Showing posts with label YouTube Money. Show all posts
Showing posts with label YouTube Money. Show all posts

Friday, July 7, 2017

បច្ចុប្បន្ន​វិធី​រក​លុយ​តាម​អនឡាញ​មាន​ច្រើន​របៀប​ដូច​ជា​តាម​រយៈ YouTube, Facebook Page, Instant Article, Blogger ឬ Website ជា​ដើម ដែល​អាច​រក​ចំណូល​បាន​រាប់​រយ​ដុល្លារ​ក្នុង​មួយ​ខែៗ។ ថ្ងៃ​នេះ Sabayនឹង​ប្រាប់​គន្លឹះ ៣ សម្រាប់​អ្នក​ដែល​ចង់​ចាប់ផ្ដើម​រក​លុយ​តាម YouTube ឆាប់​បាន​លុយ​ដុំៗ​ដូច​អ្នក​អាជីព ទោះ​បី​ជា​មាន​ការ​ប្រកួត​ប្រជែង​ខ្លាំង​ក្ដី។

១ បង្កើត YouTube Channel

ការ​បង្កើត YouTube Channel មួយ​មិន​មែន​ជា​រឿង​ពិបាក​ពេក​ទេ សម្រាប់​អ្នក​ទាំង​អស់​គ្នា ព្រោះ​សុទ្ធ​តែ​មាន​ស្មាតហ្វូន​ម្នាក់​មួយ និង​មាន​គណនី Google ឬ Gmailរួច​ជា​ស្រេច ដែល​អាច Upload វីដេអូ​ឃ្លីប​ខ្លីៗ​ខ្លួន​ឯង​បាន ដោយ​មិន​បាច់​ខ្វល់​ពី​គុណភាព​វីដេអូ ទំហំ ឬ​ប្រវែង​វីដេអូ​អ្វី​នោះ​ទេ។

បន្ទាប់​ពី​បង្កើត​បាន Channel មួយ​ហើយ អ្នក​ត្រូវ​ព្យាយាម​រក​វីដេអូ​មក Upload ចូល​តាម​លទ្ធភាព​ដែល​អាច​ធ្វើ​ទៅ​បាន។ ចំពោះ​វីដេអូ​ឃ្លីបខ្លីៗ​ដែល​អ្នក​ចង់ Upload អាច​យក​វា​ទៅ​កែកុន​ខ្លះៗ ដើម្បី​ឲ្យ​មាន​ភាព​ទាក់​ទាញ ប្រសិន​បើ​គ្មាន​កម្មវិធី​សម្រាប់​កាត់​ត​វីដេអូ អ្នក​គួរ​រើស​យក​កម្មវិធី​ដូចជា iMovie ដាក់​លើ iPhoneឬ Adobe Premiere តម្លើង​លើ​កុំព្យូទ័រ​ជាដើម។


ជំហាន​បន្ទាប់​អ្នក​ត្រូវ​ចេះ​វិធី​ដាក់​ពាណិជ្ជកម្ម​លើ​វីដេអូ​របស់​អ្នក ដើម្បី​រក​លុយ ឬ​តិច​និក​ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​គេ​ចូល​មើល​វីដេអូ​អ្នក​បាន​ច្រើន តែ​ត្រូវ​ប្រុង​ប្រយ័ត្ន មិន​គួរ​ដោនឡូត​វីដេអូ​គេ​ដែល​មាន​ស្រាប់​ជាប់ Copyright ដូច​ជា​បទ​ភ្លេង​ជាដើម បើ YouTube ចាប់​បាន​នោះ Channel អ្នក​នឹង​ត្រូវ​លុប​ចោល។

២ ជ្រើស​រើស​ឧបករណ៍​សម្រាប់​ថត​វីដេអូ


ចំណុច​នេះ ជា​ចំណុច​ដែល​អ្នក​ត្រូវ​ដឹង​មុន​គេ​ថា មិន​ចាំ​បាច់​ដល់​ទៅ​កាមេរ៉ា DSLR ធំៗ​នោះ​ទេ គ្រាន់​តែ​កាមេរ៉ា​ស្មាតហ្វូន​ក៏​អ្នក​អាច​ថត​វីដេអូ​រក​លុយ​បាន​ដែរ។ ប្រសិន​បើ​អ្នក​ទើប​ចាប់​ផ្តើម ​អ្នក​គ្រាន់​តែ​ថត​វីដេអូ​ខ្លីៗ តូច​ៗ រួច Upload ជា​ការស្រេច។

តែ​រឿង​ដែល​ចាំ​បាច់ ដើម្បី​ឲ្យ​វីដេអូ​អ្នក​មាន​ភាព​ទាក់​ទាញ អ្នក​គួរ​មាន​កាមេរ៉ា​ស្មាតហ្វូន​ដែល​គុណភាព​ថត​វីដេអូ​បាន​ស្អាត ច្បាស់​គួរ​សម ឬ​កាមេរ៉ា​ប្រភេទ DSLR ដែល​អាច​ថត​វីដេអូ​បាន​ដល់​កម្រិត FullHD ឬ​ឡើង​ដល់ 4K ជា​ដើម ជាមួយ​នឹង​ជើង​ទម្រ​កាមេរ៉ា(Tipod) ដែល​ជា​ឧបករណ៍​ជំនួយ​ពេល​ថត កុំ​ឲ្យ​មាន​រំញ័រ​ខ្លាំង។


ជាង​នេះ​ទៀត ប្រសិន​បើ​អ្នក​ចូល​ចិត្ត​ថត​វីដេអូ​ខាង​ក្រៅ​ច្រើន​(Outdoor) អ្នក​គួរ​មាន​កាមេរ៉ា GoPro មួយ​សម្រាប់​ការ​ថត​សកម្មភាព​កំសាន្ត​នានា​ទាំង​នោះ ទុក​ផុស​លើ YouTube ដែល​ឲ្យ​អ្នក​មើល​មាន​ភាព​ប្លែក​ភ្នែក​ផង​ដែរ។

