តាមពិតការរកប្រាក់តាម YouTube ជារឿងងាយ
គ្រាន់តែថាត្រូវចំណាយកម្លាំងឲ្យបានច្រើនតិច។
មានធ្លាប់គិតអត់ថា
ចង់យកវីដេអូថតរួចហើយទុកចោលឥតប្រយោជន៍ក្នុងទូរសព្ទ
មករកប្រាក់ចំណូល? Sabay
នឹងលើកពីមេរៀនការរកលុយពីបណ្តាញសង្គមមួយនេះ
តាំងពីដំណាក់កាលបង្កើតគណនីដំបូងរហូតដល់ដំណាក់កាលចុងក្រោយ
ដើម្បីអាចរកលុយពីបណ្តាញសង្គមដ៏មានប្រជាប្រិយនេះ។
ដំណាក់ការដំបូងក្នុងការរៀនរកលុយតាម YouTube
១. ដំបូងអ្នកត្រូវមានគណនី Gmail រួចវាយ www.youtube.com ។ ក្រោយមកអ្នកនឹងឃើញប្រអប់ Sign in នៅខាងស្តាំដៃបង្អស់។ វាយលេខសម្ងាត់អ៊ីមែលរបស់អ្នក រួចចុច Sign in។
បន្ទាប់មក YouTube នឹងឲ្យអ្នកសម្រេចប្រើឈ្មោះណាមួយលើគណនី YouTube អ្នក រួចចុច CREATE CHANNEL។
ក្រោយជ្រើសរើសឈ្មោះរួច ចុចលើ Video Manager > Channel > Advanced។
ត្រង់ Country សូមជ្រើសយកប្រទេសណាផ្សេងក្រៅពីកម្ពុជា (Cambodia) ទើបអាចរកប្រាក់បានលើ YouTube។ ចំណែកឯ Channel keywords ត្រូវដាក់ពាក្យគន្លឹះណា ដែលបង្ហាញពីអត្តសញ្ញាណនៃមាតិកា (Content) នៃគណនី YouTube របស់អ្នក។
Keywords ច្រើនបំផុត អាចត្រឹម ១៥ពាក្យ ហើយគួររើសពាក្យណា
ដែលមនុស្សជាទូទៅច្រើនវាយស្វែងរកលើ Google។ Keywords
ពិតជាសំខាន់ក្នុងការជួយឲ្យ Channel
របស់អ្នកងាយនឹងរកឃើញនិងមានប្រជាប្រិយភាព ពេលមនុស្សស្វែងរកលើ
Google។
បន្ទាប់ពីជ្រើសរើស Country និង Channel keywords រួច អូសទៅក្រោមបង្អស់ ចុចពាក្យ Save។
*ត្រូវសម្រេចចិត្តឲ្យបានច្បាស់ ថាចង់បង្កើត Channel យូធូបប្រភេទណាមួយឲ្យប្រាកដ (ឧ. Comedy, Adventure, Technology, Fishing, Gaming, Car, Motor, Tutorial, Tips, Make Up, Dressing, និងជាច្រើនផ្សេងទៀត)។ ពេលសម្រេចថាចង់ធ្វើពីអ្វីមួយច្បាស់ហើយ ត្រូវចាប់ផ្តើមធ្វើវីដេអូបែបនោះរហូតទៅ ដើម្បីឲ្យអ្នកមើល ដឹងច្បាស់ពីអត្តសញ្ញាណអ្នក។
២. ក្រោយផុតដំណាក់កាលខាងលើហើយ ត្រូវ Verify គណនី YouTube របស់អ្នក។ ចុចលើប្រអប់ មាន Verify ពណ៌ខៀវមានសញ្ញាធីក ហើយរើសយកប្រទេស (Cambodia)។
ជ្រើសយក Text me the verification code បន្ទាប់មកវាយលេខទូរសព្ទ (ឧ. +855xxxxxxxxx) ហើយវាយលេខកូដ ៦ ខ្ទង់ ដែលផ្ញើចូលក្នុងទូរសព្ទ។ ពេលនេះ Channel យូធូបរបស់អ្នក បាន Verified ជោគជ័យហើយ។
៣. មុននឹងអាច Monetize វីដេអូរបស់អ្នក ដើម្បីរកប្រាក់ចំណូល អ្នកត្រូវមានឬបង្កើតគណនី Google Adsense ហើយភ្ជាប់វាជាមួយនឹង Channel របស់អ្នកដែលទើបបង្កើតរួច។
របៀប Monetize និងការបង្កើត Google Adsense ក្រុមការងារ Sabay នឹងពន្យល់កាន់តែច្បាស់នៅមេរៀនថ្ងៃអង្គារសប្ដាហ៍ក្រោយ។ កុំភ្លេចតាមដានទាំងអស់គ្នា!
