ជារៀងរាល់សប្ដាហ៍ Sabay តែងតែរិះរកនូវពាក្យគន្លឹះបច្ចេកទេសថ្មីៗពី iPhone។ ថ្ងៃនេះ មានពាក្យថ្មីមួយចំនួនទៀតដូចជាពាក្យ Toggle,Utilities និង SBSettings ដើម្បីប្រិយមិត្តអាចស្វែងយល់និងដឹងពីមុខងារប្រើប្រាស់របស់វា។
១.Toogle
Toggle តំណាងឱ្យប៊ូតុងបិទបើក (Turn Off/On) លើមុខងារណាមួយរបស់
iPhone។ ឧបមាអ្នកចូលទៅក្នុង Settings ដើម្បីបិទ Low Power Mode
កុំឱ្យដំណើរការ នៅពេលបិទ Toggle នឹងប្រែជាពណ៌ប្រផេះ ហើយពេលបើក
Toggle នឹងប្រែជាពណ៌បៃតង។
២.Utilities ឫ Utilities Folder:
iPhone/iPad តាំងពីជំនាន់ iOS ចាស់ៗមក Apple បានបន្ថែម Folder
មួយឈ្មោះថា Utilities រាល់ពេលដែលម៉ាស៊ីនទើប Restore
ដំណើរការថ្មី។ ក្នុង Utilities Folder
មានកម្មវិធីមកពីនាយមួយចំនួនដូចជា Contacts, Calculator និង Compass
ជាដើម ទាំងដែលយើងមិនទាន់បាន Move ចូលផង។
សរុបមក Utilities មានន័យថាជាបណ្ដុំកម្មវិធីប្រើប្រាស់សំខាន់ៗដែលមានមកពីនាយនៅលើ iPhone ហើយ Utilities Folder ជា Folder ដែលផ្ទុកបណ្ដុំកម្មវិធីទាំងនោះ។
(បញ្ជាក់: សម្រាប់ iOS ស៊េរីខ្ពស់ខ្លះ វាជំនួសដោយពាក្យ Extra)
៣.SBSettings:
មុន iOS 7 មកដល់ ផ្ទាំង Control Center នៅលើ iOS ចាស់
គឺពុំទាន់មាននោះទេ ម្ល៉ោះហើយក្រុម Developer ក្នុង Cydia
បានបង្កើត Tweak ម្យ៉ាងមានឈ្មោះថា SBSettings
ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់មុខងារសំខាន់ៗមួយចំនួន ដែលមានក្នុង
Settings
ដោយគ្រាន់តែប្រើម្រាមដៃអូសពីលើអេក្រង់មកក្រោមដើម្បីបង្ហាញ។
Sabay អាចប្រាប់អ្នកទាំងអស់គ្នាបាន SBSettings ស្រដៀងទៅនឹង Control Center លើ iOS 7 បច្ចុប្បន្ន ប៉ុន្តែទាមទារឱ្យមាន Cydia ទើបអាចដំឡើងបាន ហើយ iOS 5 និង iOS 6 ទើបគាំទ្រដំណើរការ។
បើប្រិយមិត្តមានចម្ងល់នៃពាក្យបច្ចេកទេសផ្សេងៗទៀតនៅលើ iPhone ប្រិយមិត្តអាចធ្វើការ Comment នៅខាងក្រោមបាន ហើយពួកយើងនឹងបន្តរិះរកការពន្យល់អត្ថន័យរបស់វានាសប្ដាហ៍ក្រោយបន្ទាប់។
២.Utilities ឫ Utilities Folder:
សរុបមក Utilities មានន័យថាជាបណ្ដុំកម្មវិធីប្រើប្រាស់សំខាន់ៗដែលមានមកពីនាយនៅលើ iPhone ហើយ Utilities Folder ជា Folder ដែលផ្ទុកបណ្ដុំកម្មវិធីទាំងនោះ។
(បញ្ជាក់: សម្រាប់ iOS ស៊េរីខ្ពស់ខ្លះ វាជំនួសដោយពាក្យ Extra)
៣.SBSettings:
Sabay អាចប្រាប់អ្នកទាំងអស់គ្នាបាន SBSettings ស្រដៀងទៅនឹង Control Center លើ iOS 7 បច្ចុប្បន្ន ប៉ុន្តែទាមទារឱ្យមាន Cydia ទើបអាចដំឡើងបាន ហើយ iOS 5 និង iOS 6 ទើបគាំទ្រដំណើរការ។
បើប្រិយមិត្តមានចម្ងល់នៃពាក្យបច្ចេកទេសផ្សេងៗទៀតនៅលើ iPhone ប្រិយមិត្តអាចធ្វើការ Comment នៅខាងក្រោមបាន ហើយពួកយើងនឹងបន្តរិះរកការពន្យល់អត្ថន័យរបស់វានាសប្ដាហ៍ក្រោយបន្ទាប់។
0 comments:
Post a Comment