ពីមួយខែទៅមួយខែអ្នកប្រើប្រាស់យានយន្តទាំងឡាយត្រូវចូលទៅស្ថានីយប្រេងឥន្ធនៈមិនចេះតិចដងដើម្បីចាក់បំពេញប្រេងឥន្ធនៈដល់ម៉ាស៊ីនយានយន្ត។
ធ្លាប់ឆ្ងល់ទេថាប្រេងឥន្ធនៈនេះមានប្រភពមកពីណា
ហើយកើតចេញពីណា?

ប្រេងឥន្ធនៈគឺចម្រាញ់ចេញពីសារធាតុរាវដ៏ខាប់ពណ៌ខ្មៅដែលបូមចេញពីក្រោមដីដ៏ជ្រៅ ដោយសារធាតុនេះត្រូវបានគេហៅថាប្រេងកាតឆៅ។ សារធាតុរាវនេះមានផ្ទុកនូវអ៊ីដ្រូកាបូន ហើយអ៊ីដ្រូកាបូននេះដែរជាធាតុគីមីដែលផ្សំឡើងពីម៉ូលេគុលអ៊ីដ្រូហ្សែន និង កាបូន។ អ៊ីដ្រូកាបូននីមួយៗដែលមានក្នុងប្រេងកាតឆៅថែមទាំងមានផ្ទុកម៉ូលេគុលកាបូនក្នុងចំនួនខុសៗគ្នាទៀតផង ដូចនេះប្រេងកាតឆៅអាចប្រែក្លាយជាផលិតផលជាច្រើនមុខ។

ឧទាហរណ៍ថាម៉ូលេគុលកាបូនពី ១ ទៅ ៤ អាចបង្កើតបានជាឧស្ម័នមេតា, អេតាន, ប្រូប៉ាន និង ប៊ូតាន។ ចំណែកអ៊ីដ្រូកាបូនដែលមានកាបូនពី ៥ ទៅ ៧ អាចបង្កើតជាទឹកលាងសម្អាតស្ងួត (Dry Cleaning Fluid) និង ថ្នាំលាប។ ចំពោះប្រេងឥន្ធនៈដែលប្រើសម្រាប់យានយន្តធ្វើឡើងពីអ៊ីដ្រូកាបូនដែលមានម៉ូលេគុលពី ៧ ទៅ ១២។

អ៊ីដ្រូកាបូនដែលមានកាបូនច្រើនជាង ១២ ប្រើសម្រាប់ផលិតប្រេងឥន្ធនៈធន់ធ្ងន់រួមមានប្រេងសម្រាប់ចង្កៀងប្រេងកាត, ប្រេងម៉ាស៊ូត, ប្រេងកម្ដៅ និង ប្រេងម៉ាស៊ីន ជាដើម។ អ្នកវិទ្យាសាស្ត្រអាចបំបែកអ៊ីដ្រូកាបូនដែលមានកាបូនខុសៗគ្នាតាមរយៈការចំហុយយកចំហាយ ព្រោះកាបូនដែលមានកាបូនខុសៗមានចំណុចពុះខុសៗគ្នា។


ពេលដែលប្រេងឆៅបានចម្រាញ់ទៅជាប្រេងឥន្ធនៈរួច ជាធម្មតាគេបូមយកវាទៅកន្លែងផ្ទុកតាមរយៈបំពង់ទុយយោធំៗ។ ពីកន្លែងផ្ទុកនេះហើយដែលរថយន្តធំៗអាចមកដឹកយកបន្តបានដើម្បីចែកចាយទៅតាមស្ថានីយប្រេងឥន្ធនៈតាមតំបន់៕
0 comments:
Post a Comment