Thursday, June 8, 2017

Chapter 1: Restart, Reboot,Power on/off

មាន​ពាក្យ​បច្ចេកទេស​ជា​ច្រើន​ ​ដែល​អ្នក​ប្រើ​ ​iPhone​ ​មួយ​​ចំនួន​ធំ​និយម​ប្រើប្រាស់​ ​ប៉ុន្តែ​ក៏​មាន​បងប្អូន​យើង​មួយ​ភាគ​តូច​នៅ​មិន​ទាន់​យល់​ច្បាស់​ ​ឫ​មាន​ការ​ភ័ន្ត​ច្រឡំ​ត្រង់​ពាក្យពេចន៍​ខ្លះ​​រួម​មាន Power On/Off, Restart និង​ ​Reboot ។ តើ​វា​មាន​អត្ថន័យ​បែប​ណា? ចុះ​ការ​ប្រើប្រាស់​ដូចម្ដេច​ខ្លះ​?

-Power On/Off

វា​មិន​ខុស​ពី​ការ​បកប្រែ​ធម្មតា​នោះ​ទេ​ ​Power On​ ​មាន​ន័យ​ថា​ ​ការ​បើក​ដំណើរការ​ម៉ាស៊ីន​ ​ចំណែក​ឯ​ ​Power Off​ ​មានន័យ​ថា​ ​ការ​បិទ​ម៉ាស៊ីន​ ​(ឲ្យ​រលត់​អេក្រង់​ឈឹង)។


Power On​ ​ប្រើ​នៅ​ពេល​ដែល​ម៉ាស៊ីន​រលត់​អេក្រង់​ ​ហើយ​យើង​ចង់​ធ្វើ​ការ​បើក​ ​ដោយ​ចុច​ប៊ូតុង​ ​Sleep/Wake​ ​ឫ​ប៊ូតុង​ចាក់សោ​ ​ដែល​និយម​ហៅ​ ​ឲ្យ​ជាប់​ដល់​លោត​ស្លាក​ ​Apple​ ​ភ្លឺ​លើ​អេក្រង់។
បើ​គេ​សំដៅ​លើ​ ​Power Off ក៏​ស្រដៀង​គ្នា​ ​គឺ​នៅ​ពេល​អ្នក​កំពុង​ប្រើប្រាស់​ហើយ​ចង់​បិទ​ម៉ាស៊ីន​ ​យើង​ត្រូវ​ចុច​លើ​ប៊ូតុង​ចាក់សោ​ឲ្យ​ជាប់​ ​ហើយ​អូស​ផ្ទាំង​ពណ៌​ក្រហម​មក​ចំហៀង​​ដើម្បី​បិទ (Turn Off) ។--

-Restart និង​ Reboot

ពាក្យ​នេះ​មាន​ន័យ​ថា​បិទ​ ​ហើយ​​បើក​ម៉ាស៊ីន​ ​iPhone​ ​ត្រលប់​មក​វិញ។ ដើម្បី​ ​Restart iPhone​ ​យើង​គ្រាន់​តែ​ធ្វើ​ការ​បិទ​ម៉ាស៊ីន​​ដូច​បាន​រៀបរាប់​ខាង​លើ​ ​ហើយ​ចុច​បើក​មក​វិញ​ជា​ធម្មតា​ ​ដែល​ការ​ធ្វើ​បែប​នេះ ត្រូវ​បាន​មនុស្ស​ជា​ច្រើន​ ​ជឿ​ថា​អាច​ធ្វើ​ឲ្យ​ម៉ាស៊ីន​ដំណើរការ​ល្អ​ ​និង​មាន​ភាព​រហ័ស​ជាង​មុន។
ទៀត​សោត​ ​មនុស្ស​មួយ​ចំនួន​អាច​ច្រឡំ​ថា​ពាក្យ​ ​Restart និង Reboot​ ​មាន​អត្ថន័យ​ខុស​គ្នា​ តែ​ផ្ទុយ​ទៅ​វិញ​ពុំ​ដូច្នោះ​ទេ​ ​ទាំង​ការ​ប្រើ​ ​និង​ន័យ​របស់​វា​គឺ​ដូច​គ្នា​ទាំង​ស្រុង​គ្រាន់​អ្នក​ខ្លះ​និយម​ប្រើ​ពាក្យ​ ​Restart ខ្លះ​ទៀត​ ​Reboot​ ​អី​អញ្ចឹង​ទ។ ប៉ុន្តែ​បើ​យើង​និយាយ​ពាក្យ​ទាំង​ពីរ​ ​សម្រាប់​កុំព្យូទ័រ​វា​មាន​លក្ខណៈ​ខុស​គ្នា​បន្តិច។

Restart your iPhone, iPad, or iPod touch

Follow the steps to restart your device.

