Showing posts with label Car Review. Show all posts
Showing posts with label Car Review. Show all posts

Tuesday, August 8, 2017

​រថយន្ដ​មួយ​នេះ បាន​ប្ដូរ​សឹងតែ​ទាំងស្រុង​ពី​ជំនាន់​មុនៗ​របស់​ខ្លូន ដើម្បី​ឲ្យ​ក្លាយខ្លួន​ទៅជា​រថយន្ដ​ប្រភេទ SUV ដែល​ស៊ី​វិ​ល័យ និង​ទំនើប​ជាង​បំផុត​។ ជាមួយនឹង​ចំនុច​ដ៏​ពិសេស​ដាច់​គេ​ទាំង ១០ ទើប​ធ្វើ​ឲ្យ​រថយន្ដ Land Rover All New Discovery ជំនា​ន់ទី​៥ នេះ ក្លាយជា​រថយន្ដ​ជម្រើស​ដ៏​ល្អ​បំផុត​សម្រាប់​អ្នកប្រើប្រាស់​។​

​ទី​១៖ រថយន្ដ​នេះ មាន​កន្លែង​អង្គុយ​ធំ​ជាង​មុន ដែល​អាច​អង្គុយ​បាន​ចំនួន ៧​នាក់ ហើយ​កៅអីអង្គុយ​ជួរ​ទី​៣ អាច​អង្គុយ​បាន​យ៉ាង​ទូលាយ និង​មើល​ទៅមុខ​បាន ដូច​អ្នក​អង្គុយ​នៅ​ជួរ​ទី ២ និង​១ យ៉ាង​មាន​ផាសុកភាព​។​



​ទី​២៖ វា​បាន​បំពាក់​ដោយ​បច្ចេកវិទ្យា Incontrol Remote ដែល​អាច​បញ្ជា​មុខងារ​ផ្សេងៗ​របស់​រថយន្ដ តាមរយៈ Ipad បាន​យ៉ាង​ងាយស្រួល​។​



​ទី​៣៖ វា​អាច​ទំលាក់​បូម​បាន​រហូតដល់ ៤០mm ដែល​ងាយស្រួល​ក្នុង​ការចុះ និង​ឡើង​រថយន្ដ​



​ទី​៤៖ នៅ​ឃ្លុប​ខាងក្រោយ​មាន​កន្លែង​អង្គុយ​សម្រាប់​ស្ទួ​ច​ត្រី មើល​ថ្ងៃ​លិច​និង​និយាយ​គ្នា​បាន​យ៉ាង​សប្បាយរីករាយ និង​អាច​ផ្ទុក​ទម្ងន់​បាន​រហូតដល់ ៣០០​គីឡូក្រាម​

​ទី​៥៖ នៅ​ឃ្លុប​ខាងក្រោយ​មាន​ចំនុះ​ធំ​ជាង​មុន​រហូតដល់ ២៥០០​លីត្រ ដែល​ដាក់​អីវ៉ាន​បាន​យ៉ាងច្រើន​



​ទី​៦៖ នៅ​ផ្នែក​ខាងក្នុង​របស់​រថយន្ដ​មាន​កន្លែង​សម្រាប់​សាក​ថ្ម កំលាំង 12V ចំនួន ៦​កន្លែង ដែល​ងាយស្រួល​ដល់​ទាំង​អ្នកបើកបរ និង​រួម​ដំណើរ​ជាមួយ ជាពិសេស​នៅពេល​ធ្វើដំណើរ​ផ្លូវ​ឆ្ងាយ ហើយ​មាន​កន្លែង​សម្រាប់​ដោត USB រហូតដល់ ៨​កន្លែង និង​អាច​ចែករំលែក Wifi Hotspot ទៅកាន់​ទូរ​សព្ទ័​ដៃ បាន​រហូតដល់​៨​គ្រឿង​ឯណោះ​



​ទី​៧៖ វា​បានអោយ​អ្នកភ្ជាប់ Ipad  រហូតដល់​ចំនួន ៤ ដែល​ឲ្យ​អ្នក​អង្គុយ អាច​បញ្ជា​មុខងារ​ផ្សេងៗ​បាន​ផ្ទាល់ខ្លួន ជាមួយនឹង​បច្ចេកវិទ្យា Incontrol Remote



​ទី​៨៖ រថយន្ដ​នេះ អាច​បើក​ក្នុង​ទឹក​ជម្រៅ​រហូតដល់ ៩០០mm និង​អាច​សណ្ដោង​បាន​ទំ​ម្ង​ន់​រហូតដល់ ៣៥០០ គឺ​ឡូ​ក្រាម​។​



​ទី​៩៖ វា​បំពាក់​ដោយ​ប្រព​ន្ធ័ ADAS (Advanced Driver Assistance System) ដែល​ជួយ​សម្រួល​ស្មារតី​ដល់​អ្នកបើកបរ យ៉ាង​មាន​សុវត្ថិភាព​ខ្ពស់បំផុត ដូចជា​អ្នកបើកបរ​ងងុយគេង ឫ​បើកបរ​ខុស​គន្លង​ផ្លូវ​ជាដើម ហើយ​មាន​បំពាក់​ដោយ​ខ្សែក្រវ៉ាត់​សុវត្ថិភាព​ដល់​គ្រប់​អ្នក​អង្គុយ​ក្នុង​រថយន្ដ​ទាំងអស់​។​

​ទី​១០៖ តួ​រថយន្ដ​ត្រូវបាន​ផលិតឡើង​ពី​លោហៈធាតុ​អាលុយមីញ៉ូម ដែល​ជួយ​សន្សំ​ទម្ងន់​របស់​រថយន្ដ​បាន​រហូត ៤៨០​គីឡូក្រាម និង​ស្វិត មាំ ជាង​លោហៈធាតុ​ផ្សេងៗ​ទៀត​។​
​សូម​អញ្ជើញ​មកកាន់​អគារ​តាំង​លក់​រថយន្ត Jaguar Land Rover ដើម្បី​ធ្វើការ​បើកបរ​សាកល្បង​និង​ជាវ​រថយន្ត​ដ៏​ប្រណិត​មួយណា​ដែល​លោកអ្នក​ពេញចិត្ត​ឥលូវ​នេះ​។​
​ព័ត៌មាន​លម្អិត​ពី​រថយន្ត​ប្រណិត Jaguar និង Land Rover មាននៅ​មហាវិថី​សហព័ន្ធ​រុស្សី សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

Tuesday, July 18, 2017

នៅថ្ងៃនេះ ក្រុមហ៊ុន​រថយន្ត Rolls-Royce ប្រកាសថា​ខ្លួននឹង​អបអរ​ខួប ៥០ ឆ្នាំ​ នៃ​អាលប៊ុមចម្រៀង Sgt Pepper’s Lonely Hearts Club Band ដោយ​នាំយក​រថយន្ត Rolls-Royce Phantom V មាន​ពណ៌​ចម្រុះ​ ដែល​ជា​របស់​តារា​ចម្រៀង John Lennon មកកាន់ទីក្រុង​ឡុងដ៍​ដើម្បី​ឲ្យ​សាធារណជន​អង់គ្លេស​បានឃើញ ។

To celebrate the 50th anniversary of Sgt. Pepper’s Lonely Hearts Club Band — the eighth studio album by iconic English rock band the Beatles — Rolls-Royce brings out the vibrant Rolls-Royce Phantom V, famous for being owned by John Lennon, back home to London for the British public to see.

