យីហោទូរសព្ទចិនកំពុងពង្រីកទីផ្សារយ៉ាងខ្លាំងនៅគ្រប់ទិសទី។ រាប់ត្រួសៗមិនក្រោម ១០ សុទ្ធជាម៉ាកដែលមានការទទួលស្គាល់ពីអ្នកប្រើប្រាស់ទូទាំងពិភពលោក និងមួយចំនួនក៏ត្រូវនាំមកលក់លើទីផ្សារក្នុងស្រុកយើងដែរ។
#១. Huawei
Huawei ជាម៉ាកយីហោទូរសព្ទដ៏ធំបំផុតនៅប្រទេសចិននិងជាប់ជាក្រុមហ៊ុនផលិតស្មាតហ្វូនដ៏ធំលំដាប់ទី ៣ លើពិភពលោក គិតត្រឹមចុងឆ្នាំ ២០១៦។ មានទីស្នាក់ការកណ្ដាលក្នុងទីក្រុង Shenzhen ខេត្តក្វាងទុង។ បង្កើតឡើងដោយលោក Ren Zhengfei នាឆ្នាំ ១៩៨៧ ហើយបច្ចុប្បន្នCEO លោក Ren Zhengfei។
ស្មាតហ្វូនល្បីបំផុតរបស់ Huawei មានម៉ូដែល P10, P10 Plus និង Mate 9 ជាដើម។
#២. OPPO
OPPO Electronics Corp. គឺជាក្រុមហ៊ុនផលិតទូរសព្ទចល័តដែលមានទីស្នាក់ការកណ្ដាលក្នុងទីក្រុងដុងហ្គុន ខេត្តក្វាងទុង។ ស្ថាបនិកក្រុមហ៊ុននេះរួមមានលោក Tony Chen និង Piyush Chandra ដែលបង្កើតឡើងនាឆ្នាំ ២០០៤។ ស្មាតហ្វូនពេញនិយមបំផុតមានម៉ូដែល R11/R11 Plus, F3 និង F3 Plus។
គិតត្រឹមចុងឆ្នាំ ២០១៦ OPPO ជាប់ជាក្រុមហ៊ុនផលិតស្មាតហ្វូនលំដាប់ទី ៤ ក្នុងលោក។
#៣. VIVO
VIVO ជាក្រុមហ៊ុនបច្ចេកវិទ្យារបស់ប្រទេសចិន ដែលផ្ដោតលើការអភិវឌ្ឍ, ការរចនា, ការផលិតស្មាតហ្វូន និងសេវាកម្មអនឡាញ។ មានទីស្នាក់ការកណ្ដាលក្នុងទីក្រុងដុងហ្គុន ខេត្តក្វាងទុង។ ស្ថាបនិកបង្កើតក្រុមហ៊ុននេះឡើង ជា CEO តែមួយ នាពេលបច្ចុប្បន្ន គឺលោក Shen Wei បង្កើតនាឆ្នាំ ២០០៩។
ស្មាតហ្វូនពេញនិយមបំផុតរួមមានម៉ូដែល V5s, V5 Plus និង V3Max ជាដើម។ គិតត្រឹមចុងឆ្នាំ ២០១៦ VIVO ជាប់ជាក្រុមហ៊ុនផលិតស្មាតហ្វូនលំដាប់ទី ៥ ក្នុងលោក។
#៤. OnePlus
OnePlus ជាក្រុមហ៊ុនផលិតស្មាតហ្វូនមួយ ដែលបង្កើតឡើងនាឆ្នាំ ២០១៣ ដោយស្ថាបនិកលោក Pete Lau និង Carl Pei ហើយមានស្នាក់ការកណ្ដាលក្នុងទីក្រុង Shenzhen ។ ជាក្រុមហ៊ុនស្ថិតក្រោមការគ្រប់គ្រងរបស់ OPPO Electronics ព្រោះស្ថិតនៅក្រោមទ្រនំតែមួយនៃក្រុមហ៊ុន BBK Electronics។
ម៉ូដែលពេញនិយមបំផុតរបស់ OnePlus រួមមាន OnePlus 5 និង OnePlus 3T កាលពីឆ្នាំកន្លងទៅ។
#៥. Xiaomi
Xiaomi Inc. គឺជាក្រុមហ៊ុនអេឡិចត្រូនិកមានស្នាក់ការកណ្ដាលនៅទីក្រុងប៉េកាំង។ បង្កើតឡើងនាឆ្នាំ ២០១០ មាន CEO លោក Lei Jun ។ ចំណូលគិតត្រឹមឆ្នាំ ២០១៥ មានដល់ ១២,៥ ពាន់លានដុល្លារ។
ម៉ូដែលពេញនិយមបំផុតរួមមាន Mi Mix, Mi 6 និង Redmi Note 4។ គិតត្រឹមចុងឆ្នាំ ២០១៦ Xiaomi ជាប់ជាក្រុមហ៊ុនផលិតស្មាតហ្វូនលំដាប់ទី ៦ ក្នុងលោក។
#៦. Lenovo
