Saturday, June 17, 2017


 ៙ក្រុម​ហ៊ុន​ផលិត​កាមេរ៉ា​ថត​រូបឌីជីតាល់​ប្រភេទ Point-and-Shot សម័យ​នេះអាច​ថត​បាន​រហូត​ដល់១០MP ទៅ​ហើយ។ ជា​ទូទៅ​អ្នក​ទិញ​ច្រើន​ផ្អែក​លើ​រូបរាង​កាមេរ៉ា, ម៉ាក, MegaPixel រឺ​សមត្ថភាព​Zoom របស់​កាមេរ៉ា ដើម្បី​សំរេច​ចិត្ត​ជ្រើស​រើស​។

កាមេរ៉ា​ថត​រូប​ឌីជីតាល់​មាន​ពីរ​ប្រភេទ​ធំ​ៗ គឺ ប្រភេទ​Point-and-Shot និង ប្រភេទ SLR (Single Lens Reflex)។ ម៉ាក​ធំ​ៗ មាន​ដូច​ជា Nikon, Canon, Sony,

តើ​អ្វី​ជា​Pixel?

Pixel មក​ពី​ពាក្យ​ Picture ផ្សំនឹង​ Element។​ Mega=10^6
MegaPixel របស់​កាមេរ៉ា​មួយ​ស្មើ​នឹង​ចំនួន​Pixel តាម​បណ្តោយ​គុណ​នឹង​ចំនួន​ភិចស៊ែល​តាម​ទទឹង។ ភិចស៊ែល​និមួយ​ៗ​ផ្ទុក​ពណ៌​ដែល​អាច​ផ្សំ​គ្នា​បាន​ជា​រូប​ថត។ បើ​យើង​ផ្តិត​រូប​ពីរ​ដែល​មាន​ទំហំ​ភិចស៊ែល​ខុស​គ្នា ទៅ​លើ​ក្រដាស​ផ្តិត​ដែល​មាន​ទំហំ​ដូច​គ្នា​ នោះ​រូប​ដែល​មាន​ភិចស៊ែល​ច្រើន​នឹង​ច្បាស់​ជាង​រូប​ដែល​មាន​ភិចសែល​តិច។ រូប​ដែល​មាន​ចំនួន​ភិចស៊ែលតិច បើ​តិច​ពេក​នឹង​មើល​ទៅ​ឃើញ​បែក​ៗ។
អ្នក​បច្ចេកទេស​មួយ​ចំនួន​មិន​បាន​អោយ​តំលៃខ្លាំង​ទៅ​​លើMegaPixel​នេះ​ទេ។ គេ​និយាយ​អំពី Sensors វិញ។


តើ​អ្វី​ជា​Sensor?

ស៊ែនស័រ ជា​អង្គ​មួយ​របស់​កាមេរ៉ា​ មាន​តួនាទី​ចាប់​យក​ពន្លឺ​ចេញ​ពី​រូប​ដែល​យើង​ចង់​ថត ហើយ​បំលែង​ជា​ឌីជីតាល់។ ពន្លឺ​ចេញ​ពី​មនុស្ស ពី​សត្វ ដែល​យើង​ថត​ជា​ផូតុងរឺ ផូតុង​ជា​ពន្លឺ។


កាមេរ៉ា​ដែល​មាន​ស៊េនស័រ​ធំ​ អាច​ចាប់​យក​ពន្លឺ​បាន​ច្រើន​ ធ្វើ​អោយ​រូប​ដែល​ថត​បាន​ មាន​លក្ខណៈ​ច្បាស់​ជាង​កាមេរ៉ា​ដែល​មាន​ស៊េនស័រ​តូច។ បើ​កាមេរ៉ា​ ចាប់​បាន​ពន្លឺ​តិច នោះ​រូប​ដែល​ថត​បាន​នឹង​ងងិត។ បើ​មិន​ចង់​អោយ​រូប​ចាប់​បាន​ងងិត គេ​មាន​វិធី​ពីរ។