Currently owned by the Royal British Columbia Museum in Canada, “The John Lennon Phantom V” will travel from Canada to London to join “The Great Eight Phantoms” – A Rolls-Royce Exhibition, at Bonhams on New Bond Street, an area visited regularly by Lennon in the late 1960s in this very car.

Lennon had the Phantom V customized in true rock-star style, as the rear seat converts to a double bed, while a television, telephone and refrigerator were installed, along with a floating record player and a custom sound system (which included an external loud hailer).

Then, in April 1967, just when Sgt. Pepper’s Lonely Hearts Club Band was finishing, Lennon asked Surrey coachbuilders, JP Fallon, to give the Phantom a new psychedelic paint job, particularly in dominant yellow to reflect the cover of the respective album.

The Phantom V was used regularly by Lennon until 1969 (who also owned an all-white Phantom V). The car was shipped to the USA in 1970 when Lennon moved there and was loaned out to other rock stars around such as The Rolling Stones, Bob Dylan and The Moody Blues. In 1977, after a period in storage, it was donated by billionaire Jim Pattison to the Royal British Columbia Museum in Victoria, British Columbia, Canada.

You can view this vibrant Rolls Royce in person at the ‘The Great Eight Phantoms’ exhibition, which will take place at Bonhams international flagship saleroom and galleries in New Bond Street, London, starting on Saturday, July 29 to Wednesday, August 2, 2017.

បច្ចុប្បន្ន​ រថយន្ត​នេះ​ជា​កម្មសិទ្ធិ​របស់​សារមន្ទីរ Royal British Columbia Museum ក្នុង​ប្រទេស​កាណា​ដា ហើយ​រថយន្ត John Lennon Phantom V នឹង​ធ្វើដំណើរ​ពីប្រទេស​កាណាដា​ មក​កាន់​ទីក្រុង​ឡុងដ៍ ដើម្បីចូលរួមពិព័រណ៍​រថយន្ត Rolls-Royce “រថយន្ត Phantom ដ៏អស្ចារ្យ ទាំង ៨” ដែល​ប្រព្រឹត្តទៅនៅ​ឯ​វិចិត្រ​សាល​ដេញ​ថ្លៃ Bonhams ស្ថិត​នៅផ្លូវ Bond Street ដែលតំបន់​នេះ​ត្រូ​វបាន​លោក Lennon ជិះ​រថយន្តមួយគ្រឿង​​នេះ​មក​លេង​ជា​ប្រចាំ​​នៅ​ចុង​ទសវត្ស ១៩៦០ ។

រថយន្ត “John Lennon Phantom V”
នៅ​ថ្ងៃទី ៣ ខែ មិថុនា ឆ្នាំ ១៩៦៥ នៅថ្ងៃតែមួយដែល​លោក
Edward H White ឈានជើងចេញពីយានអវកាស Gemini 4 របស់​ខ្លួន​ ដើម្បីក្លាយជា​ជនជាតិ​អាមេរិក​ដំបូង​គេ​ដែល​ដើរ​ក្នុងអវកាស​ដែរ​នោះ លោក John Lennon ត្រូវ​បានប្រគល់ទំនិញ​ដ៏ពិសេស​មួយ ។ នោះគឺ​រថយន្ត​ Rolls-Royce Phantom V ដែល​មានពណ៌ខ្មៅ​យ៉ាង​រលើប ។ ក្រោយ​មក លោក​​និយាយថា លោក​តែង​ចង់​ក្លាយជា​មហាសេដ្ឋី​ដែល​ប្លែក​គេ​ ហើយ​រថយន្ត Phantom នោះ​នឹង​ក្លាយជា​ការ​បោះជំហាន​មួយឆ្ពោះទៅរក​ក្តី​ស្រមៃ​នោះ ។
លោក
Lennon បាន​កុម្ម៉ង់​ឲ្យ​ច្នៃ​រថយន្ត Phantom V របស់គាត់​ក្នុងលក្ខណៈជា​​តារា​តន្ត្រីរ៉ុក​ពិតៗ ។ កន្លែងអង្គុយផ្នែក​ខាងក្រោយ​ត្រូវ​បាន​កែ​ច្នៃជា​កន្លែងគេង​សម្រាប់មនុស្សពីរនាក់ ហើយ​ក៏មានការ​ដំឡើង​ទូរទស្សន៍​មួយគ្រឿង ទូរស័ព្ទ និង​ទូរទឹកកក នៅក្នុងនោះដែរ ព្រមជាមួយ​នឹង​​ម៉ាស៊ីន​ចាក់ថាស​ចម្រៀង និង​ប្រព័ន្ធ​សំឡេងពិសេស (ដែល​មានបំពាក់គ្រឿងបំពងសំឡេង​ផងដែរ) ។
ក្រោយ​មក នៅ ខែ​មេសា ឆ្នាំ ១៩៦៧ នៅពេល​ដែល​ការ​ថត​ចម្រៀងសម្រាប់អាលប៊ុម
Sgt. Pepper’s Lonely Hearts Club Band កំពុង​តែ​ស្ថិត​ក្នុង​ដំណាក់​កាល​សម្រេច លោក Lennon បាន​ទៅ​ជួប​ក្រុមហ៊ុន​ផលិត​នាវា​ឈ្មោះ JP Fallon នៅឯទីក្រុង Surrey ឲ្យ​បាញ់ថ្នាំថ្មី​សម្រាប់​រថយន្ត Phantom នេះ ។ រថយន្ត Phantom ដែល​ត្រូវ​បានបាញ់ថ្នាំ​ថ្មីៗ​ស្រស់ៗ ត្រូវ​បានបង្ហាញ​ខ្លួន​នៅប៉ុន្មាន​ថ្ងៃ មុន​ការ​ចេញអាលប៊ុម Sgt. Pepper’s ទូទាំង​សកល​លោក នា​ថ្ងៃទី ០១ ខែមិថុនា ហើយ​រថយន្ត​នេះ ហាក់​ប្រៀប​បាន​នឹង​ផ្នែក​មួយ​នៃ​គោល​គំនិត​រួម​អំពីអាល់ប៊ុម​ចម្រៀង​នោះ ។
ផ្ទៃពណ៌ថ្មី ត្រូវ​បានពណ៌នាថា “រវើ​រវាយ” ហើយ​ពណ៌ទាំងនោះ ជាពិសេស គឺពណ៌លឿង​ដែល​ច្រើនជាង​គេ ឆ្លុះបញ្ចាំង​ឲ្យឃើញអំពីព៌ណ​ក្រប​អាល់ប៊ុម Sgt. Pepper’s Lonely Hearts Club Band ។ ប៉ុន្តែ បើ​សំឡឹង​ឲ្យ​ហ្មត់ចត់ អ្នក​នឹង​ឃើញ​ថា ផ្ទៃពណ៌នោះ មិន​មែន​មាន​រាងបត់បែន​​ចៃដន្យនោះទេ ប៉ុន្តែជារចនាបថរ៉ូមានី បែប​ផ្កាភ្ញី ដូច​មាន​ប្រើ​សម្រាប់​រចនា​រទេះអ្នកដំណើរ និង​នាវា​ដឹកមនុស្ស​តាមព្រែកដូច្នោះដែរ ​ ។ ទន្ទឹមនឹងនេះ នៅលើ​ដំបូល​រថយន្ត​ក៏មាន​ជាការ​រចនា​រូប​រាសីចក្រ​ថែមទៀត​ផង ។

