តើអ្នកបានដឹងអ្វីខ្លះពីការ Jaibreak នៅលើ
iOS? មិនថាការ Jailbreak iOS
ជំនាន់ណានោះទេគឺសុទ្ធធ្វើឱ្យប៉ះពាល់ទៅដល់ទូរស័ព្ទរបស់លោកអ្នក ។
សំបុកអាយធីមិនផ្សាយពីការ Jailbreak iOS 8.1
មិនមែនមានន័យថាយើងមិនដឹងពីរបៀបនៃការ Jailbreak នោះទេ
ប៉ុន្តែវាមានបញ្ហាជាច្រើនដែលអ្នកនឹងជួបប្រទះក្រោយពេល Jailbreak រួចហើយ ។
អត្ថបទគួរអាន៖ ហេតុអ្វីបានលោកអ្នកចាំបាច់ទិញ iPhone Official?
មានអក្សខ្មែរស្រាប់
គោលបំណងធំជាងគេនៃការ Jailbreak ដើម្បីប្រើប្រាស់ អក្សរខ្មែរបាន បើ iOS 8 មានពុម្ភអក្សរខ្មែរស្រាប់ ថែមទាំងអាចដំឡើងក្តារចុចដោយមិនបាច់ Jailbreak ទៅហើយនោះ តើអ្នកមានអ្វីចាំបាច់ទៀតក្នុងការ Jailbreak iOS 8.1។ធ្វើឱ្យទូរស័ព្ទអ្នកដំណើរការមិនប្រក្រតី
iPhone /iPad ដែលបាន jailbreak ហើយភាគច្រើនគាំងៗ រអាក់រអួលដំណើរការមិនល្អ ហើយឆាប់អស់ថ្មជាងធម្មតា។ហើយបញ្ហាមួយទៀតដែលអាចឱ្យអ្នកអាចនឹងអស់លុយ $5 ដើម្បីឱ្យជាងជួសជុលឱ្យ នោះគឺ នៅពេលអស់ថ្មរលត់ ទោះជាអ្នកសាកថ្មពេញ ឬយូយ៉ាងណាក៏មិនអាចបើកបានដែរ។ដែលនេះជាបញ្ហាដែលកើតឡើងញឹងញាប់សម្រាប់អ្នកដែលបាន Jailbreak iPhone/iPad របស់គេហើយ។ វិធីដោះស្រាយនោះគឺ អ្នកគ្រាន់ Force Close (ចុចប៊ូតុង Home Button + Power Button ប្រហែល 4-5 វិនាទី) ហើយបើកវិញ។
បើកកម្មវិធីមួយចំនួនតែងរលត់ទៅវិញ (Error ឬ Crash)
បើកកម្មវិធី Facebook មិនបានតែងរលត់ទៅវិញ គឺជាបញ្ហាដែលមិត្តអ្នកអានសំបុកអាយធីតែងតែសួរមកកាន់យើងខ្ញុំច្រើនបំផុត ជាងសំនួរណាទាំងអស់ដែលមិត្តអ្នកអានធ្លាប់សួរ។ ប្រាកដណាស់អ្នកជួបបញ្ហានេះសុទ្ធតែជាអ្នកដែលប្រើប្រាស់ iPhone /iPad ដែលបាន jailbreak ហើយដំឡើង font ខ្មែរ។ ហើយនៅមានកម្មវិធីជាច្រើនទៀតដែលងាយនឹង Error ឬ Crash ក្រោយពេលដែលអ្នកបាន Jailbreak iOS របស់អ្នករួច ។អត្ថបទគួរអាន៖ ដំណោះស្រាយចំពោះបញ្ហា Error Facebook ក្នុង iOS
បាត់បង់សុវត្ថិភាព និងងាយប៉ះពាល់ដល់ Hardware
ហេតុអ្វីបានជាសំបុកអាយធីនិយាយថាការ jailbreak ធ្វើឱ្យបាត់បង់សុវត្ថិភាព? មានហេតុផលទាក់ទងនឹងសុវត្ថិភាពក្រោយពេល jailbreak iOS ជាច្រើនដែលអាចបណ្តាលឱ្យចិត្តអ្នកខ្លាចរអា លែងហ៊ាន Jailbreak ដោយសារតែ ៖លុបបំបាត់ស្រទាប់សុវត្ថិភាព: Jailbreak វាបានលុបចោលនូវស្រទាប់ការពារសុវត្ថិភាពនៃពត៌មានផ្ទាល់ខ្លួននៅក្នុង iPhone របស់អ្នក។ ហេតុដូច្នេះហើយ Hacker ងាយនឹងលួចទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក តាមរយៈ internet គេអាចបញ្ចូល malware, spyware ឬមេរោគបានយ៉ាងងាយ ។
