Wednesday, August 15, 2018

មានដែលឆ្ងល់ទេ ភ្លើងតូចៗដែលមានរូបរាង និងពណ៌ផ្សេងគ្នានៅក្នុងកុងទ័ររថយន្តជា​សញ្ញាអ្វី? តាមពិតទៅ ក្រៅពីការផ្ដល់ព័ត៌មាននានា ទាក់ទងនឹងយានយន្ត​ ភ្លើងសញ្ញាទាំងនោះក៏អាចបង្ហាញ​ពី បញ្ហារបស់រថយន្តកំពុងតែមាននោះដែរ ដែលយើងមិនអាចមើលស្រាលបាន ព្រោះវាមិនត្រឹមតែអាចធ្វើឲ្យថ្លៃចំណាយក្នុងការជួសជុលកើនខ្ពស់ប៉ុណ្ណោះទេ តែថែមទាំងអាចឲ្យយានយន្តដំណើរការមិនប្រក្រតី ហើយអាចបង្កជាគ្រោះថ្នាក់ផ្សេងៗបានក្នុងពេលបើកបរ។
ភ្លើងសញ្ញាទាំង ១៥ ដែលបង្ហាញពីព័ត៌មាន និងបញ្ហា​លើ​រថយន្តមាន​ដូចជា៖