How to restart

  1. Press and hold the Sleep/Wake button until the slider appears.
  2. Drag the slider to turn your device completely off.
  3. After the device turns off, press and hold the Sleep/Wake button again until you see the Apple logo.

How to force restart

You should force restart your iPhone, iPad, or iPod touch as a last resort, and only if it's not responding. Follow these steps to force restart your device:
  • - On an iPhone 7 or iPhone 7 Plus: Press and hold both the Sleep/Wake and Volume Down buttons for at least ten seconds, until you see the Apple logo.
  • - On an iPhone 6s and earlier, iPad, or iPod touch: Press and hold both the Sleep/Wake and Home buttons for at least ten seconds, until you see the Apple logo.

Chapter 2:  Restore iPhone, iPad, iPod Touch

ប្រសិនបើជាអ្នកបាន Jailbreak ឧបករណ៍ iDevice (iPhone, iPad, iPod Touch) ហើយបានប្រើប្រាស់ Tweak រញ៉េរញ៉ៃដែលធ្វើអោយ ឧបករណ៍របស់អ្នក គាំងជាប់ឡូហ្គោ Apple ចុចលែងទៅមុខ ហើយនោះ អ្វីដែលយើង ត្រូវធ្វើការត្រូវ Restore វាអោយស្អាត ដូចដើមវិញ។ Restore មានន័យថា យើងឈូសសំអាត ឯកសារ File System នៅក្នុង iDevice អោយថ្មីទាំងអស់ ហើយវិធីនេះយើង ក៏ប្រើប្រាស់នៅ ពេលដែលយើង ចង់អាប់ដេត ទូរស័ព្ទយើង ទៅកាន់ iOS ជំនាន់ចុងក្រោយ គេបង្អស់ផងដែរ។ ប្រសិនបើអ្នកនៅ មិនទាន់ចេះ រឺនៅមិនច្បាស់ អំពីវិធី Restore នេះទេ សូមតាមដាន នូវជំហានដ៏ ងាយៗខាងក្រោម ជាមួយយើងទាំងអស់គ្នា។




គោលបំណងដែលធ្វើការ Restore
  • - សម្អាត Software iPhone, iPad, iPod Touch អោយស្អាត
  • - លុបចោល Cydia
  • - ដោះស្រាយបញ្ហា Software ណាមួយដែលដូចជាគាំង ខូច ជាប់សញ្ញា Apple ប្រើមិនកើត
  • - បន្ទាន់សម័យ ឧបករណ៍ របស់អ្នកទៅកាន់ iOS ជំនាន់ចុងក្រោយបង្អស់
តម្រូវការ
  • - កុំព្យូទ័រមួយគ្រឿងដំណើរការដោយ Windows រឺ OS X
  • - មានតម្លើងជាស្រេច នូវកម្មវិធី iTunes ជំនាន់ចុងក្រោយបង្អស់។ ចុចទីនេះដើម្បីដោនឡូដ http://www.apple.com/itunes/download/
  • - មានខ្សែ USB សម្រាប់ភ្ជាប់ iPhone, iPad, iPod ទៅកុំព្យូទ័រ
  • - កុំព្យូទ័របានភ្ជាប់ទៅកាន់ប្រព័ន្ធ អ៊ីនធឺណែត
  • - បិទ Find My iPhone នៅក្នុង Setting > iCloud សិន ហើយសូមអោយប្រាកដថា ទូរស័ព្ទរបស់អ្នកកុំពុងប្រើប្រាស់គណនី Apple ID របស់ខ្លួនឯង ចៀសវាងជាប់ iCloud Activation។
វិធីក្នុងការ Restore
  • - ដំបូងបង្អស់ សូមធ្វើការដោនឡូដឯកសារ iOS Firmware សិន ដោយចុចទីនេះ ហើយជ្រើសរើសយក ម៉ាកទូរស័ព្ទ និង iOS Version។ ប្រសិនបើអ្នកចង់ដឹងថា ទូរស័ព្ទរបស់អ្នក ជាប្រភេទ GSM រឺ Global សូមចុចទីនេះ ។ ត្រង់ iOS Version ប្រសិនបើវាបង្ហាញ ពណ៌បៃតង មានន័យថា អាចប្រើប្រាស់បាន។ ហេតុដូច្នេះហើយ សូមជ្រើសរើសយក តែពណ៌បៃតង បានហើយ។ បន្ទាប់ពីបីបានដោនឡូដ ឯកសារដែលមានទំហំ​ 1GB នេះជាងហើយ សូមទុកវាមួយអន្លើសិន។


