Sunday, July 23, 2017

ភាព​ចាំបាច់​នៃ​ការ​ប្រើប្រាស់​កាមេរ៉ា​ប្រភេទ​ ​DSLR​ ​គឺ​ជា​រឿង​ដែល​បុគ្គល​សម័យ​បច្ចេកវិទ្យា​មិន​អាច​ខ្វះ​បាន។ ប៉ុន្តែ​ប្រិយមិត្ត​ជា​ច្រើន​ប្រហែល​ពិបាក​ក្នុង​ការ​សម្រេច​ចិត្ត​ជ្រើសរើស​ ​DSLR​ ​ម៉ូដែល​ណា​មក​ប្រើប្រាស់​ ​ខណៈ​វត្តមាន​របស់​ពួក​វា​មាន​ច្រើន​សន្ធឹកសន្ធាប់។ ដូច​នេះ​ចំណុច​ងាយៗ​ដែល​ត្រូវ​មើល​ដំបូង​មុន​ទិញ​កាមេរ៉ា​ ​មាន​ដូច​ជា៖


១)​ ទំហំ ​Sensor

កាមេរ៉ា​ DSLR​ ​ចាប់​រូបភាព​ដោយ​ប្រើ​ ​Sensor​ ​ហើយ​ប្រភេទ​ ​Sensor​ ​កាន់​តែ​ធំ​ ​គឺ​ចាប់​រូបភាព​កាន់​តែ​ច្បាស់​ជា​ពិសេស​ងាយ​ថត​នៅ​កន្លែង​ដែល​មាន​ពន្លឺ​តិច​ ​ហើយ​អាច​ថត​បាន​រូបភាព​មាន​ផ្ទៃ​ធំ។
Sensor​ ​របស់​ ​DSLR​ ​មាន​ចែក​ជា​ ​២​ ​គឺ​ប្រភេទ​ ​Full Frame​ ​ដែល​ចាប់​រូប​បាន​ទូលាយ​ ​មាន​តម្លៃ​ថ្លៃ​ ​និង​ប្រភេទ​ ​APS-C​ ​ឬ​ ​Crop Sensor​ ​ដែល​ចាប់​រូបភាព​ផ្ទៃ​តូច​ ​មាន​តម្លៃ​ធូរ​ថ្លៃ។


២)​ ​ទំហំ​ ​Megapixel

ទំហំ​ ​Megapixel​ ​គឺ​ទាក់ទង​នឹង​គុណភាព​រូប​ ​ហើយ​សម្រាប់​ការ​ប្រើ​ ​DSLR​ ​ថត​រូប​ធម្មតា​គួរ​ជ្រើស​មេហ្គាភិចសែល​ចន្លោះ​ពី​ ​១៦​ ​ដល់​ ​២៤,២​ ​ឬ​ដល់​ជាង​ ​៤០​ ​មេហ្គាភិចសែល​ ​សម្រាប់​ការ​ថត​បោះពុម្ព​លើ​ផ្ទាំង​ធំៗ។

៣)​ ​ថត​វីដេអូ​

ប្រសិន​បើ​អ្នក​មាន​បំណង​ចង់​ប្រើ​ ​DSLR​ ​សម្រាប់​ថត​វីដេអូ​ ​អ្នក​គួរ​ពិនិត្យ​មើល​សមត្ថភាព​ថត​វីដេអូ​របស់​កាមេរ៉ា​ ​តើ​អាច​ថត​វីដេអូ​ដល់​កម្រិត​ណា។ ឧទាហរណ៍​ ​៖​ ​Full HD 1080p ឬ​បាន​ត្រឹម 720p​ ​ខណៈ​បច្ចុប្បន្ន​មានដល់​កម្រិត​ ​4K​ ​ដែល​សម្រាប់​ផលិត​វីដេអូ​មាន​គុណភាព​ច្បាស់​ហើយ​អាច​ចាក់​បាន​តាម​ផ្ទាំង​អេក្រង់​ៗ​ ​ឬ​រោងកុន​ជា​ដើម។

៤)​ ​Modes និង Editing Features

កាមេរ៉ា​ ​DSLR​ ​មាន​ ​Modes​ ​ជា​ច្រើន​ដូចជា​ ​Action, Night, Landscape, Portrait, Panorama, Scene Intelligent Auto, Food ឬ​ ​Guide​ ​ដោយ​អាស្រ័យ​លើ​ម៉ូដែល​កាមេរ៉ា​ដែល​អាច​ជ្រើស​រើស​បាន​សម្រាប់​ថត​ទៅ​តាម​ស្ថានភាព​ជាក់ស្ដែង​ ​ដូចជា​ថត​ពេល​ថ្ងៃ,​ ​ពេល​យប់​ ​ឬ​ចង់​ថត​លក្ខណៈ​ ​Portrait​ ​ជាដើម។
ពិត​ណាស់​អ្នក​អាច​កំណត់​ ​Exposure​ ​ដោយ​ខ្លួនឯង​បាន​សម្រាប់​ស្ថានភាព​នីមួយៗ​ ​ប៉ុន្តែ​សម្រាប់​អ្នក​ថត​រូប​ថ្មី​ ​បើ​មាន​ ​Modes​ ​ទាំងអស់​នេះ​ជា​ជំនួយ​កាន់​តែ​ប្រសើរ​។ ម្យ៉ាងទៀត​ ​ប្រសិនបើ​លើ​កាមេរ៉ា​មាន​មុខងារ​ ​Edit​ ​ស្រាប់​សម្រាប់​បន្ថែម​ ​Filter​ ​មួយ​ចំនួន​លើ​រូបភាព​ក្រោយ​ពេល​ថត​កាន់​តែ​ល្អ​ ​ព្រោះ​ធ្វើ​ឲ្យ​អ្នក​មិន​ចាំ​បាច់​យក​រូបភាព​ទៅ​កែ​លើ កុំព្យូទ័រ​ដោយ​ចំណាយ​ពេល​យូរ​លើ​ការ​កែប្រែ​បន្តិច​បន្តួច​នោះ​ទេ។