រថយន្ត
Phantom V ត្រូវ​បាន​លោក Lennon ប្រើ​ប្រាស់ជា​ប្រចាំរហូត​ដល់ឆ្នាំ ១៩៦៩ (លោក​ Lennon ក៏​មាន​រថយន្ត Phantom V ពណ៌​ស​មួយគ្រឿងទៀតដែរ) ។ មុនពេល​ប្ដូរពណ៌ លោក​បាន​ប្រើ​ប្រាស់​រថយន្ត​នេះ ដើម្បីទៅ​ទទួលគ្រឿង​ឥស្សរយស​ MBE ជាមួយនឹង​សមាជិក​រួម​ក្រុម នៅឆ្នាំ ១៩៦៥ ហើយ​បន្ទាប់មក​បាន​ប្រើ​ប្រាស់​រថយន្តនេះ​ម្ដងទៀត នៅ​ឆ្នាំ ១៩៦៩ ដើម្បីប្រគល់ MBE ទៅ​ឲ្យ​ព្រះបរមរាជវាំង​វិញ ដើម្បី​សម្ដែង​ការ​តវ៉ា​​នឹង​សង្គ្រាម​វៀតណាម និង​បញ្ហា​ផ្សេងទៀត ។

រថយន្តនោះ ត្រូវ​បានដឹកទៅ​សហរដ្ឋអាមេរិក​នៅឆ្នាំ ១៩៧០ នៅពេល​ដែល​លោក
Lennon ផ្លាស់ទីលំនៅ​ទៅសហរដ្ឋអាមេរិក ហើយ​បានជូល​ឲ្យ​ក្រុម​តារាតន្ត្រីរ៉ុក​ផ្សេងទៀត ដូចជា The Rolling Stones, Bob Dylan និង The Moody Blues ។ នៅឆ្នាំ ១៩៧៧ បន្ទាប់ពីរក្សាទុក​ក្នុង​ឃ្លាំង​មួយរយៈ​ រថយន្ត​នេះ​ត្រូវបាន​បរិច្ចាគដោយ​មហា​សេដ្ឋី​មួយរូបឈ្មោះ Jim Pattison ទៅ​ឲ្យ​​​សារមន្ទីរ Royal British Columbia Museum នៅឯតំបន់ Victoria ​ទីក្រុង British Columbia នៃ​ប្រទេស​កាណាដា ។

ពិព័រណ៍​រថយន្ត​
Rolls-Royce ដែលមានឈ្មោះថា រថយន្ត​ Phantom ដ៏អស្ចារ្យទាំង ៨ នឹង​ប្រព្រឹត្តទៅ​​នៅ​វិចិត្រសាល Bonhams ដែលស្ថិត​នៅដង​វិធី New Bond Street ទីក្រុង​ឡុងដ៍ ចាប់ពី​ថ្ងៃទី ២៩ ខែកក្កដា ដល់ថ្ងៃទី ០២ ខែ​សីហា ។

Thursday, June 29, 2017

(Rolls-Royce = RR)

សំណួរ៖ នៅពេល​រចនា​រថយន្ត RR ណាមួយឡើង តើ​នឹង​ត្រូវ​ផ្ដោត​លើ​ចំណុច​ណា​ខ្លះ?
ចម្លើយ៖ ដូច​លោក​ដឹង​ស្រាប់​ហើយ RR គឺជា​យីហោ​រថយន្ត​ដ៏ទំនើប​នៅ​លើ​លោក ។ ដូច្នេះគេ​ត្រូវ​ផ្ដោត​លើ​លក្ខណៈពិសេស​នៃ​ការ​រចនាមួយចំនួន​សម្រាប់​គ្រប់រថយន្ត RR ។ ដំបូងគេ​ត្រូវ​ផ្ដោត​លើ​គំនិត​មួយ (ថាតើ​ រថយន្តនោះ​ជា​រថយន្ត​ដូចម្តេច) ហើយ​បន្ទាប់មក ត្រូវ​ផ្ដោត​លើ​ភាព​ឥត​ខ្ចោះ លើ​គ្រប់ផ្នែកទាំង​អស់ ។ ខ្ញុំ​សូម​លើក​ឧទាហរណ៍​មួយ ។ នៅពេលយើងចាប់ផ្ដើម​ផលិត​រថយន្ត​ម៉ូដែល Ghost យើង​បាន​និយាយថា យើង​ចង់​បាន​រថយន្ត ដែលត្រូវ​សម្រាប់គ្រប់​ឱកាស​ទាំង​អស់ ។ ម៉ូដែល Phantom ត្រូវ​បាន​រចនា​ឡើងសម្រាប់​ឱកាស​ពិសេសៗ​ ប៉ុន្តែ យើង​ចង់​បាន​ម៉ូដែល Ghost ឲ្យ​មានការ​រចនា​បែប​សង្គម ដោយផ្ដោត​លើ​ការងារ​ជំនួញ​ថែមទៀត​ផង ។ ដូច្នេះ គេ​នឹង​ឃើញថាម៉ូដែល Phantom មានលក្ខណៈពិសេស​ផ្សេង Ghost មាន​លក្ខណៈផ្សេង ។ ប៉ុន្តែ គ្រប់រថយន្ត RR គឺ​មានលក្ខណៈពិសេស​រួម​មួយចំនួន ។ ក្នុងនោះ សម្រាប់​គ្រប់​រថយន្ត RR ប្រសិន​បើអ្នក​ក្រឡេក​មើល​ពីខាងមុខ ខាង​ក្រោយ ឬពីចំហៀង អ្នកច្បាស់​ជា​ស្គាល់ថា ជា​រថយន្ត RR ភ្លាម។ ចំណុច​នេះ​ហើយ​ដែល​យើង​ត្រូវ​យក​ចិត្ត​ទុកដាក​មែនទែន ។

សំណួរ៖ តើ​ការ​ផលិត​រថយន្ត RR មួយ​ត្រូវ​ចំណាយពេល​វេលា​ប៉ុន្មានដែរ?

