Wednesday, June 21, 2017

សម្រប​បាន​នឹង​ភាព​ជោគជ័យ​របស់​ខ្លួន​នា​ពេល​បច្ចុប្បន្ន​ Facebook មិន​មែន​ដំណើរការ​ទៅ​បាន​តែ​ម្នាក់​ឯង​នោះ​ទេ​ ផ្ទុយទៅវិញ​ក្រុមហ៊ុន​យក្ស​អាមេរិក​មួយ​នេះ ធ្លាប់​បាន​ទិញ​យក​ក្រុមហ៊ុន​ធំៗ​ចំនួន ១០ ដើម្បី​ពង្រីក​ភាព​ល្បីល្បាញ​របស់​ខ្លួន។


១.WhatsApp

ក្រុមហ៊ុន​ Facebook បាន​ទិញ​យក​ WhatsApp ក្នុង​ទំហំ​សាច់​ប្រាក់​ ១៩ ពាន់​លាន​ដុល្លារ។​ គិត​ត្រឹម​ខែ​កុម្ភៈ​ឆ្នាំ ២០១៤ ប្រភេទ​កម្មវិធី​លេង​សារ​ (Online) WhatsApp ទទួល​បាន​អ្នក​លេង​ប្រមាណ ៤៥០ លាន​នាក់។

២.Oculus

ក្រុមហ៊ុន​បច្ចេកវិទ្យា​ VR ដែល​មាន​ឈ្មោះ​ Oculus ត្រូវ​បាន​ Facebook ទិញ​ក្នុង​តម្លៃ​ ២ ពាន់​លាន​ដុល្លារ។​ Facebook ក៏​បាន​បញ្ជាក់​ថា​នឹង​​សម្លឹង​វិនិយោគ​លើ​ផលិតផល​ VR បន្ថែម​ទៀត​នា​ពេល​អនាគត។

៣.Face.com

មុខងារ​ចាប់​មុខ​មនុស្ស​ ស្គាល់​ឈ្មោះ​ដោយ​ស្វ័យប្រវត្តិ​នៅ​លើ​ Facebook ក៏​ដោយ​សារ​ការ​ចូលរួម​របស់​ក្រុមហ៊ុន​នេះ​ឯង។​ ខណៈ​ឆ្នាំ ២០១២ Facebook បាន​ចំណាយ​លុយ​ទិញ​យក​ចន្លោះ​ពី ៥៥ ទៅ ១០០ លាន​ដុល្លារ។​​​​

៤.Instagram

បណ្តាញ​សង្គម​និយម​ផុស​រូប​ស្អាតៗ​ដែល​យុវវ័យ​ហៅ​កាត់​ IG ត្រូវ​បាន​ Facebook ទិញ​យក​កាល​ពី​ឆ្នាំ ២០១២ ក្នុង​តម្លៃ​ ១ ពាន់​លាន​ដុល្លារ​ ដោយ​ការ​ចំណាយ​បូក​បញ្ចូល​រវាង​ប្រាក់សុទ្ធ​និង​ភាគហ៊ុន​ក្រុមហ៊ុន។ លោក​ Mark Zuckerberg បាន​ថ្លែង​ប្រាប់​ "ការ​ចែក​រំលែក​រូបភាព​ស្អាត​ៗ​ជា​ហេតុផល​ដែល​មនុស្ស​រាល់​គ្នា​ពេញ​ចិត្ត​ Facebook ហើយ​ពួក​យើង​នឹង​បញ្ចូល​ក្រុមហ៊ុន​ទាំង ២ ជាមួយ​គ្នា​"។

៥.Atlas Advertiser Suite

ក្រុមហ៊ុន​ Facebook បាន​ទិញ​យក​ក្រុមហ៊ុន​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​មួយ​នេះ​ពី​ Microsoft ក្នុង​ចន្លោះ​ទឹក​ប្រាក់​ ៥០ ទៅ ១០០ លាន​ដុល្លារ​។ ផ្នែក​លក់​នៃ​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​លើ​ Facebook ក៏​ត្រូវ​បាន​មាន​សន្ទុះ​ ដែល​ជា​គោលដៅ​ពង្រឹង​ផ្នែក​ទីផ្សារ​បន្ថែម​ទៀត។

៦.Patents Deal

នា​ខែ​មេសា​​ឆ្នាំ ២០១២ ក្រុមហ៊ុន​ Facebook បាន​ប្រកាស​នូវ​កិច្ច​ព្រមព្រៀង​រវាង​ Microsoft ក្នុង​ការ​ទិញ​យក​នូវ​ចំណែក​នៃ​ប៉ាតង់​មួយ ដែល​ Microsoft បាន​ទិញ​ពី​ AOL Inc. ក្នុង​ទំហំ​សាច់​ប្រាក់​ ៥៥០ លាន​ដុល្លារ។​

៧.Gowalla

ការ​ដំណើរការ​មុខងារ​ចែកចាយ​ Location លើ​ Facebook ក៏​ដោយ​សារ​ពួក​គេ​ទិញ​យក​ក្រុមហ៊ុន​ Gowalla នា​ឆ្នាំ ២០១១ ប៉ុន្តែ​ពុំ​មាន​កា​បញ្ជាក់​ពី​ទំហំ​សាច់​ប្រាក់​ចំណាយ​ឡើយ។​

៨.FriendFeed

បណ្តាញ​សង្គម​ Feed បាន​ប្រែក្លាយ​ជា​ចំណែក​មួយ​របស់​ Facebook នា​ឆ្នាំ ២០០៩ ដោយ​ពួក​គេ​បាន​ចំណាយ​អស់ ១៥​ លាន​ដុល្លារ។ បុគ្គលិក​ទាំង​អស់​របស់​ FriendFeed បាន​អនុញ្ញាត​ឱ្យ​ចូល​បម្រើ​ការងារ​ក្នុង​ក្រុមហ៊ុន​ Facebook និង​ស្ថាបនិក​ក្រុមហ៊ុន​ចំនួន ៤ នាក់​ទទួល​មុខ​តំណែង​ជាន់​ខ្ពស់​នៃ​ផ្នែក​វិស្វកម្ម​និង​ផលិតផល។

៩.Parakey

Facebook បាន​ទិញ​យក​ Parakey នៅ​ឆ្នាំ ២០០៧ ដែល​មាន​អ្នក​នៅ​ពី​ក្រោយ​ ២ រូប​ ជា​ស្ថាបនិក​ Mozilla Firefox រួម​មាន​លោក​ Black Ross និង​លោក​ Joe Hewitt ក្នុង​គោលដៅ​ចាប់​ដៃ​គ្នា​អភិវឌ្ឍ​លើ​ប្រព័ន្ធ​ Network។

​​​​​​​​​​១០.ConnectU

Facebook បាន​សម្រេច​ទិញ​ ConnectU ពី​បង​ប្អូន​ភ្លោះ​ Winklevoss នា​ឆ្នាំ ២០១០ ដោយ​ថ្លៃ​ទូទាត់​ចំណាយ​ទាំង​មូល ប្រើ​ជា​សាច់​ប្រាក់​និង​ភាគហ៊ុន​របស់​ Facebook ផ្ទាល់។

បន្ត​ចុច​អាន៖

ប្រភព៖ CNN ប្រែសម្រួល៖ កៅ រក្សា                      

0 comments:

Post a Comment

Unordered List

Sample Text

Blog Archive

Pages

Powered by Blogger.

As a biginner of technology i m really want to know about the develope the technology in cambodia

Blogger news

Blogger templates

Popular Posts

Recent Posts

Text Widget