(A) WARNING SYMBOLS

  • Warning symbols are normally in red. They indicate a potential problem or safety issue that should be checked by a professional.
១. សញ្ញាព្រមានពីសីតុណ្ហភាពម៉ាស៊ីន
  • សញ្ញានេះមានន័យថា ទឹកស្អំម៉ាស៊ីនកំពុងតែឡើងកម្ដៅខ្លាំងហួសកម្រិត
  • ប្រការគួរធ្វើ ៖ គួរបញ្ឈប់ការ​ធ្វើដំណើរ ហើយពន្លត់ម៉ាស៊ីន ដើម្បីឲ្យវាចុះត្រជាក់មកវិញ កុំឲ្យម៉ាស៊ីនខូចទាន់។
បើសិនជារថយន្តក្នុងប្រទេសត្រជាក់វិញ ពេលខ្លះសញ្ញាឲ្យដំណឹងពីសីតុណ្ហភាពម៉ាស៊ីននេះចេញពណ៌ ខៀវ ដែលបានន័យថា សីតុណ្ហភាពទឹកស្អំម៉ាស៊ីនត្រជាក់ពេក មិនអាចឲ្យម៉ាស៊ីនដំណើរការបានប្រក្រតី។ ប៉ុន្តែ ពេលបញ្ឆេះម៉ាស៊ីនមួយសន្ទុះ ភ្លើងសញ្ញាឲ្យដំណឹងពីសីតុណ្ហភាពពណ៌ ខៀវនេះនឹងលោតបាត់ទៅវិញ ពេលម៉ាស៊ីនដំណើរការហើយមានសីតុណ្ហភាពក្ដៅល្មម។
២. សញ្ញាព្រមានពីសម្ពាធប្រេងម៉ាស៊ីនចុះទាប
  • សញ្ញានេះមានន័យថា កម្រិតសម្ពាធប្រេងម៉ាស៊ីនមានការថយចុះ។
  • ប្រការគួរធ្វើ ៖ ពេលសញ្ញានេះលោតឡើង វាអាចបណ្ដាលមកពីការអស់ប្រេងម៉ាស៊ីន ឬបញ្ហាធ្ងន់ធ្ងរណាមួយ។ បើសិនជា សញ្ញានេះលោតពេលកំពុងបើកបរ អ្នកគួររកកន្លែងសុវត្ថិភាព ហើយឈប់សិន ព្រោះបញ្ហាអាចបណ្ដាលឲ្យខូចម៉ាស៊ីនរថយន្ត។ ជំហានបន្ទាប់ គឺអ្នកត្រូវហៅជាងរថយន្តមកមើលថាតើវាមកពី កម្រិតប្រេងម៉ាស៊ីន ឬក៏មានបញ្ហាធ្ងន់ធ្ងរណាមួយ។
៣. សញ្ញាព្រមានពីភ្លើងអាគុយ
  • សញ្ញានេះមានន័យថា ភ្លើងអាគុយខ្សោយខ្លាំង។
  • ប្រការគួរធ្វើ ៖ អ្នកគួរបិទភ្លើងក្នុងរថយន្ត ម៉ាស៊ីនត្រជាក់ ម៉ាញ៉េ និងដកឆ្នាំងសាកចេញពីរន្ធភ្លើងឲ្យអស់ លើកលែងតែភ្លើងចង្កៀងមុខ ពេលអ្នកត្រូវបើកបរនៅពេលយប់ និងនៅកន្លែងងងឹត។ យ៉ាងណាមិញ អ្នកមិនត្រូវពន្លត់ម៉ាស៊ីនឡើយ ដរាបណាអ្នកមិនទាន់ទៅដល់ជាងនោះ ព្រោះវាអាចដេរមិនឆេះ។
៤. សញ្ញាព្រមានពីហ្វ្រាំង
  • សញ្ញានេះមានន័យថា អ្នកអាចនឹងភ្លេចដោះហ្វ្រាំងដៃ ឬក៏ខ្វះប្រេងហ្វ្រាំង ឬក៏មានបញ្ហាហ្វ្រាំងធ្ងន់ធ្ងរ។
  • ប្រការគួរធ្វើ ៖ ប្រសិនបើពេលបើកបរភ្លើងសញ្ញានេះលោតភ្លឹបភ្លែត ប៉ុន្តែអ្នកគ្មានអារម្មណ៍ប្លែកក្នុងពេលជាន់ហ្វ្រាំងទេនោះ អ្នកអាចជិះទៅរកយានដ្ឋានបាន ប៉ុន្តែបើភ្លើងសញ្ញានេះភ្លឺជាប់តែម្ដង អ្នកគួរតែឈប់រថយន្ត ហើយហៅឡានស្ទូចមកយករថយន្តអ្នកទៅយានដ្ឋានហើយ។
៥. សញ្ញាព្រមានពីពោងសុវត្ថិភាព
  • សញ្ញានេះមានន័យថា ពោងសុវត្ថិភាពមានបញ្ហា។
  • សញ្ញានេះមានន័យថា ពោងសុវត្ថិភាពមានបញ្ហា។
  • ប្រការគួរធ្វើ ៖ ត្រូវប្រញ៉ាប់យកទៅជាង ឲ្យគេឆែកមើល ព្រោះថាបើពោងសុវត្ថិភាពមានបញ្ហា វាអាចឲ្យពោងនេះគាំងមិនផ្ទុះពេលរថយន្តប៉ះទង្គិច ឬបុកនឹងអ្វីមួយ ដែលអាចបង្កគ្រោះថ្នាក់ដល់ជីវិតបាន។
សញ្ញាព្រមានពីការមិនពាក់ខ្សែក្រវ៉ាត់
សញ្ញានេះមានន័យថា អ្នកបើកបរឬអ្នកដំណើរមិនបានពាក់ខ្សែក្រវ៉ាត់សុវត្ថិភាព។
ប្រការគួរធ្វើ៖ មិនមែនជារឿងលេងសើចឡើយ ព្រោះការពាក់ខ្សែក្រវ៉ាត់សុវត្ថិភាពក្នុងពលបើកបរ និងធ្វើដំណើរពិតជាសំខាន់ ដោយវានឹងការពារអ្នកពីការប៉ះទង្គិចធ្ងន់ធ្ងរ ពេលមានគ្រោះថ្នាក់កើតឡើង។ រាល់ពេលធ្វើដំណើរ មិនថាអ្នកបើកបរ ឬអ្នកដំណើរ អង្គុយកៅអីជួរណាក៏ដោយ គួរពាក់ខ្សែក្រវ៉ាត់សុវត្ថិភាពគ្រប់គ្នា គ្រប់ពេល។ រឿងពិតមួយទៀត សម្រាប់រថយន្តស៊េរីទំនើបនាពេលបច្ចុប្បន្ន វាមានសេនស័រលើកៅអីអង្គុយដើម្បីចាប់យកទម្ងន់លើកៅអី ហើយសម្គាល់ថាមានអ្នកអង្គុយកៅអីនោះ។ បើអ្នកអង្គុយមិនពាក់ខ្សែក្រវ៉ាត់នោះទេ ក្នុងអំឡុងពេលបើកបរ រថយន្តនឹងបន្លឺសំឡេងរំខានរហូតទាល់តែអ្នកបើកបរបានដាក់ខ្សែក្រវ៉ាត់សុវត្ថិភាព។

(B) SAFETY SYMBOLS

  • These symbols might appear as different colours in different cars and they should be looked at.