ចម្លើយ៖ និយាយ​ឲ្យ​ស្មោះទៅ ពេលវេលា​នៃ​ការ​ផលិត​រថយន្តមួយ​គឺ​អាស្រ័យ​លើ​ធាតុផ្សំ​ខុសៗគ្នា​នៅក្នុង​រថយន្ត​នោះ ។ ដូច​លោក​ដឹង​ស្រាប់​ហើយ រថយន្ត RR មួយៗ គឺ​ខុសគ្នា ពីព្រោះរថយន្ត RR ត្រូវ​បាន​ច្នៃ​ទៅ​តាម​ការ​កំណត់​របស់​អតិថិជន ។ យើង​អាច​និយាយ​បានថា តិច​បំផុត​ក៏ត្រូវ​ប្រើ​ពេល ៣៦០ ម៉ោង​ដែរ​ដើម្បី​ផលិត​រថយន្ត​មួយគ្រឿង ប៉ុន្តែ ពេលវេលា​អាច​ប្រែ​ប្រួលផ្អែក​លើ​ធាតុផ្សំ​បន្ថែម​ដែលអតិថិជន​ចង់​បាន ។ ជាក់​ស្ដែង សម្រាប់​រថយន្ត ម៉ូដែល Ghost ឃើញថា ជាង ៨០ ភាគរយ​នៃ​រថយន្ត​នេះ គឺត្រូវ​បានផលិតឡើង​តាមការ​ច្នៃ​កុម្ម៉ង់ (Bespoke) ។ ដូច្នេះ បើ​និយាយពីពេលវេលា ៣៦០ ម៉ោង​ហ្នឹង គឺ​គ្រាន់តែជាពេលវេលា​មូល​ដ្ឋាន​នៃ​ការ​ផលិត​ប៉ុណ្ណោះ ។ ប៉ុន្តែ​ ជាធម្មតា គឺ​វាចំណាយពេលយូរជាង​នេះ ដោយសារ​តែ​ការ​ច្នៃ​កុម្ម៉ង់​បន្ថែម។

សំណួរ៖ តើ​លោក​អាច​ជម្រាបជូន​បន្តិច​បានទេថាតើ​ផ្នែក​ណា​ខ្លះ​ដែលធ្វើ​ឲ្យ​រថយន្ត RR ខុស​ប្លែកពី​រថយន្ត​​ផ្សេងទៀត?
ចម្លើយ៖ ពិត​ណាស់ យើង​មាន​លក្ខណៈពិសេស​ដែលគួរ​ឲ្យ​ភ្ញាក់ផ្អើល និងទាក់ទាញ​​ជាច្រើន ។ នៅលើ​ថាស​កង់​រថយន្ត​ RR គម្រប​ដែល​មានស្លាក​សញ្ញា RR គឺ​មិនវិលតាម​កង់​រថយន្ត​ដែល​កំពុង​មានចលនា​ឡើយ ។ វា​ក៏មានលក្ខណៈពិសេស​ផ្សេងទៀត​ផងដែរ ដូចជា ឆ័ត្រ ដែលជា​លក្ខណៈពិសេស​មានតែ​សម្រាប់​រថយន្ត RR ប៉ុណ្ណោះ ។ ក្រៅពីនេះ គឺទ្វារបើកទៅក្រោយ សូម្បីតែ​ម៉ូដែល Wraith (ម៉ូដែលទ្វារពីរ) ក៏​ប្រើទ្វារ​ប្រភេទ នេះ​ដែរ ។ ដូច្នេះ វា​ធ្វើ​ឲ្យ​ការ​ប្រើប្រាស់​រថយន្ត​មានភាព ងាយស្រួលខ្លាំង ។ ទន្ទឹម​នឹង​នេះ គឺ​ការ​ប៉ាក់ឌិន​ផ្កាយ​នៅ​លើប៉ុង​ដំបូល ។ ក្រៅពីនេះ រថយន្ត RR នៅមានលក្ខណៈពិសេស​ផ្សេងជា​ច្រើនទៀតដូចជា​ប៉ាណាខាង​មុខ និងទេវរូប Spirit of Ecstasy ។ ទាំង​អស់នេះហើយ​ដែលធ្វើ​ឲ្យ​រថយន្ត RR ពិសេស​ប្លែកពីគេ ។

សំណួរ៖ បើ​និយាយអំពីទេវរូប Spirit of Ecstasy តើ​លោក​អាច​ជម្រាប​ពីប្រវត្តិទេវរូប ដែលជា​និមិត្ត​សញ្ញា​របស់​រថយន្ត RR
ចម្លើយ៖ ការ​រចនា​នូវ​ទេវរូបស្ត្រី​នេះឡើង គឺ​ផ្អែក​លើ​រឿង​ដំណាល ដែល​និយាយ​ពី​ស្ត្រីម្នាក់ដែល​មានទំនាក់​ទំនង​នឹង​អ្នកដែល​មានចំណែក​ក្នុងការ​បង្កើត​រថយន្ត RR ដំបូង ។ រូបនេះ តំណាង​ឲ្យ​សម្រស់ និង​ភាព​ឥត​ខ្ចោះ ។ លោក​ប្រហែលជា​សង្កេតឃើញ​ម៉ូដែល​ផ្សេងៗ​​ក្នុង​ប្រវត្តិសាស្ត្ររបស់​ RR ដែលម៉ូដែលទាំងនោះមាន​ទេវរូប Spirit of Ecstasy ដែល​មានទំហំ និង​រូប​រាង​ខុសៗគ្នា ។ ទោះជាយ៉ាងណា ក្នុង​ប្រវត្តិសាស្ត្រ​ ១១១ ឆ្នាំ​របស់​ក្រុមហ៊ុន ភាព​ស្រស់​ស្អាតឆើត​ឆាយ និង​ភាព​ឥត​ខ្ចោះនៅតែ​រក្សា​បាន​ដដែល​សម្រាប់​រថយន្ត RR

សំណួរ៖ ខ្ញុំ​លឺថាទេវរូប Spirit of Ecstasy ហ្នឹង គឺជារូប​ស្ត្រីម្នាក់ដែលមានទំនាក់ទំនងជាមួយនឹង​សហស្ថាបនិក​របស់​រថយន្ត RR ។ តើនេះជាការពិត ឬគ្រាន់តែពាក្យចចាមអារ៉ាម?

