សម្រាប់អ្នកប្រើ iPhone ដោយមិន Jailbreak
លំបាកលំបិនខ្លាំងមែនពេលចង់ប្រើកម្មវិធីល្អៗ
ព្រោះវាសុទ្ធតែដាក់លក់។ ប៉ុន្តែពលនេះ អ្នកប្រើ iPhone
ទាំងអស់មិនចាំបាច់ Jailbreak ក៏អាចទាញកម្មវិធីដាក់លក់ទាំងឡាយលើ
App Store មកប្រើហ្វ្រីបានម៉ាអស់ដៃ ដោយធ្វើតាមវិធីដូចខាងក្រោម៖

បញ្ជាក់៖ អ្នកត្រូវមានកុំព្យូទ័រ ដើម្បីដំឡើង vShare។ បើតាមការតេស្តរបស់ក្រុមការងារ មានវិធីផ្សេងទៀត ដែលអាចដំឡើង vShare ផ្ទាល់លើ iPhone ដោយមិនបាច់ប្រើកុំព្យូទ័រ តែវាឆ្លងកាត់ច្រើនដំណាក់កាល ធ្វើឲ្យប្រិយមិត្តអាចពិបាក តាមមិនទាន់។
ដំបូងចូលទៅកាន់ www.vshare.com រួចចុចពាក្យ Download ដែលមានសញ្ញាកុំព្យូទ័រនៅខាងឆ្វេងដៃ ដើម្បីដំឡើង vShare ដាក់លើកុំព្យូទ័រ។

ពេលដោនឡូតចប់រួចរាល់ ចុចលើវា ហើយចុច One key installation ហើយរង់ចាំរហូតដល់ vShare ដំឡើងលើកុំព្យូទ័រអ្នករួចរាល់។

ក្រោយដំឡើងរួចរាល់ ចុចលើ Try it now។

បន្ទាប់មកភ្ជាប់ iPhone ទៅនឹងកុំព្យូទ័រ ហើយរង់ចាំបន្តិច នោះ vShare នឹងដំឡើងរួចស្រេចលើ iPhone របស់អ្នក។ ត្រូវប្រាកដថា កុំព្យូទ័រនិង iPhone អ្នកភ្ជាប់អ៊ីនធឺណិត។

បើពេលកំពុងភ្ជាប់កុំព្យូទ័រទៅនឹង iPhone ហើយអ្នកឃើញ ផ្ទាំងលោតលើ iPhone ថា "Trust This Computer?” សូមចុចលើ "Trust”។


បន្ទាប់មក ចុចលើ Install vShare លើកុំព្យូទ័រ ក្រោយ iPhone អ្នកកំពុងភ្ជាប់នឹងកុំព្យូទ័រ។ រង់ចាំប្រហែល២នាទី នោះអ្នកនឹងឃើញ vShare លើ iPhone អ្នក។

ពេលនេះ អ្នកអាចបើកកម្មវិធី vShare លើ iPhone របស់អ្នក ហើយស្វែងរកកម្មវិធីដាក់លក់ ដែលអ្នកចង់បានហ្រ្វីបានហើយ។ ពេលរកឃើញកម្មវិធី ដែលចង់ទាញយក ចុចលើពាក្យ Get។
ឧទាហរណ៍៖ ហ្គេមល្បី Infinity Blade III ដាក់លក់លើ App Store តម្លៃ ៦,៩៩ ដុល្លារ តែអាចទាញយកប្រើហ្វ្រីតាម vShare ហើយនៅមានហ្គេមច្រើនរាប់រយទៀត។

បញ្ជាក់៖ កម្មវិធីដាក់លក់លើ App Store ប្រហែលជាង ៩០ ភាគរយ ត្រូវដាក់ឲ្យទាញយកហ្វ្រីលើ vShare។ អ្នកអាចទាញយកកម្មវិធីណាក៏បានពី vShare លើកុំព្យូទ័រដាក់ចូល iPhone គ្រាន់តែភ្ជាប់តាមរន្ធ USB ឬទាញយកលើ vShare តាម iPhone ដោយផ្ទាល់ក៏បាន។
0 comments:
Post a Comment