៥)​ ​Lens

ពេល​អ្នក​ទិញ​កាមេរ៉ា​កម្រិត​ដំបូង ឬ​កណ្ដាល​ជា​ធម្មតា​មាន​ភ្ជាប់​ជា​មួយ​ ​kit lens​ ​18-55mm​ ​ប្រភេទ Zoom។ Lens​ ​ទាំង​នេះ​មិន​មាន​គុណភាព​ល្អ​ដូច​ទៅ​នឹង​ ​Lens​ ​ដែល​មាន​តម្លៃ​ថ្លៃ​នោះ​ទេ​ ​តែ​ប្រសិនបើ​អ្នក​មាន​ ​Lens​ ​ដូច​ជា​ ​50mm prime lens ឬ​ ​70-200mm Telephoto lens​ ​ភ្ជាប់​ជា​មួយ​កាមេរ៉ា​ពេល​អ្នក​ទិញ​នោះ​កាន់​តែ​ល្អ​ ​ហើយ​កន្លែង​ខ្លះ​គេ​មាន​ជា​កញ្ចប់​សម្រាប់​ជ្រើសរើស​តែ​ម្ដង​ ​ដោយ​ក្នុង​នោះ​រួម​មាន​តួ​កាមេរ៉ា​, Kit Lens, កាបូប​ ​និង​មេម៉ូរីកាត​ជាដើម​ ​។ដូច្នេះ​អ្នក​អាច​ពិចារណា​បាន​ ​ព្រោះ​សុទ្ធ​តែ​របស់​ត្រូវ​ការ​សម្រាប់​ការ​ថត​ប្រសិន​បើ​អ្នក​ទិញ​ក្រៅ​អាច​នឹង​ថ្លៃ​ជាង​នេះ​បន្តិច។
ដោយ​ឡែក​សម្រាប់​កាមេរ៉ា​ខ្លះ​ ​គឺ​ពិបាក​រក​ ​Lens​ ​ជា​ពិសេស​ប្រភេទ​ ​Mirrorless​ ​ហើយ​ ​Lens​ ​របស់​ពួក​វា​ក៏​បាន​តម្លៃ​ថ្លៃ​ ​ប៉ុន្តែ​អ្នក​នៅ​តែ​អាច​ប្រើ​ជា​មួយ​ ​Lens​ ​តម្លៃ​សមរម្យ​ម៉ាក​ផ្សេងៗ​ដែល​តម្រូវ​បន្ថែម​ប្រើ​ជើង​បន្ត​ ​(Adapter)។

៦)​ ​តួ​ខ្លួន​ ​និង​អេក្រង់​កាមេរ៉ា

កាមេរ៉ា​ ​DSLR​ ​ខ្លះ​មាន​ ​LCD​ ​ជាប់​នឹង​តួ​កាមេរ៉ា​ ​ហើយ​ខ្លះ​អាច​បត់​បាន​ទៀត​សម្រាប់​មើល​រូបភាព​មុន​ពេល​ថត​ ​កំឡុង​ពេល​ថត​ ​និង​ក្រោយ​ពេល​ថត​។ ម្យ៉ាង​ទៀត​ស្ទើរ​តែ​គ្រប់​ ​DSLR​ ​មាន​តួ​ខ្លួន​ស្រដៀង​គ្នា​ ​ដែល​អ្នក​គួរ​ធ្វើ​ការ​សាកល្បង​កាន់​ថត​ ​ដើម្បី​ប្រាកដ​ថា​អ្នក​ងាយ​ស្រួល​ក្នុង​ការ​ថត​ ​ហើយ​ជា​តួ​កាមេរ៉ា​ដែល​អ្នក​ស្រលាញ់​ទើប​អ្នក​ពេញចិត្ត​ក្នុង​ការ​កាន់​វា​ថត​បង្ហាញ​ជា​សាធារណៈ៕



ប្រភព៖ makeuseof ប្រែសម្រួល ​៖ ប៊ុន ធឿន                      

0 comments:

Post a Comment

Unordered List

Sample Text

Blog Archive

Pages

Powered by Blogger.

As a biginner of technology i m really want to know about the develope the technology in cambodia

Blogger news

Blogger templates

Popular Posts

Recent Posts

Text Widget