Tuesday, June 20, 2017

ជា​រៀង​រាល់​សប្ដាហ៍​ Sabay បាន​លើក​យក​នូវ​ការ​ពន្យល់​អត្ថន័យ​ពាក្យ​បច្ចេកទេស​ជា​រឿយៗ​សម្រាប់​អ្នក​ប្រើ​ iPhone។ ថ្ងៃ​នេះ​មាន​ពាក្យ​ថ្មី​ ៣ទៀត រួម​មាន​ Springboard, Respring និង​ Baseband សម្រាប់​ស្វែង​យល់។​

+SpringBoard: ជា​ប្រភេទ​កម្មវិធី​ម្យ៉ាង​ដែល​គេ​ប្រើ​សម្រាប់​គ្រប់គ្រង​លើ​ផ្ទាំង​ Homescreen ​ឧបករណ៍​ iOS។​ វា​អាច​ធ្វើ​ការ​រៀប​ចំ​បាន​នូវ​ការ​ផ្លាស់ប្តូរ​ផ្ទៃ​ Wallpaper ជា​ដើម​។​ ចាប់​ពី​ iOS 4.3.3 ឡើង​ទៅ ឯកសារ​ SpringBoard មាន​ទីតាំង​ស្ថិត​នៅ​ /var/mobile/Applications និង​ /Applications Directories ដែល​យើង​អាច​រក​វា​បាន​ តាម​រយៈ​ការ​ Jailbreak ឧបករណ៍​ iOS នោះ​​ ក្នុង​ការ​បើក​ប្រព័ន្ធ​ (System)។


SpringBoard ​បែង​ចែក​ជា ២ រួម​មាន​ SummerBoard និង​ WinterBoard ដែល​អ្នក​និយម​ឃើញ​ក្នុង​កម្មវិធី​ Cydia។​
  • - SummerBoard:សំដៅ​ទៅ​លើ​មុខងារ​ពិសេសៗ​តួ​​យ៉ាង​ ការ​អូស​បង្វិល​ផ្ទៃ​ icons កម្មវិធី, រូប​តាំង​ (Wallpaper) និង​ Themes ។​
  • - WinterBoard:សំដៅ​ទៅ​លើ​ប្រភេទ​ Extension ម្យ៉ាង​សម្រាប់​ iOS ដែល​ប្រើប្រាស់​ Cydia Substrate ហើយ​វា​បង្កើត​ដោយ​ Saurik។​ គេ​និយម​ប្រើ​ WinterBoard ដើម្បី​ផ្លាស់ប្ដូរ​ផ្ទៃ​ Theme GUI ដូច​ជា​ការ​ប្ដូរ​ស្ដាយ​រូប icon ជា​ដើម​។
+Respring: វា​ជា​ការ​ Restart នៃ​ SpringBoard ។​ ដំណើរការ​របស់​វា​ជា​ធម្មតា​ប្រហែល ១០ វិនាទី ដើម្បី​ត្រលប់​ចូល​មក​កាន់​ Lockscreen វិញ។​ គាប់​ជួន​ពេល​ខ្លះ​ Springboard មាន​បញ្ហា នៅ​ពេល​ដែល​អ្នក​ Respring ប្រព័ន្ធ​ Mobile Substrate នឹង​ចាប់​ឱ្យ​ឧបករណ៍​ចាកចេញ​ពី​ Safe Mode តាម​មុខងារ​ Respring ។​ សូម​អ្នក​កុំ​ច្រឡំ​ពាក្យ​នេះ​នឹង​ពាក្យ​ Restart ឫ​ Reboot ដោយ​ Respring គេ​ប្រើ​សម្រាប់​តែ​ឧបករណ៍​ Jailbreak ហើយ​ប៉ុណ្ណោះ​។


+Baseband: គ្រប់​ទូរសព្ទ​ iPhone ទាំង​អស់ តែង​មាន​ Baseband ជំនួស​ដោយ​ពាក្យ​ Modem Firmware ដែល​មាន​នៅ​ក្នុង​ Settings>General>About ។​​ ការ​វិវត្ត​ iPhone Baseband កាន់​តែ​ខ្ពស់ ដើម្បី​ពង្រឹង​បន្ថែម​ប្រព័ន្ធ​សេវា​របស់​ឧបករណ៍​នោះ​។​ ករណី​បើ​ថ្ងៃ​ណា​មួយ អ្នក​​បើក​ឃើញ​ Modem Firmware ពុំ​មាន​លេខ​សម្គាល់​ជំនាន់​ (Ex:7.51.00) ទេ​នោះ មាន​ន័យ​ថា​ឧបករណ៍​នោះ​មាន​បញ្ហា​ដាច់​សេវា​ទូរសព្ទ​ហើយ​ ដែល​គេ​និយម​លើកឡើង​ថា​ ទូរសព្ទ​បាត់​​ Modem Firmware ឫ​ខូច​ Baseband។
​​​​​​​​

