Thursday, June 29, 2017

មាន​អ្នក​ប្រើប្រាស់​ iPhone ជា​ច្រើន នៅ​បន្ត​មាន​ចម្ងល់​ក៏​ដូច​ជា​ភាព​ភ័ន្តច្រឡំ​រវាង​គណនី iTunes, iCloud និង​ Apple ID។ តាមពិត​ទៅ​គណនី​ទាំង ៣ គឺ​សុទ្ធ​សឹង​តែ​ដូច​គ្នា ដោយ​វា​ត្រូវ​ប្រើប្រាស់​ការ Sign In នូវ​ Email និង Password (Apple ID) តែ​មួយ ផ្ទុយ​ពី​ការ​គិត​របស់​មនុស្ស​មួយ​​ចំនួន ដែល​ច្រឡំ​ថា​វា​បង្កើត​ដាច់​ដោយ​ឡែក​ពី​គ្នា។​

#១.iTune


iTune

យើង​ប្រើ​បញ្ចូល​គណនី iTunes ដើម្បី​ទិញ​ចម្រៀង​ដែល​ Apple បាន​ដាក់​លក់​ក្នុង​កម្មវិធី Music ដែល​យើង​ធ្លាប់​ឃើញ​ជា​ញឹកញយ។​

#២.iCloud


iCloud

ចំណែក​ឯ​គណនី​ iCloud ​ប្រើភ្ជាប់​ជាមួយ​គេហទំព័រ​ iCloud.com ដែល​មាន​មុខងារ​ពិសេសៗ​ដូច​ជា Pages, Number, Keynote និង​ Find My iPhone/iPad។ អ្វី​ដែល​កាន់​តែ​ពិសេស​គឺ​មុខងារ​ Photo Library ​បើ​ Sign in គណនី iCloud មួយ​ក្នុង​ទូរសព្ទ ២ ឧទាហរណ៍​រវាង​ប្ដី​និង​ប្រពន្ធ នោះ​ពួក​គេ​នឹង​បាន​ឃើញ​រាល់​រូបភាព​ទាំង​អស់​លើ​ iPhone របស់​ដៃ​គូ​ម្ខាង​ទៀត។

#៣.Apple ID



Apple ID

រីឯ​គណនី Apple ID ដូច​ដែល​អ្នក​រាល់​គ្នា​បាន​ដឹង​ស្រាប់​ហើយ ​ប្រើ​សម្រាប់​ទុក​ទាញ​យក​កម្មវិធី​ពី​ App Store មិន​ថា​កម្មវិធី​នោះ ដាក់​លក់​ក្ដី​ឫ​ឥត​គិត​ថ្លៃ​ក្ដី។ គ្រួសារ​ភាគ​ច្រើន​ទម្លាប់​ប្រើ​មុខងារ​ Family Sharing ព្រោះ​មុខងារ​នេះ រាល់​ពេល​ដែល​កូន​​តូចៗ​​ Download កម្មវិធី​ណា​មួយ​ពី App Store នោះ​វា​នឹង​លោត​ជា​សញ្ញា​បញ្ជាក់​មក​កាន់​ iPhone របស់​ឪពុកម្ដាយ​ជា​មិនខាន។

​​​​​​​មុន​នឹង​បង្កើត​គណនី Apple ID អ្នក​គួរ​ធ្វើ​ការ​បញ្ចូល Security Question និង Email ឱ្យ​បាន​ត្រឹមត្រូវ ជៀសវាង​ថ្ងៃ​ណា​មួយ​គណនី​នោះ​ខូច​ឫ​មាន​គេ​លួច Hack នោះ​អ្នក​នឹង​មាន​ដំណោះស្រាយ​ក្នុង​ការ​ទាញ​ត្រឡប់​មក​វិញ៕

អាន​បន្ត៖

Related Posts:

  • អ្វី​ទៅ​ជា IMEI, iMessage និង IPS? ​ចូល​មក​ដល់​សប្ដាហ៍​ថ្មី​នេះ Sabay បន្ត​ពន្យល់​នូវ​អត្ថន័យ​នៃ​ពាក្យ​បច្ចេកទេស​ថ្មី ៣ ផ្សេង​ទៀត​រួម​មាន IMEI, iMessage និង IPS។ អ្នក​ខ្លះ​ប្រាកដ​ជា​ធ្លាប់​ឮ តែ​មិន​ធ្លាប់​ចាប់​អារម្មណ៍​ស្វែង​យល់​អំពី​វា ខណៈ​នៅ​ពី​ក្រោយ​ព… Read More
  • ផលប៉ះពាល់​​សម្រាប់ Android ដែលដំឡើងកម្មវិធីតាម APK 15 April 2015 គន្លឹះ Android ដាក់មតិ ទូរស័ព្ទដែល​ដំណើរ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ Android អាចនឹងប្រឈមមុខយ៉ាង​ខ្លាំង​ជាមួយ Malware ដែលជាកម្មវិធីមេរោគរំខានមួយបែប ដែលចូលទៅប្រមូលទិន្នន័យ ឬបង្អាក… Read More
  • ​ចែក​ឲ្យ​ដាច់​រវាង​ Micro USB, microSD និង microSDHC ពាក្យ​បច្ចេកទេស ៣ ផ្ដើម​ដោយ Micro ធ្វើ​ឲ្យ​អ្នក​ប្រើប្រាស់​ស្មាតហ្វូន​មួយ​ចំនួន​ធំ​មាន​ការ​ភ័ន្ត​ច្រឡំ​និង​ខ្លះ​ទៀត​នៅ​មិន​ទាន់​ដឹង​ច្បាស់​អំពី​អត្ថន័យ​របស់​វា​នៅ​ឡើយ។​ ថ្ងៃ​នេះ Sabay ធ្វើ​ការ​ពន្យល់​អំពី​និយមន័យ​និង​អត្… Read More
  • ស្គាល់​ច្បាស់​ទេ អ្វី​ទៅ​ជា AAC, APN និង Bandwidth? ក្រៅ​ពី​ពាក្យ​បច្ចេកទេស​ដែល​និយម​ឃើញ​មាន​លើ​ទូរសព្ទ iPhone សប្ដាហ៍​នេះ Sabay សម្រង់​ចេញ​នូវ​ពាក្យ​ថ្មី​ផ្សេង​ទៀត ដែល​ខ្លះ​មាន​ទាក់ទង​នឹង​បច្ចេកវិទ្យា​លើ​កុំព្យូទ័រ។ ក្នុង​នោះ​រួម​មាន​ពាក្យ AAC, APN និង Bandwidth តើ​ពាក្… Read More
  • ​បន្ទះ​ឈីប​​ជា​អ្វី? អត្ថបទ​ដែល​ Sabay ចេញ​ផ្សាយ​កន្លង​ទៅ​ទាក់​ទង​នឹង​ស្មាតហ្វូន​ស៊េរី​ថ្មី​តែង​មាន​លើក​ឡើង​ពី​ប្រភេទ​បន្ទះ​ឈីប​ដែល​ជា​លក្ខណៈ​សម្បត្តិ​សំខាន់​មួយ​ ​ប៉ុន្តែ​​មិន​​ធ្លាប់​បាន​បង្ហាញ​លម្អិត​ទេ​ថា​បន្ទះ​ឈីប​នេះ​ជា​អ្វី។ ហេតុ​នេះ​… Read More

0 comments:

Post a Comment

Unordered List

Sample Text

Blog Archive

Pages

Powered by Blogger.

As a biginner of technology i m really want to know about the develope the technology in cambodia

Blogger news

Blogger templates

Popular Posts

Recent Posts

Text Widget