នាប៉ុន្មានថ្ងៃមុននេះ ក្រុមហ៊ុន Apple
ទើបបានបញ្ចេញកំណែប្រែជំនាន់ថ្មីនៃប្រព័ន្ធប្រតិបត្តិការ iOS
ដែលជាជំនាន់ក្រោយគេ iOS 9 ។ យ៉ាងណាមិញនៅតែមានមន្ទិលមួយចំនួន
ទាក់ទងនឹងការ Update iOS ជំនាន់ថ្មីនេះ ថាតើគួរធ្វើរបៀបណា
ទើបមិនប៉ះពាល់ដល់ឯកសារ ឬអាចឲ្យ iPhone/iPad ដើរលឿនដូចគេ ដូចឯង?
គួរបញ្ជាក់ផងដែរថា៖ ការចេញជំនាន់ថ្មីរបស់ iOS នេះមិនអាចធ្វើឲ្យ iPhone 6 ឬ 6 Plus (ឬ iPhone ជំនាន់មុនៗទៀត) លោកអ្នកមានមុខងារពេញលេញដូច iPhone 6s ដែលបានប្រកាសចេញលក់ថ្មីៗនេះទេ ដោយហេតុថាវាជាផ្នែកមួយនៃ Hardware ដែលបានបញ្ចូលជាមួយនឹង iPhone ជំនាន់ថ្មី ខុសពី iOS 9 ដែលជា Software តែប៉ុណ្ណោះ ។ មុខងារពិសេសរបស់ iPhone 6s ដូចជា 3D Touch និងកាមេរ៉ា 12MP, retina flash ជាដើម ។ល។ អានលម្អិត៖ តើអ្នកគួរទិញ iPhone 6s និង 6s Plus ឥឡូវនេះដែរឬទេ?ដើម្បីអាចឲ្យ iPhone ឬ iPad លោកអ្នកដំណើរការបានលឿនមានចំនុចមួយចំនួន ដែលលោកអ្នកត្រូវដឹង ពីព្រោះថាគ្រាន់តែការ Update iOS មិនប្រាកដ ១០០% ថាអាចនឹងជួយឲ្យ iPhone ដែលកំពុងដើរយឺតមកលឿនវិញបាននោះទេ ។ ពេលលោកអ្នកស្ទើរ Storage (ផ្ទុកវីដេអូ ឬរូបភាពច្រើនពេក), ដំឡើងកម្មវិធីច្រើនពេក, មានកម្មវិធីដំណើរការច្រើន (ប្រើហើយមិនសម្អាត), លែងម៉ូដ Wallpaper តាមការ Jailbreak ឬប្រើប្រាស់ Tweak ដែលអត់ស្តង់ដារ ជាដើម ។ល។ ដែលទាំងនេះសុទ្ធសឹងជាមូលហេតុចម្បងដែលលោកអ្នកត្រូវពិចារណាមុនគេ ពេលដែលសង្កេតឃើញថា iPhone អ្នកដើរយឺតជាងធម្មតា ។ គន្លឹះខាងក្រោមនឹងបង្ហាញលោកអ្នកពីរបៀប Update iOS 9 ជំនាន់ថ្មី ឲ្យដើរលឿនដូចគេបាន ។
មុនពេលជ្រើសរើសយក Tweak ណាមួយមកប្រើប្រាស់
សូមចូលអានលម្អិតពីព័ត៌មាននៃកម្មវិធីនោះ
ជាពិសេសមើលប្រវត្តិអ្នកបង្កើតនោះ
តើវាអាចប៉ះពាល់ដល់សុវត្ថិភាពទូរស័ព្ទលោកអ្នកឬទេ! តែបើសិនជាអាចជៀសបាន
លោកអ្នកគួរកុំហែកគុកចេញអី (DO NOT Jailbreak) សូមគិតថាការប្រើ iOS
original មិនមែននៅក្នុងគុកនោះទេ គឺនៅក្នុងតំបន់សុវត្ថិភាព
ដែលត្រូវបានការពារដោយ Apple ។
គួរអាន៖ មូលហេតុ ៥ ដែលអ្នកមិនគួរ Jailbreak iOS ដាច់ខាត ។
គួរអាន៖ របៀប Backup និង Restore ទិន្នន័យរបស់ iPhone ដ៏ត្រឹមត្រូវ
សូមអនុវត្តន៍ដោយប្រុងប្រយ័ត្ន និងមានទំនួសខុសត្រូវផ្ទាល់ខ្លួន៖
របៀបទី១៖ Update តាម WiFi (OTA – on the air)
