Sunday, July 23, 2017

ការ​ថត​រូប​ត្រូវការ​ពន្លឺ​គ្រប់គ្រាន់​ដើម្បី​ផលិត​បាន​រូបភាព​ល្អ​ ​ប៉ុន្តែ​ពេលខ្លះ​ ​ពន្លឺ​នៃ​ព្រះអាទិត្យ​ក្នុង​រដូវ​ក្ដៅ​ ​គឺ​អាច​ប៉ះពាល់​ដល់​គុណភាព​រូប​យ៉ាង​ខ្លាំង។ ប៉ុន្តែ​ប្រិយមិត្ត​ក៏​នៅ​តែ​អាច​អាច​ផលិត​រូបភាព​បាន​ល្អ​ទោះ​ជា​មាន​ពន្លឺ​ព្រះអាទិត្យ​ខ្លាំង​ ​ប្រសិន​ប្រិយមិត្ត​ប្រើប្រាស់​កាមេរ៉ា​ប្រភេទ​ ​DSLR​ ​ឬ​ ​Mirrorless​ ​ហើយ​សាកល្បង​ជាមួយ​គន្លឹះ​មួយ​ចំនួន​ដូច​ខាងក្រោម​នេះ​ ​៖

១. ចាំ​បាច់​បំផុត​ ​ដឹង​ពី​មូលដ្ឋានគ្រឹះ​នៃ​ ​Composition
​ ​
មិន​ថា​ក្នុង​ស្ថានភាព​បែប​ណា​នោះ​ទេ​ ​Composition​ ​ជា​គន្លឹះ​សំខាន់​សម្រាប់​ផលិត​រូបភាព​បាន​ល្អ។ ការប្រើប្រាស់​រូបមន្ត​ Rule of thirds​ ​ជា​វីធី​ងាយស្រួល​មួយ​សម្រាប់​អ្នក​ចាប់ផ្ដើម​ថតរូប​ដំបូង​ ​មាន​ន័យ​ថា​ ​មាន​បន្ទាត់​តម្រៀប​ជា​ប្រអប់​បី​ជួរឈរ​ ​និង​ដេក​ ​លើ​អេក្រង់​ ​(កាមេរ៉ា​មួយ​ចំនួន​នឹង​បង្ហាញ​លើ​អេក្រង់​ ​បើ​គ្មាន​ទេ​អ្នក​អាច​ស្រមៃ​បាន)​ ​ហើយ​អ្នក​ប្ដូរ​ទីតាំង​ Subject​ ​(អ្វី​ដែល​ផ្ដោត​សំខាន់​ក្នុង​រូបភាព)​ ​ទៅ​កាន់​ចំណុច​ប្រសព្វ​នៃ​បន្ទាត់​នោះ​អាច​លើ​ ​ឬ​ក្រោម​ ​ប៉ុន្តែ​ប្រសិនបើ​អ្នក​ប្ដូរ​ទីតាំង​ ​Subject​ ​នៅ​ចំណុច​កណ្ដាល​វិញ​ ​វា​នឹង​ធ្វើ​ឲ្យ​បាត់​ការ​ចាប់​អារម្មណ៍​លើ​ ​Subject។


២. ព្រះអាទិត្យ​នៅ​ខាងក្រោយ​អ្នក​ថត

ដើម្បី​ថត​រូប​បាន​ល្អ​កំឡុង​ពេល​ព្រះអាទិត្យ​បញ្ចេញ​ពន្លឺ​ខ្លាំង​ ​អ្នក​ត្រូវ​ឲ្យ​ព្រះអាទិត្យ​ស្ថិត​នៅ​ខាងក្រោយ​អ្នក​ ​ព្រោះ​ពេល​ដែល​ពន្លឺ​ជះ​ចូល​ប្លង់​ថត​ ​រូបភាព​របស់​អ្នក​នឹង​មាន​ចំណាំង​ពន្លឺ​ខ្លាំង។

