ប្រទេសចិន
បានបង្កើតបណ្តាញសង្គមផ្ទាល់ខ្លួនក្នុងស្រុក
ដើម្បីឲ្យពលរដ្ឋប្រើទំនាក់ទំនងគ្នា។
ពលរដ្ឋចិនរាប់រយលាននាក់បានប្រើប្រាស់បណ្តាញក្នុងស្រុកជាប្រចាំមិនថាតារាល្បី
អ្នកនយោបាយនិងពលរដ្ឋធម្មតា។
១.Sina Weibo
បណ្តាញសង្គមមួយនេះ ត្រូវបានគេដាក់ឈ្មោះពិសេសជា Twitter របស់ប្រទេសចិន ដែលមានមនុស្សប្រមាណ ៥៤០ លាននាក់បានប្រើប្រាស់ជាប្រចាំ។ ទាំងតារាក្នុងស្រុកក៏កំពុងប្រើប្រាស់ផងដែរ ព្រោះមានភាពងាយស្រួលក្នុងការបង្ហោះចែករំលែកព័ត៌មានផ្សេងៗទៅកាន់អ្នកគាំទ្ររបស់ខ្លួន ដែលនិយមប្រើបណ្តាញសង្គមក្នុងស្រុកស្រាប់។
២.Tencent Weibo
Tencent ស្រដៀងទៅនឹង Sina ដែលអាចអនុញ្ញាតឱ្យអ្នកធ្វើការចែករំលែករូបភាព វីដេអូគួបផ្សំនឹងពាក្យពេចន៍ចំនួន ១៤០ ពាក្យ ។
៣.Renren
បណ្តាញសង្គមនេះវិញ គេឱ្យឈ្មោះខ្លីថាជា Facebook ចិន។
ទំហំអ្នកប្រើប្រាស់កើនឡើងភាគច្រើន
គឺជាសិស្សនិស្សិតដែលភ្ជាប់ទំនាក់ទំនងជាមួយមិត្តភក្តិរបស់គេ ។
Renren មានអ្នកប្រើប្រាស់ប្រមាណ ៣១ លាននាក់ប្រចាំខែ
ខណៈអ្នកចុះឈ្មោះសរុបជាង ១៥០ លាននាក់។
៤.PengYou
PengYou សំដៅទៅអត្ថន័យមិត្តភ័ក្ដិ ដែលបង្កើតឡើងដោយ Tencent
ប៉ុន្តែការគាំទ្រហាក់បីមិនវ៉ាដាច់គូប្រជែងខ្លួន Renren និង
Weibo ឡើយ។
៥.QQ
ជាកម្មវិធីផ្ញើសារយ៉ាងរហ័សមួយ អាចថាស្រដៀងទៅនឹង Messenger
ហើយតាមតួលេខកាលពីពេលកន្លងទៅប្រកាសថាមានអ្នកប្រើសរុបប្រមាណ
៧៨៤ លាននាក់ ដែលប្រហែលជាទូទៅអ្នក Online ជាង ១០០ លាននាក់។
យោងតាមគេហទំព័រចាប់ចំណាត់ថ្នាក់ Website បានកំណត់គេហទំព័រ QQ
ឈរលេខ ៨ ខ្ពស់ជាង Twitter ទៅទៀត។
៦.Douban
ជាបណ្តុំបណ្តាញសង្គមមួយ
ដែលប្រមូលផ្តុំជាក្រុមឫសហគមន៍ប្រើប្រាស់
ដោយមានការលើកឡើងនូវប្រធានបទអ្វីមួយ ហើយយកមកជជែកជារួម
ខណៈអ្នកប្រើប្រាស់សរុបមានប្រមាណ ១០០ លាននាក់។
៧.Diandian
គេនិយមហៅបណ្តាញសង្គម Diandian ជា Tumblr របស់ចិន
ខណៈចាប់តាំងពីបង្កើតនាឆ្នាំ ២០១០ មានអ្នកប្រើសរុបប្រមាណ ៥
លាននាក់។
៨.Youku