ទី​មួយ​គឺ ទុក​អោយ​ស៊ែនស័រ ទទួល​ពន្លឺ​ចេញ​ពី​រូបភាព​ អោយ​បាន​យូរ ដើម្បី​ទទួល​បាន​បរិមាណ​ពន្លឺ​ច្រើន (រយៈ​ពេល exposure)។ ដូច្នេះ​រូប​នឹង​ភ្លឺ​ជាង​មុន។ ប៉ុន្តែ​បែប​នេះ រូប​ងាយ​នឹង​ព្រាល (ភ្លូ Blur ) ថ្វី​បើ​រូប​ថត​បាន​ភ្លឺ​ជាងមុន​ក៏​ដោយ បើ​សិន​ជា​រូប​ដែល​យើង​ត្រូវ​ថត​មាន​ចលនា រឺ​បើ​ដៃ​របស់​យើង​អ្នក​ថត​ញ័រ។

វិធី​ទី​ពីរ​ ដើម្បី​កុំ​អោយ​រូប​ថត​បាន​ព្រាល រឺ​ភ្លូ រឺ​ Blur យើង​កំនត់​រយៈ​ពេល exposure របស់​ស៊ែនស័រ​ទៅ​នឹង​ពន្លឺ អោយ​តិច​ជាង​មុន មាន​ន័យ​ថា ថត​បាន​លឿន​ជាង​មុន។ នៅ​ពេល​នោះ បរិមាណ​ពន្លឺ​ចាប់​បាន​ដោយ​ស៊ែន​ស័រ​មាន​ចំនួន​តិច។ ដូច្នេះ​រូប​រាង​ខ្មៅ​។ ដើម្បី​អោយ​រូប​ភ្លឺ កាមេរ៉ា​គុណ​បង្កើន​បរិមាណ​ពន្លឺ​ដែល​ទទួល​បាន ដើម្បី​អោយ​វា​មាន​អាំង​តង់ស៊ីតេ ខ្លាំង​ជាង​មុន(ISO : 80,100,200,400,800,….)។ ដូច្នេះ​រូប​ទទួល​បាន​នឹង​ភ្លឺ។ ប៉ុន្តែ​ធ្វើ​បែប​នេះ​គេ​មាន​បញ្ហា​មួយគឺ មាន​លេច​ចេញ​គ្រាប់ៗ មាន​ពណ៌​ខុស​ពី​ពណ៌​នៃ​វត្ថុ​ដែល​យើង​ថត ដែល​គេ​ហៅ​ថា Noise
ដូច្នេះ​កាមេរ៉ា​ដែល​មាន​ស៊ែនស័រ​តូច ថត​រូប​បាន​យឺត រឺ​បាន​​លឿន​តែ​គុណ​ភាព​អន់​(មាន​Noise ច្រើន)។


ទំហំ​ស៊ែនស័រ​របស់​កាមេរ៉ា​និមួយ​ៗ

កាមេរ៉ា​ដែល​មាន​ស៊ែនស័រ​ទំហំ 35mm គេ​ហៅ​ថា Full Frame sensor ។ វា​មាន​ស៊ែនស័រ​ទំហំ ~36mm x 24mm
កាមេរ៉ា​តូច​ៗ​ប្រភេទ​Point-and-Shoot មាន​ស៊ែនស័រទំហំ​​ប្រហែល​ 3% នៃ​Full-Frame sensor។កាមេរ៉ា​ប្រភេទ​DSLR ប្រភេទ Mid-range មាន​ស៊ែន​ស័រ​ប្រហែល​ 40% នៃ​Full-Frame sensor

នៅ​ពេល​ដែល​ចំនួន​ភិចស៊ែល​កើន​ឡើង​ធៀប​នឹង​ទំហំ​ស៊ែនស័រ មាន​ន័យ​ថា​ដង់ស៊ីតេ​ភិចស៊ែល កើន​។ ឧទាហរណ៍ កាមេរ៉ា​មួយ​ប្រើ​ស៊ែនស័រ​ទំហំ 6,16mmx4,12mm=25,4mm2.។ កាមេរ៉ា​នេះ​អាច​ថត​បាន 5MP។ ដូច្នេះ​ដង់ស៊ីតេភិចស៊ែល​របស់​វា ស្មើ​នឹង 5MP/25,4mm2=0,19MP/mm2។ កាមេរ៉ា​ប្រើ​ស៊ែនស័រ​ដូច​គ្នា​ តែ​អាច​ថត​បាន​ដល់ 10MP មានដង់ស៊ីតេភិចស៊ែល​របស់​វា ស្មើ​នឹង 10MP/25,4mm2=0,19MP/mm2