១. ដំបូងអ្នកត្រូវមានគណនី Gmail រួចវាយ www.youtube.com ។ ក្រោយមកអ្នកនឹងឃើញប្រអប់ Sign in នៅខាងស្តាំដៃបង្អស់។ វាយលេខសម្ងាត់អ៊ីមែលរបស់អ្នក រួចចុច Sign in។
បន្ទាប់មក YouTube នឹងឲ្យអ្នកសម្រេចប្រើឈ្មោះណាមួយលើគណនី YouTube អ្នក រួចចុច CREATE CHANNEL។
ក្រោយជ្រើសរើសឈ្មោះរួច ចុចលើ Video Manager > Channel > Advanced។
ត្រង់ Country សូមជ្រើសយកប្រទេសណាផ្សេងក្រៅពីកម្ពុជា (Cambodia) ទើបអាចរកប្រាក់បានលើ YouTube។ ចំណែកឯ Channel keywords ត្រូវដាក់ពាក្យគន្លឹះណា ដែលបង្ហាញពីអត្តសញ្ញាណនៃមាតិកា (Content) នៃគណនី YouTube របស់អ្នក។
បន្ទាប់ពីជ្រើសរើស Country និង Channel keywords រួច អូសទៅក្រោមបង្អស់ ចុចពាក្យ Save។
*ត្រូវសម្រេចចិត្តឲ្យបានច្បាស់ ថាចង់បង្កើត Channel យូធូបប្រភេទណាមួយឲ្យប្រាកដ (ឧ. Comedy, Adventure, Technology, Fishing, Gaming, Car, Motor, Tutorial, Tips, Make Up, Dressing, និងជាច្រើនផ្សេងទៀត)។ ពេលសម្រេចថាចង់ធ្វើពីអ្វីមួយច្បាស់ហើយ ត្រូវចាប់ផ្តើមធ្វើវីដេអូបែបនោះរហូតទៅ ដើម្បីឲ្យអ្នកមើល ដឹងច្បាស់ពីអត្តសញ្ញាណអ្នក។
២. ក្រោយផុតដំណាក់កាលខាងលើហើយ ត្រូវ Verify គណនី YouTube របស់អ្នក។ ចុចលើប្រអប់ មាន Verify ពណ៌ខៀវមានសញ្ញាធីក ហើយរើសយកប្រទេស (Cambodia)។
ជ្រើសយក Text me the verification code បន្ទាប់មកវាយលេខទូរសព្ទ (ឧ. +855xxxxxxxxx) ហើយវាយលេខកូដ ៦ ខ្ទង់ ដែលផ្ញើចូលក្នុងទូរសព្ទ។ ពេលនេះ Channel យូធូបរបស់អ្នក បាន Verified ជោគជ័យហើយ។
៣. មុននឹងអាច Monetize វីដេអូរបស់អ្នក ដើម្បីរកប្រាក់ចំណូល អ្នកត្រូវមានឬបង្កើតគណនី Google Adsense ហើយភ្ជាប់វាជាមួយនឹង Channel របស់អ្នកដែលទើបបង្កើតរួច។
របៀប Monetize និងការបង្កើត Google Adsense ក្រុមការងារ Sabay នឹងពន្យល់កាន់តែច្បាស់នៅមេរៀនថ្ងៃអង្គារសប្ដាហ៍ក្រោយ។ កុំភ្លេចតាមដានទាំងអស់គ្នា!
0 comments:
Post a Comment