៣ ជ្រើស​រើស​ឧបករណ៍​ថត​សំលេង


អ្នក​មាន​ឆ្ងល់​ទេ​ថា ហេតុអ្វី​អ្នក​ថត​វីដេអូ​ល្បីៗផុស​លើ YouTube សំលេង​ច្បាស់​ល្អ​ម្ល៉េះ? នេះ​ជា​ដោយ​សារ​តែ​គេ ជ្រើស​ឧបករណ៍​ថត​សំលេង​បាន​ល្អ ដែល​ជួយ​ឲ្យ​ថត​វីដេអូ​មាន​ភាព​ទាក់​ទាញ​ថែម​មួយ​កម្រិត​ទៀត។

ចំណុច​នេះ ជា​ចំណុច​ដែល​អ្នក​ទើប​ចាប់​ផ្តើម គួរ​សិក្សា​ដើម្បី​កែ​លំអរ​វីដេអូ​របស់​ខ្លួន​ឲ្យ​កាន់​តែ​មាន​ភាព​ទាក់​ទាញ​បន្ថែម​ទៀត។

៤ ត្រូវ​ចេះ​រក​ហ្វេន ឬ​អ្នក​ទស្សនា​ជា​ប្រចាំ


អ្នក​ត្រូវ​មាន​ចំណេះដឹង​លើ​វីដេអូ​ដែល​អ្នក​បាន​ថត​បង្ហាញ​អ្នក​ទស្សនា​ដូច​ជា ការ​ធ្វើ​វីដេអូ​ពី​របៀប​លេង​ហ្គេម ដោនឡូត​ហ្គេម ទីតាំង​ដើរលេង​សប្បាយ ឬ​ការ​បង្រៀន​ជា​មេរៀន​ជាដើម។​អ្នក​ត្រូវ​ប្រាកដ​ថា និយាយ​ឲ្យ​បាន​ច្បាស់ៗ មួយៗ មិន​លឿន​ពេក មិន​យឺត​ពេក មិន​វែង​ពេក និង​និយាយ​ឲ្យ​បាន​សម​រម្យ។

ជាង​នេះ​ទៀត វីដេអូ​របស់​អ្នក​ត្រូវ​តែ​ជា​វីដេអូ​ច្បាស់លាស់​មួយ​ក្នុង Channel មួយ ដែល​ធ្វើ​ឲ្យ​អ្នក​តាម​ដាន ងាយ​ស្រួល​តាម​ដាន​សាច់​រឿង ឬ​អនុវត្ត​តាម ដូច​នេះ​មិន​គួរ​ផុស​វីដេអូ​លាយ​ឡំ​គ្រប់​ប្រភេទ​ក្នុង Channel តែ​មួយ​នោះ​ទេ វា​ធ្វើ​ឲ្យ​បាត់​ចំនួន​អ្នក​តាម​ដាន។
ទាំង​នេះ​គ្រាន់​តែ​ចំណេះ​ដឹង​ទូទៅ​សម្រាប់​អ្នក​ដែល​ចង់​ចាប់ផ្តើម​រក​លុយ​តាម YouTube ក្រុមការងារ​សង្ឃឹម​ថា ប្រិយមិត្ត​ដែល​កំពុង​រក​លុយ និង​មាន​បទពិសោធន៍​ច្រើន​ផ្នែក​នេះ​អាច​ចែក​រំលែក​ខាង​ក្រោម​នេះ​បាន៕

Tuesday, April 11, 2017

កាល​នៅមេរៀន​មុន​ ប្រិយមិត្ត​បាន​រៀន​ពី​របៀប​​សរសេរ ចំណង​ជើង, Description និង​ការ​ប្រើប្រាស់ Tag លើ​វីដេអូ​យូធូប ឲ្យ​មាន​​អ្នក​មើល​កាន់​តែ​ច្រើន ឯ​​មេរៀន​បន្ទាប់​នេះ​គឺ​ការ​ដាក់ Annotations។


Annotations គឺ​ជា​ការ​បន្ថែម​លីង ឃ្លា​ណាមួយ ​មួយ​ជាន់​ទៀត​ពី​លើ​វីដេអូ​ ដែល​អ្នក​បង្ហោះ​លើ​យូធូប។ វា​​មាន​ប្រសិទ្ធភាព​ខ្លាំង ដែល​អាច​ជួយ​​ទាក់ទាញ​អ្នក​មើល​ ឲ្យ​ចុច​មើល​លីង​ផ្សេងៗ (វីដេអូ)​ ដែល​អ្នក​​បាន​ដាក់​ជាន់​លើ​វីដេអូ​​ណាមួយ។ ធ្វើ​ដូច្នេះ អ្នក​​ចំនួន​ចូល​ទស្សនា​វីដេអូ​របស់​អ្នក​នឹង​កាន់​តែ​កើន​ឡើង។

ដើម្បី​ដាក់ Annotations ដំបូង​ចូល​ទៅ​កាន់ www.youtube.com ហើយ Sign in បើ​អ្នក​មិន​ទាន់​បាន Sign-in។ បន្ទាប់​មក​ចុច​លើ My channel > Video manager។ នៅ​ផ្នែក​ខាង​ស្តាំ ជាប់​វីដេអូ​នីមួយ អ្នក​នឹង​ឃើញ​​សញ្ញា​ព្រួញ​បាញ់​ចុះ​ក្រោម ក្បែរ​អក្សរ Edit។ ចុច​លើ​​សញ្ញា​ព្រួញ​នោះ ហើយ​រើស​យក End screen & annotations។ កាន់​តែ​ច្បាស់ ទស្សនា​វីដេអូ​ខាង​ក្រោម៖



