ក្រុងតៃវ៉ាន់ -
ថ្ងៃទី ៨ ខែមិថុនា ឆ្នាំ ២០១៧ - ក្រុមហ៊ុន ម៉ូធ័រអុីមេជ ដែលជាក្រុមហ៊ុនចែកចាយផ្តាច់មុខ
រថយន្តម៉ាកស៊ូបារុ បណ្តាប្រទេសចំនួន ៩ ក្នុងទ្វីបអាសុី បានសម្ភោទរថយន្តថ្មីបំផុត
Subaru XV នៅក្រុងតៃវ៉ាន់។ ជារថយន្តដែលបានរចនាថ្មីទាំងស្រុង
បន្ទាប់ពីចាប់ផ្តើមលក់ដំបូងក្នុងឆ្នាំ ២០១២ រថយន្តថ្មីនេះ នឹងបន្ថែមភាពភ្ញាក់ផ្អើល
ដល់អ្នកប្រើប្រាស់ ដោយបំពាក់នូវមុខងារពិសេសៗជាច្រើន
បន្ថែមសមត្ថភាពពីការបើកបរក្នុងទីក្រុង ទៅកាន់ការបើកបរកាន់តែទំនេីបក្រៅក្រុង។
ជារថយន្តទីពីរ បំពាក់ដោយតួរថយន្ត Subaru Global Platform
ដែលបន្ថែមបទពិសោធន៍ថ្មី កាន់តែមានទំនុកចិត្តខ្ពស់ មានផាសុកភាព
និងគ្រប់គ្រងរថយន្តកាន់តែប្រសើរជាងមុន។
លោក Glenn Tan អគ្គនាយកក្រុមហ៊ុន Tan Chong
International Ltd បានមានប្រសាសន៍ថា៖ រថយន្ត Subaru XV ជំនាន់ថ្មី គឺជារថយន្តតែមួយគត់
ដែលបានរួមបញ្ចូល ការរចនាសោភ័ណភាព និង សមត្ថភាពខ្ពស់របស់រថយន្ត។ Subaru XV ជារថយន្ត
ដ៏សក្តិសមសំរាប់អ្នកបើកបរ ដែលចូលចិត្តធ្វើដំណើរច្រើន និងកំសាន្តវិស្សមកាលជាមួយក្រុមគ្រួសារ។
យើងមានសេក្តីរំភើបខ្លាំងណាស់ ដោយបាននាំយកមកនូវរថយន្តថ្មី ជាមួយបច្ចេកវិទ្យាទំនើប
ដោយបំពាក់តួរថយន្ត Subaru Global Platform និង ការរចនារថយន្តកាន់តែមានសោភ័ណភាព
ទាំងផ្នែកខាងក្នុង និង ខាងក្រៅល្អឥតខ្ចោះ។ ផ្អែកលើកត្តាទាំងអស់នេះ យើងជឿជាក់ថា
រថយន្តជំនាន់ថ្មី Subaru XV
នឹងផ្តល់ជូនអតិថិជនលើសពីការរំពឹងទុក ជាមួយបទពិសោធន៍នៃការបើកបរ ដែលគ្មានគូប្រៀប។
@លក្ខណៈពិសេសរបស់ រថយន្ត Subaru XV ជំនាន់ថ្មី:
· តួរថយន្តថ្មីបំផុត Subaru Global
Platform កាត់បន្ថយរំញ័រ និង ការរអិលរបស់រថយន្ត
ជាមួយការបើកបរកាន់តែរីករាយ។ ម៉ាស៊ីន 2.0-litre
Direct Injection បំពាក់ដោយ
Boxer Engine និង ប្រព័ន្ធ Symmetrical
All-Wheel Drive ភ្ជាប់ជាមួយ X-MODE។
·
ការរចនាមានភាពរឹងមាំ និងការបើកបរប្រភេទ sport ជាមួយភាពប្រណីតទាំងផ្នែកខាងក្នុង
និងខាងក្រៅបំពាក់ដោយប្រព័ន្ធសុវត្ថិភាពខ្ពស់ មានដូចជា សិនស័រផ្តល់សញ្ញារថយន្តនៅខាងមុខបើកបរពេលយប់
ចង្កៀងមុខរេតាមកង់ និង ការផ្តល់សញ្ញាផ្នែកខាងក្រោយរបស់ស៊ូបារុ។ រថយន្តជំនាន់ថ្មី Subaru XV មានពីរជំរើសសំរាប់អតិថិជន បំពាក់ដោយ Direct
Fuel Injection ដែលធ្វើុអោយកំលាំងម៉ាស៊ីនខា្លំង 156