ចម្លើយ៖ វាគ្រាន់តែ​ជារឿងតំណាល ឬជារឿង​ព្រេង​ប៉ុណ្ណោះ ។ វាជា​ផ្នែក​មួយនៃ​រឿង​ព្រេង ហើយខ្ញុំ​ក៏មិនអាច​បញ្ជាក់ថា​វាជារឿងពិត​ ឬជារឿង​ប្រឌិត​នោះដែរ ។ រឿង​បែបនេះ​ក៏កើត​មានចំពោះការ​ដាក់ឈ្មោះ​រថយន្ត ម៉ូដែល Ghost (ប្រែថា ខ្មោច) ផងដែរ ។ ជួន​កាល​ មានគេ​មក​សួរ​ខ្ញុំថា ហេតុអ្វីបានជា​ដាក់ឈ្មោះរថយន្តនេះ​ថា Ghost ដូច្នេះ? ខ្ញុំ​បាន​ឆ្លើយ​ប្រាប់ទៅវិញថា ខ្ញុំ​ក៏មិនអាច​បញ្ជាក់ពីមូលហេតុ​ថា​យ៉ាង​ម៉េច​នោះដែរ ។ ប៉ុន្តែ តាម​រឿង​ដំណាល​មកថា នៅ​ក្នុង​ឆ្នាំ ១៩០៦ នៅពេលដែល​យើង​ដាក់ឈ្មោះរថយន្តថា Ghost នោះ ក៏ព្រោះថា នៅពេល​នោះ រថយន្ត​នោះ មានសំឡេង​ស្ងាត់​មែនទែន ដែលធ្វើ​ឲ្យ​មនុស្ស​ទូទៅ​គិតថា វាជា​ខ្មោច ។ និយាយ​រួម​​នេះជា​ផ្នែក​មួយ​នៃ​ប្រវត្តិរបស់​រថយន្ត RR

សំណួរ៖ លោក​បាន​ជម្រាបហើយថា RR មានប្រវត្តិ​លើ​ទីផ្សារ​ជាង ១០០ ឆ្នាំ​មកហើយ ។ តើ​រាល់​លើក​នៅ​ពេល​​ដែល​រចនា​រថយន្ត RR ឡើង តើ​មានការ​រចនា​រថយន្ត​គំរូ (concept cars)ដែរ ឬទេ?

ចម្លើយ៖ យើង​ទើបតែ​បញ្ចប់គម្រោង​រថយន្តគំរូមួយកាលពីពេលថ្មីៗនេះ ហើយ​ខ្ញុំ​ជឿថា លោក​ក៏បាន​ឃើញ និង​ជ្រាប​ពីរថយន្ត​នេះដែរ ដែល​យើង​បាន​ដាក់បង្ហាញ​នៅឯពិព័រណ៍​រថយន្ត​ក្រុង​ហ្វ្រែងហ្វ៊ិត ប្រទេស​អាឡឺម៉ង់​កាលពីពីរបីសប្ដាហ៍មុន ហើយ​នោះគឺម៉ូដែល Dawn ។ ទន្ទឹមនឹង​នេះ​ យើង​ក៏កំពុង​តែ​ស្ថិត​ក្នុង​ដំណាក់​កាល​នៃ​ការ​អនុវត្ត​គម្រោង​ថ្មីមួយទៀត​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ក្រុមហ៊ុន ។ គឺយើង​កំពុង​តែ​អនុវត្ត​គម្រោង Project Cullinan (រថយន្ត​តួខ្ពស់)​ ហើយ​ខ្ញុំជឿថា លោក​ប្រហែលជាធ្លាប់បានលឺពីគម្រោង​រថយន្តនេះផងដែរ ។ និយាយ​រួម​គឺ​យើង​កំពុង​តែ​ធ្វើតេស្ត​បង្កើត​រថយន្ត​ដែល​អាច​បើកបរ​គ្រប់ស្ថានភាព​ផ្លូវទាំង​អស់ ។

សំណួរ៖ សំណួរ​មួយ​ទៀត ។ បើ​និយាយអំពីរថយន្ត​ទូទៅ តើ​មានភាព​ខុសគ្នា​ដែរ​ ឬទេ​សម្រាប់​រថយន្ត​លក់នៅទីផ្សារ​កម្ពុជា និង​ទីផ្សារ​ផ្សេងទៀត ?

ចម្លើយ៖ ទីផ្សារ​កម្ពុជាគឺ​ជាការ​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញពីទីផ្សារ​ផ្សេងទៀតរបស់​ RR ទូទាំង​សកលលោក (ដែល​បង្ហាញពី​ការ​និយម​ចូលចិត្ត​ខុសៗគ្នា​សម្រាប់ទីផ្សារផ្សេងៗ)។ ក្រុមហ៊ុន​បានផ្ដល់ឱកាស​ដល់​អតិថិជន​ក្នុង​ការ​ច្នៃកុម្ម៉ង់​រថយន្ត​របស់​ខ្លួន ហើយ​យើង​សង្កេតឃើញថា និន្នាការ​ចូលចិត្ត​ច្នៃកុម្ម៉ង់​នេះ គឺ​កើត​មានទូទាំង​ទ្វីប​អាស៊ី ហើយអតិថិជន​ចូលចិត្តបែបនេះណាស់ ។ មិនថា​គាត់ចង់ទិញម៉ូដែល Ghost ឬម៉ូដែល Wraith នោះទេ គឺ​គាត់ចង់​បានរថយន្ត​ដែល​ច្នៃកុម្ម៉ង់​សម្រាប់​ខ្លួនឯង​ផ្ទាល់ ។

សំណួរ៖ បច្ចុប្បន្ននេះ ប្រជាជន​កម្ពុជា​បាន​ស្គាល់​រថយន្ត RR ច្រើនជាងមុន ។ ប៉ុន្តែ រថយន្ត RR ជា​រថយន្ត​ប្រណីត​ ថ្លៃ និង​សម្រាប់តែ​អ្នក​មាន មិនសក្តិសម​សម្រាប់ទីផ្សារ​កម្ពុជា​នោះទេ ។ តើ​លោក​មាន​យោបល់​យ៉ាង​ណាដែរ?

ចម្លើយ៖ អតិថិជន​របស់យើង​ ជា​សហគ្រិន​ដែល​មានជោគជ័យ​ខ្លាំង ហើយជា​អ្នក​ដែលចង់​បានរបស់​ល្អ​បំផុត និង​ចង់​បាន​អ្វីដែលប្លែកពីគេ ។ បើ​និយាយពីទីផ្សារ​កម្ពុជា យើង​សង្កេតឃើញថា មានការ​លូត​លាស់ទៅមុខ ហើយ​តម្រូវការ​រថយន្តរបស់យើង​បានចាប់ផ្ដើមតាំងពី​ ១០ ឆ្នាំមុ​ន​ម​ក​ម្លេះ ។ ដូច្នេះ យើង​សង្កេតឃើញថា ទីផ្សារ​កម្ពុជា ជាទីផ្សារ​មានសក្តានុពល​ផងដែរសម្រាប់រថយន្ត RR ។ ជាថ្មីម្ដងទៀត រថយន្ត​នេះជា​រថយន្ត​ដែល​ពិសេស​ប្លែកពីគេ ។ បើទោះបីជាកម្ពុជា​ជាទីផ្សារ​តូច​ចង្អៀត​នាពេល​បច្ចុប្បន្ន ប៉ុន្តែ យើង​គិតថា វាជាទីផ្សារ​ដែល​មាន​សក្តានុពល សម្រាប់​រថយន្ត​ដែល​ពិសេសប្លែកពីគេ នេះ ។

សំណួរ៖ តើ​ក្រុមហ៊ុន​រថយន្ត RR រីក​ចម្រើនលូតលាស់ប៉ុណ្ណាដែរ​នៅកម្ពុជា? តើលោកអាច​ប្រាប់ពីចំនួន​ដែល​លក់​បាន​នៅកម្ពុជា​បានទេ?