អត្ថបទ៖ ផាន់និត         
កុំ​គិត​ថា​ឲ្យ​តែ​បង្ហោះ​វីដេអូ​លើ​ YouTube ប៉ាតណាប៉ាតណី ហើយ​រង់​ចាំ​យក​លុយ​នោះ។ រាល់​វីដេអូ​ដែល​មាន​ចំនួន​ចូល​មើល​កាន់​តែ​ច្រើន នោះ​លទ្ធភាព​​​ចុច​លើ​ផ្ទាំង​ផ្សាយ​ពាណិជ្ជកម្ម (Ads) ក៏​មាន​ច្រើន​ដូចគ្នា។ ដើម្បី​ឲ្យ​វីដេអូ​លើ​ YouTube ដែល​អ្នក​បាន​បង្ហោះ​មាន​អ្នក​ចូល​មើល​ច្រើន​ អាច​សាកល្បង​តាម​វិធី​ខាង​ក្រោម៖

​​ការ​ប្រើប្រាស់​ចំណង​ជើង​ទាក់ទាញ៖ អាច​ប្រើ​ជា​ភាសា​ខ្មែរ​​ឬ​អង់គ្លេស​ មួយ​ណា​ក៏​បាន។ ប៉ុន្តែ ដោយ​សារ​ភាសា​ខ្មែរ​​លើ​ YouTube មិន​ទាន់​សូវ​ទូលំទូលាយ ដូច្នេះ​គួរ​ប្រើ​ភាសា​អង់គ្លេស ដើម្បី​ឲ្យ​មនុស្ស​ទូទាំង​ពិភពលោក ងាយ​ស្វែងរក​ឃើញ​វីដេអូ​របស់​អ្នក។

ចំណង​ជើង​គួរ​តែ​ខ្លី ខ្លឹម និង​មាន​ផ្ទុក​ពាក្យ​គន្លឹះ (Keywords) ទាក់ទង​នឹង​ប្រធានបទ​លើ​វីដេអូ​​​របស់​អ្នក។


*សម្រាប់​​អ្នក​មាន​គណនី Google Adwords៖ អ្នក​អាច​ចូល​ទៅ​កាន់ adwords.google.com ហើយ​ចុច​យក Tool > Keyword Planner។ នៅ​ខាង​ឆ្វេង​ដៃ ​ចុច​លើ Search for new keywords using a phrase, website or category។ វាយ​​ឃ្លា អំពី​ប្រធានបទ​លើ​វីដេអូ​របស់​អ្នក ហើយ​អូស​ទៅ​ក្រោម ជ្រើស​យក Get ideas។ ត្រង់​នេះ​អ្នក​នឹង​ឃើញ​ពី​ចំនួន​ស្វែង​រក Keywords នោះ​ប្រចាំ​ខែ​មាន​ចំនួន​ប៉ុន្មាន។ បន្ទាប់​មក​អ្នក​នឹង​ឃើញ​ចំនួន Keywords យ៉ាង​ច្រើន​ទាក់ទង​នឹង​ប្រធានបទ​របស់​អ្នក។


ចំពោះ​ការ​ប្រើប្រាស់ Adwords តម្រូវ​ឲ្យ​អ្នក​ចំណាយ​ប្រាក់ ដើម្បី​អាច​ប្រើប្រាស់​មុខងារ​សំខាន់ៗ​ផ្សេង​ទៀត ដើម្បី​ឲ្យ​ Google ជួយ​អ្នក​ក្នុង​ការ​វិភាគ​រក​ Keyword ណា​ដែល​​អាច​ឲ្យ​មនុស្ស​រក​វីដេអូ​អ្នក​ឆាប់​ឃើញ។

ចំពោះ​អ្នក​មិន​ទាន់ អាច​ចុច​ត្រង់​នេះ ដើម្បី Sign Up។ ធ្វើ​តាម​ការ​ណែនាំ​ផ្សេងៗ​រហូត​ដល់​ចុង​បញ្ចប់។ អ្នក​ត្រូវ​មាន Visa Card, Master Card សម្រាប់​ការ​​បង្កើត​គណនី​នេះ។

អ្នក​អាច​ស្វែង​រក​និង​ពនិត្យ​មើល​ប្រជាប្រិយភាព​នៃ Keywords លើ​តំណ​ភ្ជាប់​ទាំងអស់​នេះ។ តំណ​​ភ្ជាប់​ភាគ​ច្រើន កំណត់​ឲ្យ​អ្នក​អាច​ស្វែង​រក Keywords តែ​ពីរ​ឬ​បី​ដង​ប៉ុណ្ណោះ​ក្នុង​មួយ​ថ្ងៃ តែ​បើ​ចង់​បាន​ឥត​កំណត់​ត្រូវ​ចាយ​លុយ។

ក្រោយ​ពេល​បាន Keywords ពី​តំណ​ភ្ជាប់​ខាង​លើ​ អ្នក​អាច​យក​ Keywords ទាំង​នោះ​មក​ដាក់​ក្នុង Tag ឬ​បញ្ចូល​ទៅ​ក្នុង Description និង​ចំណង​ជើង​លើ​វីដេអូ​ YouTube ដើម្បី​​ងាយ​ឲ្យ​អ្នក​ដទៃ​រក​ឃើញ​វីដេអូ​អ្នក។


បើ​អ្នក​មាន​វិបសាយ ទំព័រ​ហ្វេសប៊ុក គណនី Google Plus និង Blogspot ទៀត​កាន់​តែ​ប្រសើរ​ ព្រោះ​អាច​ប្រើ​បណ្តាញ​ទាំង​នោះ​ចែកចាយ​វីដេអូ ដើម្បី​ទទួល​បាន​​ការ​ចូល​មើល​កាន់​តែ​ច្រើន។


