បច្ចុប្បន្នមានក្រុមហ៊ុនតែ ៥ ប៉ុណ្ណោះក្នុងពិភពលោកដែលត្រូវបានគេចាត់ទុកថាជាក្រុមហ៊ុនផលិតយន្តហោះដឹកអ្នកដំណើរធំជាងគេបង្អស់។ ក្នុងនោះមានក្រុមហ៊ុន Airbus, Boeing, Bombardier, Embraer និង Tupoloev។ ខាងក្រោមនេះនឹងបង្ហាញត្រួសៗពីក្រុមហ៊ុននីមួយៗ៖
@Airbus
Airbus ជាក្រុមហ៊ុនផលិតយន្តហោះឈានមុខគេមួយក្នុងពិភពលោក
ដោយមានទទួលផលិតយន្តហោះស្ទើរពាក់កណ្ដាលក្នុងចំណោមការកុម្ម៉ង់ទិញយន្តហោះពីក្រុមហ៊ុនអាកាសចរទាំងឡាយក្នុងពិភពលោក។
Airbus មានទីស្នាក់ការនៅតំបន់ Toulouse ប្រទេសបារាំង និង
មានជំរំសំខាន់ៗចំនួន ១៦ ក្នុងប្រទេសចំនួន ៤ រួមមានបារាំង
អាល្លឺម៉ង់ អេស្ប៉ាញ និង ចក្រភពអង់គ្លេស។ មិនតែប៉ុណ្ណោះ Aibus
ក៏មានសាខានៅសហរដ្ឋអាមេរិក ជប៉ុន និង ឥណ្ឌាផងដែរ។
គិតត្រឹមឆ្នាំ ២០១៦ ក្រុមហ៊ុននេះមានបុគ្គលិក ៧២ ៨១៦ នាក់បម្រើការងារ។ នៅថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០១៦ Airbus ផលិតបានយន្តហោះទី ១ ម៉ឺនគ្រឿងរបស់ខ្លួន ដែលជាយន្តហោះ A350 ផលិតឲ្យក្រុមហ៊ុនអាកាសចរសិង្ហបុរី។ A380 ជាយន្តហោះខ្នាតធំជាងគេរបស់ Airbus និង ជាយន្តហោះធំជាងគេក្នុងលោក អាចផ្ទុកមនុស្សបាន ៥២៥ ទៅ ៨៥៣ នាក់។
@Boeing
Boeing
មិនត្រឹមតែល្បីឈ្មោះខាងការផលិតយន្តហោះដឹកអ្នកដំណើរប៉ុណ្ណោះទេ
ប៉ុន្តែថែមទាំងអាចផលិតយន្តហោះយោធាបានទៀតផង។ Boeing
មានមូលដ្ឋាននៅសហរដ្ឋអាមេរិក និង មានទីស្នាក់ការនៅទីក្រុង Chicago។
គិតត្រឹមខែកុម្ភៈ ឆ្នាំនេះ Boeing មានបុគ្គលិក ១៤៧ ៦៨៣
នាក់កំពុងបម្រើការការងារជាច្រើនផ្នែក។ ផលិតផលសំខាន់ដែល Boeing
កំពុងផលិតគឺត្រកូល 737, 747, 767 និង 777 រួមជាមួយយន្តហោះ Boeing
Business Jet ផងដែរ។
@Bombardier
មានមនុស្សតិចណាស់ដែលស្គាល់ឈ្មោះក្រុមហ៊ុនផលិតយន្តហោះនេះ ប៉ុន្តែ Bombardier ជាក្រុមហ៊ុនផលិតយន្តហោះធំលំដាប់ទីបី។ ទីស្នាក់ការរបស់ក្រុមហ៊ុននេះមានទីតាំងនៅខេត្ត Québec ប្រទេសកាណាដា ដែលមានបុគ្គលិកសរុប ៦៦ ០០០ នាក់ គិតត្រឹមឆ្នាំ ២០១៧។ ក្រៅពីប្រឡូកក្នុងជំនួញផលិតយន្តហោះ ក្រុមហ៊ុននេះក៏មានជំនួញទាក់ទងនឹងបច្ចេកវិទ្យាផ្លូវរថភ្លើងផងដែរ។
@Embraer