៣. សម្រាប់​ ​Portrait​ ​ព្រះអាទិត្យ​ស្ថិត​នៅ​ខាងក្រោយ​អ្នក​ដែល​ត្រូវ​ថត

ពេល​អ្នក​ថត​រូប​លក្ខណៈ​ ​Portrait​ ​(ថត​មនុស្ស​មួយ​កំណត់​ខ្លួន​ ​ច្បាស់​មុខ​ព្រាល​ផ្ទៃ​ខាងក្រោយ)​ ​សម្រាប់​នរណា​ម្នាក់​ ប្រសិនបើ​ព្រះអាទិត្យ​ស្ថិត​នៅ​ខាងក្រោយ​ខ្នង​អ្នក​ ​ពន្លឺ​ព្រះអាទិត្យ​នឹង​ជះ​លើ​ពួកគេ​ ​ដែល​ធ្វើ​ឲ្យ​មាន​ពន្លឺ​កាន់​តែ​ខ្លាំង​លើ​ផ្ទៃមុខ​ពួកគេ​ដែល​បង្កើត​ជា​ស្រមោល។ ជំនួស​មក​វិញ​អ្នក​គួរ​ឲ្យ​ព្រះអាទិត្យ​ស្ថិត​នៅ​ខាង​ក្រោយ​ពួកគេ​វិញ​ ​បន្ទាប់​មក​ទៀត​អ្នក​គួរតែ​កែ​មុំ​កាមេរ៉ា​ ​ដើម្បី​ជៀសវាង​ចំណាំង​ពន្លឺ​របស់​ព្រះអាទិត្យ​ប៉ះ​នឹង​ ​Lens​ ​ខ្លាំង។


៤. ប្រើប្រាស់​ព្រះអាទិត្យ​ជា​ ​Rim Light

ពេល​អ្នក​ថត​រូប​លក្ខណៈ​ ​Portrait ឬ​ Subject ណាមួយ​ដែល​ព្រះអាទិត្យ​ស្ថិត​នៅ​ខាងក្រោយ​ ​អ្នក​នឹង​ឃើញ​ពន្លឺ​ជះ​ពី​ខាងក្រោយ​ ​Subject​ ​នោះ​។ ពន្លឺ​បែបនេះ​ហៅថា​ ​Rim light​ ​ដែល​ល្អ​សម្រាប់​បែង​ចែក​ ​Subject​ ​ជា​មួយ​ផ្ទៃ​ខាងក្រោយ​។ បច្ចេកទេស​នេះ​ត្រូវការ​អនុវត្ត​ច្រើន​ ​សម្រាប់​អ្នក​ថតរូប​ដំបូង​ ​ដោយ​ចាប់ផ្ដើម​រៀន​ ​ពី​ពន្លឺ​ជះ​លើ​សក់​មនុស្ស។ ក្នុង​ករណី​ Subject​ ​និង​ផ្ទៃ​ខាងក្រោយ​មាន​ពណ៌​ខុស​ដាច់​ពី​គ្នា​ ​អ្នក​មិន​ត្រូវការ​ ​Rim light​ ​នោះ​ទេ។

៥. ការ​ថត​ ​Portrait​ ​នៅ​ពេល​ព្រះអាទិត្យ​ជះ​ពន្លឺ​មួយ​ជ្រុង

ពេល​ទីតាំង​របស់​អ្នក​មាន​ពន្លឺ​ព្រះអាទិត្យ​ជះ​ពី​ខាងឆ្វេង​ ​ឬ​ស្ដាំ​ ​ហើយ​អ្នក​ ​និង​ ​Subject​ ​មិន​អាច​ប្ដូរ​ទីតាំង​បាន​ ​សម្រាប់​មនុស្ស​ ​អ្នក​គួរតែ​ឲ្យ​គាត់​បែរ​ស្មា​ឆ្ពោះ​ទៅកាន់​ពន្លឺ​នោះ​ ​រួច​បែរ​មុខ​របស់​គាត់​ទៅ​រក​ស្មា​ ​៣​ ​លើ​ ​៤។ អ្នក​នឹង​ទទួល​បាន​រូបភាព​លក្ខណៈ​ ​Portrait​ ​មួយ​ដ៏​ស្រស់​ស្អាត​។

៦. ប្រើប្រាស់​រូបមន្ត​ ​Sunny f/16

ពេល​អ្នក​ថត​រូប​ខាងក្រៅ​ដោយ​ប្រឈម​ជាមួយ​ពន្លឺ​ព្រះអាទិត្យ​ ​អ្នក​គួរ​ប្រើប្រាស់​ ​Aperture f/16​ ​បន្ទាប់មក​ ​អ្នក​ផ្លាស់​ប្ដូរ​ ISO​ ​និង​ ​Shutter Speed​ ​ទៅ​តាម​កម្រិត​រូបភាព។ ករណី​ភាគច្រើន​ ​សម្រាប់​ ​Settings​ ​(កំណត់)​ ​ល្អ​បំផុត​ ​គឺ​ ​ISO 100 និង​ ​Shutter Speed 1/100។ ចំណាំ​បើសិនជា​អ្នក​កែប្រែ​ ​ISO​ ​អ្នក​គួរ​កែប្រែ​ ​Shutter Speed​ឲ្យ​ស្រដៀង​គ្នា​ ​ឧទាហរណ៍​ ​ISO 400, Shutter Speed 1/400 ជាដើម។


