ហេតុអ្វីទូរសព្ទខ្ញុំនិងមិត្តភ័ក្ដិរោទ៍ក្នុងពេលតែមួយ
នៅពេលដែលនរណាម្នាក់ Call មក
ខណៈទូរសព្ទទាំងពីរប្រើប្រាស់លេខទូរសព្ទខុសគ្នា។
នេះជាចម្ងល់របស់ប្រិយមិត្ត Sabay តើគួរដោះស្រាយបែបណា?
តាមការពិតទៅវាមកពីបញ្ហា ២ រួមមានការច្រឡំបើកមុខងារថ្មី iPhone Cellular Calls របស់ FaceTime និងមួយទៀតមកពីការប្រើប្រាស់ iCloud គណនីតែមួយលើ iPhone ចំនួន ២។
ដំណោះស្រាយនៃបញ្ហាទាំងនោះមានដូចខាងក្រោម។
១.ធ្វើការបិទមុខងារ iPhone Cellular Call
- បើក iPhone ទាំង ២ គ្រឿង រួចចូលទៅកាន់ Settings ហើយរើសយក FaceTime
- -បិទមុខងារ iPhone Cellular Calls
២.លុប iCloud ចោលចេញពីទូរសព្ទមួយ
អ្នកគួរប្រើ iCloud គណនីមួយ លើទូរសព្ទតែមួយគ្រឿងបានហើយ។ បើសិនជាអាចសូមកុំប្រើប្រាស់ iCloud ជាមួយគ្នា ព្រោះបញ្ហាមិនត្រឹមតែទាក់ទងនឹងការ Call ចូលស្វ័យប្រវត្តិជាន់គ្នានោះទេ ផ្ទុយទៅវិញមានបញ្ហាជាច្រើនទៀត ដូចជាករណីម្ចាស់មួយធ្វើឱ្យគាំងខូច នោះទូរសព្ទអ្នកក៏ខូចដូចគ្នា។
- - ចូលទៅកាន់ Settings > iCloud
- - ធ្វើការ Sing Out ជាការស្រេច (ទាមទារលេខកូដ iCloud ដើម្បី Sign Out)
0 comments:
Post a Comment