ចម្លើយ៖ ជាទូទៅ យើងមិនអាច​បង្ហាញពីតួលេខ​នៃការ​លក់​ក្នុង​ប្រទេសណាមួយ ឬនៅក្នុង​តំបន់ឡើយ ។ ប៉ុន្តែ ខ្ញុំ​អាច​ប្រាប់​បានថា ទីផ្សារ​នៅកម្ពុជា​មានការ​លូតលាស់​សម្រាប់រថយន្ត RR ។ ជាទូទៅការ​លក់​រថយន្ត RR បាន​កើនឡើង​ប្រាំ​ឆ្នាំ​ជាប់គ្នា​មក​ហើយ ។ ហើយទីផ្សារ​នៅកម្ពុជា​រហូត​មកទល់នឹងពេលនេះ គឺទទួល​បាន​ជោគជ័យ ។ ហើយ​អំឡុងពេល​សម្ពោធ​ការិយាល័យ​ផ្នែកលក់​ យើង​ក៏បាន​បង្ហាញរថយន្ត​ម៉ូដែល Ghost Series II ថែមទៀត​ផង ។

សំណួរ៖ តើ​លោក​មានការ​ព្រួយបារម្ភចំពោះការ​កើនឡើងនៃការ​ប្រកួត​ប្រជែង​បច្ចុប្បន្ន​ក្នុងទីផ្សារ​កម្ពុជា​ដែរ​ ឬទេ បន្ទាប់ពីមានរថយន្តទំនើប​ផ្សេងៗទៀត​​ចូលមក ដូចជា Porsche, Mercedes, BMW ជាដើម?

ចម្លើយ៖ និយាយ​ឲ្យ​ត្រង់ទៅ បើ​និយាយពីរឿង​រថយន្ត មិន​មាន​គូប្រជែងពិត​ប្រាកដឡើយ​សម្រាប់​រថយន្ត RR។ ជួន​កាល មានគេ​សួរ​ខ្ញុំ​ថា តើ​រថយន្ត​ណាជាគូប្រជែងជាមួយនឹង​រថយន្ត RR របស់​យើង ហើយ​ខ្ញុំ​បាន​ប្រាប់​ទៅគេវិញថាគូប្រជែង​របស់​យើង​មានដូចជា នាវាកម្សាន្ត ផ្ទះ វីឡា ជាដើម ។ ប៉ុន្តែ បើនិយាយពីរថយន្ត​វិញ គឺយើង​គ្មានគូប្រជែង​ឡើយ ។ និយាយរួម គូប្រជែង​របស់យើងពិត​ប្រាកដ គឺ​របស់​ប្រើប្រាស់​សម្រាប់​ការ​រស់នៅ​ផ្សេងទៀត ក្រៅពីរថយន្ត ។ ជាធម្មតា អតិថិជន​របស់យើង​មិន​មែន​មានរថយន្ត​តែមួយគ្រឿង​នោះទេ ។ ពួកគាត់​មានរថយន្ត បួន ប្រាំ ឬ​ប្រាំបីគ្រឿងឯណោះ ។ ដូច្នេះ យើង​គ្មានការ​ប្រកួត​ប្រជែង​ជាមួយនឹង​រថយន្ត​ផ្សេងឡើយ ។ យើងគិតថា​រថយន្ត​ផ្សេងទៀត មិន​មែនជា​គូប្រជែង​របស់យើង​នោះទេ ។

សំណួរ៖ តើ​លោ​ក​មានយុទ្ធសាស្ត្រអ្វី​ដើម្បីជំរុញការលក់​រថយន្ត RR នៅក្នុងទីផ្សារ​កម្ពុជា?

ចម្លើយ៖ តាមការ​យ​ល់របស់ខ្ញុំ​គឺ យើង​ប្រើប្រាស់​យុទ្ធសាស្ត្រ​ដូចៗគ្នា​ក្នុងគ្រប់ទីផ្សារ ។ យើង​គិតថា កម្ពុជា​នឹង​ក្លាយជា​ទីផ្សារ​ល្អ សម្រាប់​រថយន្ត Cullinan (រថយន្ត​តួខ្ពស់) ។ ជាថ្មីម្ដងទៀត ក្រុមហ៊ុន​រថយន្ត RR មិន​ផ្ដោត​លើបរិមាណនោះទេ ប៉ុន្តែ យើង​ផ្ដោត​លើភាពពិសេស​ប្លែកគេ ។

សំណួរ៖ តើ​លោក​មាន​មតិ​ចុង​ក្រោយដូចម្តេចដែរ?

ចម្លើយ៖ បើនិយាយដោយសង្ខេប ខ្ញុំ​សូម​ផ្ដោត​លើ​ម៉ូដែល Ghost Series II ។ ម៉ូដែល Ghost Series II នេះ គឺ​ជា​ការ​ផ្សំគ្នា​រវាង​ភាពពិសេស​ប្លែកគេ គឺ​ត្រង់​ការ​រចនា​ទំនើប ងាយស្រួល​ក្នុង​ការ​ប្រើ​ប្រាស់ បច្ចេកវិទ្យា​ខ្ពស់​​ក្នុង​ការ​បើក​បរ ។ ទន្ទឹមនឹងនេះ វាជាការ​ផ្សំគ្នា​រវាង​ការ​ធ្វើដំណើរ និង​ការ​ធ្វើអាជីវកម្ម ។ អតិថិជន​របស់​យើង​ជា​ច្រើន​ប្រើ​ប្រាស់​ម៉ូដែល Ghost សម្រាប់ការធ្វើដំណើរទៅធ្វើអាជីវកម្ម ។ ទន្ទឹមនឹងនេះ ជា​រថយន្ត​ដែល​អតិថិជន​ចូលចិត្ត​បើក​ខ្លួនឯង​ផងដែរ ដូច្នេះ វាជាការ​ផ្សំគ្នា​រវាង​រថយន្តសម្រាប់​ការ​បើកប​រដោយ​ខ្លួនឯង និ​ង​ការ​មានតៃកុង​បើកបរជូន ។






