ការចុច Like Page នៅលើ Facebook
ឬលើវិបសាយណាមួយ គឺដើម្បីទទួលព័ត៌មានពី Page ទាំងនោះជាប្រចាំ។
ប៉ុន្តែប្រិយមិត្តមួយចំនួនប្រហែលជាមិនចង់ឲ្យគេដឹងថាខ្លួនបានចុច
Like Page នោះទេ ជាពិសេសគឺមិត្តភ័ក្ដិក្នុងហ្វេសប៊ុក។
ដូច្នេះតើប្រិយមិត្តគួរធ្វើយ៉ាងណាដើម្បីមិនឲ្យពួកគេដឹងថាអ្នកបាន
Like Page ទាំងនោះ ទាំងនៅលើ Facebook Page និងគេហទំព័រនៃ Facebook
Page ទាំងនោះ?
ខាងក្រោមនេះគឺគន្លឹះងាយៗអាចជួយអ្នកបាន៖

១ – ដំបូងចូលទៅកាន់គណនី Facebook របស់អ្នក រួចចូលទៅកាន់ Timeline Page

២ - រួចចុចនៅលើ Tab “More” អូសចុះក្រោមចុចលើពាក្យ Likes

៣ – ចុចលើប៊ូតុង Manage ដែលមានរូបសញ្ញាខ្មៅដៃ ហើយជ្រើសយកពាក្យ Edit Privacy


៤ – ក្នុងចំណុចនេះអ្នកត្រូវដឹងពីប្រភេទ (Category) នៃ Page ដែលអ្នកចង់លាក់ដូចជា Page ខ្លះជាប្រភេទ Website, Sports, Foods ឬប្រភេទផ្សេងៗទៀត។ បន្ទាប់មកចុចលើប៊ូតុងដែលស្ថិតនៅផ្នែកខាងស្ដាំនៃប្រភេទ Category ដែលចង់លាក់នោះ រួចជ្រើសយកពាក្យថា Only Me។ អ្នកអាចធ្វើតាមជំហាននេះទៅលើប្រភេទ Page ណាដែលអ្នកចង់លាក់បាន។

- អ្នកត្រូវដឹងពីប្រភេទនៃ Page ដែលអ្នកចង់ដឹងដោយមើលនៅផ្នែកខាងក្រោមនៃឈ្មោះរបស់ Page ហើយបើសិនជាវាមិនស្ថិតនៅក្នុងប្រភេទណាមួយអ្នកត្រូវចុចយកប៊ូតុង Other ។


៥ –បន្ទាប់មកចុចប៊ូតុង Close ដើម្បីបញ្ចប់ដំណើរការ៕
0 comments:
Post a Comment