Embraer បានក្លាយជាក្រុមហ៊ុនផលិតយន្តហោះដ៏សំខាន់មួយ តាមរយៈការផ្ដោតទៅលើទីផ្សារជាក់លាក់មួយ ដែលមានការរីកចម្រើនលើផ្នែកហោះហើរ។ ក្រុមហ៊ុនមានមូលដ្ឋាននៅទីក្រុង São José dos Campos ប្រទេសប្រេស៊ីល ដោយគិតត្រឹមឆ្នាំ ២០១៤ មានបុគ្គលិក ១៩ ១១៦ នាក់។ គិតចាប់ពីឆ្នាំ ១៩៩៦ មក Embraer ផលិតយន្តហោះឲ្យក្រុមហ៊ុនអាកាសចរជាច្រើនសរុបបានប្រហែល ៣ ៣០០ គ្រឿង។
@Tupolev
Tupolev ជាក្រុមផលិតយន្តហោះរបស់រុស្សីដែលមានទីស្នាក់ការនៅរដ្ឋធានីមូស្គូ ប្រទេសរុស្សី ដែលមានជំនាញផលិតទាំងយន្តហោះដឹកអ្នកដំណើរ និង ផលិតបានទាំងយន្តហោះយោធា។ កន្លងមកក្រុមហ៊ុនផលិតយន្តហោះគ្រប់ប្រភេទបានចំនួន ១៨ ០០០ គ្រឿង ទៅឲ្យសហភាពសូវៀត និង លោកខាងកើត។ គិតត្រឹមឆ្នាំ ២០១១ Topolev មានបុគ្គលិកចំនួន ៣ ៥២៤ នាក់៕
គិតត្រឹមឆ្នាំ ២០១៦ ក្រុមហ៊ុននេះមានបុគ្គលិក ៧២ ៨១៦ នាក់បម្រើការងារ។ នៅថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០១៦ Airbus ផលិតបានយន្តហោះទី ១ ម៉ឺនគ្រឿងរបស់ខ្លួន ដែលជាយន្តហោះ A350 ផលិតឲ្យក្រុមហ៊ុនអាកាសចរសិង្ហបុរី។ A380 ជាយន្តហោះខ្នាតធំជាងគេរបស់ Airbus និង ជាយន្តហោះធំជាងគេក្នុងលោក អាចផ្ទុកមនុស្សបាន ៥២៥ ទៅ ៨៥៣ នាក់។
@Boeing
@Bombardier
មានមនុស្សតិចណាស់ដែលស្គាល់ឈ្មោះក្រុមហ៊ុនផលិតយន្តហោះនេះ ប៉ុន្តែ Bombardier ជាក្រុមហ៊ុនផលិតយន្តហោះធំលំដាប់ទីបី។ ទីស្នាក់ការរបស់ក្រុមហ៊ុននេះមានទីតាំងនៅខេត្ត Québec ប្រទេសកាណាដា ដែលមានបុគ្គលិកសរុប ៦៦ ០០០ នាក់ គិតត្រឹមឆ្នាំ ២០១៧។ ក្រៅពីប្រឡូកក្នុងជំនួញផលិតយន្តហោះ ក្រុមហ៊ុននេះក៏មានជំនួញទាក់ទងនឹងបច្ចេកវិទ្យាផ្លូវរថភ្លើងផងដែរ។
@Embraer
Embraer បានក្លាយជាក្រុមហ៊ុនផលិតយន្តហោះដ៏សំខាន់មួយ តាមរយៈការផ្ដោតទៅលើទីផ្សារជាក់លាក់មួយ ដែលមានការរីកចម្រើនលើផ្នែកហោះហើរ។ ក្រុមហ៊ុនមានមូលដ្ឋាននៅទីក្រុង São José dos Campos ប្រទេសប្រេស៊ីល ដោយគិតត្រឹមឆ្នាំ ២០១៤ មានបុគ្គលិក ១៩ ១១៦ នាក់។ គិតចាប់ពីឆ្នាំ ១៩៩៦ មក Embraer ផលិតយន្តហោះឲ្យក្រុមហ៊ុនអាកាសចរជាច្រើនសរុបបានប្រហែល ៣ ៣០០ គ្រឿង។
@Tupolev
Tupolev ជាក្រុមផលិតយន្តហោះរបស់រុស្សីដែលមានទីស្នាក់ការនៅរដ្ឋធានីមូស្គូ ប្រទេសរុស្សី ដែលមានជំនាញផលិតទាំងយន្តហោះដឹកអ្នកដំណើរ និង ផលិតបានទាំងយន្តហោះយោធា។ កន្លងមកក្រុមហ៊ុនផលិតយន្តហោះគ្រប់ប្រភេទបានចំនួន ១៨ ០០០ គ្រឿង ទៅឲ្យសហភាពសូវៀត និង លោកខាងកើត។ គិតត្រឹមឆ្នាំ ២០១១ Topolev មានបុគ្គលិកចំនួន ៣ ៥២៤ នាក់៕
0 comments:
Post a Comment