Tuesday, April 4, 2017


លោកអ្នក​ប្រហែល​ជាដឹង​រួច​មកហើយថា iOS 7 អាច Jailbreak បានងាយ​ស្រួល​គ្រាន់​តែ​ចុច​តែម្តង (One-Click) តែប៉ុណ្ណោះ ។ យ៉ាងណាមិញ នៅតែមាន iDevice (iPhone/iPad) មួយចំនួន​នៅតែមិនអាច​ Jailbreak បាន​ដោយជោគជ័យនៅ​​ឡើយ ។ បញ្ហា​ដែល​អាច​កើត​មាន​ពេល Jailbreak iOS 7 មាន​ដូចជា៖ គាំងត្រឹម Apple Logo, គាំងពេល Reboot ជាដើម ។ ខាងក្រោម​នេះ ជាដំណោះស្រាយ​មួយចំនួន​ដែល​លោកអ្នក​គួរ​តែសាកល្បង​​ពេល​ជួបបញ្ហា ។
jailbreak-ios-7_10
អត្ថបទ​គួរអាន៖ គន្លឹះ Jailbreak iOS 7 (ដំណើរការ​គ្រប់​ប្រភេទ iDevice)

គាំង​ត្រឹម Apple logo

ឧបករណ៍ iOS មួយចំនួន​បានគាំង​ដំណើរ​ត្រឹម Apple Logo ពេល​ដែល​កំពុង​ដំណើរ​ការ Jailbreak មិន​ទាន់​ចប់​សព្វគ្រប់ ។ យោងតាមក្រុម evad3rs ដែល​ជា​ក្រុម​បំបែក iOS 7 ឲ្យ​ Jailbreak បាននិយាយថា បញ្ហានេះ​អាច​បណ្តាល​មកពីការ​ Update iOS 7 តាមរយៈការ​ទាញយក​ដោយ​ផ្ទាល់​ពី​ទូរស័ព្ទ​ទៅ Apple Server ដោយ​ប្រើ Wifi (OTA – Over the air) ព្រោះ​អ្នកអាច​ទាញ​យកការ Update ថ្មីៗ​ពី Apple ដោយ​ភ្ជាប់​ជាមួយ iTunes (Recommended) ។ បើ​លោកអ្នក​ជួប​បញ្ហា​នេះ​សូម៖
  • សាកល្បង Reset ដោយ​ចុចប៊ូតុង Power + Home រយៈពេល​ ១០​វិនាទី ហើយ​សូម​ដំណើរ​ការ jailbreak ម្តងទៀត ។
  • ប្រសិនបើ​មិន​ដំណើរ​ទៀត សូម​រង់ចាំការ Update ថ្មី​ពី​ក្រុម evaders ដើម្បី​ដោះស្រាយ​បញ្ហានេះ ។
សូម​ចង់ចាំថា៖ មុននឹង​ដំណើរការ Jailbreak លោកអ្នក​គួរតែ Backup ទិន្នន័យ​ទាំងអស់​ទុក​ជាមុនសិន ដើម្បី​ការពារ​ការ​បាត់បង់​ដោយ​ប្រការ​ណាមួយ ។ ចុចទីនេះ​ អានពី​គន្លឹះ Backup ទិន្នន័យ ។

គាំងពេល Reboot ឡើង​មកវិញ, tweaks មិនដំណើរការ

ការគាំងពេលដែលដំណើរការ Jailbreak ចប់​ហើយ Reboot ឡើង​មកវិញ​មកបាន គឺ​បណ្តាល​មកពី tweaks ដំណើរ​ការ​មិន​បាន​ល្អ ។ បញ្ហានេះ​បណ្តាល​មកពី MobileSubstrate ដែលជា​បណ្តុំ jailbreak tweaks ដែល​​វា​ពឹង​ផ្អែក​សម្រាប់​ឲ្យ iDevice អាច Jailbreak ដោយជោគជ័យ​បាន ។ ក្រុម evad3rs និយាយថា​ពូកគេ​នឹង​ Update evasi0n7 ដើម្បី​ដោះស្រាយ​បញ្ហានេះ​ ក្នុងពេល​ឆាប់​ៗ​ខាងមុខ ។