Related Posts:

  • Live Photo, Taptic និង Status Bar ​ធ្លាប់​ឮ តែ​មិន​ទាន់​យល់​ច្បាស់​ត្រូវ​អត់? ការ​ប្រើ​ទូរសព្ទ iPhone បើ​អ្នក​ចង់​ស្គាល់​ច្បាស់​ឲ្យ​ស៊ី​ជម្រៅ អ្នក​គួរ​ស្វែងយល់​នូវ​ពាក្យ​បច្ចេកទេស​ជា​ច្រើន។ ផ្អែក​លើ​ការ​ប្រើប្រាស់ ពាក្យ Live Photo, Taptic និង Status Bar កំពុង​ពេញ​និយម​សព្វថ្ងៃ ចុះ​វា​មាន​អត្ថន័យ​… Read More
  • ​ចែក​ឲ្យ​ដាច់​រវាង​ Micro USB, microSD និង microSDHC ពាក្យ​បច្ចេកទេស ៣ ផ្ដើម​ដោយ Micro ធ្វើ​ឲ្យ​អ្នក​ប្រើប្រាស់​ស្មាតហ្វូន​មួយ​ចំនួន​ធំ​មាន​ការ​ភ័ន្ត​ច្រឡំ​និង​ខ្លះ​ទៀត​នៅ​មិន​ទាន់​ដឹង​ច្បាស់​អំពី​អត្ថន័យ​របស់​វា​នៅ​ឡើយ។​ ថ្ងៃ​នេះ Sabay ធ្វើ​ការ​ពន្យល់​អំពី​និយមន័យ​និង​អត្… Read More
  • ​បន្ទះ​ឈីប​​ជា​អ្វី? អត្ថបទ​ដែល​ Sabay ចេញ​ផ្សាយ​កន្លង​ទៅ​ទាក់​ទង​នឹង​ស្មាតហ្វូន​ស៊េរី​ថ្មី​តែង​មាន​លើក​ឡើង​ពី​ប្រភេទ​បន្ទះ​ឈីប​ដែល​ជា​លក្ខណៈ​សម្បត្តិ​សំខាន់​មួយ​ ​ប៉ុន្តែ​​មិន​​ធ្លាប់​បាន​បង្ហាញ​លម្អិត​ទេ​ថា​បន្ទះ​ឈីប​នេះ​ជា​អ្វី។ ហេតុ​នេះ​… Read More
  • ស្គាល់​​ពាក្យ OEM, OTA និង OS ហើយ​នៅ? ទោះ​បី​អ្នក​កាន់​ប្រើ​ស្មាតហ្វូន​រាល់​ថ្ងៃ តែ Sabay ជឿ​ថា​បណ្ដា​ពាក្យ​បច្ចេកទេស​ទាំង ៣ រួម​មាន OEM, OTA និង OS ពិត​ណាស់ មួយ​ភាគ​ធំ​អាច​មិន​ទាន់​ស្វែងយល់​ច្បាស់​នៅ​ឡើយ។ ថ្ងៃ​នេះ​យើង​នឹង​បង្ហាញ​អ្នក​រាល់​គ្នា​ឲ្យ​បាន​ដឹង​ព… Read More
  • ស្វែងយល់​​​ Restart, Reboot និង​ ​Power On/Off​, Restore,​សម្រាប់​ ​iPhone Chapter 1: Restart, Reboot,Power on/off មាន​ពាក្យ​បច្ចេកទេស​ជា​ច្រើន​ ​ដែល​អ្នក​ប្រើ​ ​iPhone​ ​មួយ​​ចំនួន​ធំ​និយម​ប្រើប្រាស់​ ​ប៉ុន្តែ​ក៏​មាន​បងប្អូន​យើង​មួយ​ភាគ​តូច​នៅ​មិន​ទាន់​យល់​ច្បាស់​ ​ឫ​មាន​ការ​ភ័ន្ត​ច្រឡំ​ត្រង់… Read More

0 comments:

Post a Comment

Unordered List

Sample Text

Blog Archive

Pages

Powered by Blogger.

As a biginner of technology i m really want to know about the develope the technology in cambodia

Blogger news

Blogger templates

Popular Posts

Recent Posts

Text Widget