ពេលដែលលោកអ្នកបាន Backup ទិន្នន័យ និងកម្មវិធីសំខាន់ៗចប់សព្វគ្រប់ហើយ លោកអ្នកអាចចាប់ផ្តើមការ Update ដោយប្រើ WiFi connection ដែលនៅផ្ទះ ឬកន្លែងការងារលោកអ្នក តែត្រូវប្រាកដថា Internet នឹងដំណើរការល្អ មិនរអាក់រអួល ឬមិនប៉ះពាល់ដល់ការប្រើ Internet អ្នករួមការងារ ។ ពេលដែលបានទាញយកចប់ហើយ វានឹងដំឡើងដោយខ្លួនឯងស្វ័យប្រវត្តិ ។ រយៈពេលនៃដំណើរការនេះ អាចចាប់ពី 30នាទី រហូតដល់ 2 ទៅ 3 ម៉ោង អាស្រ័យលើល្បឿន Internet របស់អ្នក ។ ប្រសិនបើអ្នកត្រូវប្រើទូរស័ព្ទសម្រាប់ការងារ ឬទំនាក់ទំនង សូមដោះស៊ីមចេញ មកដាក់ទូរស័ព្ទដទៃ ឬអាច Update នៅពេលដែលលោកអ្នកសម្រាក នៅពេលយប់ ។
សូមចំណាំថា៖ របៀបទី១នេះអាចប្រើបានសម្រាប់តែអ្នកដែលមិន Jailbreak iPhone
ឬ iPad នោះទេ ។ ប្រសិនបើលោកអ្នកបាន Jailbreak ហើយ លោកអ្នកមិនអាច Update
តាមនេះបានឡើយ វានឹងគាំង iPhone ជាប់ត្រឹម Logo Apple ជាដើម ។ល។
គួរអាន៖ ដំណោះស្រាយពេលមិនអាច Update ឬ Restore iPhone
របៀបទី២៖ Update តាមកុំព្យូទ័រ ដោយប្រើ iTunes
នេះជាជម្រើសល្អបំផុតសម្រាប់លោកអ្នក ក្នុងការ Update iPhone ទៅជំនាន់ថ្មីៗ ដោយមិនសូវមានផលប៉ះពាល់ និងអាចដំណើរការលឿនជាងគេ ទាំងការទាញយក និងមិនមានការរអាក់រអួលពេលកំពុង Update ។លោកអ្នកអាចប្រើប្រាស់ប៊ុតុងពីរ ក្នុងនោះមួយគឺ Update ដើម្បី Update ពីជំនាន់ដែលលោកអ្នកកំពុងប្រើទៅជំនាន់ថ្មីចុងក្រោយ ដែលមិនលុប ឬបាត់បង់ទិន្នន័យដែលមានក្នុង iPhone ឬ iPad លោកអ្នកនោះទេ ។ មួយទៀតគឺជាប៊ូតុង Restore iPhone រាល់ទិន្នន័យដែលមានក្នុង iPhone គឺត្រូវបានលុបចោលទាំងអស់ រួមទាំងរូបភាព និងកម្មវិធីផងដែរ ប្រៀបដូចជាលោកអ្នកទើបទិញ iPhone ថ្មីអ៊ីចឹង ។
ប្រសិនបើលោកអ្នកបើកប្រើប្រាស់មុខងារ Find My iPhone សូមបិទវាសិន មុននឹងដំណើរការ Restore ។សូមរង់ចាំរហូតដល់ដំណើរការចប់សព្វគ្រប់ នោះលោកអ្នកនឹងឃើញផ្ទាំងមួយបញ្ជាក់ពីលទ្ធផលជោគជ័យរបស់អ្នក ។ បន្ទាប់មកលោកអ្នកអាច Sync ជាមួយនឹង iTunes នូវរាល់ឯកសារ និងព័ត៌មានដែលមានក្នុង iPhone iPad របស់លោកអ្នកត្រឡប់មកវិញ ។
គន្លឹះ៖ ដើម្បីទទួលបានលទ្ធផលប្លែក សូមលោកអ្នកអនុវត្តន៍តាមវិធី
Restore iPhone ដើម្បីលុបចោលរាល់ទិន្នន័យ ឬ Cache កម្មវិធីមួយចំនួន
ឲ្យស្អាត រួមចាំដំឡើងមកវិញ (តាម iTunes) ។ ធានាថា លោកអ្នកនឹងទទួលស្គាល់ថា
iOS 9 ជំនាន់ថ្មីនេះ ពិតជាលឿនដូចគេថាមែន!
0 comments:
Post a Comment