អ្នកប្រើប្រាស់បណ្ដាញទំនាក់ទំនង Facebook
មួយចំនួនធំពិតជាចង់ដឹងណាស់ហើយថាតើរាល់ថ្ងៃនេះ Profile
របស់ខ្លួនមាននរណាគេចូលមើលខ្លះ? ថ្ងៃនេះ Sabay
សូមបង្ហាញពីវិធីមួយដែលអាចឲ្យមើលដឹងថាអ្នកចូលមើល Profile
របស់អ្នកមាននរណាខ្លះ។
បញ្ជាក់៖ វិធីសាស្ត្រខាងក្រោមអនុវត្តបានតែជាមួយ Browser Chrome ប៉ុណ្ណោះ
@ជាដំបូងត្រូវបញ្ចូល Extension មួយឈ្មោះ Facebook Flat ចូលទៅក្នុង Browser Chrome ដោយចូលទៅកាន់តំណភ្ជាប់នេះ។ ពេលទៅដល់ផ្ទាំង Extension នេះហើយចុចបញ្ចូលវាទៅក្នុង Browser ដោយចុចលើពាក្យថា ADD TO CHROME។

@នៅលើផ្ទាំងបន្ទាប់មួយទៀតចុចលើពាក្យថា Add extension ដើម្បីបញ្ចប់ប្រតិបត្តិការបញ្ចូល Extension

@បន្ទាប់ពីបញ្ចូលរួចរាល់ចូលទៅកាន់គណនី Facebook របស់អ្នក (ចុចប៊ូតុង F5 ដើម្បី Refresh ប្រសិនបើអ្នកបានបើកគណនី Facebook រួចហើយ) នោះអ្នកនឹងឃើញថាវាមានភាពប្រែប្រួលខុសពីធម្មតា។

@នៅផ្នែកខាងឆ្វេងនឹងឃើញមាន List មួយ ដែលត្រង់ List នេះមានមុខងារមួយឈ្មោះ "Profile visitors" អាចឲ្យមើលឃើញថាអ្នកណាខ្លះចូលមើល Profile និងមានទំនាក់ទំនង (Chat ឬ Comment ឆ្លើយឆ្លងគ្នា) ជាមួយអ្នកញឹកញាប់ជាងគេ។ ផ្ទាំងនេះមិនត្រឹមតែបង្ហាញពីគណនីដែលជា Friend អ្នកនោះទេ ប៉ុន្តែក៏អាចបង្ហាញពីគណនីដែលមិនមែន Friend ដែរ ក្នុងករណីដែលគេបានចូលមើល Profile និងទាក់ទងអ្នកញឹកញាប់។
@បញ្ជាក់ថាដើម្បីផ្លាស់ប្ដូរផ្ទាំង Facebook របស់អ្នកឲ្យប្រែជាធម្មតាវិញគ្រាន់តែចុចលើប៊ូតុង Disable/Enable ដែលស្ថិតនៅផ្នែកខាងឆ្វេងខាងលើគេបង្អស់ នោះជាការស្រេច៕
0 comments:
Post a Comment