គាំងពេល​កំពុង​ដំណើរការ Jailbeak (evasi0n)

បញ្ហា​មួយទៀត​ដែល​អាច​នឹង​កើតឡើង​ពេល​កំពុង​ដំណើរ​ការ​ Jailbreak គឺ​វាគាំងត្រឹម​ពាក់កណ្តាល​ដំណើរ​ការ​តែម្តង ដែលជាទូទៅ​ការ Jailbreak អាច​ចំណាយពេល​ប្រហែកល​ 4-5 នាទី​តែប៉ុណ្ណោះ ប្រសិន​បើ​វា​ចំណាយពេល​យូរជាងនេះ មានន័យថា​វាគាំង​ហើយ ។ ក្រុម evad3rs និយាយថា លោកអ្នក​អាច Restart iDevice និង Restart កម្មវិធី Jailbreak នេះ​ហើយ សាកល្បង​ធ្វើ​ម្តងទៀត ប្រហែលជា​លែង​មាន​បញ្ហាហើយ ។

គាំង​ត្រឹម Activation Lock

Activation Lock គឺជា​លក្ខណៈពិសេស​ថ្មី​នៅ​ក្នុង iOS 7 ដែល​ប្រើ​កម្មវិធី​ការការ​លួច​ប្រើ​ពី​នរណា​ម្នាក់ (anti-theft) វានឹង​ទាមទារ​ឲ្យ​លោកអ្នក​បំពេញ Apple ID នឹងលេខសម្ងាត់​ប្រសិន​បើ iDevice ត្រូវបាន Restored ឬអាច​នៅ​កំឡុងពេល Jailbreak ។ លោកអ្នក​នឹង​មិនអាច​រំលង​ចំនុច​នេះ​បានទេ ដរាបណា​​អ្នក​មិន​បាន​បញ្ចូល​លេខសម្ងាត់​ឲ្យ​បាន​ត្រឹម​ត្រូវ​នោះ ។ ដូច្នោះ ប្រសិន​បើ​លោកអ្នក​ទិញ iPhone/iPad មួយទឹក​ពី​នរណាម្នាក់ កុំភ្លេច​សួរ​ពួកគេ​ឲ្យ​ដោះ Activation Lock ជាមុនសិន នឹង​ដំណើរការ Jailbreak ។

មុននឹង​ដំណើរ​ការ Jailbreak

  • សូម​ប្រាកដថា អ្នក​បាន Backup ទិន្នន័យ​បាន​យ៉ាង​ត្រឹម​ត្រូវ
  • ដោះ Passcode Lock លើ iOS Device
  • ជៀសវាង​កុំឲ្យ​មាន​ដំណើរ​ការ iTunes ពេល​កំពុង jailbreak ជាដាច់ខាត
  • តាម​ការណែនាំ​ពី​ក្រុម​អ្នក​បំបែក​ iOS 7 សូម​លោកអ្នក Update iOS 7 ពី​ជំនាន់ចាស់ តាម​រយៈ​ការ​ប្រើប្រាស់ iTunes (បើធ្វើតាម OTA អាចគាំង​ដូចខាងលើ)
  • បើ​លោកអ្នក​ប្រើ Windows គួរតែ​ដំណើរការ evasi0n ជា Administrator
  • យោងតាម​ប្រភព​ដើម Jailbreak Tweaks អាច​មានបញ្ហាជាមួយ​ iDevices ដែល​ដំណើរ​ការ 64-bit និង A7 chip នោះគឺ iPhone 5s, iPad Air និង iPad mini ។ សូម​ប្រយ័ត្ន បើ​អ្នក​ប្រើ​ iDevice ទាំងនេះ ។
ប្រសិន​បើ​មាន​បញ្ហា​ដទៃ​ផ្សេងទៀត សូមដាក់​ជាមតិ ខាងក្រោម សំបុកអាយធី​នឹងព្យាយាម​ស្វែង​រក​ដំណោះស្រាយ​ជូន​លោកអ្នក ។

0 comments:

Post a Comment

Unordered List

Sample Text

Blog Archive

Pages

Powered by Blogger.

As a biginner of technology i m really want to know about the develope the technology in cambodia

Blogger news

Blogger templates

Popular Posts

Recent Posts

Text Widget