សេះ ៖
· - Subaru XV 2.0i
· - Subaru XV 2.0i-S
ម៉ាស៊ីន 2.0-litre Boxer Engine ត្រូវបានច្នៃប្រឌិតថ្មីកាន់តែល្អជាមុន
ជាមួយទំហំម៉ាស៊ីនតូចជាងមុន មានទំងន់សា្រលជាងមុន 12kg និងបំពាក់ទៅដោយ Direct Injection ផ្តល់កំលាំងខ្លាំង និងស៊ីប្រេងកាន់តែតិច។
ប្រអប់លេខរចនាឡើងជាជួរ កាន់តែស្រាលជាងមុន7.8kg និងភ្ជាប់ជាមួយការផ្លាស់ប្តូរលេខដោយស្វ័យប្រវត្តិ
អាចប្រើលេខដៃ ៧ លេខ ដែលផ្តល់ លទ្ធភាពដល់អ្នកបើកបរ គ្រប់គ្រងរថយន្តកាន់តែប្រសើរជាងមុន។
ក្រៅពីប្រព័ន្ធ Symmetrical
All-Wheel Drive រថយន្ត Subaru
XV ជំនាន់ថ្មី ក៏បំពាក់ជាមួយប្រព័ន្ធ X-MODE ដែលជួយអ្នកបើកបរឆ្លងកាត់ឧបសគ្គនានា
ជាមួយប្រព័ន្ធបើកបរ ដែលរួមបញ្ចូលគ្នាតែមួយ របស់ម៉ាស៊ីន ប្រព័ន្ធ AWD ប្រព័ន្ធហ្រ្វាំង និង មុខងារដទៃទៀត។ ប្រព័ន្ធទប់ចុះចំណោត
បន្ថែមភាពងាយស្រួលដល់អ្នកបើកបរ កំណត់ល្បឿនចុះចំណោតប្រកបដោយសុវត្ថិភាព។
តួរថយន្តជំនាន់ថ្មី Subaru
Global Platform បង្កើនភាពរឹងមាំរបស់តួរថយន្ត និង សាក់ស៊ី 70% ។
វាជួយកាត់បន្ថយ រំញ័ររថយន្ត និង ការរអិលរបស់រថយន្ត
ធ្វើអោយរថយន្តមានភាពស្ងាត់ក្នុងការបើកបរ និងបើកបរកាន់តែរលូនជាងមុន។
អត្រាផ្លាស់ប្តូរហ្គែរកាន់តែលឿនជាងមុន និង រក្សាលំនឹងរថយន្តកំរិតខ្ពស់
ដែលនឹងជួយដល់អ្នកបើកបរ ប្រើប្រាស់ដៃចង្កូត ប្រសើរជាមុន
និងរក្សាលំនឹងបានគ្រប់ស្ថានភាព។
រថយន្ត Subaru XV ជំនាន់ថ្មី
កាន់តែមានភាពរឹងមាំ និង ការរចនាកាន់តែទាក់ទាញ បែប Sport ដែលជាទស្សនៈរបស់
ក្រុមហ៊ុន បង្កើតរថយន្តដែលរួមបញ្ចូល DYNAMIC និង SOLID ។ ការរចនាថ្មីនេះ នឹងជួយអោយរថយន្ត Subaru XV ជំនាន់ថ្មី
កាន់តែមានភាពប្រណីត និងទាក់ទាញថែមមួយកំរិតទៀត ជាមួយការរចនាឥតខ្ចោះ ទាំងផ្នែកខាងក្នុង
និង ខាងក្រៅ។
សំរាប់ផ្នែកខាងមុខរបស់រថយន្ត
ត្រូវបានរចនាឡើងដោយបំពាក់ ប៉ាណារាង 6 ជ្រុង និង ចង្កៀងមុខរាងអក្សរ C កាងខាងមុខពណ៌ខ្មៅ និង យ៉ាន់កង់រថយន្តធ្វើពីអាលុយមីញ៉ូម។
ចំណែកកៅអីរថយន្ត មានធំទូលាយ និងមានផាសុកភាព ដែលបង្ហាញពីភាពរឹងមាំរបស់ រថយន្ត Subaru XV ជំនាន់ថ្មី ខណៈការចនារូបរាងឈានមុខបែប
Aerodynamics រក្សាបានកំពស់ពីបាតរថយន្ត 220mm ។
វីដេអូ 8 អុិង
ត្រូវបានបំពាក់ផ្នែកខាងក្នុង សំរាប់ផ្តល់ព័ត៌មានដល់អ្នកបើកបរ និងអាចភ្ជាប់ Apple
CarPlay បានប្រកបដោយសុវត្ថិភាព ពេលកំពុងបើកបរ។
