តាមធម្មតាការសម្អាត (clear) RAM នៅលើ iPhone គឺធ្វើឡើងយ៉ាងសាមញ្ញ ដោយគ្រាន់តែចុចពីរដងនៅលើប៊ូតុង Home រួចអូសរកកម្មវិធី ដែលចង់បិទផ្ដាច់ ដោយអូសឡើងលើជាការស្រេច។ យ៉ាងណា ការធ្វើបែបនេះ គឺបានតែបិទម្ដងមួយ ម្ដងមួយប៉ុណ្ណោះ។ ចំណែកតិចនិកខាងក្រោម នឹងផ្ដល់ភាពងាយស្រួលដល់អ្នក ធ្វើការសម្អាត RAM ពី iPhone បានលឿន។
-ចុចលើប៊ូតុង បិទ/បើក (Power) ឱ្យជាប់ រហូតដល់ចេញផ្ទាំង Slide to power off។
-ចុចលើសង្កត់លើប៊ូតុង Home ឱ្យជាប់ រហូតដល់ ផ្ទាំង Home Screen បង្ហាញចេញមក។ ពេលនេះ មានន័យថា អ្នកបានសម្អាត ឬ បិទផ្ដាច់ចេញពីកម្មវិធីដែលធ្លាប់បើកទាំងអស់ហើយ៕
0 comments:
Post a Comment