ពេលកន្លងទៅ Facebook
បានបន្ថែមមុខងារថ្មីមួយមានឈ្មោះថា "On This
Day”សម្រាប់ឲ្យអ្នកប្រើប្រាស់រំលឹកពីអនុស្សាវរីយ៍ចាស់ៗដល់អ្នកប្រើប្រាស់។
On This Day ជាមុខងារបង្ហាញពី Post
ចាស់ៗដែលមានក្នុងឆ្នាំកន្លងទៅតាមកាលបរិច្ឆេទបច្ចុប្បន្ន។
ចំពោះអ្នកប្រើប្រាស់មួយចំនួនប្រហែលជាមិនទាន់បានដំណើរការមុខងារនេះនៅឡើយនោះទេ។
ដូច្នេះដើម្បីដំណើរការមុខងារនេះសូមអនុវត្តតាមវិធីខាងក្រោម៖
ដំបូងចូលទៅកាន់គណនី Facebook របស់អ្នក ហើយចូលទៅកាន់ Setting

ចុចលើ Notification

នៅត្រង់កន្លែង On This Day ចុចលើប៊ូតុង Edit

រួចប្ដូរវាពី Off ទៅ On


បន្ទាប់មកយើងចូលទៅទំព័រដើមរបស់ Facebook វិញ។ នៅផ្នែកខាងឆ្វេងនៃទំព័រ អ្នកនឹងបានឃើញប៊ូតុងមួយមានឈ្មោះថា On This Day។ នៅពេលដែលចុចលើវា នោះវានឹងបង្ហាញនូវ Post ណាដែលអ្នកបានបង្ហោះនៅថ្ងៃនេះកាលពីឆ្នាំមុនៗឲ្យអ្នកឃើញមិនខាន។ បើអ្នកមិនបានឃើញអ្វីទាំងអស់ នោះមានន័យថា ថ្ងៃនេះឆ្នាំមុនៗ អ្នកពុំបានបង្ហោះអ្វីទាំងអស់ ដូច្នេះអ្នកត្រូវចាំចុចមើលថ្ងៃបន្ទាប់ៗទៀតអាចនឹងឃើញអនុស្សាវរីយ៍ចាស់ៗរបស់អ្នកមិនខាន៕


0 comments:
Post a Comment