1. សញ្ញាព្រមានពីបញ្ហាម៉ាស៊ីន
សញ្ញានេះមានន័យថា ម៉ាស៊ីនរបស់អ្នកកំពុងមានបញ្ហា។
ប្រការគួរធ្វើ៖ សញ្ញានេះអាចលោតឡើង នៅពេលដែលមានបញ្ហាឆ្លងចរន្តអគ្គិសនីតូចតាច តែវាក៏អាចណ្ដាលមកពីបញ្ហាធំដុំដែរ ពេលយើងមិនមើលថែទាំ មិនយកទៅជាងយូរទៅ ម៉ាស៊ីននឹងលែងដំណើរការតែម្ដង ហើយថ្លៃជួសជុលទៀតសោត អាចប្រហាក់ប្រហែលនឹងប្ដូរម៉ាស៊ីនរថយន្តថ្មីបាត់ទៅហើយ។ ប្រការល្អ នៅពេលដែលសញ្ញានេះលោតឡើងមក គួរប្រញ៉ាប់យកទៅជាងភ្លាមៗ។
២. សញ្ញាព្រមានប្រព័ន្ធទប់លំនឹង
សញ្ញានេះមានន័យថា រថយន្តរបស់អ្នកលែងមានលំនឹង ហើយអាចគ្រលែងបានគ្រប់ពេល។
ប្រការគួរធ្វើ៖ បើសិនជាវាលោតនៅពេលដែលអ្នកកំពុងបើកបរ រឿងល្អបំផុតដែលអ្នកគួរធ្វើគឺបន្ថយល្បឿន ដើម្បីតេស្តមើលថាភ្លើងសញ្ញានោះវានឹងរលត់ ហើយប្រព័ន្ធទប់លំនឹងនឹងដំណើរការវិញឬអត់។ បើសិនជាភ្លើងសញ្ញាព្រមានពប្រព័ន្ធទប់លំនឹងនេះនៅមិនបាត់ វាអាចបណ្ដាលមកពីបញ្ហារបស់ប្រព័ន្ធទប់លំនឹងផ្ទាល់តែម្ដង ដែលចាំបាច់ត្រូវជួសជុលជាប្រញ៉ាប់។
៣. សញ្ញាព្រមានពីប្រព័ន្ធ ABS
សញ្ញានេះមានន័យថា ប្រព័ន្ធហ្វ្រាំង ABS (Anti-lock Braking System) របស់អ្នកមានបញ្ហាហើយ។
ប្រការគួរធ្វើ៖ បើសិនជាវាលោតនៅពេលដែលអ្នកកំពុងបើកបរ មានន័យថាប្រព័ន្ធហ្វ្រាំង ABS របស់អ្នកមានបញ្ហាហើយវានឹងមិនដំណើរការឡើយ។ អ្នកនៅតែអាចជាន់ហ្វ្រាំងបានស៊ីដូចធម្មតា ប៉ុន្តែនៅពេលដែលអ្នកជាន់ពេលប្រថុចញ៉ុច ហ្វ្រាំងរបស់អ្នកនឹងគាំងមិនអាចឲ្យចង្កូតរ៉េបាន ហើយអាចនឹងបណ្ដាលឲ្យរថយន្តអូសថែមទៀត ព្រោះ ABS មិនដំណើរការ។ ដំណោះស្រាយគឺយកទៅយានដ្ឋានជាបន្ទាន់។
៤. សញ្ញាព្រមានសម្ពាធខ្យល់កង់
សញ្ញានេះមានន័យថា កង់ណាមួយរបស់អ្នកមានខ្យល់តិច មិនគ្រប់គ្រាន់តាមស្ដង់ដារ (ធូរកង់)។
ប្រការគួរធ្វើ៖ អ្នកគួររកកន្លែងសប់កង់ឲ្យបានឆាប់ មិនគួរទុកចោលជិះដូចធម្មតាឡើយ ព្រោះវាអាចបណ្ដាលឲ្យខូចសម្បកកង់ ហើយការបើកបរមានភាពឃ្លេងឃ្លោង មិនដូចធម្មតា ថែមទាំងស៊ីសាំងជាងមុនទៀតផង។
៥. សញ្ញាព្រមានពីបញ្ហាដែកបញ្ឆេះ (សម្រាប់រថយន្តប្រើម៉ាស៊ូត)
សញ្ញានេះមានន័យថា ដែកបញ្ឆេះនៅក្នុងម៉ាស៊ីនម៉ាស៊ូតកំពុងមានបញ្ហា។ ជាទូទៅ រថយន្តប្រើម៉ាស៊ូត ជាពិសេសនៅស្រុកត្រជាក់ វាពិបាកនឹងបញ្ឆេះ ដោយវាចាំបាច់ត្រូវមានដែកបញ្ឆេះ (Glow Plug) ជាជំនួយ។
ប្រការគួរធ្វើ៖ ជាធម្មតា ពេលម៉ាស៊ីនរថយន្តម៉ាស៊ូតចុះត្រជាក់ខ្លាំង សញ្ញានេះនឹងលោតឡើងមក ប៉ុន្តែវានឹងបាត់ទៅវិញនៅពេលបញ្ឆេះចោលមួយសន្ទុះ។ រឿងដែលធ្វើឲ្យសញ្ញានេះលោតភ្លឺមិនបាត់គឺប្រហែលមកពី Glow Plug ចាស់រេចរឹល ដល់អាយុកាលដែលត្រូវប្ដូរ។