  • - បើកកម្មវិធី iTunes ឡើង ភ្ជាប់ iPhone រឺ iPad ទៅកាន់កុំព្យូទ័រ តាមរយៈខ្សែ USB ហើយចុចសញ្ញា iPhone រឺ iPad ដែលស្ថិតនៅផ្នែកខាងឆ្វេង និងខាងលើ។
  • - ចុចប៊ូតុង SHIFT ដែលស្ថិតនៅផ្នែកខាងឆ្វេង នៃក្តារចុចរបស់អ្នក អោយជាប់ ហើយយក Mouse រំកិល ទៅជ្រើសរើស យកពាក្យ Restore > ជ្រើសរើសយកឯកសារ iOS Firmware ដែលយើងបានដោនឡូដ ខាងលើទៅ ជាការស្រេច។ បន្ទាប់មកទៀតកម្មវិធី iTunes នឹងចាប់ផ្តើមធ្វើការពន្លាឯកសារ ហើយ Restore iPhone/ iPad របស់អ្នកជាក់ជាមិនខាន។





នៅក្នុងដំណាក់កាលនេះ វាអាចចំណាយពេលចន្លោះពី 5 នាទី ដល់ 15 នាទីដើម្បីធ្វើការ Restore។ មុននឹងធ្វើការ Restore នេះ វាអាចនឹងសួរអោយយើង Back Up ឯកសារបាន ដែលមានន័យថា តើអ្នកចង់រក្សាទុកនូវរូបភាព, Contact, សារ និង កម្មវិធីរឺក៏អត់។ នៅក្នុងដំណាក់កាលនេះ ប្រសិនបើអ្នកជួបប្រទះនូវបញ្ហា Error 3xxx, សូមព្យាយាមបិទបើកកុំព្យូទ័រ, ប្រើប្រាស់កម្មវិធី iTunes ជំនាន់ចុងក្រោយគេបង្អស់ និងប្រាកដថា កុំព្យូទ័របស់អ្នក បានភ្ជាប់ទៅកាន់ បណ្តាញអ៊ីនធឺណែត។


សូមបញ្ជាក់ផងដែរថា យើងក៏អាច ធ្វើការពន្លត់ម៉ាស៊ីន អោយស្ថិតនៅ Recovery Mode បានផងដែរ ដើម្បីអោយការ Restore កាន់តែលឿន មិនសាំញ៉ាំច្រើន។ ដើម្បីធ្វើដូច្នេះបាន​ យើងគ្រាន់តែ ភ្ជាប់ទូរស័ព្ទ iPhone ជាមួយកុំព្យូទ័រ ហើយចុចប៊ូតុង Home + ប៊ូតុង Power អោយជាប់គ្នា រហូតទូរស័ព្ទរលត់ ប៉ុន្តែដៃនៅបន្តចុចប៊ូតុង Home រយៈពេល 7 វិនាទីទៀត នោះកម្មវិធី iTunes ក្នុងកុំព្យូទ័រនឹងបើកឡើងដោយឯកឯង ហើយទាមទារ អោយយើងធ្វើការ Restore ជាក់ជាមិនខាន។




វិធីក្នុងការអាប់ដេតទូរស័ព្ទ iPhone មានចំនួនបី របៀបគឺតាមរយៈ Setting > Software Update, តាមរយៈការដោត ទូរស័ព្ទចូល កុំព្យូទ័របើកកម្មវិធី iTunes និងតាមវិធី Restore នេះឯង។ ក៏ប៉ុន្តែវិធី Restore គឺជាវិធីល្អជាងគេ និងមាន សុវត្ថិភាពជាងគេ ដោយវានឹងសំអាត ឯកសារចេញពី iPhone, iPad អោយស្អាតតែម្តង អាចអោយទូរស័ព្ទ ដំណើរការបានលឿន ល្អជាងមុន និងដោះស្រាយបញ្ហា អ្នកដែលគាំងជាប់ ត្រង់ឡូហ្គូ Apple ដោយសារ Jailbreak។

Chapter 3: Reset iPhone ឲ្យ​បាន​ត្រឹមត្រូវ!

លក្ខណៈពិសេសរបស់ iOS ដែលធ្វើអោយមនុស្សជាច្រើនស្រឡាញ់​និង​ពេញ​ចិត្ត​នោះ​ គឺ​យើង​មាន​ជម្រើស​ច្រើន​ដើម្បី​ Reset​ (ធ្វើ​អោយ​ដូច​ដើម​វិញ)​ បាន​ច្រើន​ជម្រើស​ ខុស​ពី​ពពួក​ Android​ ដែល​មាន​ត្រឹម​តែ​ពីរ​ជម្រើស​តែ​ប៉ុណ្ណោះ។​ នៅ​ក្នុង​ iOS​ យើង​អាច​ធ្វើ​ការ​ Reset​ បាន​ច្រើន​ដូច​ជា​ Reset​ All​ setting,​ Reset​ all​ Contents,​ Reset​ Network​ Settings,​ Keyboard,​ Home​ Screen,​ និង​ Location។

