iPhone 7/7 Plus
ជំនាន់ក្រោយបង្អស់អាចថតវីដេអូដល់កម្រិត 4K
ខណៈស្មាតហ្វូនជាច្រើននៅមិនទាន់អាចធ្វើបាននៅឡើយ។
ដើម្បីទាញប្រយោជន៍គាប់ជួនអ្នកមានឱកាសបាន iPhone ប្រើ Sabay
នឹងបង្ហាញពីគន្លឹះខ្លីៗមួយចំនួន ធានាក្នុងការថតវីដេអូរបស់អ្នក
មិនចាញ់អ្នកអាជីពឡើយ។
១.លំនឹងនៃការថត
ទោះបីជា iPhone មានមុខងារទប់លំនឹងរូបភាព (OIS) ក្តី ប៉ុន្តែវាមិនល្អគ្រប់ដប់នោះទេ ម្ល៉ោះហើយអ្នកគួរប្រើប្រាស់នូវជើងកាមេរ៉ា (Tripod) អំឡុងពេលដែលអ្នកថត បើអ្នកមិនមាន អ្នកអាចប្រើវិធីមួយទៀតដោយទម្លាក់កែងដៃសង្កត់នៅលើវត្ថុនឹងអ្វីម្យ៉ាងឫតុ ដើម្បីឱ្យដៃយើងមានលំនឹងហើយការថតវីដេអូអាចទទួលបានផលល្អ។
២.ពន្លឺ
មិនថាតែការថតលក្ខណៈ Indoor ឫ Outdoor ក៏ដោយ កត្តាពន្លឺជារឿងចាំបាច់បំផុត បើអ្នកចង់ទទួលបានវីដេអូមួយដែលល្អ គប្បីគួរមានពិលចាំងពន្លឺ (USB Light) ដោយត្រឹមទិញប្រភេទតម្លៃថោកល្មមៗបានហើយ មិនបាច់ចំណាយថ្លៃពេកទេ ព្រោះគ្រាន់តែយកវាមកប្រើផ្ដោតជាមួយកម្មវត្ថុដែលយើងត្រូវថតប៉ុណ្ណោះ។
៣.Exposure Lock
iPhone មានបំពាក់មុខងារ Auto-Focus ប៉ុន្តែយើងក៏គួរ Focus វាដោយខ្លួនឯងប្រសើរជាង ដោយយើងត្រូវផ្ដោតលើកម្មវត្ថុនិងទីតាំងដែលផ្ដល់ពន្លឺល្អបំផុតមុនថត ព្រោះនៅពេលយើងចុចលើទីតាំងណាមួយ វានឹងលោតប្រអប់ ៤ ជ្រុងពណ៌លឿង ដែលចង់បញ្ជាក់ពីការ Focus របស់យើងផ្ទាល់។
៤.Microphone
ការចាប់យកសម្លេងពីកម្មវត្ថុឫបុគ្គលដែលយើងចង់ថតពិតជាសំខាន់។ បែបនេះនៅពេលថតវីដេអូ អ្នកត្រូវយក iPhone ទៅក្បែរកម្មវត្ថុនោះបន្តិច តែវិធីម្យ៉ាងទៀត បើយើងមានទូរសព្ទផ្សេងយើងអាចយកវាទៅថតសម្លេងសិនក៏បាន ហើយចាំកាត់សម្លេងចូលជាមួយវីដេអូ ព្រោះធ្វើបែបនេះ សម្លេងអាចមានគុណភាពច្បាស់ល្អ។
៥.បើក Airplane Mode
ជៀសវាងការរំខានពីនរណាម្នាក់នៅពេលយើងកំពុងថត អ្នកត្រូវបើកមុខងារ Airplane Mode មុននឹងមានបញ្ហាកើតឡើងរំខានដល់ការថតរបស់អ្នក។
៦.ប្រើកម្មវិធី Edit
កម្មវិធី Edit វីដេអូ អាចអនុញ្ញាតឱ្យអ្នកកែចន្លោះប្រហោងផ្សេងៗក្នុងវីដេអូ និងបន្ថែម Effect ។ សម្រាប់ iPhone គឺមានស្រាប់ ដែលមានឈ្មោះថា iMovie អ្វីដែលពិសេសវាក៏អាចគាំទ្រដល់ការ Edit វីដេអូកម្រិត 4K ថែមទៀតផង ខណៈកម្មវិធីខ្លះធ្វើមិនទាន់បាននៅឡើយ។
ក្រោយការសិក្សាតាមគន្លឹះទាំង ៦ ខាងលើរួចមក Sabay ជឿថាប្រិយមិត្តនឹងទទួលបានបទពិសោធន៍ថ្មី ខុសពីការថតធម្មតា ហើយបើមានចម្ងល់ផ្សេងៗ អ្នកទាំងអស់គ្នាអាច Comment សួរពួកយើងបាននៅខាងក្រោម៕

0 comments:
Post a Comment