Subscriber៖ ពេល​អ្នក​មាន​ចំនួន Subscribe កាន់​តែ​ច្រើន នោះ​រាល់​ពេល​វីដេអូ​អ្នក​ បង្ហោះ​លើ​យូធូប​ម្តងៗ អ្នក​ទាំង​នោះ​នឹង​ឃើញ​ភ្លាមៗ ដូច្នេះ​ចំនួន View ក៏​កើន​តាម​នោះ​ដែរ។ ដើម្បី​ងាយ​បាន Subscribe ច្រើន អ្នក​អាច​ដាក់​ពាក្យ​ថា "Please Subscribe My Channel For More Videos ឬ Don't Forget Hit Subscribe”។ ទោះ​មិន​បាន​ច្រើន តែ​យ៉ាង​ហោចណាស់ មនុស្ស​នឹង​ជួយ Subscribe គណនីយូធូប​អ្នក​មិន​ខាន។

វិធី​មួយ​ទៀត​ អាច​ចូល​ទៅ​ Comment ក្នុង​វីដេអូ​ដែ​ល​មាន​ចំនួន​ទស្សនា (View) ច្រើន ហើយ​អាច​សរសេរ​ថា "Please Subscribe Me, Then I will Subscribe You Back”។

បើ​អ្នក​ធ្វើ​តាម​វីដេអូ​ខាង​លើ នោះ​នឹង​ឃើញ​លទ្ធផល។ ត្រូវ​ចេះ​​មើល​ពី​ទំនោរ​​ ថា​តើ​មនុស្ស​បច្ចុប្បន្ន​ចូល​ចិត្ត​មើល​អ្វី​ជាង​គេ ហើយ​បើ​សិន​មាន​ព្រឹត្តិការណ៍​ធំ​ណាមួយ​​កំពុង​កើត​ឡើង ជា​ឱកាស​ល្អ​​ដែល​អ្នក​អាច​ទាញ​ផល​ចំណេញ​ពី​​​វា យក​មក​ធ្វើ​វីដេអូ​បាន៕

នៅ​មាន​វិធី​បច្ចេកទេស​​​ពិសេស​​មួយ​​ចំនួន​ទៀ​ត​ដូចជា ការ​ដាក់ Annotation និង Playlist ជា​ដើម ដែល​អាច​​ជួយ​ឲ្យ​វីដេអូ​អ្នក មាន​អ្នក​មើល​កាន់​តែ​ច្រើន។ រង់​ចាំ​តាម​ដាន ថ្ងៃ​អង្គារ​សប្ដាហ៍​ក្រោយ។
ថ្ងៃ​អង្គារ​សប្ដាហ៍​មុន ប្រិយមិត្ត​បាន​សិក្សា​មេរៀន​ទី​មួយ​ពី​ដំណាក់​កាល​ដំបូង​នៃ​ការ​ រក​ប្រាក់​តាម​យូធូប លើ​ការ​បង្កើត​​គណនី​ ឯ​សប្ដាហ៍​នេះ Sabay នឹង​បង្ហាញ​មេរៀន​បន្ត​អំពី​ការ Monetize និង​បង្កើត Google Adsense។


ដំបូង ចូល​ទៅ​កាន់ www.youtube.com ហើយ sign in។ បន្ទាប់​មក​ចុច​លើ My channel > Video Manager > Channel។


ក្រឡេក​ទៅ​ខាង​ស្ដាំដៃ នៅ​ពី​ក្រោម​ពាក្យ Monetization ចុច​លើ​ពាក្យ Enable។


រួច​ចុច Get started


បន្ទាប់​មក ចុច​ធីក​លើ​ប្រអប់​ទាំង​បី​ខាង​ក្រោម ដើម្បី​បញ្ជាក់​ថា​អ្នក​យល់​ព្រម​នឹង​កិច្ច​ព្រមព្រៀង​របស់​យូធូប រួច​ចុច I accept។


ចុង​ក្រោយ​ចុច​លើ Set up AdSense account។


ពេល​នេះ​ចូល​ដល់​ផ្ទាំង Google AdSense ចុច​លើ Sign in ។ **ត្រង់ Content language ត្រូវ​ប្រាកដ​ថា English-English រួច​រាល់​ហើយ​ចុច​លើ Save and Continue។


Country or territory សូម​ជ្រើស​យក Cambodia ហើយ​ត្រង់ Time zone រើស​យក (UTC+07:00) Phnom Penh។


បន្ទាប់​មក​ត្រូវ​បំពេញ​លើ Address line 1, Address line 2, City និង Postal Code (12000) សម្រាប់​ប្រទេស​កម្ពុជា។

ត្រង់ Primary contact ត្រូវ​វាយ​លេខ​ទូរសព្ទ​អ្នក ហើយ​ត្រង់ AdSense Email preferences ចុច​លើ No ទាំងអស់ ព្រោះ​អ្នក​ប្រហែល​មិន​ចាំបាច់​ត្រូវ​ការ​ព័ត៌មាន​ទាំង​នេះ​ឡើយ។ ឈ្មោះ​ត្រូវ​ដូច​នឹង​ឈ្មោះ​លើ​អត្តសញ្ញាបណ្ណ​របស់​អ្នក។


ក្រោយ​បំពេញ​ព័ត៌មាន​គ្រប់​យ៉ាង​រួចរាល់ គួរ​ពនិត្យ​មើល​ព័ត៌មាន​ដែល​បំពេញ​រួចរាល់​ឡើង​វិញ​ក្រែង​មាន​កន្លែង​ខុស រួច​ចុច Submit my application។

បន្ទាប់​មក​ចុច​ធីក​លើ​ប្រអប់ Yes, I have read and accept the agreement ហើយ​ចុច Accept។


