- 1/ សូមចុចលើ តំណរនេះ ដើម្បីធ្វើការទាញយកចេញពី App Store
- 2/ បន្ទាប់ពីទាញយករួចហើយ សូមចុចចូលទៅក្នុងកម្មវិធី Photo Vault នោះ
- 3/ រួចបំពេញលេខកូដសម្ងាត់ចូល បន្ទាប់មកវានឹងអោយចុចលេខកូដសម្ងាត់ម្តងទៀត ដើម្បី Confirm
- 4/ ជំហ៊ានបន្ទាប់ វានឹងលោតផ្ទាំង Pin Recovery ដើម្បីអោយធ្វើការបំពេញ E-mail តែប្រសិនបើអ្នក មិនចង់ដាក់ទេ គឺគ្រាន់ចុចពាក្យ Cancel
- 5/ បន្ទាប់មកទៀត អ្នកនឹងឃើញប្រអប់ First Album រួចធ្វើការចុចចូល នោះអ្នកនឹងឃើញសញ្ញាបូក នៅខាងក្រោមផ្នែកខាងស្តាំ
- 6/ វានឹងលោតផ្ទាំងមួយ អោយអ្នកទាញយករូបភាពនៅក្នុង Photo Library ហើយធ្វើការ Select រូបភាពដែលអ្នកចង់ទុកជាសម្ងាត់ រួចចុចពាក្យ Done
- 7/ រួចវានឹងលោតផ្ទាំងមួយ ដោយបញ្ជាក់ថា តើអ្នកចង់លុបរូបភាពនោះ ចេញពីកម្មវិធី Photo ដែររឺទេ? បើអ្នកចង់លុប គឺចុចពាក្យ Delete តែបើចង់រក្សាទុក សូមចុច Cancel ជាការស្រេច។
នេះគ្រាន់តែគន្លឹះមួយ ក្នុងការលាក់រូបភាពជាសម្ងាត់ ដោយមិនអោយអ្នកណាអាចមើលឃើញតែប៉ុណ្ណោះ។ ហើយប្រសិនបើអ្នកចង់ទាញយករូបភាពទាំងនោះ យកមកដាក់ក្នុងកម្មវិធី Photo វិញ គឺគ្រាន់តែធ្វើការ Select រូបភាពដែលចង់បាន រូចចុចយកពាក្យ Export បន្ទាប់មកចុចលើប្រអប់ Camera Roll ជាការស្រេច។
0 comments:
Post a Comment