សន្ទុះនៃអាជីវកម្មលក់ទំនិញ Online កំពុងរីករាលដាលក្នុង Facebook ធ្វើឲ្យអ្នករកស៊ីជាច្រើនបានបង្វែរទៅបង្កើតជាទំព័រ (Page) ផ្ទាល់ខ្លួន ដើម្បីកំណត់អត្តសញ្ញាណជាក់លាក់មួយនៃអាជីវកម្ម។
Sabay ធ្លាប់ឃើញប្រិយមិត្តមួយចំនួន នៅមិនទាន់ចេះពីវិធីបង្កើត Page ដោយខ្លួនឯងទេ ហើយត្រូវទៅរកជាងឫអ្នកចេះ រហូតពេលខ្លះទាមទារចំណាយលុយឱ្យគេ ២ ទៅ ៣ ដុល្លារ។
+វិធីបង្កើត Page ដោយខ្លួនឯង នៅលើទូរសព្ទ
១.បើកកម្មវិធី Facebook > ត្រង់ផ្នែកខាងក្រោមចំហៀងខាងស្តាំចុចលើប៊ូតុង Option (មានត្រេ ៣)
២.អូសមកក្រោមរើសយកពាក្យ Pages > រើសយកពាក្យ Create Page
៣.ចុចពាក្យ Get Started > វាយបញ្ចូលឈ្មោះ Page ដែលអ្នកចង់ដាក់
៤.ដល់ចំណុចរើសប្រភេទនៃ Page របស់អ្នក (ឧទាហរណ៍: យើងយក Local Businesses) > ចុច Next (ត្រង់ចំណុចនេះ Sabay សូមណែនាំឱ្យអ្នកជ្រើសរើសយក Local Businesses ឫ Brands & Products ឫ Clothing បើអ្នកកំពុងបង្កើតអាជីវកម្មប្រភេទលក់សំលៀកបំពាក់, ឡេម្សៅ ឫទំនិញ Online ផ្សេងៗ ព្រោះនៅពេលដែលគេ Search ក្រុមហ៊ុន Facebook នឹងចងឈ្មោះទំព័រយើងទៅតាមប្រភេទ ដែលផ្ដល់ភាពងាយស្រួលនិងរហ័សក្នុងការស្វែងរកពីសំណាក់អតិថិជន)
៥.ត្រង់ប្រអប់ពេញបន្ទាប់ទាក់ទងនឹងអាសយដ្ឋានទំនាក់ទំនងមកកាន់យើងជាម្ចាស់ទំព័រ ដូចត្រង់ Address គួរបញ្ចូលនូវអាសយដ្ឋានប្រាកដជាក់លាក់របស់អ្នក, ZIP Code ដាក់ 855 , Phone Number វាយលេខទូរសព្ទអ្នកធម្មតា ឫចុច Skip បើអ្នកមិនទាន់ចង់បំពេញនៅពេលនេះ
៦.ចំណុចបន្ទាប់អ្នកអាចដាក់នូវរូបភាពតាំង Profile ឫ Cover ប៉ុន្តែសម្រាប់រូប Cover ពួកយើងសូមណែនាំឱ្យមានរូបភាពជាលក្ខណៈការេ ៤ ជ្រុងស្មើលើស្មើក្រោម ជៀសវាងរូបបណ្ដោយដែលមើលទៅមានលក្ខណៈមិនស្តង់ដារ
៧.ចុច Next នោះអ្នកបានអនុវត្តជោគជ័យក្នុងការបង្កើតទំព័រ Page របស់ខ្លួនហើយ
+វិធីប្រើប្រាស់ Page ឱ្យមានលក្ខណៈពេញលេញ:
ជាធម្មតាអ្នកអាចបើកចូលមើល Page ខ្លួនឯងបាន តាមរយៈកម្មវិធី Facebook ប៉ុន្តែអ្នកមិនអាចធ្វើការគ្រប់គ្រង (Manage) ទៅលើមុខងារសំខាន់ៗនៃ Page របស់អ្នកបានឡើយ។ ដូច្នេះអ្នកត្រូវដំឡើងកម្មវិធី Page Manager ជាកម្មវិធីផ្លូវការរបស់ Facebook ពី App Store ឫ Google Play Store ជាមុនសិន។
១.ពេល Download រួច សូមវាយបញ្ចូល Email និង Password នៃគណនី Facebook ដែលអ្នកយកទៅបង្កើត Page
២.អ្នកអាចធ្វើការបង្ហោះ, ឆ្លើយតបសារ និងតាមដានស្ថិរភាពរបស់ Page អ្នក តាមរយៈប៊ូតុងនីមួយៗ ដូចមានក្នុងរូបភាព
+អ្វីដែលអ្នកមិនគួរបង្ហោះក្នុង Page:
អ្វីដែលអ្នកមិនគួរបង្ហោះចែកចាយតាមរយៈ Pgae របស់អ្នកសោតយ៉ាងដូចជា រូបភាពអាសអាភាស, រូបភាពការរំលោភបំពានកុមារ, រូបភាពការសម្លាប់ដ៏ឃោរឃៅ និងការចែកចាយនូវ Link មួយចំនួនផ្សេងទៀត ដែលពុំមានប្រភពសុវត្ថិភាពច្បាស់លាស់។ កត្តាទាំងនេះហើយ នៅថ្ងៃណាមួយ Facebook នឹងធ្វើការបិទ Page របស់អ្នកឱ្យលែងដំណើរការឫជួបបញ្ហា Error ត្រង់ចន្លោះណាមួយ។
0 comments:
Post a Comment