ពេល​នេះ​ខាង Google នឹង​ពនិត្យ​មើល​លើ​បែបបទ​របស់​អ្នក។ អ្នក​នឹង​ទទួល​មែល​ពី Goolge រយៈ​ពេល​១ថ្ងៃ ឬ​យ៉ាង​យូរ ១ សប្ដាហ៍​ក្រោយ ដើម្បី​ឲ្យ​ដឹង​ថា​តើ​គណនី Adsense បង្កើត​ជោគជ័យ​ឬ​យ៉ាងណា។


ក្រោយ​ទទួល​មែល ថា​ការ​បង្កើត Google Adsense បាន​ជោគជ័យ រាល់​វីដេអូ​ដែល​អ្នក​បង្ហោះ​នឹង​ចេញ​ពាណិជ្ជកម្ម។


ពេល​ចូល​ទៅ​ក្នុង Video Manager អ្នក​នឹង​ឃើញ​សញ្ញា $ ពណ៌​ត្រួយ​ចេក។ នេះ​បាន​ន័យ​ថា វីដេអូ​អ្នក​អាច​រក​ប្រាក់​ពី​ចំនួន​ចូល​មើល (View) ពី​មនុស្ស​ជុំវិញ​ពិភពលោក​ហើយ។


ចុច​លើ Channel ដែល​នៅ​ខាង​ឆ្វេង​ដៃ រួច​ចុច Monetize ដើម្បី​ពិនិត្យ​ថា មាន​វីដេអូ​ណា​ដែល​មិន​ទាន់ Monetize ឬ​ទេ។ បើ​មាន​វីដេអូ​ខ្លះ​មិន​ទាន់​បាន Monetize ចុច​លើ​ពាក្យ Monetize videos។


វីដេអូ​ដែល​ Monetize ហើយ​នឹង​ចេញ​ពាណិជ្ជកម្ម​នៅ​ផ្នែក​ខាង​ក្រោម​នៃ​វីដេអូ (មាន​​ខ្សែ​ឆូត​ពណ៌លឿង​) ឬ​អាច​នៅ​ខាង​លើ​ឈៀង​ខាង​ស្តាំ​នៃ​វីដេអូ (មើលរូប)


បញ្ជាក់៖ មិន​ត្រូវ​ចុច​លើ​ផ្ទាំង​ពាណិជ្ជកម្ម​លើ​រាល់​វីដេអូ​អ្នក​បង្ហោះ​ដាច់​ខាត មិន​ដូច្នេះ Channel និង Adsense អ្នក អាច​នឹង​ត្រូវ Google បិទ​ឬ​មាន​បញ្ហា​ណាមួយ​មិន​ខាន។ មួយ​វិញ​ទៀត ត្រូវ​បង្កើត​វីដេអូ​ប្លែកៗ​និង​ទាក់ទាញ​ការ​ចាប់​អារម្មណ៍ ដោយ​ខ្លួន​ឯង​មិន​ចម្លង​ពី​គេ មិន​ដូច្នោះ​គណនី​អ្នក​មិន​យូរ​មិន​ឆាប់​នឹង​ត្រូវ​បិទ ដោយ Google មិន​ខាន។ ធ្វើ​អ្វី​ដែល​ថ្មី ប្លែក និង​មិន​ចម្លង​គេ នោះ​ថ្ងៃ​ណាមួយ គណនី​អ្នក​នឹង​ទទួល​ការ​ចាប់​អារម្មណ៍​ច្រើន៕

ក្រោយ​អាច​រក​ប្រាក់​បាន​លើ​យូធូប​ហើយ នៅ​មាន​រឿង​មួយ​ចំនួន​ទៀត​ត្រូវ​ដឹង ដើម្បី​ឲ្យ​ការ​រក​ប្រាក់​តាម​បណ្ដាញ​សង្គម​វីដេអូ​នេះ​កាន់​តែ​កើន​ឡើង។ លើក​ក្រោយ Sabay នឹង​បង្ហាញ​ពី​ការ​ប្រើ​ប្រាស់ Tag, ការ​ដាក់​ចំណង​ជើង និង​មេរៀន​បន្តបន្ទាប់​មួយ​ចំនួន​ទៀត។

កុំភ្លេច​តាម​ដាន​បន្ត​ទៀត! មានចម្ងល់​យ៉ាង​ណា អាច​បញ្ចេញ​យោបល់​ខាង​ក្រោម​នេះ​បាន។
បញ្ជាក់៖ មុន​អនុវត្ត​មេរៀន​​ទី​ពីរ​នេះ ប្រិយមិត្ត​ត្រូវ​ស្វែង​យល់​ពី​​ដំណាក់​កាល​​បង្កើត​គណនី​​​ដំបូង​​សិន។ ចុច​ទី​នេះ ​ដើម្បី​ស្វែង​យល់​បន្ថែម។
តាម​ពិត​ការ​រក​ប្រាក់​តាម YouTube ជា​រឿង​ងាយ គ្រាន់​តែ​ថា​ត្រូវ​ចំណាយ​កម្លាំង​ឲ្យ​បាន​ច្រើន​តិច។ មាន​ធ្លាប់​គិត​អត់​ថា ចង់​យក​វីដេអូ​ថត​រួច​ហើយ​ទុក​ចោល​ឥត​ប្រយោជន៍​ក្នុង​ទូរសព្ទ មក​រក​ប្រាក់​ចំណូល? Sabay ​​នឹងលើក​ពី​​មេរៀន​​ការ​​​រកលុយ​​​ពី​បណ្តាញ​សង្គម​មួយ​នេះ ​តាំង​ពី​ដំណាក់​កាល​​បង្កើត​គណនី​​​ដំបូង​រហូត​ដល់ដំណាក់​កាល​​ចុងក្រោយ​ ដើម្បី​​អាច​​រក​លុយ​​ពី​បណ្តាញ​សង្គម​ដ៏​មាន​ប្រជាប្រិយ​នេះ។