Lenovo Group Ltd ជាក្រុមហ៊ុនបច្ចេកវិទ្យា មានទីស្នាក់ការកណ្ដាលក្នុងទីក្រុងប៉េកាំង។ ស្ថាបនិកលោក Liu Chuanzhi បង្កើតឡើងនាឆ្នាំ ១៩៨៤ ហើយមាន CEO លោក Yang Yuanqing។
ម៉ូដែលពេញនិយមបំផុតរួមមាន Z2 Plus, ត្រកូល P និង K។ គិតត្រឹមចុងឆ្នាំ ២០១៦ Lenovo ជាប់ជាក្រុមហ៊ុនផលិតស្មាតហ្វូនលំដាប់ទី ៨ ក្នុងលោក។
#៧. Alcatel
Alcatel ជាក្រុមហ៊ុនស្មាតហ្វូនស្ថិតក្រោមការគ្រប់គ្រងរបស់ TCL Corporation បង្កើតឡើងនាឆ្នាំ ២០០៤។ ស្មាតហ្វូនពេញនិយមបំផុតរបស់ក្រុមហ៊ុននេះគឺ Alcatel OneTouch។ គិតត្រឹមចុងឆ្នាំ ២០១៦ Alcatel ជាប់ជាក្រុមហ៊ុនផលិតស្មាតហ្វូនលំដាប់ទី ១០ ក្នុងលោក។
#៨. Coolpad
Coolpad Group Limited ដែលត្រូវបានគេស្គាល់ជាក្រុមហ៊ុនបច្ចេកវិទ្យាស្ថិតក្រោមការគ្រប់គ្រងរបស់ Caymans បានបង្កើតឡើងនាឆ្នាំ ១៩៩៣ ដោយស្ថាបនិក Deying Guo។ គិតត្រឹមចុងឆ្នាំ ២០១៥ មានបុគ្គលិកសរុប ៥,៦៣៤ នាក់។ ម៉ូដែលពេញនិយមបំផុតរួមមានម៉ូដែល Cool Play 6, Note 5 Lite និង Defiant ជាដើម។
#៩. Gionee
Gionee ជាក្រុមហ៊ុនផលិតស្មាតហ្វូន បង្កើតឡើងនាឆ្នាំ ២០០២ ដោយស្ថាបនិកលោក Liu Lirong មានទីស្នាក់ការកណ្ដាលនៅទីក្រុង Shenzhen ខេត្តក្វាងទុង។ បច្ចុប្បន្នមានបុគ្គលិកសរុបប្រមាណ ៨ ពាន់នាក់។ ម៉ូដែលពេញនិយមបំផុតរួមមាន Elife S7, S5.5 និង S5.1 ជាពពួកស្មាតហ្វូនមានកម្រាស់ស្ដើងបំផុត។
#១០. ZTE
ZTE Corporation ជាក្រុមហ៊ុនបច្ចេកវិទ្យាទូរគមនាគមន៍បង្កើតឡើងនាឆ្នាំ ១៩៨៥ ដោយស្ថាបនិកលោក Hou Weigui មានទីស្នាក់ការកណ្ដាលក្នុងទីក្រុង Shenzhen ខេត្តក្វាងទុង។
ចំណូលសរុបគិតក្នុងឆ្នាំ ២០១៤ មាន ៨១,៤៧ លានយន់ ហើយស្មាតហ្វូនពេញនិយមបំផុតរួមមាន Nubia Z17, Axon 7s និង Nubia Z17 Mini។គិតត្រឹមចុងឆ្នាំ ២០១៦ ZTE ជាប់ជាក្រុមហ៊ុនផលិតស្មាតហ្វូនលំដាប់ទី ៧ ក្នុងលោក។
#១១. Meizu
Meizu Technology Co., Ltd ជាក្រុមហ៊ុនបច្ចេកវិទ្យា មានទីស្នាក់ការកណ្ដាលក្នុងទីក្រុង Zhuhai ខេត្តក្វាងទុង បង្កើតឡើងនាឆ្នាំ ២០០៣ ដោយស្ថាបនិកលោក Jack Wong។ ស្មាតហ្វូនពេញនិយមរួមមានម៉ូដែល M5s, M5 Note និង M3x។
#១២. LeEco
Le.com ជាក្រុមហ៊ុនបច្ចេកវិទ្យាដែលមានទីស្នាក់ការកណ្ដាលក្នុងស្រុក Chaoyang ក្រុងប៉េកាំង។ បង្កើតឡើងនាឆ្នាំ ២០០៤ ដោយស្ថាបនិកលោក Jia Yuetingស្មាតហ្វូនពេញនិយមរួមមានម៉ូដែល Le Pro 3, Le 1s Eco និង Le Max 2 ជាដើម។ ប្រាក់ចំណូលសរុបនៅឆ្នាំ ២០១៥ ទទួលបានជាង ១៣ ពាន់លានយន់៕
0 comments:
Post a Comment