៧. ថត​នៅ​ពេល​ព្រះអាទិត្យ​រៀប​លិច​ ឬ រះ

ក្រោយ​ព្រះអាទិត្យ​រះ​ និង​មុន​ពេល​ព្រះអាទិត្យ​លិច​ ​ជា​ពេលវេលា​ថតរូប​ដ៏​ល្អ​មួយ​ ​ដោយ​មាន​ពន្លឺ​ធម្មជាតិ​ស្រទន់​ ​ដែល​ធ្វើ​អោយ​រូបភាព​ស្អាត​ប្លែក​ ​ហើយ​វា​ក៏​ត្រូវ​គេ​ហៅ​ថា​ពេលវេលា​មាស​សម្រាប់​ការ​ថត​រូប។

៨. ថតរូប​ ​Silhouettes

ជា​មួយ​នឹង​ពេលវេលា​ដ៏​ល្អ​ ​អ្នក​អាច​ថតរូប​ជា​លក្ខណៈ​ ​Silhouettes​ ​ដែល​មាន​ន័យ​ថា​ឲ្យ​ពន្លឺ​ព្រះអាទិត្យ​ស្ថិត​នៅ​ ​ក្នុង​ប្លង់​ថត​តែ​មួយ​។ បច្ចេកទេស​ ​Silhouettes​ ​ជា​វិធី​ដ៏​ល្អ​សម្រាប់​រូបភាព​បង្ហាញ​ពី​អារម្មណ៍។ សម្រាប់​ស្មាតហ្វូន​អ្នក​គួរ​បិទ​មុខងារ​ ​HDR​ ​ក្នុង​កាមេរ៉ា​ដើម្បី​អាច​ថត​រូប​ប្រភេទ​នេះ។ សម្រាប់​កាមេរ៉ា​ ​DSLR​ ​អ្នក​គួរ​បែរ​ ​Lens​ ​ទៅ​កាន់​មេឃ​រួច​ចុច​លើ​ប៊ូតុង​ ​Auto Exposure Lock​ ​បន្ទាប់​មក​បែរ​ ​Lens​ ​ចុះ​ដើម្បី​ថត​រូប​លក្ខណៈ​ ​Silhouettes។


៩. កំណត់​ពន្លឺ​ឲ្យ​បាន​ត្រឹមត្រូវ

ពេល​នៅ​ខាងក្រៅ​ភ្លឺ​ ​គួរ​ប្ដូរ​ ​Histogram ​ ​ដូចនេះ​អ្នក​អាច​កំណត់​កម្រិត​ពន្លឺ​ចូល​កាមេរ៉ា​បាន​ត្រឹមត្រូវ​ ​ដោយ​ធ្វើ​យ៉ាង​ណា​អោយ​រូបភាព​ភ្លឺ​ជាង​ធម្មតា។ បើ​មិន​ដូច្នេះ​ទេ​ ​កាមេរ៉ា​នឹង​កំណត់​កម្រិត​ពន្លឺ​ដោយ​ស្វ័យប្រវត្តិ។

១០. ប្រើប្រាស់​ពន្លឺ​ ​Flash

ស្មាតហ្វូន​ដែល​មាន​ ​LEDs​ ​ស្ថិត​នៅ​ជិត​ ​Lens​ ​គឺ​ពិបាក​ផលិត​រូប​បាន​ស្អាត​ ​(ពេល​បើក​ ​Flash)។ ចំពោះ​ ​កាមេរ៉ា​ ​DSLR ប្រើប្រាស់​ ​Speedlight​ ​ដែល​ជួយ​បន្ថែម​ពន្លឺ​បាន​យ៉ាង​ល្អ​ដល់​រូបភាព​ជាមួយ​ ​ពេលវេលា​ល្អ​ ​ទីតាំង​ល្អ​ ​ហើយ​ក៏​មាន​ប្រយោជន៍​សម្រាប់​រូបភាព​លក្ខណៈ​ ​Portrait​ ​(ជួយ​កាត់​ស្រមោល)៕

ប្រភព៖ makeuseof អត្ថបទ ​៖ ប៊ុន ធឿន                      

0 comments:

Post a Comment

Unordered List

Sample Text

Blog Archive

Pages

Powered by Blogger.

As a biginner of technology i m really want to know about the develope the technology in cambodia

Blogger news

Blogger templates

Popular Posts

Recent Posts

Text Widget