Monday, June 26, 2017

ក្រុងតៃវ៉ាន់ - ថ្ងៃទី ៨ ខែមិថុនា ឆ្នាំ ២០១៧ - ក្រុមហ៊ុន ម៉ូធ័រអុីមេជ ដែលជាក្រុមហ៊ុនចែកចាយផ្តាច់មុខ រថយន្តម៉ាក​ស៊ូបារុ បណ្តាប្រទេសចំនួន ៩ ក្នុងទ្វីបអាសុី បានសម្ភោទរថយន្តថ្មីបំផុត Subaru XV នៅក្រុងតៃវ៉ាន់។ ជារថយន្តដែលបានរចនាថ្មីទាំងស្រុង បន្ទាប់ពីចាប់ផ្តើមលក់ដំបូងក្នុងឆ្នាំ ២០១២ រថយន្តថ្មីនេះ នឹងបន្ថែមភាពភ្ញាក់ផ្អើល ដល់អ្នកប្រើប្រាស់ ដោយបំពាក់នូវមុខងារពិសេសៗជាច្រើន បន្ថែមសមត្ថភាពពីការបើកបរក្នុងទីក្រុង ទៅកាន់ការបើកបរកាន់តែទំនេីបក្រៅក្រុង។ ជារថយន្តទីពីរ បំពាក់ដោយតួរថយន្ត Subaru Global Platform ដែលបន្ថែមបទពិសោធន៍ថ្មី កាន់តែមានទំនុកចិត្តខ្ពស់ មានផាសុកភាព និងគ្រប់គ្រងរថយន្តកាន់តែប្រសើរជាងមុន។



លោក Glenn Tan អគ្គនាយកក្រុមហ៊ុន Tan Chong International Ltd បានមានប្រសាសន៍ថា៖ រថយន្ត Subaru XV ជំនាន់ថ្មី គឺជារថយន្តតែមួយគត់ ដែលបានរួមបញ្ចូល ការរចនាសោភ័ណភាព និង សមត្ថភាពខ្ពស់របស់រថយន្ត។ Subaru XV ជារថយន្ត ដ៏សក្តិសមសំរាប់អ្នកបើកបរ ដែលចូលចិត្តធ្វើដំណើរច្រើន និងកំសាន្តវិស្សមកាលជាមួយក្រុមគ្រួសារ។ យើងមានសេក្តីរំភើបខ្លាំងណាស់ ដោយបាននាំយកមកនូវរថយន្តថ្មី ជាមួយបច្ចេកវិទ្យាទំនើប ដោយបំពាក់តួរថយន្ត Subaru Global Platform និង ការរចនារថយន្តកាន់តែមានសោភ័ណភាព ទាំងផ្នែកខាងក្នុង និង ខាងក្រៅល្អឥតខ្ចោះ។ ផ្អែកលើកត្តាទាំងអស់នេះ យើងជឿជាក់ថា រថយន្តជំនាន់ថ្មី Subaru XV នឹងផ្តល់ជូនអតិថិជនលើសពីការរំពឹងទុក ជាមួយបទពិសោធន៍នៃការបើកបរ ដែលគ្មានគូប្រៀប។

@លក្ខណៈពិសេសរបស់ រថយន្ត Subaru XV ជំនាន់ថ្មី:

·        តួរថយន្តថ្មីបំផុត Subaru Global Platform កាត់បន្ថយរំញ័រ និង ការរអិលរបស់រថយន្ត ជាមួយការបើកបរកាន់តែរីករាយ។  ម៉ាស៊ីន 2.0-litre Direct Injection បំពាក់ដោយ Boxer Engine និង​ ប្រព័ន្ធ Symmetrical All-Wheel Drive ភ្ជាប់ជាមួយ X-MODE។
·         ការរចនាមានភាពរឹងមាំ និងការបើកបរប្រភេទ sport ជាមួយភាពប្រណីតទាំងផ្នែកខាងក្នុង និងខាងក្រៅបំពាក់ដោយប្រព័ន្ធសុវត្ថិភាពខ្ពស់ មានដូចជា សិនស័រផ្តល់សញ្ញារថយន្តនៅខាងមុខបើកបរពេលយប់ ចង្កៀងមុខរេតាមកង់ និង ការផ្តល់សញ្ញាផ្នែកខាងក្រោយរបស់ស៊ូបារុ។ រថយន្តជំនាន់ថ្មី Subaru XV មានពីរជំរើសសំរាប់អតិថិជន បំពាក់ដោយ Direct Fuel Injection ដែលធ្វើុអោយកំលាំងម៉ាស៊ីនខា្លំង 156 សេះ ៖

·         - Subaru XV 2.0i

·         - Subaru XV 2.0i-S

ម៉ាស៊ីន  2.0-litre Boxer Engine  ត្រូវបានច្នៃប្រឌិតថ្មីកាន់តែល្អជាមុន ជាមួយទំហំម៉ាស៊ីនតូចជាងមុន មានទំងន់សា្រលជាងមុន 12kg និងបំពាក់ទៅដោយ Direct Injection ផ្តល់កំលាំងខ្លាំង និងស៊ីប្រេងកាន់តែតិច។ ប្រអប់លេខរចនាឡើងជាជួរ កាន់តែស្រាលជាងមុន7.8kg  និងភ្ជាប់ជាមួយការផ្លាស់ប្តូរលេខដោយស្វ័យប្រវត្តិ អាចប្រើលេខដៃ ៧ លេខ ដែលផ្តល់ លទ្ធភាពដល់អ្នកបើកបរ គ្រប់គ្រងរថយន្តកាន់តែប្រសើរជាងមុន។

ក្រៅពីប្រព័ន្ធ Symmetrical All-Wheel Drive រថយន្ត Subaru XV ជំនាន់ថ្មី ក៏បំពាក់ជាមួយប្រព័ន្ធ X-MODE ដែលជួយអ្នកបើកបរឆ្លងកាត់ឧបសគ្គនានា ជាមួយប្រព័ន្ធបើកបរ ដែលរួមបញ្ចូលគ្នាតែមួយ របស់ម៉ាស៊ីន ប្រព័ន្ធ AWD ប្រព័ន្ធហ្រ្វាំង និង មុខងារដទៃទៀត។ ប្រព័ន្ធទប់ចុះចំណោត បន្ថែមភាពងាយស្រួលដល់អ្នកបើកបរ កំណត់ល្បឿនចុះចំណោតប្រកបដោយសុវត្ថិភាព។