ទោះជាយ៉ាងណាក៏ដោយ ខេមបូ មានជំនឿថា ប្រិយមិត្តមួយចំនួន​មិន​ទាន់​ចេះ​ប្រើ​ប្រាស់​ Reset​ All​ Setting​ នៅ​ឡើយ​ទេ​ រី​ឯ​អ្នក​ខ្លះ​ទៀត​ប្រើ​ខុស​ថែម​ទៀត​ផង។​ ប្រសិន​បើ​ជា​អ្នក​ប្រើ​វា​ក្នុង​ផ្លូវ​ខុស​ អ្នក​នឹង​អាច​បាត់​បង់​នូវ​ឯកសារ​ រឺ​ក៏​ Cydia​ ជាក់​ជា​មិន​ខាន។​ យើង​អាច​ចូល​ទៅ​កាន់​ Setting​ បាន​ ដោយ​ចូល​ទៅ​កាន់​ Setting​ >​ General​ > ​ហើយ​ចុច​ពាក្យ​ Reset។​ ដើម្បី​អោយ​អ្នក​ទាំង​អស់​គ្នា​យល់​កាន់​តែ​ច្បាស់​ថា​ តើ​ Reset​ នី​មួយ​ៗ​ប្រើ​សម្រាប់​ធ្វើ​អ្វី​ខ្លះ​ ដូច្នេះ​សូម​ស្វែង​យល់​ជា​មួយ​យើង។



1/ Reset Location & Privacy
លោកអ្នកប្រើវាដើម្បីលុបចោលនូវ ព៌តមានទីកន្លែង (Location) ផ្សេងៗ​ ដើម្បី​កុំ​អោយ​ច្រើន​រញ៉េ​រញ៉ៃ។​ ទន្ទឹម​នឹង​នេះ​ដែរ​ វា​ក៏​ប្រើ​សម្រាប់​លុប​ចោល​ Privacy​ Setting​ ផ្សេងៗ​ទៀត​ដែរ​។​ វា​គឺ​ជា​ការ​សម្អាត​ដ៏​សាមញ្ញ​មួយ​ ចង់​ប្រើ​ក៏​បាន​ មិន​ប្រើក៏​បាន។
  1. 2/ Reset Home Screen Layout
ប្រើសម្រាប់ធ្វើអោយ icon ដែលនៅលើផ្ទៃអេក្រង់យើងមានរបៀបរៀបរយ​ តាម​លំដាប់​លំដោយ​វិញ។​ ប្រសិន​បើ​អ្នក​បាន​រៀប​ចំ​ icon​ ទុក​ដាក់​រញ៉េរ​ញ៉ៃ​ច្រើន​ពេក​ ហើយ​ចង់អោ​យវា​មាន​របៀប​រៀប​រយ​ សូម​ជ្រើស​រើស​យក​ Reset​ Screen​ Layout។
  1. 3/ Reset Keyboard Dictionary
លោកអ្នកអាចបន្ថែមពាក្យថ្មីៗ ដែលមិនមានភ្ជាប់ស្រាប់ទៅក្នុងម៉ាស៊ីនបាន។​ ភាគ​ច្រើន​ខ្មែរ​យើង​ប្រើ​វា​សម្រាប់​ បន្ថែម​ពាក្យ​ខ្មែរ​ជា​អក្សរ​អង់​គ្លេស​ដូច​ជា ​“nhom,​ srolanh,​ somtos”​ ជា​ដើម។​ ប៉ុន្តែ​ប្រសិន​បើ​អ្នក​បន្ថែម​ពាក្យ​វា​ច្រើន​ពេក​ រឺ​ក៏​ចង់​សម្អាត​វា​អោយ​ស្អាត​ ដូច្នេះ​សូម​ជ្រើស​រើស​យក​ជម្រើស​មួយ​នេះ​ចុះ។
  1. 4/ Reset Network Settings
ជំរើសមួយនេះ ឧស្សាហ៍មានគេប្រើប្រាស់ច្រើនដែរ ព្រោះអីវាមានអត្ថប្រយោជន៍​ច្រើន​ជាង​ Reset​ ទាំង​បី​ខាង​លើ។ ​Reset ​មួយ​នេះ​ នឹង​សំអាត​រាល់​លេខ​សម្ងាត់​ និង​ Cache​ របស់​ Wi-Fi​ ដែល​អ្នក​ធ្លាប់​ភ្ជាប់​អោយ​ស្អាត​ឡើង​វិញ។​ ប្រសិន​បើ​អ្នក​ព្យាយាម​ភ្ជាប់​ទៅ​កាន់​ Wi-Fi​ មួយ​ប៉ុន្តែ​មិន​បាន​សម្រេច​ ដូច្នេះ​សូម​សាក​ល្បង​ Reset​ Network​ Settings​ មួយ​នេះ។​ មួយ​វិញ​ទៀត​វា​ក៏​នឹង​លុប​ VPN,​ Cellular​ Data​ VPN​ ផង​ដែរ​ ដូច្នេះ​ប្រសិន​បើ​ Reset ​វា​ហើយ​ សូម​អ្នក​ចូល​ទៅ​កាន់​ Setting >​ Cellcar​ Network​ > ​APN​ និង​បន្ថែម​ថ្មី​វិញ។
  1. 5/ Erase All content And Settings
Reset មួយនេះគឺធ្ងន់ធ្ងរជាងគេបន្តិច ព្រោះអីវានឹងលុបរាល់ឯកសារទាំងអស់ដូចជា​ រូបភាព​ កម្មវិធី​ និង​ចម្រៀង​ជា​ដើម​ អោយ​ស្អាត​ដូច​ចេញ​ពី​រោង​ចក្រ​អញ្ជឹង​ដែរ។​ ប្រសិន​បើ​អ្នក​មាន​អារម្មណ៍​ថា​ iPhone,​ iPad,​ iPod​ Touch​ អ្នក​ដើរ​យឺត​ ហើយ​ចង់​អោយ​ថ្មី​វិញ​ សូម​ជ្រើស​រើស​យក​ជម្រើស​នេះចោះ​ ប្រាកដ​ជា​មិន​ខក​បំណង​ឡើយ។​ ប៉ុន្តែ​ប្រសិន​បើ​អ្នក​បាន​ Jailbreak​ iDevice​ របស់​អ្នក​ នោះ​អ្នក​នឹង​មិន​អាច​ប្រើ​ Erase All​ Contents​ មួយ​នេះ​ឡើយ​ ពោល​វា​នឹង​គាំង​ពេល​អ្នក​ធ្វើ​វា។​