នេះជាប្រព័ន្ធទស្សនាវីដេអូលំដាប់ទី ២ បន្ទាប់ពី YouTube ។
YouKu មានម្ចាស់អាជ្ញាប័ណ្ណជាង ១៥០០
រួមបញ្ចូលទាំងស្ថានីយទូរទស្សន៍, ក្រុមហ៊ុនចែកចាយផ្សេងៗជាដើម។
នាឆ្នាំ ២០១២ ប្រព័ន្ធទស្សនាវីដេអូធំៗ ២ រវាង Youku និង Tudou
បានប្រកាសឈ្មោះក្រុមហ៊ុនខ្លួនគឺ Youku Tudou, Inc។
៩.WeChat
ប្រិយមិត្តប្រហែលជាស្គាល់ច្រើន ហើយ Sabay ចង់បញ្ជាក់ថា
វាក៏ជាបណ្តាញសង្គមមួយរបសប្រទេសចិនផងដែរ។
យើងប្រើវាសម្រាប់ធ្វើការផ្ញើឯកសារសម្លេង រូបភាព
និងវីដេអូទៅកាន់នរណាម្នាក់ ហើយក៏អាចបង្កើតជាលក្ខណៈ Group Chat
ដូចទៅនឹងកម្មវិធីដទៃដែរ។ លើសពី ១០០ លាននាក់បានប្រើប្រាស់វា។
១០.Jiepang
វាដូចជាកម្មវិធី FourSquare ដែលប្រើសម្រាប់អ្នកនិយម Check In
នៅទីតាំងណាមួយ។
យ៉ាងណាមិញវាក៏មិនទទួលបានការគាំទ្រខ្លាំងដូចបណ្តាញសង្គមខាងលើនោះទេ។
សរុបមកវិញរាល់ទិន្នន័យខាងលើនេះ យើងដកស្រង់ចេញពីរបាយការណ៍ឆ្នាំ ២០១២ ហើយបើគិតមកទល់ពេលនេះវាយូរបន្តិចហើយ ប៉ុន្តែ Sabay គ្រាន់តែចង់ចែករំលែកចំណេះដឹង និងបទពិសោធន៍នានាទៅកាន់ប្រិយមិត្តអ្នកអានប៉ុណ្ណោះ។
បណ្តាញសង្គមមួយនេះ ត្រូវបានគេដាក់ឈ្មោះពិសេសជា Twitter របស់ប្រទេសចិន ដែលមានមនុស្សប្រមាណ ៥៤០ លាននាក់បានប្រើប្រាស់ជាប្រចាំ។ ទាំងតារាក្នុងស្រុកក៏កំពុងប្រើប្រាស់ផងដែរ ព្រោះមានភាពងាយស្រួលក្នុងការបង្ហោះចែករំលែកព័ត៌មានផ្សេងៗទៅកាន់អ្នកគាំទ្ររបស់ខ្លួន ដែលនិយមប្រើបណ្តាញសង្គមក្នុងស្រុកស្រាប់។
២.Tencent Weibo
Tencent ស្រដៀងទៅនឹង Sina ដែលអាចអនុញ្ញាតឱ្យអ្នកធ្វើការចែករំលែករូបភាព វីដេអូគួបផ្សំនឹងពាក្យពេចន៍ចំនួន ១៤០ ពាក្យ ។
៣.Renren
៤.PengYou
៥.QQ
៦.Douban
៧.Diandian
៨.Youku
៩.WeChat
១០.Jiepang
សរុបមកវិញរាល់ទិន្នន័យខាងលើនេះ យើងដកស្រង់ចេញពីរបាយការណ៍ឆ្នាំ ២០១២ ហើយបើគិតមកទល់ពេលនេះវាយូរបន្តិចហើយ ប៉ុន្តែ Sabay គ្រាន់តែចង់ចែករំលែកចំណេះដឹង និងបទពិសោធន៍នានាទៅកាន់ប្រិយមិត្តអ្នកអានប៉ុណ្ណោះ។
0 comments:
Post a Comment