ការ Update
ថ្មីនៅលើ Facebook ធ្វើឲ្យប្រើកាន់តែងាយស្រួល
តែទន្ទឹមគ្នានោះដែរ
ក៏មានមុខងារមួយចំនួនធ្វើឲ្យអ្នកប្រើប្រាស់រកាំចិត្តមិនតិចទេ។
តួយ៉ាងដូចជា ការប្តូរ Profile Picture ពេលនេះតែម្ដង
គឺអ្នកមិនអាចដាក់ពេញទំហំបានទេ ពោលគឺត្រូវ Crop ជាមុន
មុននឹង Publish ជាសាធារណៈសម្រាប់ការ Update ចុងក្រោយលើ
Facebook។ បើអ្នកកំពុងឈឺក្បាលនឹងរឿងនេះ ថ្ងៃនេះ Sabay
សូមលើកយកគន្លឹះងាយៗជួយឲ្យអ្នក ដាក់ Profile Picture
ពេញទំហំបានដោយមិនបាច់ Crop។ តោះ សាកល្បងជាមួយគ្នា៖

ការ Update Profile Picture បច្ចុប្បន្នតម្រូវឲ្យអ្នក Crop មុននឹង Publish
១. ដំបូងអ្នកត្រូវវាយពាក្យ "mbasic.facebook.com” នៅលើ Browser របស់អ្នក
២. បន្ទាប់មកចុចនៅលើរូប Profile Picture របស់អ្នក

៣. បន្ទាប់មកចុចលើ "Browse” ដើម្បីជ្រើសរើសរូបភាពដែលអ្នកចង់ដាក់ជា Profile Picture

៤. ពេលជ្រើសរើសរួចហើយ សូមចុច "Save” ដើម្បីបញ្ចប់

៥. បន្ទាប់មក អ្នកចេញមកកាន់
Facebook.com ធម្មតា ហើយឆែកមើលរូប Profile របស់អ្នកមើលថា
ពេញទំហំដូចដែលអ្នកចង់បាន ឬនៅទាមទារឲ្យ Crop ដូចមុនទៀត។


បញ្ជាក់៖ គន្លឹះនេះប្រើបានតែនៅលើ
Browser សម្រាប់កុំព្យូទ័រប៉ុណ្ណោះ។ សម្រាប់អ្នកប្រើ App នៅលើ
Smartphone អាចសាកល្បងចូលទៅកាន់ Internet Explorer Browser
នៅលើទូរសព្ទបាន ហើយ Log in ធម្មតាដើម្បី Upload (កុំ Log in
តាម Facebook App)។ សាកល្បងមើល៍ ដំណើរការបានឬអត់?
អត្ថបទ៖ សីហា
0 comments:
Post a Comment