Reset All Setting គឺជាជម្រើសមួយដែលគេប្រើច្រើនបំផុត ព្រោះអីវា​បាន​ជួយ​ដោះ​ស្រាយ​បញ្ហា​មួយ​ចំនួន​ធំ​ ហើយ​វា​ក៏​លុប​រាល់​ Setting​ ទាំង​អស់​ផង​ដែរ។​ គេ​ភាគ​ច្រើន​ប្រើ​វា​នៅ​ពេល​ដែល​ គេ​ធុញ​ទ្រាន់​ រឺ​ក៏​ឈឺ​ក្បាល​នឹង​ iDevice​ គេ​ ដែល​មាន​ការ​កែ​ប្រែ​រញ៉េ​រញ៉ៃ​ ខុស​ពី​ទ្រង់​ទ្រាយ​ដើម។​ សម្រាប់​អ្នក​ដែល​បាន​ Jailbreak​ វិញ​សូម​កុំ​ធ្វើ ​Reset All Settings​ អោយ​សោះ​ បើ​មិន​ដូច្នេះ​ទេ​ អ្នក​នឹង​បាត់​ Cydia​ ជាក់​ជា​មិន​ខាន។




សរុបសេចក្តីមក ទាំងនេះគ្រាន់តែជាផ្នែកដ៏តូចមួយនៃ iOS តែប៉ុណ្ណោះ​ ប៉ុន្តែ​អ្នក​ប្រើ​ប្រាស់​មួយ​ចំនួន​នៅ​មិន​ទាន់​បាន​ដឹង​ច្បាស់​នៅ​ឡើយ​ទេ។ ​ សង្ឃឹម​ថា​អ្នក​ទាំង​អស់គ្នា​នឹង​ចង​ចាំ​វា​ ហើយ​សូម​ជួយ​ចែក​រំលែក​ចំណេះ​ដឹង​នេះ​ទៅ​កាន់​មិត្ត​ភក្កិ​របស់​អ្នក​ផង​ ដើម្បី​អោយ​គេ​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ប្រើប្រាស់​ iOS​ បន្ថែម។

Chapter 4: DFU Mode

ប្រិយមិត្ត​ជាច្រើន​ប្រាកដ​ធ្លាប់​​ជួប​ប្រទះ​បញ្ហា​ជាប់ Boot ដែល​មាន​រូប​សញ្ញា Apple បន្ទាប់ពី Jailbreak ឬ​បាន​តម្លើង Tweak មួយ​ចំនួន​ដែល​ធ្វើ​ឲ្យ iPhone គាំង​ត្រូវ Restore ឬ Update ឡើង​វិញ។

