ការប្រើប្រាស់ទូរសព្ទប្រចាំថ្ងៃអ្វីដែលជាបញ្ហាធុញជាងគេនោះគឺទូរសព្ទឆាប់អស់ថ្មដែលជាហេតុ
ធ្វើឲ្យយើងត្រូវស្ពាយដុំសាកថ្ម ឬ Power Bank ទៅជាមួយជានិច្ច។
ប្រិយមិត្តដែលប្រើបាស់ទូរសព្ទ iPhone
មានវិធីដោះស្រាយបញ្ហាទៅលើទូរសព្ទស៊ីថ្ម
ដោយគ្រាន់តែបិទនៅមុខងារមួយចំនួនដែលមិនសូវចាំបាច់។

ចង់ដឹងថាមានអ្វីខ្លះ អនុវត្តតាមវិធីសាស្ត្រខាងក្រោម៖
- -បិទមុខងារ GPS (Location Services)
- -ចូលទៅកាន់ Settings => Privacy => Location Services

- -បន្ថយពន្លឺក្នុងការប្រើប្រាស់ Display & Brightness ការបើកពន្លឺខ្លាំងក៏ជាកត្តាមួយដែលធ្វើអោយទូរសព្ទរបស់អ្នកស៊ីថ្មផងដែរ
- -ដើម្បីបន្ថយពន្លឺចុចលើ Settings => Display & Brightness

- បិទកម្មវិធីដែលអ្នកប្រើរួចដោយប្រើមុខងារ Multitasking
- ដើម្បីបើក Multitasking សូមចុចពីរដងលើ Home ប៊ូតុងហើយអូសកម្មវិធីដែលកំពុងបើកទៅលើដើម្បីបិទ

- បិទមុខងារ Background App Refresh
- ចូលទៅកាន់ Settings => General => Background App Refresh

- បិទមុខងារ Notifications របស់កម្មវីធីណាមួយដែលអ្នកគិតថាមិនសំខាន់
- សូមចូលទៅកាន់ Setting => Notifications => ជ្រើសរើសកម្មវិធីណាមួយ => បិទត្រង់ Allow Notifications

- បិទមុខងារ Automatic Downloads
- -ចូលទៅកាន់ Settings => iTunes & App Store

- -បើកមុខងារ low Power Mode
- -ចូលទៅកាន់ Settings => Battery => Low Power Mode

- -បិទ Bluetooth និង WiFi បើអ្នកមិនមានតម្រូវការប្រើប្រាស់ - ចូលទៅកាន់ Settings => Bluetooth => ដាក់ទៅជា Off
- -ចូលទៅកាន់ Settings => Wi-Fi => ដាក់ទៅជា Off
0 comments:
Post a Comment