តួរថយន្តជំនាន់ថ្មី Subaru Global Platform បង្កើនភាពរឹងមាំរបស់តួរថយន្ត និង សាក់ស៊ី 70% ។ វាជួយកាត់បន្ថយ រំញ័ររថយន្ត និង ការរអិលរបស់រថយន្ត ធ្វើអោយរថយន្តមានភាពស្ងាត់ក្នុងការបើកបរ និងបើកបរកាន់តែរលូនជាងមុន។ អត្រាផ្លាស់ប្តូរហ្គែរកាន់តែលឿនជាងមុន និង រក្សាលំនឹងរថយន្តកំរិតខ្ពស់ ដែលនឹងជួយដល់អ្នកបើកបរ ប្រើប្រាស់ដៃចង្កូត ប្រសើរជាមុន និងរក្សាលំនឹងបានគ្រប់ស្ថានភាព។
រថយន្ត Subaru XV ជំនាន់ថ្មី កាន់តែមានភាពរឹងមាំ និង ការរចនាកាន់តែទាក់ទាញ បែប Sport ដែលជាទស្សនៈរបស់ ក្រុមហ៊ុន បង្កើតរថយន្តដែលរួមបញ្ចូល DYNAMIC និង SOLID ។ ការរចនាថ្មីនេះ នឹងជួយអោយរថយន្ត Subaru XV ជំនាន់ថ្មី កាន់តែមានភាពប្រណីត និងទាក់ទាញថែមមួយកំរិតទៀត ជាមួយការរចនាឥតខ្ចោះ ទាំងផ្នែកខាងក្នុង និង ខាងក្រៅ។

សំរាប់ផ្នែកខាងមុខរបស់រថយន្ត ត្រូវបានរចនាឡើងដោយបំពាក់ ប៉ាណារាង 6 ជ្រុង និង ចង្កៀងមុខរាងអក្សរ C  កាងខាងមុខពណ៌ខ្មៅ និង យ៉ាន់កង់រថយន្តធ្វើពីអាលុយមីញ៉ូម។ ចំណែកកៅអីរថយន្ត មានធំទូលាយ និងមានផាសុកភាព ដែលបង្ហាញពីភាពរឹងមាំរបស់ រថយន្ត Subaru XV ជំនាន់ថ្មី ខណៈការចនារូបរាងឈានមុខបែប Aerodynamics រក្សាបានកំពស់ពីបាតរថយន្ត 220mm

វីដេអូ 8 អុិង ត្រូវបានបំពាក់ផ្នែកខាងក្នុង សំរាប់ផ្តល់ព័ត៌មានដល់អ្នកបើកបរ និងអាចភ្ជាប់ Apple CarPlay បានប្រកបដោយសុវត្ថិភាព ពេលកំពុងបើកបរ។ ការរចនាផ្ទៃខាងក្នុងរបស់រថយន្ត Subaru XV ជំនាន់ថ្មី កាន់តែទំនើបបែប Sport រចនាកាន់តែមានសោភ័ណភាពជាងរថយន្តដទៃ។ បន្ថែមលើសពីនេះ មុខងារពិសេសៗត្រូវបានកែលំអរអោយកាន់តែប្រសើរជាមុន ដូចជា ភាពងាយស្រួលមើលឃើញផ្ទៃជុំវិញ ផ្ទៃខាងក្នុងធំទូលាយ និងដាក់សំភារៈបានកាន់តែច្រើន។

ស៊ូបារុ ទទួលបានពានរង្វាន់លំដាប់ខ្ពស់ ផ្នែកសុវត្ថិភាព ដោយរថយន្ត Subaru XV ជំនាន់ថ្មី ទើបតែឈ្នះពានរង្វាន់ Grand Prix ក្នុងកម្មវិធីវាយតំលៃរថយន្តថ្មីរបស់ប្រទេសជប៉ុន (JNCAP) ក្នុងពេលថ្មីៗនេះ ដោយទទួលបានពិន្ទុខ្ពស់ បំផុតផ្នែកសុវត្ថិភាព ក្នុងការធ្វើតេស្តបើកបុកសាកល្បង។
សំរាប់ប្រព័ន្ធសុវត្ថិភាពការពារទុកជាមុន របស់រថយន្ត Subaru XV ជំនាន់ថ្មី កាន់តែប្រសើរជាមុន ជាមួយតួរថយន្ត Subaru Global Platform បន្ថែមភាពរឹងមាំ និងដែកមាំស្វិត។ វាបានជួយអោយប្រសើរឡើង 40% នៅពេលរថយន្តបុកទង្គិច ល្អជាងរថយន្តម៉ូដែលមុន។


បច្ចេកវិទ្យាថ្មីផ្តល់សញ្ញារថយន្តនៅខាងមុខបើកបរពេលយប់ ត្រូវបានបំពាក់ក្នុង រថយន្ត Subaru XV ជំនាន់ថ្មី ប្រើប្រាស់កាមេរ៉ា ដោយភ្ជាប់ជាមួយកញ្ចក់ចំហៀងមើលក្រោយ។ វាអាចចាប់បានរថយន្តនៅខាងមុខ និង ផ្តល់ជាសញ្ញាតាមរយៈ ការញាក់ភ្លើងហ្វា និង កូដ ដោយស្វ័យប្រវត្តិ។ មុខងារការពារចំណាំងផ្លាតដោយស្វ័យប្រវត្តិ ដែលបំពាក់ជាមួយកញ្ចក់មើលក្រោយផ្នែកខាងក្នុង ប្រើប្រាស់សិនស័រការពារភ្លើងហ្វាបាញ់ពីរថយន្តខាងក្រោយ និង បង្វែរចំណាំងដោយស្វ័យប្រវត្តិ កាត់បន្ថយចំណាំងផ្លាត និង បន្ថែមសុវត្ថិភាពក្នុងការបើកបរពេលយប់។

ចង្កៀងមុខរេតាមកង់ ត្រូវបានបំពាក់ជាមួយ  រថយន្ត Subaru XV ជំនាន់ថ្មី ដែលអាចអោយចង្កៀងខាងមុខ មានចលនា បត់បែនតាមកង់រថយន្ត មើលផ្លូវកាន់តែច្បាស់ពេលយប់ និងកាន់តែមានសុវត្ថិភាព។ លើសពីនេះ កាមេរ៉ាមើលក្រោយ ត្រូវបានបំពាក់ បន្ថែមភាពងាយស្រួល និង សុវត្ថិភាព។ សិនស័រ ត្រូវបានបំពាក់ជុំវិញរថយន្ត ផ្តល់សញ្ញាដល់អ្នកបើកបរ សំរាប់ផ្នែកដែលមើលមិនឃើញ មុនពេលផ្លាស់ប្តូរគន្លងរថយន្ត និង អោយសញ្ញាដល់អ្នកបើកបរ អំពីគ្រោះថ្នាក់ដែលអាច កើតឡើង នៅពេលបើកត្រលប់ក្រោយលើផ្លូវដែលមានចរាចរណ៍ខ្វាត់ខ្វែង។
រថយន្ត Subaru XV ជំនាន់ថ្មី 2.0i and 2.0i-S នឹងមកដល់ឆាប់ៗនេះ អតិថិជនអាចធ្វើការកក់ទុកមុន នៅអគារតាំងលក់របស់ស៊ូបារុ។



Unordered List

Sample Text

Pages

Powered by Blogger.

As a biginner of technology i m really want to know about the develope the technology in cambodia

Blogger news

Blogger templates

Popular Posts

Recent Posts

Text Widget