អ្វី​ទៅ​ជា DFU Mode? DFU Mode ជា​មុខងារ​មួយ​​ដែល​ឧបករណ៍​ដូចជា​ iPhone, iPad, iPod touch អាច​ចូល​ទៅ​ចំណុច​ដើម​ដើម្បី​កែប្រែ​ដំណើរ​ការ​កម្មវិធី​លេី iOS។

DFU Mode ជា​ដំណាក់​កាល​ចុង​ក្រោយ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​នៅ​លើ​ឧបករណ៍​ iOS ដោយ​វា​មាន​លក្ខណៈ​ខុស​ពី​ Recovery Mode ត្រង់​ថា​អ្នក​នៅ​តែ​អាច​ភ្ជាប់​ទៅ​កាន់ iTune​ តាម​ប្រព័ន្ធ​ប្រតិបត្តិការ​ Windows ​ឬ Mac ដោយ​មិន​ចាំបាច់​ដំណើរការ​លើ OS ​ឡើយ ​ដូច្នេះ​អ្នក​អាច​ធ្វើ​ការ​ Restore​ ឧបករណ៍​ iOS បាន​គ្រប់​ពេលវេលា​។

អ្វី​ត្រូវ​ដឹង​មុន​ធ្វើការ Update ឬ Restore Firmware ត្រូវ​ឲ្យ​ឧបករណ៍​របស់​អ្នក​ទៅ​ជា DFU Mode ជាមុន​សិន។ 

ការ​អនុវត្ត៖


ប្រាកដជាមានមិត្តអ្នកអាន ជាច្រើន ជួបប្រទះ បញ្ហជាប់ Boot ដែលមាន រូបសញ្ញា Apple ក្រោយពេលដែល Jailbreak ឬ តម្លើង Tweak មិនត្រឹម ត្រូវផ្សេងៗ។ បញ្ហានេះ មិនសូវជាធំ ខ្លាំងឡើយ ដូច្នេះ អ្នកមិន ចាំបាច់ ព្រួយបារម្ភ នោះទេ តែគ្រាន់តែ អ្នកត្រូវការ ចំនាយពេល ដើម្បី Restore ឬ Update តាមរយៈ iTunes ឡើងវិញ ប៉ុណ្ណោះ។



ប្រសិនបើមិត្តអ្នកអានបានជួបបញ្ហា នេះ ខេមបូរីផត សូមកុំអោយ អ្នកព្យាយាម ស្រាវជ្រាវ តាមរយៈ YouTube ឬ Google ហើយអនុវត្តន៍ ដោយខ្លួន ឯងអី ព្រោះបញ្ហានេះ គ្មានវិធីសម្រាប់ ដោះស្រាយ ក្រៅពី Restore នោះទេ ហើយប្រសិន បើមាន វាមិនអាច ទៅរួចនោះទេ ផ្ទុយទៅវិញ វានាំអោយ ឧបករណ៍របស់អ្នក កាន់តែមាន បញ្ហាឆ្ងន់ឆ្ងរទៅៗ។ ហើយបញ្ហា ទាំងនេះ ភាគច្រើនបំផុត កើតនៅលើ ឧបករណ៍ដែល កំពុង Jailbreak ឬ Jailbreak រួចរាល់។ នៅថ្ងៃនេះ ខេមបូរីផត នឹងបង្ហាញ ប្រិយមិត្ត នៅពេលដែល ឧបករណ៍ របស់អ្នក មានបញ្ហា ដូចខាង លើនេះ គួរធ្វើ ដូចម្តេចខ្លះ ដើម្បីកុំអោយ បាត់បង់ ទិន្នន័យ របស់យើង មុនពេល Restore។ ប្រសិនបើអ្នក ចង់រក្សាទុក ទិន្នន័យ Back Up មុននឹង ធ្វើការ Restore ជាដំបូង សូមអនុវត្តន៍ តាមជំហ៊ាន ខាងក្រោម៖

ជំហ៊ានដើម្បីធ្វើការ Back Up
  • - ភ្ជាប់ឧបករណ៍របស់អ្នកទៅកាន់កុំព្យូទ័រ ហើយបើកម្មវិធី iTunes
  • - បន្ទាប់មកសូមប្រើប្រាស់មុខងារ Back Up លើកម្មវិធី iTunes
ជំហ៊ានដើម្បីធ្វើអោយឧបករណ៍របស់អ្នកទៅជា DFU Mode មុននឹងធ្វើការ Restore
  • - ភ្ជាប់ឧបករណ៍របស់អ្នកទៅកាន់កុំព្យូទ័រ ហើយបើកកម្មវិធី iTunes
  • - ចុចប៊ូតុង Powser និង ប៊ូតុង Home អោយជាប់ រយៈពេល 10 វិនាទី
  • - បន្ទាប់ពី 10 វិនាទីសូមដកម្រាមដៃចេញពីប៊ូតុង Powser តែសូមរក្សា ម្រាមដៃ ដាក់លើ ប៊ូតុង Home ដដែល អ្នកនឹង ទទួលបាន DFU Mode លើឧបករណ៍ របស់អ្នក បង្ហាញលើ កុំព្យូទ័រ របស់អ្នក ហើយសូម ដកម្រាមដៃ