ការរចនាផ្ទៃខាងក្នុងរបស់រថយន្ត Subaru
XV ជំនាន់ថ្មី កាន់តែទំនើបបែប Sport រចនាកាន់តែមានសោភ័ណភាពជាងរថយន្តដទៃ។ បន្ថែមលើសពីនេះ
មុខងារពិសេសៗត្រូវបានកែលំអរអោយកាន់តែប្រសើរជាមុន ដូចជា
ភាពងាយស្រួលមើលឃើញផ្ទៃជុំវិញ ផ្ទៃខាងក្នុងធំទូលាយ និងដាក់សំភារៈបានកាន់តែច្រើន។
ស៊ូបារុ ទទួលបានពានរង្វាន់លំដាប់ខ្ពស់
ផ្នែកសុវត្ថិភាព ដោយរថយន្ត Subaru
XV ជំនាន់ថ្មី ទើបតែឈ្នះពានរង្វាន់ Grand Prix ក្នុងកម្មវិធីវាយតំលៃរថយន្តថ្មីរបស់ប្រទេសជប៉ុន
(JNCAP) ក្នុងពេលថ្មីៗនេះ ដោយទទួលបានពិន្ទុខ្ពស់
បំផុតផ្នែកសុវត្ថិភាព ក្នុងការធ្វើតេស្តបើកបុកសាកល្បង។
សំរាប់ប្រព័ន្ធសុវត្ថិភាពការពារទុកជាមុន
របស់រថយន្ត Subaru XV ជំនាន់ថ្មី
កាន់តែប្រសើរជាមុន ជាមួយតួរថយន្ត Subaru Global Platform
បន្ថែមភាពរឹងមាំ និងដែកមាំស្វិត។ វាបានជួយអោយប្រសើរឡើង 40% នៅពេលរថយន្តបុកទង្គិច
ល្អជាងរថយន្តម៉ូដែលមុន។
បច្ចេកវិទ្យាថ្មីផ្តល់សញ្ញារថយន្តនៅខាងមុខបើកបរពេលយប់
ត្រូវបានបំពាក់ក្នុង រថយន្ត Subaru
XV ជំនាន់ថ្មី ប្រើប្រាស់កាមេរ៉ា ដោយភ្ជាប់ជាមួយកញ្ចក់ចំហៀងមើលក្រោយ។
វាអាចចាប់បានរថយន្តនៅខាងមុខ និង ផ្តល់ជាសញ្ញាតាមរយៈ ការញាក់ភ្លើងហ្វា និង កូដ ដោយស្វ័យប្រវត្តិ។
មុខងារការពារចំណាំងផ្លាតដោយស្វ័យប្រវត្តិ ដែលបំពាក់ជាមួយកញ្ចក់មើលក្រោយផ្នែកខាងក្នុង
ប្រើប្រាស់សិនស័រការពារភ្លើងហ្វាបាញ់ពីរថយន្តខាងក្រោយ និង បង្វែរចំណាំងដោយស្វ័យប្រវត្តិ
កាត់បន្ថយចំណាំងផ្លាត និង បន្ថែមសុវត្ថិភាពក្នុងការបើកបរពេលយប់។
ចង្កៀងមុខរេតាមកង់
ត្រូវបានបំពាក់ជាមួយ រថយន្ត Subaru XV ជំនាន់ថ្មី
ដែលអាចអោយចង្កៀងខាងមុខ មានចលនា បត់បែនតាមកង់រថយន្ត មើលផ្លូវកាន់តែច្បាស់ពេលយប់
និងកាន់តែមានសុវត្ថិភាព។ លើសពីនេះ កាមេរ៉ាមើលក្រោយ ត្រូវបានបំពាក់
បន្ថែមភាពងាយស្រួល និង សុវត្ថិភាព។ សិនស័រ ត្រូវបានបំពាក់ជុំវិញរថយន្ត
ផ្តល់សញ្ញាដល់អ្នកបើកបរ សំរាប់ផ្នែកដែលមើលមិនឃើញ មុនពេលផ្លាស់ប្តូរគន្លងរថយន្ត និង
អោយសញ្ញាដល់អ្នកបើកបរ អំពីគ្រោះថ្នាក់ដែលអាច កើតឡើង
នៅពេលបើកត្រលប់ក្រោយលើផ្លូវដែលមានចរាចរណ៍ខ្វាត់ខ្វែង។
រថយន្ត Subaru XV ជំនាន់ថ្មី 2.0i and 2.0i-S នឹងមកដល់ឆាប់ៗនេះ អតិថិជនអាចធ្វើការកក់ទុកមុន
នៅអគារតាំងលក់របស់ស៊ូបារុ។
0 comments:
Post a Comment