ដំណាក់​ការ​​ដំបូង​ក្នុង​ការ​រៀន​​រកលុយ​តាម​ YouTube


១. ដំបូង​អ្នក​ត្រូវ​មាន​គណនី Gmail រួច​វាយ www.youtube.com ។ ក្រោយ​មក​អ្នក​នឹង​ឃើញ​ប្រអប់ Sign in នៅ​ខាង​ស្តាំ​ដៃ​បង្អស់។ វាយ​លេខ​សម្ងាត់​អ៊ីមែល​របស់​អ្នក រួច​ចុច Sign in។


បន្ទាប់​មក YouTube នឹង​ឲ្យ​អ្នក​សម្រេច​ប្រើ​ឈ្មោះ​ណាមួយ​លើ​គណនី YouTube អ្នក រួច​ចុច CREATE CHANNEL។

ក្រោយ​ជ្រើសរើស​ឈ្មោះ​រួច ចុច​លើ Video Manager > Channel > Advanced។


ត្រង់ Country សូម​ជ្រើស​យក​ប្រទេស​ណា​ផ្សេង​ក្រៅ​ពី​កម្ពុជា (Cambodia) ទើប​អាច​រក​ប្រាក់​បាន​លើ YouTube។ ចំណែក​ឯ Channel keywords ត្រូវ​ដាក់​ពាក្យ​គន្លឹះ​ណា ដែល​បង្ហាញ​ពី​អត្តសញ្ញាណ​នៃ​មាតិកា (Content) នៃ​គណនី YouTube របស់​អ្នក។

Keywords ច្រើន​បំផុត អាច​ត្រឹម ១៥ពាក្យ ហើយ​គួរ​រើស​ពាក្យ​ណា ដែល​មនុស្ស​ជា​ទូទៅ​ច្រើន​វាយ​ស្វែង​រក​លើ Google។ Keywords ពិត​ជា​សំខាន់​ក្នុង​ការ​ជួយ​ឲ្យ Channel របស់​អ្នក​ងាយ​នឹង​រក​ឃើញ​និង​មាន​ប្រជាប្រិយភាព ពេល​មនុស្ស​ស្វែង​រក​លើ Google។

បន្ទាប់​ពី​ជ្រើសរើស Country និង Channel keywords រួច អូស​ទៅ​ក្រោម​បង្អស់ ចុច​ពាក្យ Save។

*ត្រូវ​សម្រេច​ចិត្ត​ឲ្យ​បាន​ច្បាស់ ថា​ចង់​បង្កើត Channel យូធូប​ប្រភេទ​ណាមួយ​ឲ្យ​ប្រាកដ (ឧ. Comedy, Adventure, Technology, Fishing, Gaming, Car, Motor, Tutorial, Tips, Make Up, Dressing, និង​ជា​ច្រើន​ផ្សេង​ទៀត)។ ពេល​សម្រេច​ថា​ចង់​ធ្វើ​ពី​អ្វី​​មួយ​ច្បាស់​ហើយ ត្រូវ​ចាប់​ផ្តើម​ធ្វើ​វីដេអូ​បែប​នោះ​រហូត​ទៅ ដើម្បី​ឲ្យ​អ្នក​មើល ដឹង​ច្បាស់​ពី​អត្តសញ្ញាណ​អ្នក។

២. ក្រោយ​ផុត​ដំណាក់​កាល​ខាង​លើ​ហើយ ត្រូវ Verify គណនី YouTube របស់​អ្នក។ ចុច​លើ​ប្រអប់ មាន Verify ពណ៌​ខៀវ​មាន​សញ្ញា​ធីក ហើយ​រើស​យក​ប្រទេស (Cambodia)។


ជ្រើស​យក Text me the verification code បន្ទាប់​មក​វាយ​លេខ​ទូរសព្ទ (ឧ. +855xxxxxxxxx) ហើយ​វាយ​លេខ​កូដ ៦ ខ្ទង់ ដែល​ផ្ញើ​ចូល​ក្នុង​ទូរសព្ទ។ ពេល​នេះ Channel យូធូប​របស់​អ្នក បាន Verified ជោគជ័យ​ហើយ។


៣. មុន​នឹង​អាច Monetize វីដេអូ​របស់​អ្នក ដើម្បី​រក​ប្រាក់​ចំណូល អ្នក​ត្រូវ​មាន​ឬ​បង្កើត​គណនី Google Adsense ហើយ​ភ្ជាប់​វា​ជាមួយ​នឹង Channel របស់​អ្នក​ដែល​ទើប​បង្កើត​រួច។


របៀប Monetize និង​ការ​បង្កើត Google Adsense ក្រុម​ការងារ Sabay នឹង​ពន្យល់​កាន់​តែ​ច្បាស់​នៅ​មេរៀន​ថ្ងៃ​អង្គារ​សប្ដាហ៍​ក្រោយ។ កុំ​ភ្លេច​តាមដាន​ទាំងអស់​គ្នា!