  • - ចាប់ផ្តើម Restore ឧបករណ៍របស់ អ្នកភ្លាម ខណៈពេល ដែលឧបករណ៍ របស់អ្នក កំពុងតែ ស្ថិតក្នុង DFU Mode ដោយទាញយក Firmware 9.0.2 តាមរយៈ តំណរនេះ តែប្រសិនបើ អ្នកមាន Firmware រួចរាល់ មិនចាំបាច់ ទាញយកទេ
  • - ដើម្បី Restore ចុច Shift អោយជាប់ ហើយយក Mouse ដាក់លើពាក្យ Restore ជាការស្រេច
  • - ក្រោយពេលដែល Restore រួចរាល់ ចុចពាក្យ Restore Back up លើកម្មវិធី iTunes របស់អ្នក អ្នក នឹងទទួល បានទិន្នន័យ ចាស់ៗមក វិញមិនខាន

សូមបញ្ជាក់៖ DFU Mode មិនមែនអាច ធ្វើបានសម្រាប់ ប្រិយមិត្ត ដែលមាន បញ្ហាដូច ខាងលើ នោះទេ តែសម្រាប់ ប្រិយមិត្ត ដែលមាន បញ្ហាផ្សេងៗ iTunes មិនអោយ ធ្វើការ Restore ក៏អាច សាកល្បង ធ្វើអោយ ឧបករណ៍ ទៅជា DFU Mode ដើម្បី Restore បានដែរ តែកុំភ្លេច Back Up ទិន្នន័យ ដើម្បី កុំអោយបាត់បង់ ឯកសារផ្សេងៗ របស់អ្នក។ និយាយរួម ទៅមុខងារ DFU Mode នេះវាជា មុខងារ ដែលអាចភ្ជាប់ ឧ​បករណ៍របស់ អ្នកទៅកាន់ iTunes ដោយមិន ចាំបាច់ ឧបករណ៍ ដំណើរការ អ្វីទាំងអស់ គឺវា រលត់តែម្តង តែវាអាច ស្គាល់ជាមួយ iTunes។


Chapter 5: Recovery Mode


ដំណោះស្រាយ​ពេល​​មិនអាច Update ឬ Restore iPhone 5

អ្នក​ប្រើប្រាស់​ទូរស័ព្ទ​ iPhone 5 ដែល​ចូលចិត្ត iOS សេរ៊ី​ថ្មីៗ ដូចជា iOS 7 ជាដើម ប្រហែល​ជាធ្លាប់ជួប ឬ​ធ្លាប់​លឺ​បញ្ហា្​ដែល​បណ្តាល​មកពី ការ​ប្រើប្រាស់កំណែ​ប្រែ​ iOS beta ដែល​ជាទូ​ទៅ​លោកអ្នក​ត្រូវមានគណនី Developer ID របស់ Apple ទើប​អាច​ទាញ​យក ឬ​ Update បាន ។ យ៉ាង​ណាមិញ លោកអ្នក​ដែល​ទាញ​យក​​ពី​ប្រភព​ឥត​គិតថ្លៃ (Pirate File) ប្រាកដជា​ជួប​បញ្ហា​មិនអាច Update ឬ​គាំង ហើយ​ទាម​ទារ​ឲ្យ Activate ទូរស័ព្ទ​ជាដើម ។ ពេល​ដែល​ទូរស័ព្ទ​អ្នក​មាន​បញ្ហា​នេះ​ហើយ សូម​ចងចាំ​ថា ទិន្នន័យ​ទាំងអស់​ក្នុង​ទូរស័ព្ទ​របស់​អ្នក​ត្រូវ​បាន​បាត់បង់ តែ​អ្នក​អាច Restore ពី Backup នៅ​ក្នុង iTunes បាន បើមាន ។
អត្ថបទ​គួរអាន៖ របៀប​តម្លើង Version iOS 7 លើ​ទូរស័ព្ទ iPhone 5