ដូច្នេះ មួយ​mm2 ​នៃ​ស៊ែនស័រ របស់​កាមេរ៉ា​ដែល​អាច​ថត​បាន​Megapixel ធំ អាច​បង្កើត​រូប​បាន​ភិចស៊ែលច្រើន។ ច្រាស​មក​វិញ​ភិច​ស៊ែល​និមួយៗ​ក៏​ទទួល​បាន​ពន្លឺ​ខ្សោយជាង​មុន​ដែរ។ នៅ​ពេល​ដែល​បរិមាណ​ពន្លឺ​ថយ​ រី​ឯ​ទំហំស៊ែនស័រ​នៅ​ដដែល noiseនឹង​កើន​ឡើង។ ដូច្នេះ​គុណភាព​ភិចស៊ែល​និមួយៗ​នឹង​ថយ​ចុះ បើ​ធៀប​នឹង​កាមេរ៉ា​ដែល​អាច​ថត​បាន​Megapixel តូច។
ទោះ​ជា​យ៉ាង​ណា​ក្តី បច្ចេក​វិទ្យា​មាន​ការ​រីក​ចំរើន។ សមត្ថភាព​របស់​sensor ខ្លាំង​ជាង​មុន មាន​ន័យ​ថា​មាន​សមត្ថភាព​ចាប់​ពន្លឺ​ពូកែ​ជាង​មុន​ដោយ​ផ្តល់​Noise តិច​ជាង​មុន។ព្រោះ​បើ​កាមេរ៉ា​ម៉ាក​ដដែល កាមេរ៉ា​ផលិត​ថ្មី​តែ​ប្រើ​បច្ចេកវិទ្យា​ទំនើប​ជាង​កាមេរ៉ា​ចាស់។
ដូច្នេះ​ចំនុច​ខ្លាំង​និង​ចំនុច​ខ្សោយ​របស់​វា​ប៉ះ​ប៉ូវ​គ្នា។ បើ​ទោះ​ជា​សរុប​គុណភាព​ភិចស៊ែល​និមួយៗ​របស់​កាមេរ៉ា​ដែល​មាន​Megapixel ធំ អន់​ជាង​គុណភាណ​ភិចស៊ែល​និមួយៗ​របស់​កាមេរ៉ា​ដែល​មាន​Megapixel តូច​ក៏​ដោយ ក៏​នៅ​ពេល​បង្រួម​មក​ព្រីន​នៅ​លើ​ក្រដាស​ដែល​មាន​ទំហំ​ប៉ុន​គ្នា វា​មាន​គុណ​ភាពល្អ​ជាង​ដែរ។

**កាមេរ៉ា​មួយ​ថត​បានធំ​បំផុត 10MP មួយ​ទៀត​ថត​បាន 8MP។ រូប​ថត​របស់​កាមេរ៉ា​10MP អាច​ផ្តិតក្រដាស​មាន​ទំហំ​ ដងនៃ​ទំហំ​ក្រដាស​ដែល​អាច​ផ្តិត​បាន​ដោយ​កាមេរ៉ា​8MP -នេះ​បើ​យើង​មិន​បាច់​គិត​ពី​គុណភាព​រូប​ថត​របស់​កាមេរ៉ា​8MP នៅ​លើ​ក្រដាស​តូច​ជាង​តែ​ច្បាស់​​ជាងនោះ​ទេ។
** កាមេរ៉ា​8MP អាច​ផ្តល់​រូប​ថត​ផ្តិត​លើ​ក្រដាស​20cmx13cm បាន​ច្បាស់​ជាងកាមេរ៉ា3MP តែ​កាមេរ៉ា 10MP អាច​ផ្តល់​រូប​ច្បាស់​ជាង​8MP លើ​ទំហំ​ក្រដាស​ដដែល រឺ​ទេ?។ រឺ​មួយ​ក៏​ប្រហែល​គ្នា?។ បើ​8MP ថ្លៃ​200$ និង 10MP ថ្លៃ​400$ អ្នក​គួរ​ទិញ​អា​8MP វិញ។
Megapixel ធំ​ជាង​តែ Sensor តូច​ជាង



 

0 comments:

Post a Comment

Unordered List

Sample Text

Blog Archive

Pages

Powered by Blogger.

As a biginner of technology i m really want to know about the develope the technology in cambodia

Blogger news

Blogger templates

Popular Posts

Recent Posts

Text Widget