំបន់អ្នកបំផុត
ទៅកាន់ការិយាល័យឬគេហដ្ឋានដែលអ្នកស្នាក់នៅ។
តំណភ្ជាប់ត្រូវប្រើប្រាស់ខ្សែស្ពាន់
ចំណែកឯល្បឿនរបស់វាមិនរក្សាស្ថិរភាពបានល្អឡើយ
ខណៈច្រើនត្រូវបានរាំងស្ទះដោយសារអាកាសធាតុមិនអំណោយផល
និយាយទៅក៏មិនខុសពីការស្ទះចរាចរណ៍នៅលើដងវិថីដែរ។
ល្បឿនខ្ពស់បំផុតនៃ ADSL អាចឡើងដល់ 40Mbps។
-
-Fiber Internet:
ចាត់ទុកជាអ៊ីនធឺណិតមានល្បឿនលឿននិងរក្សាស្ថិរភាពបានល្អ។
គេប្រើប្រាស់ខ្សែ Fiber Optic ដើម្បីបញ្ជូនទិន្នន័យអ៊ីនធឺណិត
ហើយមិនជះឥទ្ធិពលនៃចម្ងាយជិតឬឆ្ងាយពីទីតាំងភ្ជាប់ធំដូច ADSL
ឡើយ។ ប៉ុន្តែត្រូវបានគេកត់សម្គាល់ថាមានតម្លៃថ្លៃជាងច្រើន
បើធៀបនឹងប្រភេទភ្ជាប់នៃ ADSL ធម្មតា។ ល្បឿនខ្ពស់បំផុតនៃ Fiber
Internet អាចឡើងដល់ 200Mbps។
- -ល្បឿនទាញយក (Download) ប្រភេទ ADSL យឺតជាង Fiber Internet ដោយទោះបីជ្រើសរើសប្រើទំហំ Bandwidth ស្មើគ្នាក្ដី
- -ស្ថិរភាពល្បឿន Fiber ធ្វើបានល្អជាង ADSL
- -បើកាលណាមានភ្លៀងរន្ទះធំ ល្បឿន ADSL នឹងឡើងចុះខុសប្រក្រតី ប៉ុន្តែ Fiber នៅធ្វើបានល្អដដែល
- -ខ្សែ Fiber Optic អាចអូសឆ្លងកាត់ទឹកបាន
- -តម្លៃនៃការភ្ជាប់ ADSL ធូរថ្លៃជាង Fiber Internet
បើអ្នកប្រើប្រាស់ជាលក្ខណៈគ្រួសារឬក្រុមហ៊ុនតូចៗ អ្នកមិនចាំបាច់ជ្រើសរើសដល់អ៊ីនធឺណិត Fiber ឡើយ ដោយភ្ជាប់ត្រឹម ADSL បានហើយ ករណីបើចង់ទទួលបានល្បឿនលឿន ក៏រើសយកទំហំ Bandwidth ដែលខ្ពស់ផ្អែកតាមតម្លៃ។ ប៉ុន្តែបើស្ថិតក្នុងក្រុមហ៊ុនធំ ឬបើកអាជីវកម្មហាងលក់អ្វីមួយ ដែលត្រូវចែកចាយអ៊ីនធឺណិតទៅកាន់អតិថិជនច្រើនគ្នា យល់ល្អអ្នកគួរប្រើប្រាស់ Fiber Internet ដោយអត្ថប្រយោជន៍គឺអាចឲ្យយើងធ្វើការបានរហ័សនិងម្យ៉ាងទៀតមិនឲ្យអតិថិជនសៅហ្មងចិត្តជាមួយល្បឿនអ៊ីនធឺណិតនៃក្រុមហ៊ុនឬទីតាំងអ្នក៕
0 comments:
Post a Comment