បញ្ហាខាងលើ​អាច​ឲ្យ​ទូរស័ព្ទ iPhone 5 អ្នក​ទៅជា៖

  • - Restart រហូត​តែ​មិន​បង្ហាញ Home screen
  • - Update ឬ Restore មិនបាន​ជោគជ័យ ហើយមិន​ស្គាល់ iTunes ពេល​ដោត​ភ្ជាប់
  • - គាំង ហើយ​បង្ហាញ Apple Logo យូរជាង ១០ នាទី ។


ចំណាំ៖ បើ​ទូរស័ព្ទ​អ្នក​មាន​បញ្ហា ហើយ​ពេល​ដោត​ជាមួយ​កុំព្យូទ័រ វាទារ Restore ជាមួយ iTunes ដោយ​លោត​ចូល Recovery Mode សូម​លោកអ្នក​ Restore រហូត​ទទួល​បាន Firmware ដើម ដោយ​ទាញ​យក​ពី Apple Server ដោយ​ផ្ទាល់ (ចំនាយពេល​ប្រហែល ១ ម៉ោង យោង​តាម​ល្បឿន​អ៊ីន​ធើណេត)

របៀប​កំណត់​ចូល​ទៅក្នុង Recovery Mode

ត្រង់​ចំណុច​នេះ សម្រាប់​តែ​ប្រភេទ​ទូរស័ព្ទ iPhone ណា​ដែល​មាន​បញ្ហា​ហើយ ពុំ​ស្គាល់ជាមួយ iTunes ឬ​មិនអាច​ចូល​ទៅ​កាន់ Recovery Mode បាន​តែប៉ុណ្ណោះ ។ ដើម្បី ចូល​ទៅ Recovery Mode សូម​អនុវត្តន៍​តាម​ជំហាន​ខាង​ក្រោម៖
  • - ដក​ខ្សែ USB ចេញពី iPhone ប៉ុន្តែ​ដោត​ខ្សែ​ម្ខាង​ទៀត ជាមួយ​កុំព្យូទ័័​រ​ឲ្យហើយ ។
  • - សូមបិទ​ទូរស័ព្ទ​តាម​ធម្មតា​ ដោយ​​ចុចប៊ូតុង Power ឲ្យ​ជាប់​ប្រហែល​ជាពីរ ឬបី​វិនាទី រួចទាញ Slide បិទ ។
  • - ប្រសិន​បើ​មិនអាច​បិទ​តាម​ធម្មតាទេ សូម​ចុច​ប៊ូតុង Power និង Home ផ្គួបគ្នា​ឲ្យជាប់ នោះ​វានឹង​បិទ ។

  • - សូម​បើក​ទូរស័ព្ទ​មកវិញ ដោយ​ចុច​ប៊ូតុង Home ឲ្យជាប់ នៅពេល​ជាមួយ​គ្នានោះ សូម​ដោត​ភ្ជាប់​ខ្សែ USB ពី​ទូរស័ព្ទ​ទៅ កុំព្យូទ័រ (ចុច​ប៊ូតុង និង​ដោត​ខ្សែ​ឲ្យ​ដំណាល​គ្នា) ។ បើ​អ្នក​ឃើញ​រូប​ដូច​ខាងក្រោម (អស់​ថ្មពេក) សូម​ដាក់​សាក​វា​ចោល ប្រហែល ១០​នាទីសិន ចាំបើក​វាវិញ ។
  • - សូម​បន្ត​ចុច​ប៊ូតុង Home រហូត​ឃើញផ្ទាំង “Connect to iTunes” ។ ពេល​ឃើញ​ផ្ទាំង​នេះហើយ សូម​លែង​ដៃ​វិញ ។
ipad_itunes_connect
  • - ពេល​អ្នក​បើក​កម្មវិធី iTunes វានឹង​លោត​ផ្ទាំង​សារ​ដូច​រូប​ខាងក្រោម៖


សូម​ត្រឡប់​ទៅ​ទូរស័ព្ទ​អ្នក​វិញ ហើយ​ធ្វើការ Restore ម្តង​ ដោយ​ទាញយក iOS ដើមរហូត​ដល់ចប់ នោះ​លោកអ្នក​នឹង​ទទួល​បានទូរស័ព្ទ​​ដែល​ដំណើរ​ការ​ដូច​ធម្មតា​វិញហើយ ។ គន្លឺះ​នេះ អាច​ឲ្យ​លោកអ្នក​ចំណេញ ១០ ដុល្លារ ដោយ​ពុំចាំបាច់​យក​ទៅ​ឲ្យ​ជាង​ជួស​ជុល ឬបុក​ប្រូក្រាម​ឲ្យ​ឡើយ ។

0 comments:

Post a Comment

Unordered List

Sample Text

Blog Archive

Pages

Powered by Blogger.

As a biginner of technology i m really want to know about the develope the technology in cambodia

Blogger news

Blogger templates

Popular Posts

Recent Posts

Text Widget