សញ្ញាបើកភ្លើងហ្វា
សញ្ញានេះមានន័យថា រថយន្តរបស់អ្នកកំពុងបើកហ្វា (ភ្លើងភ្លឺខ្លាំង មើលបានឆ្ងាយ)។
៣. សញ្ញាបង្ហាញកម្រិតទឹកសម្រាប់លាងកញ្ចក់ជិតអស់
សញ្ញានេះមានន័យថា ទឹកបាញ់លាងកញ្ចក់ លាងចង្កៀងជិតអស់ហើយ។
ប្រការគួរធ្វើ៖ អាចបន្ថែមទឹក នៅខាងក្រោមគម្របមុខបាន ដោយលើធុងនោះមានរូប ដូចសញ្ញានេះអ៊ីចឹង (ធុងទឹកបាញ់កញ្ចក់)។
៤. សញ្ញាឲ្យចាក់សាំង
សញ្ញានេះមានន័យថា រថយន្តរបស់អ្នកត្រូវការចាក់សាំងហើយ។
ប្រការគួរធ្វើ៖ ជាធម្មតានៅក្បែរសញ្ញានេះ វាមានកុងទ័រតូចមួយទៀតសម្រាប់វាស់កម្រិតសាំង ដែលអក្សរ F (Full) បង្ហាញថាសាំងពេញ ឯ E (Empty) បង្ហាញថាសាំងក្បែរអស់ហើយ។ អ្នកត្រូវតែឈប់ចាក់សាំង ដើម្បីការពារកុំឲ្យរថយន្តរលត់ពេលធ្វើដំណើរ។
៥. សញ្ញាចង់ជួបជាង (រូបកូនសោ)
សញ្ញានេះមានន័យថា រថយន្តរបស់អ្នកត្រូវការកែថែទាំ។
ប្រការគួរធ្វើ៖ អ្នកគួរយករថយន្តរបស់អ្នកទៅយានដ្ឋានដើម្បីធ្វើការវិនិច្ឆ័យ រកកន្លែងខូចរបស់វា ជៀសវាងការទុកចោល មិនអើពើរយៈពេលយូរ ដែលនាំឲ្យការចំណាយលើការជួសជុលកើនឡើងខ្លាំង។

ប្រភព៖ Says

0 comments:

Post a Comment

Unordered List

Sample Text

Pages

Powered by Blogger.

As a biginner of technology i m really want to know about the develope the technology in cambodia

Blogger news

Blogger templates

Popular Posts

Recent Posts

Text Widget