Tuesday, March 28, 2017

ធ្លាប់​បង្ហោះ​វីដេអូ​លើ​ YouTube នឹង​គេ​ដែរ​ តែ​មិន​ដែល​បាន​ប្រាក់​​មក​វិញ​​​មែន​ទេ? តាម​ពិត​ ​ការ​រក​ប្រាក់​តាម​ YouTube​ ​មិន​មែន​ជា​រឿង​លំបាក​ ​ តែ​ក៏​មិន​បាន​ន័យ​ថា​ងាយ​ផុយ​ៗ​ដូច​ការ​ឃោសនា​​បោក​ប្រាស់​របស់​ជន​មួយ​ចំនួន​នោះ​ឡើយ​។ ពិត​ណាស់ ​អ្នក​ត្រូវ​ពឹង​លើ​ចំណេះ​ដឹង សម្ភារៈ ​និង​ទេពកោសល្យ​ផ្ទាល់​ខ្លួន​ ដើម្បី​អាច​​រក​ប្រាក់​​បាន​យ៉ាង​ច្រើន​ដូច​តារា YouTube ល្បី​ៗ​ជា​ច្រើន​នៅ​លើ​ពិភព​លោក។ ខាង​ក្រោម​ជា​វិធី​មួយ​ចំនួន​ដែល​អាច​ឲ្យ​អ្នក​រក​ប្រាក់​​តាម​រយៈ YouTube បាន៖




១. ត្រូវ​បង្កើត​គណនី​ YouTube




ការ​បង្កើត​គណនី​ YouTube (YouTube Channel)  ​ជា​ការ​ចាប់​ផ្តើម​​​រក​ប្រាក់​ (លើ YouTube)។ ​បើ​សិន​ជា​អ្នក​មាន​គណនី​ Gmail ហើយ​​ អ្នក​គ្រាន់​តែ​ Sign in ចូល​ទៅ​ក្នុង​គណនី​នោះ​ បន្ទាប់​មក​៖
-អ្នក​ត្រូវ​​ដាក់​ឈ្មោះ​គណនី YouTube របស់​​អ្នក​ឲ្យ​មាន​ភាព​ទាក់ទាញ។ ឈ្មោះ​កាន់​តែ​ខ្លី​ ពីរោះ​ស្ដាប់​ និង​ Original (ឈ្មោះ​មិន​ស្រដៀង​​​​​​គណនី​ផ្សេង​) និង​កាន់​តែ​ទាក់ទាញ​​ ហើយ​​ងាយ​ចាំ។
-ត្រូវ​ចាំ​ថា​ឈ្មោះ​​គណនី​ YouTube របស់​អ្នក​ត្រូវ​​​មាន Keyword មួយ​ដែល​ងាយ​នឹង​ Search (ឧ. Cute Girls Hairstyles) ហើយ​ឈ្មោះ​នោះ​ក៏​ត្រូវ​​ស៊ី​នឹង​គោលការណ៍​នៃ​ Content របស់​អ្នក​ដែរ។ ឧទាហរណ៍​ ឈ្មោះ​​គណនី YouTube របស់​អ្នក​ឈ្មោះ Cute Girls Hairstyles ដូច្នេះ​គ្រប់ Content (វីដេអូ) ទាំង​អស់​ត្រូវ​និយាយ​ពី​ការ​ធ្វើ​ម៉ូដ​សក់។

២. Upload វីដេអូ




អ្នក​ត្រូវ Upload វីដេអូ​​មាន​គុណភាព​ច្បាស់ និង​មិន​វែង​ពេក​នោះ​ទេ តែ​ពេល​ខ្លះ​វា​អាស្រ័យ​លើ​​ប្រភេទ​វីដេអូ​ដែល​អ្នក​​ចង់​ Upload ដែរ។ មួយ​វិញ​ទៀត ​អ្នក​ត្រូវ​ព្យាយាម​ Upload វីដេអូ​ឲ្យ​បាន​ទៀង​ទាត់​ផង​ដែរ ទោះ​បី​​ជា​វីដេអូ​ដំបូង​របស់​អ្នក​មិន​សូវ​ល្អ​ក៏​ដោយ​​ក្តី​។ ​មាន​ចំណុច​ទាក់​ទង​ផ្សេង​ទៀត​ត្រូវ​ចង​ចាំ៖
-ធ្វើ​ឲ្យ​​រាល់​វីដេអូ​របស់​អ្នក​មាន​គុណភាព​ ដោយ​ប្រើ​កាមេរ៉ា​ទំនើប និង​ប្រើ​ Software ល្អ​ៗ​ក្នុង​ការ​កែ​ (Edit) វីដេអូ ឬ​ក៏​សុំ​ជំនួយ​ពី​មិត្ត​ភ័ក្តិ​ជំនាញ​ IT​។
-ដូច​ដែល​បាន​និយាយ​ខាង​លើ​ ការ​ Upload វីដេអូ​ទៀងទាត់ ​​និង​មាន​កាលវិភាគ​ច្បាស់​លាស់​ ប្រាកដ​ជា​​ទាក់​ទាញ​អ្នក​ចូល​ទស្សនា​កាន់​តែ​ច្រើន​។ ​
​-ត្រូវ​ប្រាកដ​ថា​​ចំណង​ជើង​នៃ​វីដេអូ​របស់​អ្នក មាន​ Keyword មួយ​ដែល​ងាយ​នឹង​​ Search រក​។ លើស​ពី​នេះ​ ត្រូវ​មាន​ការ​សរសេរ​ពិពណ៌នា​ណា​មួយ​នៅ​ពី​ក្រោម​​វីដេអូ​ដែល​បាន​ Upload (សម្រាប់​​ជា​ការ​ពន្យល់​បន្ថែម)​។ ​​​