ដូចពាក្យចចាមអារាមទៅលើ iOS 7.1.1 ថាគេបានរកឃើញ malware នៅក្នុង iPhone/iPad ដែលបាន jailbreak ហើយ។ មិនថាវាជារឿងពិត ឬជាចចាមអារាមក៏ដោយ ក្រុមអ្នកបង្កើតកម្មវិធីសម្រាប់ jailbreak សុទ្ធតែអាចដាក់បញ្ចូល Malware ចូលទៅក្នុង iPhone/iPad របស់អ្នកបានយ៉ាងងាយ ព្រោះអ្នកបានផ្តល់សិទ្ធឱ្យគេពេញលេញរួចទៅហើយតាមរយៈកម្មវិធីសម្រាប់ Jailbreak នោះ។
បាត់បង់ការធានារយៈពេលមួយឆ្នាំ
រាល់ឧបករណ៍ iOS ប្រភេទ Official Product តែងមានភ្ជាប់មកជាមួយការធានាមួយឆ្នាំពេញ រួមទាំង Accessories ។ ប្រសិនបើលោកអ្នកបាន Jailbreak ហើយវានឹងមានផលប៉ះពាល់ដល់ Hardware ដូចជា មិនអាចប្រើ Touch ID ឬ iPhone ឆាប់ឡើងក្តៅជាដើម ។ល។បាត់បង់សមត្ថភាព Update Version iOS
iOS ដែលបាន Jailbreak ហើយមិនសូវងាយស្រួលក្នុង Update ជំនាន់ថ្មីប៉ុន្មានទេ។ អ្នកមិនអាចចូលទៅ Update ដោយផ្ទាល់តាម internet ឡើយ ដើម្បី Update បានអ្នកត្រូវទាញយក Firmware របស់ Version ថ្មីឱ្យត្រូវនឹង iPhone/iPad របស់អ្នកហើយធ្វើការ Update តាម iTunes (Manual) ។ ជួនកាលមិនមានជំនួនដំណឹងនៅក្នុង iPhone/iPad របស់អ្នកតែម្តង ឬ បើមានជំនួនដំណឹងថាមាន iOS ជំនាន់ថ្មីដែលអាច Update បានក៏អ្នកមិនអាច Update បានដែរវាអាចធ្វើឱ្យ iPhone/iPad របស់អ្នកមិនដំណើរការតែម្តងប្រសិនបើអ្នកហ៊ាន Update តាម Internet ផ្ទាល់ ។ទោះជាយ៉ាងណាក្តីវាជាការសម្រេចចិត្តរបស់លោកអ្នក និងទំនួលខុសត្រូវផ្ទាល់លើ ឧបករណ៍ដែលអ្នកប្រើប្រាស់ ។ អ្នកណាក៏ដឹងថា iOS 8 មានអក្សរខ្មែរមកស្រាប់ហើយថែមទាំងអាច ដំឡើងក្តារចុចបានទៀតផង ប្រសិនបើអ្នកចង់ Jailbreak iOS 8.1 គ្រាន់តែចង់លេង Style ទៅលើ icon ឬ ប្រើប្រាស់កម្មវិធីមួយចំនួនដោយឥតគិតថ្លៃ ឬចង់ Customize built-in feature នៅក្នុង iOS 8.1 នោះ អ្នកមិនត្រូវ Jailbreak ឡើយ ។ តើអ្នកយល់យ៉ាងណាចំពោះការលើកឡើងខាងលើ? សូមបញ្ជេញមតិរបស់លោកអ្នកតាមរយៈប្រអប់ខាងក្រោម៕
0 comments:
Post a Comment