កាលនៅមេរៀនមុន
ប្រិយមិត្តបានរៀនពីរបៀបសរសេរ ចំណងជើង, Description
និងការប្រើប្រាស់ Tag លើវីដេអូយូធូប ឲ្យមានអ្នកមើលកាន់តែច្រើន
ឯមេរៀនបន្ទាប់នេះគឺការដាក់ Annotations។

Annotations គឺជាការបន្ថែមលីង ឃ្លាណាមួយ មួយជាន់ទៀតពីលើវីដេអូ ដែលអ្នកបង្ហោះលើយូធូប។ វាមានប្រសិទ្ធភាពខ្លាំង ដែលអាចជួយទាក់ទាញអ្នកមើល ឲ្យចុចមើលលីងផ្សេងៗ (វីដេអូ) ដែលអ្នកបានដាក់ជាន់លើវីដេអូណាមួយ។ ធ្វើដូច្នេះ អ្នកចំនួនចូលទស្សនាវីដេអូរបស់អ្នកនឹងកាន់តែកើនឡើង។
ដើម្បីដាក់ Annotations ដំបូងចូលទៅកាន់ www.youtube.com ហើយ Sign in បើអ្នកមិនទាន់បាន Sign-in។ បន្ទាប់មកចុចលើ My channel > Video manager។ នៅផ្នែកខាងស្តាំ ជាប់វីដេអូនីមួយ អ្នកនឹងឃើញសញ្ញាព្រួញបាញ់ចុះក្រោម ក្បែរអក្សរ Edit។ ចុចលើសញ្ញាព្រួញនោះ ហើយរើសយក End screen & annotations។ កាន់តែច្បាស់ ទស្សនាវីដេអូខាងក្រោម៖
អត្ថបទ៖ ផាន់និត
0 comments:
Post a Comment