៣. បង្កើន​អ្នក​ចូល​មើល​វីដេអូ​របស់​អ្នក



កាល​ណា​​​មាន​អ្នក​ចូល​ទស្សនា​វីដេអូ​របស់​អ្នក​កាន់​តែ​ច្រើន​ នោះ​អ្នក​នឹង​អាច​រក​ប្រាក់​បាន​​ច្រើន​ដូច​គ្នា​។ វីធី​ដែល​​ធ្វើ​ឲ្យ​គណនី​របស់​អ្នក​មាន​អ្នក​មើល​ច្រើន គឺ​ត្រូវ​ធ្វើ​ឲ្យ​វីដេអូ​​នោះ​​​ទាក់​ទាញ។ បន្ថែម​ពី​នេះ​អ្នក​ត្រូវ៖
-Share វីដេអូ​របស់​អ្នក​នៅ​លើ​បណ្ដាញ​សង្គម​ (ជាពិសេស​ Facebook) និង Tag វា​ឲ្យ​មិត្ត​ភក្តិ​។
-ភ្ជាប់​ទំនាក់​ទំនង​ជាមួយ​​អ្នក​ទស្សនា​តាម​រយៈ​ការ​ឆ្លើយ​តប​ទៅ​នឹង​ Comment របស់​ពួក​គេ តែ​មិន​មែន​ជា​ការ​ឆ្លើយ​តប​ជេរប្រទេច​ចំពោះ Comment រិះគន់​នោះ​ឡើយ។

៤. Monetize វីដេអូ​​




* Monetize មាន​ន័យ​ថា​អ្នក​បាន​អនុញ្ញាត​ឲ្យ​មាន​ការ​ដាក់ Ads លើ​វីដេអូ​របស់​អ្នក ដើម្បី​ទទួល​បាន​ប្រាក់។
  • ដើម្បី​ Monetize វីដេអូ​ អ្នក​ត្រូវ​ចុច​លើ Video Manager ហើយ​ចុច​​លើ​សញ្ញា​ “$” នៅ​ខាង​ផ្នែក​ខាង​ស្តាំ​នៃ​តារាង​វីដេអូ​ ហើយ​ធីក​ទៅ​លើ​ប្រអប់​ "Monetize with Ads”។ កាន់​តែ​ច្បាស់​​ពី​របៀប​ Monetize សូម​ទស្សនា​វីដេអូ៖




​៥. Setup Google AdSense




អ្នក​អាច​បង្កើត​ Google AdSense ដោយ​ឥត​គិត​ថ្លៃ​ក្នុង​វិបសាយ​ Google AdSense ។ អ្នក​ចាំ​បាច់​ត្រូវ​មាន​អាយុ​ចាប់​ពី​១៨ឆ្នាំ​ឡើង​ទៅ​ដើម្បី​​អាច​​បង្កើត​គណនី​នេះ​បាន តែ​បើ​មិន​ដូច្នោះ​ទេ ត្រូវ​មាន​អ្នក​ណា​ម្នាក់​គ្រប់​អាយុ​ឲ្យ​ជួយ។
-អ្នក​ក៏​ត្រូវ​មាន​គណនី PayPal ឬ​គណនី​ធនាគារ​ណា​មួយ​​ អាសយដ្ឋាន​អ៊ីមែល​ និង​ព័ត៌មាន​ផ្សេង​ទៀត ដើម្បី​ឲ្យ Adsense ទទួល​ស្គាល់​និង​​ដើម្បី​ផ្ញើ​ប្រាក់​ដល់​អ្នក​។ អ្នក​អាច​បង្កើន​ប្រាក់​ចំណូល​តាម​រយៈ​ចំនួន​ចុច​​លើ​ Ads និង​ចំនួន​ចូល​ទស្សនា​​វីដេអូ​របស់​អ្នក (ចំនួន​ចូល​មើល​កាន់​តែ​ច្រើន​ ​ទឹក​ប្រាក់​នឹង​គុណ​បន្ថែម​)។ ​

៦. ត្រួត​ពិនិត្យ​ស្ថានការណ៍​វីដេអូ (Check your analytics)




នៅ​ពេល​អ្នក​បាន​ធ្វើ​ចំណុច ១, ២, ៣, ៤ និង​ទី​៥​រួច​ហើយ អ្នក​ត្រូវ​ពិនិត្យ​មើល​ពី​ដំណើរ​ការ​វីដេអូ​របស់​អ្នក​ដូចជា​ អត្រា​ប្រាក់​ចំណូល ដំណើរ​ការ​នៃ Ads (Ads Performance) និង​ចំនួន​អ្នក​ចូល​មើល​ជា​ដើម។ ដើម្បី​ពិនិត្យ​មើល​​ សូម​ចុច​លើ ពាក្យ ANALYTICS។

៧.​បង្កើត​ទីផ្សារ​សម្រាប់​វីដេអូ​របស់​អ្នក​




កុំ​រង់​ចាំ​តែ​ YouTube អ្នក​ត្រូវ​បង្កើត Blog ឬ​វិបសាយ​ដើម្បី​បង្ហោះ​វីដេអូ​របស់​អ្នក​ ដើម្បី​ឲ្យ​មាន​អ្នក​ចូល​ទស្សនា​កាន់​តែ​ច្រើន​​ ឬ​ Share Link វីដេអូ​នោះ​លើ​អ៊ីនធឺណិត​ឲ្យ​បាន​កាន់​តែ​ច្រើន​​។

៨. ចូល​ជា​សមាជិក YouTube (Become a YouTube partner)




YouTube Partners ជា​សមាគម​មួយ​ដែល​មាន​ចំនួន​អ្នក​ទស្សនា​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​ ហើយ​ក៏​អាច​ឈ្នះ​រង្វាន់​ចំពោះ​វីដេអូ​​របស់​សមាជិក​ណា​ដែល​មាន​អ្នក​ចូល​មើល​ច្រើន។ ដើម្បី​ចូល​ជា​សមាជិក​របស់​ YouTube Partners ​សូម​ចូល​ទៅ​កាន់​ Link មួយ​នេះ

​លើក​ក្រោយ Sabay នឹង​បង្រៀន​ពី​វិធី​​បង្កើត Google AdSense ជា​បន្ត​ទៀត​។

Unordered List

Sample Text

Pages

Powered by Blogger.

As a biginner of technology i m really want to know about the develope the technology in cambodia

Blogger news

Blogger templates

Popular Posts

Recent Posts

Text Widget